Category: កីឡា

  • ជើងឯកថ្នាក់ជាតិបញ្ចស៊ីឡាត់ ជាការវាស់វែងសមត្ថភាព​កីឡា​ករ​កីឡាការិនីឆ្ពោះទៅដណ្តើមមេដាយជូនជាតិពីស៊ីហ្គេម ២០២៥

    ជើងឯកថ្នាក់ជាតិបញ្ចស៊ីឡាត់ ជាការវាស់វែងសមត្ថភាព​កីឡា​ករ​កីឡាការិនីឆ្ពោះទៅដណ្តើមមេដាយជូនជាតិពីស៊ីហ្គេម ២០២៥

    (ភ្នំពេញ)៖ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡា​បញ្ចស៊ីឡាត់កម្ពុជា បានថ្លែងប្រាប់ អ្នកសារព័ត៌មាន នៅព្រឹក​ថ្ងៃទី០៤ ខែមីនានេះថា សហព័ន្ធបានយកការប្រកួតជើងឯក​ថ្នាក់ជាតិ ឆ្នាំ២០២៥ ឆាប់នេះ ជាការសម្រួចគោលដៅឆ្ពោះ​ទៅប្រជែងមេដាយជូនជាតិ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ។ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានប្រកាសជូនដំណឹង​ដល់សមាគម សាលាគុនបញ្ចស៊ីឡាត់តាមបណ្តាក្រសួង រាជធានី-ខេត្តទាំងអស់ថា សហព័ន្ធគ្រោងនឹងរៀបចំ​ការ​ប្រកួតកីឡាបញ្ចស៊ីឡាត់ ជ្រើសរើសជើងឯកថ្នាក់ជាតិ នាថ្ងៃទី០៧-០៨ ខែមីនា ឆ្នាំ២០២៥ នៅសាល​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក អ៊ួ តារា បានលើកឡើងថា បញ្ចស៊ីឡាត់ជាប្រភេទកីឡាថ្មី​មួយសម្រាប់កម្ពុជា ដែលមានសណ្ឋាន និងទម្រង់ប្រហាក់​ប្រ​ហែល​គ្នាទៅនឹងកីឡាប្រពៃណីខ្មែរយើងដែរ គឺកីឡាគុន​ល្បុក្កតោ​។ ដោយសំឡឹងឃើញថា កីឡាករ កីឡាការិនីកម្ពុជា​មានទេពកោសល្យ ក្នុងការលេងបញ្ចស៊ីឡាត់ ដែលមានប្រភព​មក​ពី​ប្រទេសឥណ្ឌូណេស៊ីនេះ គឺកម្ពុជាទទួលបានលទ្ធផលល្អ ក្នុងការប្រកួតអន្តរជាតិនានា។ លោកអគ្គលេខាធិការសង្ក់តធ្ងន់ថា ៖«នាខែធ្នូ ឆ្នាំ២០២៥ ប្រទេស​​ថៃ​នឹង​ទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ហើយបញ្ចស៊ីឡាត់នេះក៏ត្រូវបានដាក់​បញ្ជូលឱ្យ​ប្រកួត ក្នុងស៊ីហ្គេម ឆ្នាំ២០២៥នេះដែរ។ ដូច្នេះ សហព័ន្ធកីឡា​បញ្ចស៊ីឡាត់កម្ពុជា…

