Category: កីឡា

  • កីឡាការនីកម្ពុជា ២រូប បានបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ ខេត្តព្រះសីហនុ

    កីឡាការនីកម្ពុជា ២រូប បានបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ ខេត្តព្រះសីហនុ

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ នៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលសម្បូរដោយកីឡាករជើងខ្លាំងទាំងជាតិ និងអន្តរជាតិ បានធ្វើការប្រណាំងយ៉ាងស្វិតស្វាញ។ ជាមួយគ្នានេះគេឃើញមានកីឡាការិនីជើងខ្លាំងចំនួន២រូប គឺកីឡាការិនី ធី សុវណ្ណថា និងកីឡាការនី ណារី រិទ្ធីយ៉ា ក៏បានចូលរួមប្រណាំង ក្នុង Class C ឬ Overland ។ កីឡាការិនី ធី សុវណ្ណថា បានចែករំលែកបទពិសោធន៍ក្រោយធ្លាប់ចូលរួមប្រណាំងម្តងរួចហើយ ថែមទទួលបានចំណាត់ថ្នាក់លេខ១ ក្នុង Class C ដូច្នេះសម្រាប់អារម្មណ៍ផ្តោតលើផ្លូវ និងចង្កោតឡាន ទើបធ្វើអោយលែងភ័យ បើប្រៀបធៀបស្ថានភាពផ្លូវ ឆ្នាំនេះពិបាកជាង មានឧបសគ្គច្រើនជាង ដូចជា ស្ពាន មានរបាដែកឆ្លងកាត់តូច ។ ជាមួយគ្នានេះកីឡាការិនី ធី សុវណ្ណថា ក៏បានលើកទឹកចិត្តអោយស្រ្តីចូលរួមប្រណាំងរថយន្ត Off-Road អោយបានច្រើន វាមិនមានគ្រោះថ្នាក់ទេ ដោយសារមានប្រព័ន្ធសុវត្តិភាព ដូចជា មួកការពារខ្សែក្រវ៉ាត់ និងគោរពលក្ខន្តិកៈ ជាពិសេសគឺពង្រឹងទឹកចិត្តតាមរយៈចូលរួមមើល ហើយសាកល្បងអោយបានច្រើនដងទៅមានបទពិសោធន៍ យើងអាចនឹងក្លាហាន។…

  • កីឡាករប្រណាំង Class C កើនឡើងទាំងការចូលរួម ទាំងបច្ចេកទេសបញ្ជារថយន្ត និងក្រុមជាង

    កីឡាករប្រណាំង Class C កើនឡើងទាំងការចូលរួម ទាំងបច្ចេកទេសបញ្ជារថយន្ត និងក្រុមជាង

    (ព្រះសីហនុ)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ នៅខេត្តព្រះសីហនុ នាឆ្នាំ២០២៤នេះ លោក វង្ស គឹមហួត ប្រធានគណៈកម្មការរៀបចំបច្ចេកទេស និងទីលានប្រណាំង បានបង្ហាញការចាប់អារម្មណ៍ចំពោះការចូលរួមប្រកួតក្នុង Class C ដែលមានកីឡាករថ្មីៗចូលប្រកួតច្រើនជាងលើកមុន ហើយក៏បានសរសើរចំពោះសមត្ថភាព បច្ចេកទេស និងការយល់ដឹងពីលក្ខខន្តិកៈប្រកួតបានច្រើនជាងមុនរបស់ក្រុមកីឡាករទាំង៣ Class នេះ។ លោក វង្ស គឹមហួត បានបញ្ជាក់ថា ដំណើរការរៀបចំនិងការប្រកួត off-Road អន្តរជាតិនៅខេត្តព្រះសីហនុ ក្នុងថ្ងៃទី១ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅយ៉ាងរលូនតាមការគ្រោងទុក ក្នុងនោះទឹកដៃក្រុមកីឡាករដែលប្រកួតក្នុង Class A និង Class B ក៏សុទ្ធតែបានបង្កើននូវសមត្ថភាព បច្ចេកទេស និងការយល់ពីលក្ខខន្តិកៈបានច្រើនជាងមុន។ ប្រធានគណៈកម្មការរៀបចំបច្ចេកទេសរូបនេះ ក៏ចាប់អារម្មណ៍ចំពោះការចូលរួមប្រកួតក្នុង Class C ដែលមានចំនួនច្រើនជាងឆ្នាំមុនៗ អ្នកថ្មីៗក៏បានចូលរួមប្រកួតនឹងគេ ហើយក៏មានទាំងកីឡាការនីចូលរួមច្រើនជាងមុនទៀតផងដែរ ដែលនេះជាវឌ្ឍនភាពថ្មីមួយទៀតសម្រាប់វិស័យកីឡាយានយន្តនៅកម្ពុជា។ លោក វង្ស គឹមហួត ដែលជាកីឡាប្រណាំងយានយន្តដ៏ឆ្នើមរបស់កម្ពុជាមួយរូបនោះ បានបន្តទៀតថា ក្រុមកីឡាករមកប្រកួតលើកនេះ…

