Category: កីឡា

  • អនុប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់ កោតសសើរការរីកចម្រើន​របស់សហព័ន្ធបង្កើតរយៈពេលខ្លី

    អនុប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់ កោតសសើរការរីកចម្រើន​របស់សហព័ន្ធបង្កើតរយៈពេលខ្លី

    ភ្នំពេញ៖លោក ឈាង សុវណ្ណរតនា អនុប្រធានសហព័ន្ធកីឡា​បញ្ចស៊ីឡាត់ បានថ្លែង ការកោតសសើរ ចំពោះ​សហព័ន្ធ​កីឡា​បញ្ចស៊ីឡាត់ថា ការបង្កើតទើបតែបានរយៈពេលមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានការរីកចម្រើនគួរកត់សម្គាល់ ទាំងបច្ចេក​ទេស និងសមត្ថភាព។ លោកអនុប្រធានថ្លែងសរសើរបែបនេះ ខណៈអញ្ជើញចូលរួមនៅក្នុង​ពិធីបិទ​ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិបញ្ចស៊ី​ឡាត់ ឆ្នាំ២០២៥ លើកទី១កាលពីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥។ លោក ឈាង សុវណ្ណរតនា បានបន្តថា នេះជាឆ្នាំដំបូងដែលបានរៀប​ចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ តែសន្ទស្សន៍​នៃការរួមរបស់​កីឡាករ កីឡាការិនីមានចំនួនច្រើន ពិសេសការចូលរួមរបស់កីឡា​ការិនី ទោះបីយ៉ាងពុំទាន់ទទួល​បាន​ថវិកាគាំទ្រពីក្រសួងអប់រំយ៉ាង​ណាក្តី ។លោកសង្ឃឹមថា ការប្រកួតជើងឯកនៅឆ្នាំក្រោយ ការចូល​រួមពីកីឡាករ កីឡាការិនី​កាន់តែមានចំនួនច្រើនជាងនេះទៅទៀត។ លោកថា កីឡាករ កីឡាការិនី ដែលជាប់ជ័យលាភីនៅក្នុងការ​កួតជើង​ឯកថ្នាក់​ជាតិនេះ ត្រូវខិតខំដុសខាត់សមត្ថភាពទ្វេដងបន្ថែមទៀត ព្រោះ នឹងក្លាយជាបេក្ខភាពជ្រើសរើសត្រៀមចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃនៅចុងឆ្នាំ២០២៥នេះ ។ ទន្ទឹមជាមួយគ្នានេះ លោកអនុប្រធាន​ក៏បាន ក្រើនរំលឹកដល់ប្អូន​ក្មួយៗកីឡាករ កីឡាការិនី ដែលទទួលបាននូវចំណេះ​ជំនាញកីឡា​មួយនេះ សូមខ្លាំងតែលើសង្វៀនបានហើយ មិនត្រូវខ្លាំងក្រៅ​សង្វៀននោះទេ ព្រោះអ្នកខ្លាំងក្រៅ​សង្វៀន​ប្រកួតមកដល់ពេល​បច្ចុប្បន្ននេះ គឺបានជាប់គុក និងស្លាប់ច្រើនណាស់ ដោយសារអំនួត​កាប់ចាក់គ្នា មិនគោរពច្បាប់​ប្រទេស។ ចំណែក លោក អ៊ួ តារា…

