-
ឧត្តម សេនីយ៍ទោ ជាម សុភា៖ បើក្លឹបកីឡាវាយសីទាំងអស់អនុវត្តតាមTR HOPE ធនធានកីឡាវាយសីនៅកម្ពុជានឹងមានសក្កានុពល
(ភ្នំពេញ)៖ ឯកឧត្តម ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា តំណាង ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងថា ក្លឹបកីឡាវាយសីTR HOPE ដែលមានមូលស្ថានស្ថិតនៅ ខេត្តព្រះសីហនុ បានកំពុងដើរតួនាទីបានយ៉ាងល្អក្នុងការបណ្តុះបណ្តាលផលិតធនធានបន្តវេនដ៏មានសក្កានុពលសម្រាប់អនាគត។ ការថ្លែងលើកឡើងរបស់អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីរូបនេះ ក្រោយពិធីបិទការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់TR HOPE ឆ្នាំ២០២៤ ។ អគ្គលេខាធិការ យល់ឃើញថា ក្លឹបកីឡាវាយសី TR HOPE កំពុងក្លាយជាគំរូល្អ និងដើរមុនគេលើគំរោងអភិវឌ្ឍធនធានបន្តវេន ដោយមានការបណ្តុះបណ្តាលកីឡាករកីឡាការិនីវាយសីវ័យក្មេងៗមិនគិតថវិកា និងបានផ្តល់ឱកាសឱ្យពួកគាត់បានប្រកួតប្រជែងបញ្ចេញសមត្ថភាពបន្ទាប់ពីហ្វឹកហាត់ជាប្រចាំជាមួយក្លឹប។ចំណុចទាំងអស់នេះហើយ ជាការរួមចំណែកធ្វើឱ្យធនធានវាយសីមានការកើនឡើង និងមានសក្កានុពល ព្រោះបានទាក់ទាញឱ្យពួកគេចង់ហ្វឹកហាត់និងកសាងសមត្ថភាពបោះជំហានក្លាយជាកីឡាវាយសីអាជីព ។ ជាក់ស្តែងដូចជាការប្រកួតនាពេលនេះ ការប្រកួតមានលក្ខណៈទ្រង់ទ្រាយធំនិងស្តង់ដាអន្តរជាតិមានបណ្តាក្លឹបទូទាំងប្រទេសជាច្រើនមកចូលរួមក្នុងនោះក៏មានក្លឹមវាយសីមកពីអន្តរជាតិចូលរួមចំនួន៣ប្រទេសមានម៉ាឡេស៊ី ឥណ្តូនេស៊ី និងប្រទេសថៃផងដែរ។ធ្វើឱ្យការប្រកួតប្រជែងមានកម្រិតខ្ពស់បានធ្វើឱ្យកីឡាករកីឡាការិនីចាត់ការប្រកួតនេះដូចការប្រកួតនៅក្រៅប្រទេសដែរ ។ទាមទាអ្នកមានសមត្ថភាពខ្លាំងទើបឈានដល់ការទទួលជ័យជំនះដណ្តើមបានពានរង្វាន់ជូនក្លឹបបាន។ ឯកឧត្តម អគ្គលេខាធិការ បានទទូចឱ្យបណ្តាក្លឹបកីឡាវាយសីផ្សេងៗទៀត ងាកមកយកគំរូ និងដើរតាមលំនាំក្លឹបកីឡាវាយសីTR HOPE ដើម្បីរួមគ្នាបង្កើតធនធានកីឡាវាយសីបន្តវេនពោពេញដោយសក្កានុពល ដើម្បីផលិតធនធានល្អៗជូនសហព័ន្ធត្រៀមប្រកួតប្រជែងដណ្តើមយកជ័យជំនះមកជូនជាតិពីការប្រកួតនៅលើឆាកអន្តរជាតិ។ គួរឱ្យដឹងដែរថា ការប្រកួតកីឡាវាយសីពានរង្វាន់TR HOPE ប្រចាំឆ្នាំ២០២៤នេះ ដំណើរការរយៈពេល២ថ្ងៃ…
-
កីឡាករ វង្ស គឹមហួត ៖ មានការជំរុញលើកទឹកចិត្ត សហការ សាមគ្គីជាក្រុម ទើបធ្វើឲ្យយើងឈ្នះពាន
ភ្នំពេញ៖ ព្រឹត្តការណ៍ប្រណាំងរថយន្ត Off-Road នៅខេត្តត្រាត ប្រទេសថៃ បានបញ្ចប់ក្រោមដំណក់ទឹកភ្លៀងកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងការអបអរសាទរពីកីឡាករថៃក្រោយកីឡាករ វង្ស គឺមហួត និង ហេង បញ្ញា ឈ្នះពានរង្វាន់ជូន កម្ពុជា ក្នុងចំណោមរថយន្តខ្លាំងសរុប ២៨គ្រឿងចូលរួម ។ កីឡាករ វង្ស គឹមហួត បញ្ជាក់ថា ជ័យជំនះនេះ គឺមានចំណែកចូលរួមយ៉ាងច្រើនពីក្រុមការងារបច្ចេកទេស និងការដឹកនាំផ្ទាល់ពីលោក