  • សិក្ខាកាម ជាគ្រូបង្វឹកកីឡាប្រដាល់សកល៣៦រូប បញ្ចប់វគ្គបណ្តុះបណ្តាល​គ្រូបង្វឹកថ្នាក់ជាតិកីឡាប្រដាល់សកលឆ្នាំ២០២៤

    សិក្ខាកាម ជាគ្រូបង្វឹកកីឡាប្រដាល់សកល៣៦រូប បញ្ចប់វគ្គបណ្តុះបណ្តាល​គ្រូបង្វឹកថ្នាក់ជាតិកីឡាប្រដាល់សកលឆ្នាំ២០២៤

    (ភ្នំពេញ)៖ គ្រូបង្វឹកកីឡាប្រដាល់សកល មកពីក្លឹបកីឡាប្រដាល់សកល រាជធានី​ខេត្ត ចំនួន៣៦នាក់ បានបញ្ចប់ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិកីឡាប្រ​ដាល់​សកលឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលនិទ្ទេសល្អច្រើន ដែលបាន​បញ្ជាក់ពីការយល់ដឹងខ្ពស់។ នេះបើយោងតាមការវាយតម្លៃពីសំណាក់គ្រូឧទ្ទេស អន្តរជាតិ លោក Russell stutely ថ្លែងបញ្ជាក់ ក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិកីឡា​ប្រដាល់សកលឆ្នាំ២០២៤ នាល្ងាចថ្ងៃ ២៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោក Russell stutely បានគូសបញ្ជាក់ឱ្យដឹងទៀតថា ឆ្លងកាត់ការ​សិក្សារយៈ​ពេល ៤ថ្ងៃកន្លងមកនេះ សិក្ខាកាមដែលជាគ្រូបង្វឹកមកពីបណ្តាក្លឹប​ប្រដាល់សលរាជធានី ខេត្ត ទាំងអស់ បានខិតខំយកចិត្តទុកដាក់ក្រេប​ជញ្ជក់យកចំណេះដឹងយ៉ាងខ្លាំង ដើម្បីនាំយកចំណេះជំនាញយកទៅអភិវឌ្ឍន៍​ធនធានតាមបណ្តាក្លឹប។ គ្រូឧទ្ទេសអន្តរជាតិរូបនេះ បានអះអាងទៀតថា វគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃនេះ ការបង្ហាត់មានទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ អំពីរបៀបបង្ហាត់កីឡាករកីឡាការិនីអាជីពប្រដាល់សកល ។ លោកថា គ្រូបង្វឹកដែលបានឆ្លងកាត់ការបណ្តុះបណ្តាលនេះ ប្រសិនយកចំណេះជំនាញដែលបានសិក្សារៀនសូត្រទៅអនុវត្តក្នុងការបង្ហាត់សិស្សនៅតាមបណ្តាក្លឹបដោយយកចិត្តទុកដាក់នោះ ធនធានកីឡាករកីឡាការិនីប្រដាល់សកលអាជីពនៅកម្ពុជានឹងមានសក្កានុពល។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិកីឡាប្រដាល់​សកល​ឆ្នាំ២០២៤ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្រោម​ការឧបត្ថម្ភគាំទ្រថវិកាពីក្រសួងអប់រំយុវជននិងកីឡា រយៈពេល៤ថ្ងៃ មានសិក្ខា​កាមដែលជាគ្រូបង្វឹកក្លឹបកីឡាប្រដាល់សកលរាជធានីខេត្តចូលរួមចំនួន៣៦នាក់ ក្នុងនោះ គ្រូបង្វឹក២៦រូបទទួលបាននិទ្ទេសល្អ និង១០រូបទទួលបា​ននិទ្ទេសមធ្យម ៕…

  • ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ គឺចូលរួមផ្សព្វផ្សាយបង្ហាញ​ពីគោល​ដៅទេសចរណ៍ កត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា​ទៅកាន់ឆាកអន្តរជាតិ

    ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ គឺចូលរួមផ្សព្វផ្សាយបង្ហាញ​ពីគោល​ដៅទេសចរណ៍ កត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា​ទៅកាន់ឆាកអន្តរជាតិ

    (ព្រះសីហនុ)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ ឆ្នាំ២០២៤ បានធ្វើពិធីបើកជាផ្លូវការ ជាមួយនឹងការហែរក្បួនរថយន្តប្រណាំងទាំងជាតិ និងអន្តរជាតិ នៅក្នុងក្រុងព្រះសីហនុ។ ពិធីបើកខាងលើធ្វើក្រោមអធិបតីភាព ឯកឧត្តម សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ។ លោក វង្ស គឹមហួត ប្រធានគណៈកម្មការបច្ចេកទេស បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិនេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាយានយន្តប៉ុណ្ណោះទេ តែក៏ជាឱកាសសម្រាប់កីឡាករទាំងឡាយបានបង្ហាញពីសមត្ថភាពក្នុងការប្រណាំង វាស់ស្ទង់បទពិសោធន៍របស់ខ្លួន និងដៃគូប្រកួត ផ្លាស់ប្ដូរ បច្ចេកទេសពីគ្នាទៅវិញទៅមក កសាង និងពង្រឹងទំនាក់ទំនង រវាងកីឡាករជាតិ និងអន្តរជាតិ។ ពិសេសគឺបង្ហាញពីសមត្ថភាពកូនខ្មែរ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្តជាលក្ខណៈអន្តរជាតិ និងផ្សព្វផ្សាយបង្ហាញពីគោលដៅទេសចរណ៍ ក៏ដូចជាកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជាទៅកាន់ឆាកអន្តរជាតិផងដែរ។ លោក បន្តថា ការប្រណាំងនេះ នឹងធ្វើកីឡាករកម្ពុជាយើងបានរៀនសូត្រ សិក្សា សាកល្បង ស្វែងយល់បន្ថែមទៀត ដើម្បីមានឪកាសប្រកួតលើឆាកអន្តរជាតិដូចកីឡាករ​ដែលធ្លាប់ចូលរួម…

  • លោក សោម សុទ្ធ ៖ ការផ្សព្វផ្សាយគុណតម្លៃកីឡាអូឡាំពិកនៅក្នុងសាលារៀន ជាផ្នែកមួយជំរុញឱ្យសិស្សស្រលាញ់កីឡានិងស្រលាញ់សុខភាព

    លោក សោម សុទ្ធ ៖ ការផ្សព្វផ្សាយគុណតម្លៃកីឡាអូឡាំពិកនៅក្នុងសាលារៀន ជាផ្នែកមួយជំរុញឱ្យសិស្សស្រលាញ់កីឡានិងស្រលាញ់សុខភាព