  • ព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ មានអ្នកចូលរួមច្រើនកុះករ

    ព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ មានអ្នកចូលរួមច្រើនកុះករ

    ភ្នំពេញ៖ លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការស្ត្រី និងកីឡា អម​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះថា ការរៀបចំ​ព្រឹតិ្តការណ៍​រត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ដល់សិទ្ធិស្មើភាព និងអានុភាព​របស់ស្ត្រីក្នុងសកម្មភាពកីឡា ។លោកជំទាវបន្តថា ព្រឹត្តិការណ៍នេះដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ដែលជា​ថ្ងៃ​រម្លឹកខួប ១១៤ឆ្នាំពីសិទ្ធិសេរីភាព​ស្មើគ្នារវាងបុរស និងស្ត្រី។ លោកជំទាវបណ្ឌិត ពិតជាមានក្តីសោមនស្សរីករាយក្រៃលែង នៅពេលដែលឃើញប្រជាពលរដ្ឋទាំងចាស់ ក្មេងចូលរួម​ព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ក្នុងឆ្នាំ២០២៥ នេះយ៉ាងច្រើនកុះករ ដែលមានចំនួនច្រើនជាង ៣ ០០០នាក់។ នេះជា​ការបង្ហាញឱ្យឃើញពីការផ្តោតលើវិស័យកីឡា ការគិតគូរពីសុខភាព និងការរួមសាមគ្គីគ្នារវាងបុរស និងស្ត្រី ដើម្បីលើកស្ទួយសង្គមជាតិយើងឱ្យកាន់តែរីកចម្រើន។ សូមជម្រាបថា កីឡាករ កីឡាការិនីជាង ៣ ០០០ នាក់បានចូលរួមរត់ក្នុងព្រឹតិ្តការណ៍រត់ប្រណាំងប្រកប​ដោយទឹក​មុខ​សប្បាយរីករាយដោយលចាប់ផ្តើមពីសួនច្បារ មុខវត្តបទុមវត្តី បន្តទៅកោះពេជ្រ និងឆ្លងកាត់កោះនរា ក្រោម​ការរៀបចំ​របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។ កញ្ញា គី សៀងវី អ្នកចូលរួមរត់មួយរូបបានបង្ហាញអារម្មណ៍រំភើប និងរីករាយ ព្រោះការរត់នេះមិនត្រឹមតែទទួល​បាន​សុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កើតបាននូវទំនាក់ទំនងជាមួយមិត្តភ័ក្កបានកាន់តែច្រើនជួយឱ្យអារម្មណ៍ស្រស់​ស្រាយ​បំបាត់នូវភាពធុញថប់ថែមទៀតផង។កញ្ញា…

  • ជំនួបបាល់ទាត់មិត្តភាពកម្ពុជានិងថៃនឹងនាំមកនូវវប្បធម៌ការរស់នៅដោយសុខសន្តិភាពនៃប្រជាជាតិប្រទេសទាំងពីរ

    ជំនួបបាល់ទាត់មិត្តភាពកម្ពុជានិងថៃនឹងនាំមកនូវវប្បធម៌ការរស់នៅដោយសុខសន្តិភាពនៃប្រជាជាតិប្រទេសទាំងពីរ

    ភ្នំពេញ៖ មុននិងជំនួបបាល់ទាត់មិត្តភាពកម្ពុជានិងថៃ រង្វាន់សតវត្សរ៍នៃព្រះធម៌ ដែលនិងចូលមកដល់នារសៀលថ្ងៃទី៨ ខែ មីនា ឆ្នាំ២០២៥ ស្អែកនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានមកជួបជុំគ្នា ក្នុងសណ្ឋាការសូហ្វីតែលភ្នំពេញភូគីត្រា នារសៀលថ្ងៃទី៧ ដើម្បីបង្ហាញពីសមាសភាពក្រុមនីមួយៗពិសេស គឺបង្ហាញនូវការរិតចំណងសាមគ្គីភាព និងមិត្តភាព។ ការជួបជុំនេះមានសមាសភាពទាំង៤ក្រុមនៃប្រទេសទាំងពីរ ក្រោមសក្ខីភាពចូលរួមជាកិត្តិយស ឯកឧត្តម ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង អ្នកសម្របសម្រួលតំណាងភាគីថៃ។ ក្នុងជំនួបស្វាគមន៍នោះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញ បានថ្លែងលើកឡើងថា ការប្រកួតកីឡាតែងតែមានអ្នកឈ្នះនិងចាញ់ ប៉ុន្តែជំនួបមិត្តភាពរវាងក្រុមទាំងពីរក្រុមបាល់ទាត់កម្ពុជា និងក្រុមថៃ នៅថ្ងៃស្អែកទី៨មីនា គឺចាញ់ឈ្នះតែលទ្ធផលប៉ុណ្ណោះ ពោលសម្រាប់ចំណងមិត្តភាព គឺយើងឈ្នះទាំងអស់គ្នា ក្នុងព្រឹត្តិការណ៍ប្រកួតអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតចំណងមិត្តភាពកម្ពុជានិងថៃ។ ឯកឧត្តម សង្ឈឹមជឿជាក់ថា ជំនួបស្អែកនេះ កម្ពុជា និងថៃ គឺប្រកួតគ្នាដោយមោទភាពដែលបង្ហាញពីចំណងមេត្រីភាពមិត្តយូអង្វែង។…