  • ព្រឹទ្ធាចារ្យកីឡាគឺជាមរតកមនុស្សរស់ ដែលធ្លាប់កសាងស្នាដៃ ជូនជាតិមាតុភូមិ

    ព្រឹទ្ធាចារ្យកីឡាគឺជាមរតកមនុស្សរស់ ដែលធ្លាប់កសាងស្នាដៃ ជូនជាតិមាតុភូមិ

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធ​យុវជនក​ម្ពុជា ក្នុងពិធីពិសាអាហារសាមគ្គី ក្រុមបាល់ទាត់​វ័យចាស់២០២២ ជាមួយព្រឹទ្ធាចារ្យកីឡា នាល្ងាចថ្ងៃទី៣ ខែ មីនា ឆ្នាំ២០២៥ថា ឯកឧត្តម ពិតជាមានក្តីសោមនស្សរីករាយ​ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីលោកគ្រូអ្នកគ្រូ ចាស់ព្រឺទ្ធាចារ្យ អតីតកីឡាករ កីឡាការិនីជម្រើសជាតិតាំង​ពីជំនាន់សង្គមរាស្រ្តនិយម ។ នាឱកាសនោះ ខ្ញុំក៏បានស្តាប់ពី​អនុស្សាវរីយ៍ជាច្រើនពីការរៀបរាប់របស់ចាស់ព្រឹទ្ធាចារ្យ ដែល​សុទ្ធសឹងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងវិស័យកីឡាកម្ពុជា។ ស្នាមញញឹម សំលេងសើចក្អាកក្អាយដែលកើតមាននារាត្រី​ដ៏ស្រស់ត្រកាលនោះបានធ្វើឱ្យខ្ញុំមានអារម្មណ៍សប្បាយរីករាយដោយបានចូលរួមពិធីដ៏មានអត្ថន័យនេះ។ ឯកឧត្តម បានចាត់ទុក ព្រឹទ្ធាចារ្យកីឡាគឺជាមរតកមនុស្សរស់ ដែល​ធ្លាប់កសាងស្នាដៃជូនជាតិមាតុភូមិ តាមរយៈទេព​កោ​សល្យ និងសមត្ថភាពរបស់ពួកគាត់ក្នុងវិស័យកីឡា និងជាអ្នក​ដែលបានឆ្លងកាត់ប្រវត្តិសាស្រ្តជាច្រើនរបស់ប្រទេសជាតិផងដែរ។ ក្នុងនាមយើងជាអ្នកជំនាន់ក្រោយ ការផ្តល់នូវភាពសប្បាយ​រីករាយ​ជូនពួកគាត់គឺជាការតបស្នងចំពោះ​គុណបំណាច់ដែល​លោកទាំងអស់ធ្លាប់ផ្តល់ជូនជាតិមាតុភូមិក្នុងអតីតកាល ដែល​យើងមិនគួរបំភ្លេច។ ដោយឡែក ការជួបជុំគ្នា គឺជាឱកាសដែល​ពួកគាត់បានរំឭកអនុស្សាវរីយ៍ល្អៗ ក៏ដូចជាការសំណេះសំ​ណាល សាកសួរទុក្ខគ្នាទៅវិញទៅមកក្រោយ​ខានជួបគ្នាមួយរយៈផងដែរ៕ ដោយ ៖ ជាវ ចន្ធូ

  • ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារាIan Thompson Memorial – ISF ប្រចាំឆ្នាំ២០២៥ចូលរួមលើក​កម្ពស់​សុខុមាលភាព និងស្មារតីស្រឡាញ់កីឡា

    ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារាIan Thompson Memorial – ISF ប្រចាំឆ្នាំ២០២៥ចូលរួមលើក​កម្ពស់​សុខុមាលភាព និងស្មារតីស្រឡាញ់កីឡា

    (ភ្នំពេញ)៖ អង្គការ ផ្កាយសមុទ្រ ហៅកាត់ថា ISF បានរៀបចំ​ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial – ISF ប្រចាំឆ្នាំរបស់ខ្លួន ។ ព្រឹត្តិការណ៍បាល់​ទាត់ប្រចាំឆ្នាំដ៏ធំមួយនេះបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដោយប្រមូល ផ្តុំក្រុមបាល់ទាត់សរុប៥៣ក្រុមទូទាំងប្រទេស មកចូលរួមប្រកួតប្រជែងរយៈពេលមួយថ្ងៃពេញ ។ កម្មវិធីប្រកួត នេះទៀតសោតបែងចែកទៅតាមប្រភេទអាយុខុសៗគ្នាដូចជា៖ កុមារាអាយុក្រោម ១០ឆ្នាំ, កុមារាអាយុក្រោម ១៤ឆ្នាំ និងកុមារា​អាយុក្រោម ១៦ឆ្នាំជាដើម ។ លោក ស្រី ជួប វិច្ឆិកា នាយិកា អង្គការផ្កាយសមុទ្រកម្ពុជា បានគូសបញ្ជាក់ថា ឆ្នាំ២០២៥នេះ គឺជាឆ្នាំទីដប់មួយហើយ ដែលអង្គការផ្កាយសមុទ្រសហការជាមួយនឹងមូលនិធិ Ian Thompson Memorial ដែលមាន លោក Alistair ជាកូ​នប្រុស ដើម្បីរំ​លឹកដល់ឌួងវិញ្ញាណខក្ខណ្ឌ និងរក្សានូវកេរ្តិ៍​ដំណែលរបស់ Ian Thompson ដែលជាអ្នកគាំទ្រវិស័យ​កីឡាដ៏មោះមុតម្នាក់ និងតែងតែគាំទ្រដល់ការងាររបស់​អង្គការ​ផ្កាយសមុទ្រក្នុងការកាត់ បន្ថយភាពក្រីក្រ តាមរយៈការផ្តល់​ឱកាសស្មើរគ្នា ដើម្បីទទួលបានការអប់រំ សេវាថែទាំសុខភាព និងកីឡា…

  • ខេត្តកណ្តាល រៀបចំការប្រកួតកីឡាប៊ូលនិងប៉េតង់ ដើម្បីអបអរសាទរសិទ្ធិនារី និងចូលរួមលើកកម្ពស់វិស័យកីឡានារី