    (ភ្នំពេញ)៖ លោក សោម សុទ្ធ នាយកអនុវិទ្យាល័យវត្តដំបូកខ្ពស់ បានចាត់ទុកយុទ្ធនាការផ្សព្វផ្សាយគុណតម្លៃកីឡាអូឡាំពិក នៅក្នុងសាលារៀន គឺជាចលនាបំផុសមួយដ៏មានសារៈសំខាន់ ជួយជំរុញឱ្យសិស្សានុសិស្សស្រលាញ់កីឡា និងចាប់យកការលេងកីឡា ទទួលបាននូវសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ។ លោក ថា ការផ្សព្វផ្សាយបំផុសចលនាកីឡាចូលមកក្នុងសាលារៀននេះ បានទាក់ទាញឱ្យសិស្សចូលរួមលេងកីឡាបានកាន់តែច្រើនទៅតាមប្រភេទកីឡាចំណងចំណូលចិត្ត ព្រោះការលេងកីឡាកាន់តែច្រើន ធ្វើឱ្យសុខភាពមានសុខភាពល្អរឹងមាំ ហើយ ក៏ជួយឱ្យការសិក្សារៀនសូត្របានកាន់តែពូកែផងដែរ។ ទន្ទឹមនិងនេះ លោក នាយក បានចាត់ទុកកីឡា ជួយកសាងមនុស្សឱ្យក្លាយជាមនុស្សល្អនៅក្នុងសង្គម មានន័យថា លេងកីឡាជួយឱ្យសិស្សជៀសឆ្ងាញអំពើរឧបាយមុខ និងគ្រឿងញាន ។ ដោយឡែក សិស្សស្រី យឹម លីវយី សិស្សថ្នាក់ទី៧ B1 បានបង្ហាញចំណាប់អារម្មណ៍ថា ការផ្សព្វផ្សាយកម្មវិធីអប់រំគុណតម្លៃកីឡាអូឡាំពិកនេះ ពិតជាបានបញ្ជាបឱ្យនាងបានយល់កាន់តែច្បាស់ អំពីអត្ថប្រយោជន៍ដែលទទួលបានពីការលេងកីឡា ព្រោះកីឡាបានកសាងនូវមិត្តភាព សាមគ្គីភាព និងជួយឱ្យមានភាពក្លាហានក្នុងការសម្រចចិត្តជាងមុន។ សម្រាប់យុទ្ធនាការផ្សព្វផ្សាយកម្មវិធីគុណតម្លៃកីឡាអូឡាំពិក របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឆ្នាំ២០២៤នេះ បានធ្វើឡើង ក្រោមប្រធានបទ OVEP’s Learn and Play ដោយប្រែជាភាសាខ្មែរថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិក រៀននិងលេង…

  • ផ្សាយគុនខ្មែរ នៅប្រទេសក្រិកលើកនេះទទួលបានជោគជ័យខ្លាំង

    ផ្សាយគុនខ្មែរ នៅប្រទេសក្រិកលើកនេះទទួលបានជោគជ័យខ្លាំង

    ភ្នំពេញ ៖ ថ្នាក់ដឹកនាំ ប្រតិភូ កីឡាករកីឡាការិនីប្រដាល់គុនខ្មែរ ដឹកនាំ ដោយ ឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជា​ប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើមាតុភូមិនិវត្តមកដល់​កម្ពុជា នាយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ថ្លែងប្រាប់ អ្នកយកព័ត៌មានកីឡា ពេលដំណើរមកដល់អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ឯកឧត្តម ឧត្តម តែម ម៉ឺន បានគូសបញ្ជាក់ថា បេសកម្មដឹកនាំ​កីឡាករកីឡាការិនីគុនខ្មែរចូលរួមការប្រកួតមិត្តភាពគុនខ្មែរនៅប្រទេសក្រិកលើកទី១ នេះ គឺទទួលបានជោគជ័យខ្លាំង ទាំងលទ្ធផលដែលទទួលបានពីការ​ប្រកួត និង ការគាំទ្រតាមរយៈការខិតខំផ្សព្វផ្សាយគុនខ្មែររបស់យើងនៅក្រិក។ ឯកឧត្តម ប្រធានកិត្តិយស សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់បន្ថែមថា សម្រាប់ផែនការផ្សព្វផ្សាយគុនខ្មែរនៅលើឆាកអន្តរជាតិ សហព័ន្ធកំពុងមាន​ផែនការចេញទៅផ្សព្វផ្សាយនៅប្រទេសផ្សេងៗជាបន្តបន្ទាប់ទៀត។ ការប្រកួតនិងការផ្សព្វផ្សាយជំហានបន្ទាប់អាចនិងមានទ្រង់ទ្រាយធំ និងល្អជាងពេលនេះទៅទៀត។ សូមជម្រាប់ថា បេសកម្មផ្សព្វផ្សាយគុនខ្មែរនៅលើទឹកដីប្រទេសក្រិកលើក​ដំបូងនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដឹកនាំ ដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ បានដឹកនាំកីឡាករកីឡាការិនីកម្ពុជា៨រូប ប៉ុន្តែប្រកួតបានតែ៧នាក់ប៉ុណ្ណោះ ដោយអាក់ខាន កីឡាករ លន បញ្ញា ដោយសារតែដៃគូមានបញ្ហាសុខភាព។ សម្រាប់កីឡាករកម្ពុជាក្នុងជំនួបដណ្តើមខ្សែក្រវ៉ាត់និងពាននេះ…