ឈិន ឈុំសីហា ប្រធានក្រុម ជាពិសេសការគាំទ្រលើកទឹកចិត្តផ្ទាល់ពីឯកឧត្តម ទៀ ស្យាម ឯកឧត្តម ទៀ សុខា និងក្រុមមហាគ្រួសាររថយន្ត Off-Road រួមទាំងក្រុមហ៊ុន Top 1 ដែលជាដៃគូសហការឧបត្ថម្ភ និងក្រុមហ៊ុនផ្សេងៗទើបធ្វើអោយយើងទទួលបានលទ្ធផលល្អបែបនេះ។ អ្នកបើកបរពោរពេញដោយបទពិសោធន៍រូបនេះ បន្ថែមថា ការប្រណាំងនេះ ពិតជាពិបាកធ្វើអោយកីឡាករប្រណាំងជាច្រើនបោះបង់ការប្រកួត ព្រោះភ្លៀងខ្លាំងធ្វើអោយស្ថានភាពផ្លូវមានលេចទឹក ភក់ជ្រៅៗ ដីល្បាប់ និងគ្រលុកជ្រៅៗ ទើបគណកម្មការសម្រេចកាត់២ដំណាក់កាលចេញ ប្រកួតតែ៦ដំណាក់កាលប៉ុណ្ណោះ ទើបធ្វើអោយការប្រកួតអូសបន្លាយពេលវេលារហូតដល់ម៉ោង១រំលងអាធ្រាត រីឯពិធីចែកពានវិញ ដល់ម៉ោង២អាធ្រាតទើបបញ្ចប់…
-
ក្រុមអត្តពលិកម៉ូតូទឹកកម្ពុជា នឹងចេញដំណើរប្រកួតម៉ូតូទឹកលំដាប់ពិភពលោក WGP #1 WATER JET នៅជប៉ុន
(ភ្នំពេញ)៖ ក្រុមកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ដឹកនាំដោយវីរៈកីឡាករ សាលី អ៊ូម៉ើត នឹងចេញដំណើរទៅចូលរួមការប្រកួតម៉ូតូទឹកលំដាប់ពិភពលោក WGP #1 WATER JET នៅទីក្រុងអូសាកា ប្រទេសជប៉ុន នារសៀលថ្ងៃទី៤ ខែមិថុនា តាមជើងហោះហើរ វៀតណាម អ៊ែរឡាញ ឆ្ពោះទៅប្រទេស ជប៉ុន។ លោក សាលី អ៊ូម៉ើត ជាអគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានឱ្យដឹងថា ការប្រកួតកម្រិតពិភពលោកដំណាក់កាលទី១នេះ កម្ពុជាបញ្ជូនកីឡាករសរុបចំនួន៩ គ្រូបង្វឹកម្នាក់ គ្រូជំនួយម្នាក់ ក្នុងនោះ វីរៈកីឡាករ សាលី អ៊ូម៉ើត ប្រកួតលើវិញ្ញាសា Sport GP និង Pro AM Runabout 1100 Open ,ទី២-កីឡាករ ម៊ីន ម៉ូស្តាន់ ប្រកួតលើវិញ្ញាសា Expert Ski Grand Prix និង វិញ្ញាសារ Novice Runabout 1100 Open…
-
សហព័ន្ធប៊ូលីងកម្ពុជា រៀបចំការប្រកួតសប្បុរសធម៌ រកថវិកាជួយដល់អត្តលិកពិការកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ ប៉ារ៉ាប៊ូលីងជើងឯកកម្ពុជា ចុងខែមិថុនានេះ
ភ្នំពេញ៖ សហព័ន្ធកីឡាប៊ូលីងកម្ពុជាបានរៀបចំការប្រកួកីឡាប៊ូលីងសប្បុរសធម៌មួយ ដើម្បីស្វែងរកការគាំទ្រជាសម្ភារ ថវិកាជួយឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនីពិការកម្ពុជា ដែលត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជាលក្ខណៈបើកទូលាយ ឆ្នាំ២០២៤ ដោយមាន៩ប្រទេសចូលរួមប្រកួត។ លោក ឆាយ កៀក អគ្គលេខាធិការ សហព័ន្ធកីឡាប៊ូលីងកម្ពុជាគូសបញ្ជាក់ថា ការប្រកួតសប្បុរសធម៌ ដែលបានធ្វើឡើង កាលពីល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានប្រូប៊ូលស្ព័រ នៃខាលែនឌែលម៉ល រាជធានីភ្នំពេញមានការចូលរួមពីធនាគារ និងក្រុមហ៊ុនជាដៃគូមួយចំនួន ដើម្បីប្រមែលប្រមូលថវិកាគាំទ្រនានាជួយដល់អត្តពលិកពិការកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជាលក្ខណៈបើកទូលាយ ឆ្នាំ២០២៤ (Cambodia Open Para Bowling