  • ឯកឧត្តម សេង ធារិន បង្ហាញគន្លឹះការអភិវឌ្ឍកីឡាបញ្ចស៊ីឡាត់ត្រៀមស៊ីហ្គេម និងកីឡាយុវជនអាស៊ី ២០២៩

    ឯកឧត្តម សេង ធារិន បង្ហាញគន្លឹះការអភិវឌ្ឍកីឡាបញ្ចស៊ីឡាត់ត្រៀមស៊ីហ្គេម និងកីឡាយុវជនអាស៊ី ២០២៩

    (ភ្នំពេញ)៖ ឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញពីគន្លឹះសំខាន់ៗមួយចំនួន ក្នុងការជំរុញដល់ដំណើរការអភិវឌ្ឍជំនាញកីឡាបញ្ចស៊ីឡាត់កម្ពុជា ក្នុងរយៈពេលខ្លី ដើម្បីត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម នាខែធ្នូ ឆ្នាំ២០២៥ និងសម្រួចគោលដៅរយៈពេលវែង ត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ ការបង្ហាញគន្លឹះអភិវឌ្ឍសំខាន់នេះបានធ្វើឡើងនៅក្នុងឱកាសបើកការប្រកួតកីឡាបញ្ចស៊ីឡាត់ ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៥ កាលពីល្ងាចថ្ងៃទី០៧ ខែមីនា នៅសាលនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមវត្តមានឯកឧត្តមបណ្ឌិត សាន់តូ ដាម៊ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំប្រទេសកម្ពុជា។ ឯកឧត្តម សេង ធារិន បានគូសបញ្ជាក់ថា សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានធ្វើកិច្ចការងារជាច្រើន ក្នុងការអភិវឌ្ឍវិស័យកីឡាបញ្ចស៊ីឡាត់ ដែលជាយុទ្ធសាស្ត្រស្នូល ដូចជា ការប្រមូលផ្តុំកីឡាករ កីឡាការិនីមានទេពកោសល្យ និងមានសក្តានុពល ការពង្រឹកជំនាញរបស់អត្តពលិក តាមរយៈការបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស បណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ទាំងការបណ្តុះក្នុងស្រុក និងបញ្ជូនទៅធ្វើការបណ្តុះបណ្តាលនៅប្រទេសឥណ្ឌូនេស៊ី។ ការកៀរគរការគាំទ្រផ្នែកហិរញ្ញវត្ថុពីសមាជិកប្រតិបត្តិសហព័ន្ធ ក្នុងការបញ្ចូនអត្តពលិកទៅចូលការប្រកួត ទាំងកម្រិតអន្តរជាតិ និងកម្រិតពីភពលោក ដែលលទ្ធផលបច្ចេកទេសចុះក្រោយនេះ កីឡាករ នន់ ស្រមោចក្រហម បានទទួលជ័យលាភីមេដាយសំរឹទ្ធ ក្នុងការប្រកួតកម្រិតពិភពលោក…

  • ជំនួបបាល់ទាត់មិត្តភាពកម្ពុជា ថៃ នឹងនាំមកនូវវប្បធម៌ការរស់នៅដោយសុខសន្តិភាព នៃប្រជាជាតិប្រទេសទាំងពីរ

    ជំនួបបាល់ទាត់មិត្តភាពកម្ពុជា ថៃ នឹងនាំមកនូវវប្បធម៌ការរស់នៅដោយសុខសន្តិភាព នៃប្រជាជាតិប្រទេសទាំងពីរ