  • សិស្សានុសិស្ស វិទ្យាល័យឫស្សីកែវ បានចាត់ទុកការផ្សព្វផ្សាយពីគុណតម្លៃ​កីឡា​អូឡាំពិក​នៅក្នុងសាលារៀនជារឿងសំខាន់សម្រាប់សិស្ស

    សិស្សានុសិស្ស វិទ្យាល័យឫស្សីកែវ បានចាត់ទុកការផ្សព្វផ្សាយពីគុណតម្លៃ​កីឡា​អូឡាំពិក​នៅក្នុងសាលារៀនជារឿងសំខាន់សម្រាប់សិស្ស

    (ភ្នំពេញ)៖ យុទ្ធនាការផ្សព្វផ្សាយគុណតម្លៃកីឡាអូឡាំពិក បានបន្តផ្សព្វផ្សាយ​ទៅដល់វិទ្យាល័យឫស្សីកែវ ស្ថិតនៅក្នុង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បី​ផ្សារភ្ជាប់ផ្សព្វផ្សាយអំពីគុណតម្លៃនៃការលេងកីឡាសម្រាប់សិស្សថ្នាក់អនុវិទ្យាល័យនិង វិទ្យាល័យ។ យុទ្ធនាការផ្សព្វផ្សាយនេះ មានសកម្មភាពកីឡាជាច្រើនដែលតម្រូវពន្យល់​ឱ្យសិស្ស​ដឹងនិងស្គាល់ ថាអ្វីទៅជាប្រវត្តការកកើតនៃកីឡាអូឡាំពិក ហើយ កីឡាបានរួមចំណែកបង្កើតភាពសុខដម និងសាមគ្គីភាព មិត្តភាព ដល់គ្រប់​ជាតិសាសន៍នៃមុនស្សរស់នៅលើលោក ។ កុមារី រ៉ាហ្សាត សាហាណា និង កុមារា ធី ដូណា ដែលបានចូលរួមនៅក្នុង​សកម្មភាព​ផ្សព្វផ្សាយពីគុណតម្លៃកីឡាអូឡាំពិក បានចាត់ទុកថា ការផ្សព្វ​ផ្សាយអំពីគុណតម្លៃកីឡាអូឡាំពិកនៅក្នុងសាលារៀន គឺបានផ្តល់នូវ​អត្ថប្រ​យោជន៍ខ្លាំងណាស់ដល់សិស្ស ព្រោះវាជាផ្នែកមួយជួយជម្រុញឱ្យសិស្ស​ដឹង​និងស្គាល់ពីកីឡានីមួយៗ ហើយចាប់យកកីឡានោះមកហ្វឹកហាត់ ទទួល​បាន​នូវសុខភាពល្អ បំបាត់ភាពធុញថប់អារម្មណ៍ពេលសិក្សាផងដែរ។ មិនត្រឹម​តែប៉ុណ្ណោះ គុណតម្លៃកីឡា ធ្វើឱ្យមនុស្សចេះស្រលាញ់និងយោគយល់​អាធ្យា​ស្រ័យគ្នា បង្កើតបាននូវមិត្តភាព សាមគ្គីភាព ។ សម្រាប់ យុទ្ធនាការផ្សព្វផ្សាយក្នុងឆ្នាំ២០២៤នេះ បានធ្វើឡើងក្រោមប្រធាន​បទ ហៅជាភាសាអង់គ្លេសថា OVEP’s Learn and Play ដោយប្រែជា​ភាសាខ្មែរថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិក៖ រៀននិងលេង» ដែលជាប្រធាន​បទដើរស្របគ្នា រវាងការសិក្សាអំពីគុណតម្លៃអូឡាំពិក ផ្សាភ្ជាប់ជាមួយ​សកម្ម​ភាព​​កីឡា និងការបង្ហាញនូវសាមគ្គីភាព នៃការលេងកីឡាជាដើម ។…

  • កម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិក២០២៤ ផ្សារភ្ជាប់សកម្មភាពកីឡាឆ្ពោះទៅព្រឹត្តិការណ៍យុវជនអាស៊ីឆ្នាំ២០២៩

    កម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិក២០២៤ ផ្សារភ្ជាប់សកម្មភាពកីឡាឆ្ពោះទៅព្រឹត្តិការណ៍យុវជនអាស៊ីឆ្នាំ២០២៩