Championships 2024) ជាលើកដំបូង ដោយមាន៩ប្រទេសទេស នាខែពីថ្ងៃទី២១-២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានប្រូប៊ូលស្ព័រ នៃខាលែនឌែលម៉ល។ លោក ឆាយ កៀក បានសង្កត់ធ្ងន់ថា កម្មវិធីប្រកួតសប្បរសធម៌នេះបានបង្ហាញពីការចែករំលែកសេចក្តីស្រឡាញ់ សេចក្តីល្អរបស់ធនាគារ និងក្រុមហ៊ុនចូលរួមនានា ដើម្បីរួមចំណែកគ្នាជាមួយសហព័ន្ធកីឡាប៊ូលីងកម្ពុជា ដើម្បីរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតនាចុងខែមិថុនា ឆ្នាំ២០២៤នេះ។ សហព័ន្ធក៏បានអំពាវនាវដល់ក្រុមហ៊ុននានាជួយឧត្ថម្ភជាសម្ភារ និងថវិកាបន្ថែមទៀត ដើម្បីទទួលបានថវិកាកាន់តែច្រើន ក្នុងការជួយដល់អត្តពលិកពិការកម្ពុជា ដើម្បីឱ្យដំណើរការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងនេះទទួលបានជោគជ័យ។ គោលបំណងសំខាន់នៃការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជាលក្ខណៈបើកទូលាយ…
-
អភិបាលរងខេត្តព្រះសីហនុ កោតសសើរដល់ក្លឹបកីឡាវាយសី TR HOPE បង្កើតព្រឹត្តិការណ៍ប្រកួតវាយសី ដែលជាចលនាចូលរួមធ្វើឱ្យវិស័យកីឡាក្នុងខេត្តរីកចំរើន
ព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានថ្លែងការកោតសសើរចំពោះក្លឹបកីឡាវាយសីTR HOPE ដែលបានរួមចំណែក បង្កើតនូវព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៤ ផ្តល់ឱ្យកីឡាករកីឡាការិនីវ័យក្មេង វ័យកណ្តាលនិងកីឡាករកីឡាការិនីវ័យចំណាស់បានប្រកួតប្រជែងគ្នាបញ្ចេញនូវសមត្ថភាព និងទទួលបានសុខភាព ពិសេស គឺ បានចូលរួមចលនាលើកកម្ពស់វិស័យកីឡាវាយសីនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែរីកចំរើន ឆ្លើយតបទៅនិងទិសដៅរាជរដ្ឋាភិបាលប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយប្រភេទ។ ការថ្លែងកោតសសើររបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងពិធីបិទការប្រកួតកីឡាវាយសីជ្រើសរើសជើងឯក TR HOPE ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តម អភិបាលរង បានគូសបញ្ជាក់ថា វិស័យកីឡាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គម និងមានការីកចំរើនគួកត់សម្គាល់ ក្នុងនោះក៏មានប្រភេទកីឡាវាយសីផងដែរ ត្រូវបានយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំង ហើយក្នុងនោះ កីឡាវាយសី ក៏ទទួលបាននូវសមិទ្ធផលនិងស្នាដៃជាច្រើនដូចជាមេដាយមាសស៊ីហ្គេម និងជើងឯកកម្រិតអាស៊ីអាគ្នេយ៍ផងដែរ។ តំណាងឱ្យថ្នាក់ដឹកនាំខេត្តព្រះសីហនុ សូមលើកទឹកចិត្តឱ្យក្លឹប បន្តបង្កើតព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើនបន្ថែមទៀត ដើម្បីចំរាញ់បាននូវធនធានកីឡាករកីឡាការិនីល្អៗត្រៀមប្រកួតតំណាងខេត្តសម្រាប់ការប្រកួតថ្នាក់ជាតិដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា និងសហព័ន្ធកីឡាវាយសី។ ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម ក៏បានប្រកាសថា ឆ្នាំ២០២៦ ខេត្តព្រះសីហនុ នឹងទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាវាយសីអបអរសារទរខួបអនុស្សាវរីយ៍ ទិវាជ័យជម្នះ៧មករាផងដែរ។ដូច្នោះសូមកីឡាករកីឡាការិនីក្មេងៗ វ័យកណ្តាល…