    (ភ្នំពេញ)៖ មុននិងជំនួបបាល់ទាត់មិត្តភាពកម្ពុជានិងថៃ រង្វាន់សតវត្សរ៍នៃព្រះធម៌ ដែលនិងចូលមកដល់នារសៀលថ្ងៃទី៨ ខែ មីនា ឆ្នាំ២០២៥ ស្អែកនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានមកជួបជុំគ្នា ក្នុងសណ្ឋាការសូហ្វីតែលភ្នំពេញភូគីត្រា នារសៀលថ្ងៃទី៧ ដើម្បីបង្ហាញពីសមាសភាពក្រុមនីមួយៗពិសេស គឺបង្ហាញនូវការរិតចំណងសាមគ្គីភាព និងមិត្តភាព ។ ការជួបជុំនេះមានសមាសភាពទាំង៤ក្រុម នៃប្រទេសទាំងពីរ ក្រោមសក្ខីភាពចូលរួមជាកិត្តិយស ឯកឧត្តម ឃ្លាំង ហួត អភិបាលរងសាលារាជធានីភ្នំពេញ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង អ្នកសម្របសម្រួលតំណាងភាគីថៃ។ ក្នុងជំនួបស្វាគមន៍នោះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងសាលារាជធានីភ្នំពេញ បានថ្លែងលើកឡើងថា ការប្រកួតកីឡាតែងតែមានអ្នកឈ្នះនិងចាញ់ ប៉ុន្តែជំនួបមិត្តភាពរវាងក្រុមទាំងពីរក្រុមបាល់ទាត់កម្ពុជា និងក្រុមថៃ នៅថ្ងៃស្អែកទី៨មីនា គឺចាញ់ឈ្នះតែលទ្ធផលប៉ុណ្ណោះ ពោលសម្រាប់ចំណងមិត្តភាព គឺយើងឈ្នះទាំងអស់គ្នា ក្នុងព្រឹត្តិការណ៍ប្រកួតអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតចំណងមិត្តភាពកម្ពុជានិងថៃ។ ឯកឧត្តម សង្ឈឹមជឿជាក់ថា ជំនួបស្អែកនេះ កម្ពុជា និងថៃ គឺប្រកួតគ្នាដោយមោទភាពដែលបង្ហាញពីចំណងមេត្រីភាពមិត្តយូអង្វែង។…

  • ចំណេះដឹងការប្រើប្រាស់ព័ត៌មានវិទ្យាសម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកីឡា ជាសមិទ្ធផលថ្មីមួយទៀតរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានកីឡា

    ចំណេះដឹងការប្រើប្រាស់ព័ត៌មានវិទ្យាសម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកីឡា ជាសមិទ្ធផលថ្មីមួយទៀតរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានកីឡា

    (ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលស្ដីពី «កាប្រើប្រាស់ព័ត៌មានវិទ្យាសម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកីឡា» ដែលបានដំណើររយៈពេល៥ថ្ងៃ បានបញ្ចប់ដោយរលូន និងទទួលបានជោគជ័យ។ លោក ឈុន ចាន់ធូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា បានគូសបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀតរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានកីឡា លើការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។ ហើយអ្វីដែលបានខិតខំប្រឹងប្រែងក្រេបជញ្ជក់នូវពុទ្ធិឌីជីថលតាមបែបប្រព័ន្ធបច្ចេកវិទ្យាទំនើប ពិតជានឹងអាចយកចំណេះ ជំនាញ ដែលបានសិក្សាអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ ទៅចែករំលែកនៅតាមអង្គភាពរបស់ខ្លួន និងជាពិសេសទៅទៀតគឺ ចូលរួមអភិវឌ្ឍវិស័យកីឡារបស់យើង ឆ្ពោះទៅការប្រកួតកីឡានានា ទាំងក្នុងប្រទេស និងក្រៅប្រទេសនាពេលខាងមុខ។ លោក អគ្គនាយរងកីឡា បានលើកឡើងទៀតថា ការបណ្ដុះបណ្ដាលធនធានមនុស្សលើចំណេះ និងជំនាញផ្នែកឌីជីថលជូនដល់បុគ្គលិកអប់រំគឺជាតួអង្គមួយដ៏សំខាន់ ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់រៀបចំធ្វើបច្ចុប្បន្នភាពជាប្រចាំឱ្យបានទាន់បច្ចេកវិទ្យានៅលើសកលលោកកំពុងមានការអភិវឌ្ឍន៍យ៉ាងសកម្ម។ ការពង្រឹងសមត្ថភាពផ្នែកព័ត៌មានវិទ្យាឱ្យមានការយល់ដឹងរបស់ខ្លួនបន្ថែមទៀត គឺជាការចូលរួម ដើម្បីធានាឱ្យបាននូវការប្រើប្រាស់ព័ត៌មានវិទ្យា ក្នុងការចុះឈ្មោះ និងការងារផ្សេងៗទៀតឱ្យបាននូវគុណភាពសម្រាប់ដំណើរមកដល់ នៃព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោក ឈុន ចាន់ធូ បានគូសរំលេចទៀតថា នៅក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ ការរួមបញ្ចូលនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) នៅក្នុងកីឡាបានផ្លាស់ប្តូរវិធីដែលទិន្នន័យ និងស្ថិតិត្រូវបានប្រមូល វិភាគ និងប្រើប្រាស់ និងបង្ហាញអំពីសារៈសំខាន់នៃការបញ្ចូលព័ត៌មានវិទ្យាទៅក្នុងវគ្គសិក្សាដែលត្រូវបានរចនាឡើងសម្រាប់សិក្ខាកាមដែលផ្តោតលើទិន្នន័យកីឡា និងការប្រមូលស្ថិតិ។ តាមរយៈការប្រើប្រាស់បច្ចេកវិជ្ជាទំនើប សិក្ខាកាមអាចបង្កើនការយល់ដឹងអំពីការវិភាគទិន្នន័យ កែលម្អដំណើរការធ្វើការសម្រេចចិត្ត…