    (ភ្នំពេញ)៖ យុទ្ធនាការអប់រំផ្សព្វផ្សាយពីគុណតម្លៃកីឡាអូឡាំពិក ២០២៤ បានចាប់ផ្តើមបើកយុទ្ធនាការផ្សព្វផ្សាយហើយ ដោយជ្រើសរើសយកសាលារដ្ឋគោលដៅចំនួន១០នៅទូទាំងប្រទេស គឺនៅរាជធានីភ្នំពេញ មានសាលាចំនួន៤ និងតាមបណ្តាខេត្តចំនួន៦។ នេះបើយើងតាមការបញ្ជាក់ពី ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ទីប្រក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងបញ្ជាក់ ក្នុងយុទ្ធនាការ ការអប់រំផ្សព្វផ្សាយពីគុណតម្លៃកីឡាអូឡាំពិក ២០២៤ នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ បានគូសបញ្ជាក់ថា ឆ្នាំនេះ សម្រាប់ យុទ្ធនាការផ្សព្វផ្សាយក្នុងឆ្នាំ២០២៤នេះ បានធ្វើឡើងក្រោមប្រធានបទ ហៅជាភាសាអង់គ្លេសថា OVEP’s Learn and Play ដោយប្រែជាភាសាខ្មែរថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិក៖ រៀននិងលេង» ដែលជាប្រធានបទដើរស្របគ្នា រវាងការសិក្សាអំពីគុណតម្លៃអូឡាំពិក ផ្សាភ្ជាប់ជាមួយសកម្មភាពកីឡា និងការបង្ហាញនូវសាមគ្គីភាព នៃការលេងកីឡាជាដើម ។ ឯកឧត្តម បានរំលេចបន្ថែម ការអប់រំផ្សព្វផ្សាយពីគុណតម្លៃកីឡាអូឡាំពិក ២០២៤ ដែលយើងកំពុងចាប់ផ្តើមផ្សព្វផ្សាយនេះ យើងក៏រំលេចនូវគោលបំណង២សំខាន់ផងដែរ ។ ទី១ រំលេចផ្សព្វផ្សាយអំពីប្រវត្តនិងទស្សនៈវិជ្ជានៃគុណតម្លៃអូឡាំពិក និង ទី២…

  • ការកំណត់អត្តសញ្ញាណកីឡាទេពកោសល្យវ័យក្មេង ត្រូវបានបញ្ជ្រាបដល់​គ្រូកីឡាកាយសម្ព័ន្ធ ដោយជោគជ័យ

    ការកំណត់អត្តសញ្ញាណកីឡាទេពកោសល្យវ័យក្មេង ត្រូវបានបញ្ជ្រាបដល់​គ្រូកីឡាកាយសម្ព័ន្ធ ដោយជោគជ័យ