-
កីឡាករគុនខ្មែរ ផេង សុបញ្ញា រំពឹងការបង្ហាញវត្តមានលើកទី១ ក្នុងគុនចម្រុះជើងឯកអាស៊ីនៅកម្ពុជាដណ្តើមបានមេដាយលើកមុខមាត់ប្រទេស
(ភ្នំពេញ)៖ទើបតែអាយុ ១៧ឆ្នាំ ក្រោយលេចធ្លោនៅក្នុងគុនខ្មែរ ផេង សុបញ្ញា ត្រូវបានផ្តល់ឱ្យកាសចូលប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២ នៅលើទឹកដីកម្ពុជា នាពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្តា ឆ្នាំ២០២៤ ។ ផេង សុបញ្ញា អ្នកស្នងគុនខ្មែរ បានរៀនរាប់ថា សម្រាប់ការប្រឡូកនៅក្នុងកម្មវិធីប្រកួតគុនចម្រុះនេះ គឺជាលើកទី១ អារម្មណ៍នៅក្នុងចិត្តរំភើបផងនិងលាយលំជាមួយនិងកាភ័យខ្លាចខ្លះផងដែរ។ព្រោះគុនចម្រុះគុនខុសពីការប្រកួតគុនខ្មែរ ដោយមានទាំងកាវាយ និងកាច់ក្លេគ្នាថែមទៀតផង ដែលទាមទាការប្រកម្លាំងបច្ចេកទេសខ្លាំង។ តែទោះជាបែបនេះក្តី បញ្ញា រំពឹងខ្ពស់ថា ការប្រកួតប្រជែងនៅលើទឹកដីខ្លួនឯង នឹងធ្វើបានល្អ ប្រជែងដណ្តើមបានមេដាយកម្រិតណាមួយជូនកម្ពុជាជាក់ជាមិនខាន ដ្បិតការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ធំមួយនេះ គឺប្រឹងអស់កម្លាំងកាយចិត្ត ។ ជុំវិញការប្រកួតខាងលើនេះ ពន្លកថ្មីគុនខ្មែររូបនេះ ក៏អំពាវនាវឱ្យអ្នកគាំទ្រគុនខ្មែរទាំងអស់ចូលរួមទស្សនាគាំទ្ររូបគេ និងកីឡាករកីឡាការិនីកម្ពុជាដែលមានវត្តមានប្រកួតតំណាងឱ្យប្រទេសកម្ពុជាមកចូលរួមទស្សនាលើកទឹកចិត្តឱ្យបានច្រើនកុះករនៅកន្លែងប្រកួត ដើម្បីជាការលើកទឹកចិត្ត និងធ្វើឱ្យកីឡាករកីឡាការិនីយើងកាន់តែមានកម្លាំងចិត្តប្រកួត ។ សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាបានមានសមាសភាពកីឡាករគុនខ្មែរល្បីៗចូលរួមជាច្រើន ក្នុងនោះ សមាសភាពកីឡាករ ផេង សុបញ្ញា ត្រូវប្រកួតលើប្រភេទទម្ងន់ ៥៦គីឡូក្រាម ដោយប្រជែងជាមួយជើងខ្លាំងមកពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី៕ ដោយ ៖ ជាវ ចន្ធូ
-
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបញ្ជូនកីឡាករកីឡាការិនី២ និងគ្រូបង្វឹក១រូប ចូលរួមបោះជំរុំហ្វឹកហាត់ និងការប្រកួតនៅថៃ
ភ្នំពេញ៖ ដោយទទួលបានការឯកភាពអនុញ្ញាតជាគោលការណ៍ ពី ឯកឧត្តម អភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡា ទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានឱ្យក្រុមប្រតិភូកីឡាទូកកានូស្រ្ពីងទៅចូលរួមបោះជំរុំហ្វឹកហាត់ និងចូលរួមការប្រកួតកីឡាទូកកានូស្រ្ពីងជ្រើសរើសជើងឯកអាស៊ី ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ មាន គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន០៣ រូប រួមមាន១- លោក ស្រ៊ុន លាង គ្រូបង្វឹក ២-លោក យ៉ង់ ចាន់ទុំ កីឡាករ ៣-កញ្ញា សុខា លក្ខិណា កីឡាការិនី។ លោក ស្រ៊ុន លាង គ្រូបង្វឹក បានថ្លែងឱ្យដឹងមុនឡើងយន្តហោះ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា សម្រាប់កម្មវិធីបោះជំរុំហ្វឹកហាត់ និងចូលរួមការប្រកួតនៅប្រទេសថៃនេះ អត្តពលិកទាំង៣រូប ទទួលបានការឧបត្ថម្ភពីសហព័ន្ធទូកកានូអន្តរជាតិសហការជាមួយសហព័ន្ធទូកានូនិងរ៉ូអ៊ីរបស់ថៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៦ ខែមិថុនា…
-
អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា ជំរុញឱ្យមន្រ្តី និងគ្រូបង្រៀន ខិតខំក្រេបចំណេះដឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដើម្បីក្លាយជាធនធានជួយដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាសម្រាប់វេបសាយ
ភ្នំពេញ៖ មន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយដ្ឋានកីឡា បានថ្លែងថា បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ គឺជាបច្ចេកវិទ្យាដែលមានជំនាញច្បាស់លាស់ខាងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកដែលសំដៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលតាមរយៈឧបករណ៍អេឡិចត្រូនិចដែលអាចជួយឱ្យស្ថាប័នមួយមានលទ្ធភាពទទួលព័ត៌មានបានឆាប់រហ័ស។ ដូច្នោះសិក្ខាសាលា ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) មានរយៈពេល ៣ថ្ងៃនេះ ដែលចែករំលែកដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មន្ត្រី និងគ្រូបង្រៀន លើការគ្រប់គ្រងព័ត៌មាន វិធីប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងការរៀបចំដាក់បញ្ចូលឯកសារខ្លឹមសារអប់រំកាយក្នុងកម្មវិធីសិក្សា។ លោក ដួង មាសចំរើន ក្នុងនាម ក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រី និងគ្រូឧទ្ទេស ដែលបានខិតខំប្រឹងប្រែងបំពេញតាមតួនាទី និងភារកិច្ចរៀងៗខ្លួនប្រកបដោយភាពជោគជ័យ ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សដែលជាគរុសិស្ស គរុនិស្សិតលើមុខវិជ្ជាអប់រំកាយ និងកីឡា ឱ្យក្លាយជាធនធានប្រកបដោយប្រសិទ្ធភាព និងដើរស្របគ្នាជាមួយនឹងគោលនយោបាយជាតិ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា ជាពិសេសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្សឱ្យក្លាយជាសរសរទ្រូងអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត។ ជួសមុខឱ្យថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលជាដៃគូដ៏សំខាន់ក្នុងការអនុវត្តគម្រោងដោយផ្តោតលើការអភិវឌ្ឍន៍គុណភាពគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន…
-
អត្តពលកម្ម និងហែលទឹក ទទួលបានសិទ្ធិពិសេសចូលរួមកីឡាអូឡាំពិកនៅប្រទេសបារាំង