  • កីឡាការិនី ខៀវ ចិន្តារ័ត្ន កំពុងដុះខាតសមត្ថភាព និងមាន​គោល​ដៅប្រជែងដណ្តើមមេដាយ ១គ្រឿងទៀតជូនជាតិពីការ​ប្រកួតនៅអន្តរជាតិ

    កីឡាការិនី ខៀវ ចិន្តារ័ត្ន កំពុងដុះខាតសមត្ថភាព និងមាន​គោល​ដៅប្រជែងដណ្តើមមេដាយ ១គ្រឿងទៀតជូនជាតិពីការ​ប្រកួតនៅអន្តរជាតិ

    (ភ្នំពេញ)៖កីឡាការិនីទម្ងន់ស្រាល ម្ចាស់មេដាយAMMA អន្តរ​ជាតិ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៤ ខៀវ ចិន្តារ័ត្ន កំពុងតែដុះខាតសមត្ថភាព ត្រៀមចូលរួមប្រជែង​ដណ្តើម​មេដាយជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួត AMMA នាចុងខែ មីនា ឆ្នាំ២០២៥ នៅចិនតៃប៉ិ។ កីឡាការិនី ខៀវ ចិន្តារ័ត្ន បានថ្លែង បញ្ជាក់ថា ការចូលរួម​ការប្រ​កួត នាចុង ខែ មីនា នៅចិនតៃប៉ិនេះ នាងប្រកួតក្នុង​ប្រភេ​ទ​ទម្ងន់​​ក្រោម៤៩គីឡូក្រាម ដែលជាកីឡូចាស់ ធ្លាប់ដណ្តើម​បានមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួត AMMA អន្តរជាតិ កាលពីឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ នាងថា សម្រាប់ការចាកចេញទៅប្រជែងដណ្តើមមេដាយ​ក្នុង​ព្រឹត្តិការណ៍អន្តរជាតិនេះ គោលដៅដែលនាង រំពឹងនោះ គឺនាំ​យកមេដាយមាសមួយគ្រឿងទៀតមកជូនកម្ពុជា ខណៈដែល​ពេលបច្ចុប្បន្ន នាងកំពុងតែខិតខំហ្វឹកហាត់ដុះខាត់​សមត្ថភាព​យ៉ាងខ្លាំងជាមួយគ្រូបង្វឹក ។ ម្ចាស់មេដាយមាស រូបនេះ បានអំពាវនាវឱ្យបណ្តាលសង្វៀន​គុន​ខ្មែរ​តាមទូរទស្សន៍នៅក្នុងស្រុកជួយដល់រូបនាង បានឡើង​សង្វៀនប្រកួតប្រដាល់គុនខ្មែរជាមួយកីឡាការិនីជាតិនិងអន្តរជាតិ ដើម្បីឱ្យនាងទទួលបច្ចេកទេសក្បាច់វាយ បន្ថែមលើក្បាច់​បោក​កាច់ក្លេ ឈានឆ្ពោះទៅប្រជែងដណ្តើមបានមេដាយ​ជូន​ជាតិមាតុភូមិ។ សូមរំលឹកថា កីឡាការិនី គុនចម្រុះកម្ពុជា ខៀវ ចិន្ដារ័ត្ន បាន​ឈ្នះ​មេដាយមាសទី១ជូនជាតិ បន្ទាប់ពីប្រកួតឈ្នះដោយពិន្ទុ​លើកីឡាការិនីឥណ្ឌូណេស៊ី…

  • ឯកឧត្តម ហេង សុខឃន ៖ ជើងឯកប្រដាល់ឃីកបុកស៊ីងថ្នាក់ជាតិឆ្នាំ២០២៤នេះ អ្នកចូលរួមកាន់តែផុសផុល