    (ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូជំនាញកីឡាកាយសម្ព័ន្ធកម្រិត១ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោយ​ដំណើរការសិក្សារយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង ។ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ និងជាគ្រូឧទ្ទេស បានបញ្ជាក់​ថា វគ្គនេះរៀបចំឡើងស្របតាមផែនការប្រចាំឆ្នាំ ដែលគ្រប់សហព័ន្ធកីឡាជាតិ បានសន្យាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹង និងពង្រីកការអភិ​វឌ្ឍ​ធនធានមនុស្ស ជាក់ស្ដែងឆ្នាំនេះ សហព័ន្ធបានផ្ដោតការបណ្ដុះបណ្ដាល ១-គ្រូគ្រូជំនាញកីឡា​កាយសម្ព័ន្ធអាអេរ៉ូប៊ិកកម្រិត១, ២-ការអភិវឌ្ឍកី​ឡា​កាយសម្ព័ន្ធថ្នាក់ជាតិ+ការបោះជុំរំហ្វឹកហាត់ និង ៣-ការកំណត់អត្ត​សញ្ញាណ​កីឡាទេពកោសល្យវ័យក្មេង ។ អគ្គលេខាធិការសហព័ន្ធរូបនេះ បន្តថា «ការកំណត់អត្តសញ្ញាណកីឡា​ទេពកោសល្យវ័យក្មេង គឺជាមេរៀនថ្មី សម្រាប់គ្រូបង្វឹក ក្នុងការក្រេប​ជញ្ជក់​យកចំណេះដឹង ហើយត្រូវបានចាត់ទុកជាគុណតម្លៃ ក្នុងការជ្រើសរើសកីឡា​ករ-កីឡាការិនីវ័យក្មេងឲ្យត្រឹមជំនាញរបស់ខ្លួន ។ ជារួមឆ្លងកាត់ការសិក្សារយៈពេល ៥ថ្ងៃមកនេះ ខ្ញុំសង្កេតឃើញមានការរីក​ចម្រើនខ្លាំង សម្រាប់ផ្នែកគ្រូបង្វឹក ដោយសារគាត់ទទួលបានចំណេះដឹងថ្មី ដែលយើងទើបទទួលបានផែនការយុទ្ធសាស្ដ្រនេះ សម្រាប់អនុវត្តកំឡុង​ឆ្នាំ២០២៤-២០២៨» ដើម្បីជ្រើសរើសបាននូវកីឡាករ-កីឡាការិនីវ័យក្មេង​ត្រឹម​ត្រូវតាមគោលការណ៍នៃការកំណត់អត្តសញ្ញាណកីឡាទេព្យកោលស្យ និងឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិនាពេល​ខាងមុខ ជាពិសេស គឺពង្រឹងសមត្ថភាពបច្ចេកទេសគ្រូជំនាញប្រភេទកីឡា​កាយសម្ព័ន្ធឲ្យកាន់តែមានភាពច្បាស់លាស់លើការងារជំនាញមួយនេះ ទាំង​គុណភាព និងបរិមាណ…

  • សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ត្រៀមបញ្ជូន អត្តពលិករបស់ខ្លួន ៣១វិញ្ញាសា ការប្រកួតជើងឯកអាស៊ី

    សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ត្រៀមបញ្ជូន អត្តពលិករបស់ខ្លួន ៣១វិញ្ញាសា ការប្រកួតជើងឯកអាស៊ី

    (ភ្នំពេញ)៖ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាគូសបញ្ជាក់ ថា សហព័ន្ធកំពុងត្រៀមបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិចូលរួមប្រកួត​កី​ឡាវ៉ូវីណាម ជើងឯកអាស៊ី នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៤ ។ សហព័ន្ធទើបទទួលបានព័ត៌មាននៅដើមខែវិច្ឆិកានេះប៉ុណ្ណោះ តាមរយៈ​សហព័ន្ធ​កីឡាវ៉ូវីណាមពិភពលោក ដោយការប្រកួតជើងឯកអាស៊ី នេះមាន ៣១វិញ្ញាសា ក្នុងនោះមេគុនសម្តែង មាន២២វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធ មាន៩វិញ្ញាសា ក្នុងនោះមាន៥ប្រភេទទម្ងន់បុរស និង៤ប្រភេទទម្ងន់នារី។ ចំពោះសហព័ន្ធវ៉ូវីណាមកម្ពុជាបានត្រៀមកីឡាករ កីឡាការិនីសរុប ១៨នាក់ និងគ្រូបង្វឹក ៤នាក់។ ឯកឧត្តម អ៊ូ រតនា សង្កត់ធ្ងន់ថា ចំពោះក្តីសង្ឃឹមក្នុងការប្រជែងមេដាយជូន​ជាតិនោះ គឺមិនទាន់ហ៊ានដាក់សង្ឃឹមខ្ពស់ពេកទេ ដោយសារក្រោយចប់​ស៊ីហ្គេម ២០២៣ ក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជាត្រូវបានកាត់បន្ថយ​រហូតដល់​ជិតពាក់កណ្តាល ដោយនៅសល់ត្រឹម១៦នាក់ប៉ុណ្ណោះ។ ប្រធានសហព័ន្ធក៏បានស្នើសុំដល់ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាត​ឱ្យប្រភេទកីឡាវ៉ូវីណាមកម្ពុជាបានប្រមូលផ្តុំហ្វឹកហាត់ឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមការប្រកួតអន្តរជាតិកម្រិតអាស៊ាន អាស៊ី និងពិភពលោក ជាដើម បើទោះបីជាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥ខាងមុខមិន​មានប្រភេទកីឡាវ៉ូវីណាមក្តី៕ ដោយ ៖ ជាវ ចន្ធូ