(ភ្នំពេញ)៖ ឯកឧត្តម ញាន សុខវិសាល នាយបេសកម្ម ដឹកនាំប្រតិភូកីឡាកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសបារាំង បានថ្លែងឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅប្រទេសបារាំង ប្រទេសកម្ពុជាពុំមានកីឡាករកីឡាការិនីជាប់ក្នុងវគ្គជម្រុះចូលរួមឡើយ ពោលគឺទទួលបានត្រឹមតែការផ្តល់សិទ្ធិពិសេស ដែលត្រូវផ្តល់ឱ្យគណៈកម្មាធិការជាតិអូឡាំពិកប្រទេសដែលមិនមានកីឡាករកីឡាការិនីជាប់ក្នុងជម្រុះ មានន័យថា កម្ពុជាត្រូវផ្តល់សិទ្ធិពិសេសចូលរួម លើ២ប្រភេទកីឡា គឺ អត្តពលកម្ម១រូប និងហែលទឹក ២រូប។ នាយបេសកម្មខាងលើ បានឱ្យដឹងទៀតថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពុំមានលទ្ធភាពជាប់ក្នុងវគ្គចូលក្នុងកីឡាអូឡាំពិកមាន៤ប្រទេសមានដូចជា កម្ពុជា ឡាវ ព្រុយណេ និងប្រទេសទីម័រ ខណៈថៃមានអ្នកជាប់វគ្គជម្រុះ ៣៨នាក់ ប្រទេសឥណ្តូនេស៊ី ២១នាក់ ប្រទេសម៉ាឡេស៊ី ១៨នាក់ សង្ហបុរី ១៧នាក់ ប្រទេសហ្វីលីនពីន ១២ ប្រទេសវៀតណាម ១០នាក់ និងប្រទេសមីយ៉ាន់ម៉ាមាន ១នាក់។ ឯកឧត្តមថា សម្រាប់ប្រទេសចំនួន៤ ដែលមិនមានអត្តពលិកជាប់ក្នុងវគ្គជម្រុះ ក្នុងនោះមានកម្ពុជាមួយដែរនោះ ត្រូវបានផ្តល់សិទ្ធិចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកនៅប្រទេសបាំងលើប្រភេទកីឡាដែលមានវិញ្ញសាច្រើន គឺហែលទឹក និងអត្តពលកម្ម។ នាយបេសកម្មរូបនេះ អះអាងទៀតថា ការចូលរួមសម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍អូឡាំពិកនេះ មិនរំពឹងទុកលើជ័យជំនះឡើយ ពោលគឺចូលរួមយកបទពិសោធន៍ នៃការប្រកួតកម្រិតពិភពលោក ហើយសម្រាប់ប្រតិភូ ដែលជាអ្នកដឹកនាំយើងទៅដកស្រង់មើលការរៀបចំព្រឹត្តិការណ៍…
-
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រំលេចពីគុណប្រយោជន៍ការប្រកួតកីឡាកាបាឌីពិភពលោក
ភ្នំពេញ៖ការប្រកួតកីឡាកាបាឌីពិភពលោក នឹងរួមចំណែករឹត ចំណងមិត្តភាព សាមគ្គីភាព អរិយធម៌ វប្បធម៌ និងទេសចរណ៍ រវាងកម្ពុជា ឥណ្ឌា និងបណ្តាប្រទេសចូលរួម ។នេះជាការ បញ្ជាក់របស់ឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ នៃអគ្គ លេខាធិការ ដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្នុងសន្និសីទ សារព័ត៌មានស្តីពីការរៀបចំការប្រកួតកីឡា កាបាឌី ពានរង្វាន់ ពិភពលោក នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ Aokwood រាជធានីភ្នំពេញ។ ទាក់ទងនឹងព្រឹត្តិការណ៍ប្រកួតកីឡាកាបាឌីពិភពលោក ខណៈ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឯកឧត្តម ជិន សំណាង ប្រធានក្រុម ការងារកីឡាកាបាឌីកម្ពុជា បានឱ្យ ដឹងថា ការធ្វើ ជាម្ចាស់ផ្ទះការ ប្រកួតកម្រិតពិភពលោក នឹងប្រារព្ធចាប់ពីថ្ងៃ ទី២០ ដល់ ថ្ងៃទី២៥ ខែសីហាខាងមុខដោយមានអត្តពលិកសរុប ជាង ៤០០នាក់ មកពី១៨ប្រទេសចូលរួម ក្នុងនេះ មកពីទ្វីបទាំង៥ ដូចជា ប្រទេសឥណ្ឌា ជាក្រុមការពារតំណែងជើងឯក…