    ឯកឧត្តម ហេង សុខឃន ៖ ជើងឯកប្រដាល់ឃីកបុកស៊ីងថ្នាក់ជាតិឆ្នាំ២០២៤នេះ អ្នកចូលរួមកាន់តែផុសផុល

    (ភ្នំពេញ)៖ ប្រកួតប្រដាល់ឃីកបុកស៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ ដែលដំណើរការប្រកួតក្នុងឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៣ដល់៥ ខែ មីនា ឆ្នាំ២០២៥ បានរកឃើញកីឡាករកីឡាការិនីឆ្នើមៗទាំង១២វិញ្ញាសា ខណៈការប្រកួតត្រូវបានអះអាងថា បញ្ចប់ទៅដោយរលូននិងជោគជ័យ។ នេះបើយោងបានការបញ្ជាក់ ពីឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា បានបញ្ចាក់ឱ្យដឹងក្នុងកិច្ចសម្ភាសន៍ ក្រោយពិធីបិទការប្រកួតជាផ្លូវការ នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តម ហេង សុខឃន បានគូសបញ្ជាក់ទៀតថា ការប្រកួតថ្នាក់ជាតិឆ្នាំ២០២៤នេះ ការប្រកួតផ្តោតសំខាន់លើយុវជនថ្នាលបន្តវេន ដោយផ្អែកតាមផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធជ្រើសរើសធនធានថ្នាលបន្តវេនប្រកបដោយគុណភាពត្រៀមសម្រាប់តម្រូវការទីផ្សារប្រកួតអន្តរជាតិ ដែលកំពុងមានត្រូវការច្រើននៅក្រៅប្រទេស។ ឯកឧត្តម បានលើកឡើងទៀតថា កីឡាករកីឡាការិនីដែលចម្រាញ់បានពីការប្រកួតជើងឯកថ្នាក់ជាតិនេះ នឹងត្រូវបានសហព័ន្ធជំរុញបន្ថែមលើការបណ្តុះបណ្តាលដើម្បីអភិវឌ្ឍន៍សមត្ថភាព ហើយពួកគេក៏នឹងត្រៀមជាជម្រើសសម្រាប់សហព័ន្ធជ្រើសរើសជាបេក្ខភាពជំនួសកីឡាករកីឡាការិនីជម្រើសជាតិក្នុងករណីរបួសពេលហ្វឹកហាត់និងប្រកួត ដែលធ្វើឱ្យជម្រើសជាតិមិនអាចចូលរួមប្រកួតដូចជាស៊ីហ្គេម លើកទី៣៣ នៅថៃចុងឆ្នាំ២០២៥នេះជាដើម។ ឯកឧត្តម បានអះអាងទៀតថា សម្រាប់ការប្រកួតជ្រើសរើសជើងឯកឆ្នាំនេះ ការចូលរួមពីយុវជនតាមបណ្តាក្លឹប គឺមានការផុសផុលខ្លាំង ខណៈដែលបច្ចុប្បន្នច្បាប់ប្រដាល់ឃីកបុកស៊ីងត្រូវបានកីឡាករកីឡាការិនីជ្រោជ្រាបយ៉ាងច្បាស់ បន្ទាប់ពីយើងទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ និងទទួលបានមេដាយយ៉ាងច្រើនផងដែរ។ ដោយឡែក លោក ឌួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា បានថ្លែងការកោតសសើរនិងវាយតម្លៃខ្ពស់ ចំពោះការរៀបចំការប្រកួតជ្រើសរើសជើងឯកប្រដាល់ឃីកបុកស៊ីងថ្នាក់ជាតិឆ្នាំ២០២៤នេះ ថ្វីត្បិតការរៀបចំមានរយៈពេលខ្លី ប៉ុន្តែមានន័យខ្លឹម ដែលស្របទៅនិងផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធនិងទិសដៅណែនាំរបស់ក្រសួងអប់រំយុវជនិងកីឡា…

  • ក្រុមកីឡាប៉េតង់ការិយាល័យ យុវជន និងការិយាល័យផែនការ គ្រងតំណែងជើងឯកនៃការប្រកួតកីឡាប៊ូល និងប៉េតង់ខេត្តកណ្តាល

    ក្រុមកីឡាប៉េតង់ការិយាល័យ យុវជន និងការិយាល័យផែនការ គ្រងតំណែងជើងឯកនៃការប្រកួតកីឡាប៊ូល និងប៉េតង់ខេត្តកណ្តាល

    (ខេត្តកណ្តាល)៖ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល២ថ្ងៃនៅក្នុងបន្ទីរអប់រំយុវជននិងកីឡាខេត្ត កណ្តាល បានរកឃើញជើងឯកហើយ គឺ ក្រុមកីឡាប៉េតង់ការិយាល័យយុវជន និងការិយាល័យផែនការ បានគ្រងតំណែងជើងឯកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប៊ូល និងប៉េតង់ខេត្តកណ្តាល ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ២០២៥ ។ លោក ចេង សំអុលប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត កណ្តាល បានមានប្រសាសន៍ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ សម្រាប់មន្រ្តីក្រោមឪវាទមន្ទីរដែលបានរៀបចំឡើងរយៈពេល២ថ្ងៃនេះ បានបញ្ចប់ទៅដោយបរិយាកាសរីករាយបំផុត។ ការប្រកួតនេះ បានរៀបចំឡើងក្នុងគោលដៅ ដើម្បីចូលរួមអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៥ ជាពិសេស ដើម្បីបង្កើតនូវចំណង មិត្តភាព សាមគ្គីភាព និងភាពសប្បាយរីករាយរវាងថ្នាក់ដឹកនាំ ជាមួយមន្ត្រីក្រោមឱវាទកាន់តែស្អិតរមួត។ លោក ប្រធានមន្ទីរ បានគូសបញ្ជាក់បន្ថែមទៀតថា ក្រុមកីឡាករ-កីឡាការិនីឆ្នើមនៃការប្រកួតនេះ ជាអ្នកតំណាងឲ្យខេត្តកណ្តាលទៅចូលរួមការប្រកួតជ្រើសរើសកីឡាប៊ូល និងប៉េតង់ពានរង្វាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងអប់រយុវជន និងកីឡាដែលប្រព្រឹត្តិនៅខេត្តសៀបរាមនាពេលខាងមុខនេះ។ ចំពោះលទ្ធផលនៃការប្រកួត សម្រាប់វិញ្ញាសា ៣ នាក់ ទល់នឹង ៣…

  • ជ្រើសរើសបេក្ខជនអ្នកខ្លាំងលេខ១ និង លេខ២ ដើម្បីចូលរួម​ប្រកួត​អុកចត្រង្គ ក្នុងមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥

    ជ្រើសរើសបេក្ខជនអ្នកខ្លាំងលេខ១ និង លេខ២ ដើម្បីចូលរួម​ប្រកួត​អុកចត្រង្គ ក្នុងមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ក្រុមការងារអុកចត្រង្គ នៃគណៈកម្មការរៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត បានចេញសេចក្តីជូនដំណឹងមួយដល់ និស្សិត នៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនពី​ព្រឹត្តិការណ៍​​ជ្រើសរើសរកបេក្ខជនប្រកួតអុកចត្រង្គ ដើម្បីចូលរួម​អបអរសាទរមហាព្រឹត្តិការណ៍អង្គរ សង្ក្រាន្តឆ្នាំ២០២៥ ដែល​នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ខាងមុខ នេះ ។ ក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា គណៈកម្មការរៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំការប្រកួតកីឡា អុកចត្រង្គកម្រិតសាកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាស្ថានរដ្ឋ និងឯកជនទូទាំងប្រទេស ដើម្បី​ស្វែងរកអ្នកឈ្នះលេខ ១ ដល់លេខ២ ដើម្បីចូលរួមប្រកួតនៅ​ក្នុង​​មហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នៅ​ខេត្តសៀមរាប​​ខាងមុខ ។ ប្រភពខាងលើនេះបានឱ្យដឹងដែរថាគណៈកម្មការរៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំការប្រកួតកីឡាអុកចត្រង្គនៅទូទាំងប្រទេស ដោយ​ធ្វើការបែងចែកជា៧តំបន់ (ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្ត​ស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបាត់ដំបងនិង រាជធានីភ្នំពេញ) ដែលអ្នកឈ្នះចាប់ពីលេខ១ ដល់លេខ៣ តាមតំបន់នីមួយៗនឹងត្រូវប្រកួតជម្រុះនៅរាជធានីភ្នំពេញ ដើម្បី​យកអ្នកឈ្នះចំនួន ៨នាក់ មកប្រកួតនៅក្នុងមហាព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នៅខេត្តសៀមរាប ៕ ដោយ៖ម៉ាដេប៉ូ