    ខេត្តកណ្តាល រៀបចំការប្រកួតកីឡាប៊ូលនិងប៉េតង់ ដើម្បីអបអរសាទរសិទ្ធិនារី និងចូលរួមលើកកម្ពស់វិស័យកីឡានារី

    (កណ្តាល)៖ ការរិយាល័យនិងកីឡានៃមន្ទីរអប់រំយុវជន និងកីឡា ខេត្ត កណ្តាល បានរៀបចំការប្រកួតកីឡាប៊ូលនិងប៉េតង់ អបអរសាទរខួបលើកទី១១៤ ទិវាសិទ្ធិនារី៨មីនា ឆ្នាំ២០២៥ ដែលការប្រកួតបានដំណើរការរយៈពេល២ថ្ងៃ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត កណ្តាល ។ លោក ពៅ វណ្ណា ប្រធានការិយាល័យនិងកីឡាខេត្ត កណ្តាល មានប្រសាសន៍ថា ការប្រកួតកីឡាប៊ូលនិងប៉េតង់រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ បញ្ចប់ថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០២៥នេះ មានការចូលរួមពីកីឡាករកីឡាការិនីចំណុះឱ្យមន្ទីរអប់រំយុវជននិងកីឡាចំនួន១៣ ក្នុងនោះមានសមាសភាពមន្រ្តីមានប្រធាន អនុប្រធានមន្ទីរ និងមន្រ្តីការិយាល័យ ដើម្បីប្រជែងដណ្តើមជើងឯក ប្រចាំឆ្នាំ២០២៥។ ប្រធានការរិយាល័យកីឡា បានគូសបញ្ជាក់ទៀតថា ការប្រកួតកីឡាប៊ូល និងប៉េតង់រយៈពេល២ថ្ងៃនេះ បានរៀបចំឡើង ដោយផ្តោតលើគោលបំណងធំៗចំនួន២ គឺ ទី១ .ចម្រាញ់យកមន្រ្តីរបស់មន្ទីរឆ្នើមៗដែលជាការប្រកួតផ្ទៃក្នុង ដើម្បីត្រៀមចូលរួមក្នុងការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡានាពេលខាងមុខ និង ទី២. ដើម្បីចូលរួមអបអរសាទរខួបលើកទី១១៤ ទិវាសិទ្ធិនារី៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទនារីត្រូវចេះលេងកីឡា។ទន្ទឹមជាមួយគ្នានេះដែរ លោក ពៅ វណ្ណា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅជូនចំពោះ…

  • ប្រើប្រាស់ព័ត៌មានវិទ្យាសម្រាប់ស្រង់ទិន្នន័យ និងស្ថិតិកីឡា នឹងជួយឱ្យការរៀបចំព្រឹត្តិការណ៍កីឡាកាន់តែសុក្រិតនិងងាយស្រួលក្នុងការគ្រប់គ្រង

    ប្រើប្រាស់ព័ត៌មានវិទ្យាសម្រាប់ស្រង់ទិន្នន័យ និងស្ថិតិកីឡា នឹងជួយឱ្យការរៀបចំព្រឹត្តិការណ៍កីឡាកាន់តែសុក្រិតនិងងាយស្រួលក្នុងការគ្រប់គ្រង

    (ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា វគ្គបណ្តុះបណ្តាលការប្រើប្រាស់ព័ត៌មានវិទ្យាសម្រាប់ស្រង់ទិន្នន័យ និងស្ថិតិកីឡា ដែលរៀបចំដោយនាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា បានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះមន្រ្តីដឹកនាំនិងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានានា។ព្រោះបច្ចកវិទ្យាការប្រើប្រាស់ព័ត៌មានវិទ្យាសម្រាប់ស្រង់ទិន្នន័យ និងស្ថិតិកីឡា បានផ្តល់ជូននូវព័ត៌មានសុក្រិត និងមានភាពងាយស្រួលក្នុងការគ្រប់គ្រង ។ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែង គូសបញ្ជាក់បែបនេះ ក្នុងពីធីបើកវគ្គបណ្តុះបណ្តាលការប្រើប្រាស់ព័ត៌មានវិទ្យាសម្រាប់ស្រង់ទិន្នន័យ និងស្ថិតិកីឡា នាព្រឹកថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០២៥ នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន ក្នុងពហុកីឡដ្ឋានជាតិ ។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ជារួម ការធ្វើសមាហរណកម្មនៃបច្ចេកវិទ្យាព័ត៌មាន នៅទូទាំងឧស្សាហកម្មផ្សេងៗ គឺជាសក្ខីភាពមួយចំពោះសារៈសំខាន់របស់វាក្នុងការបង្កើនប្រសិទ្ធភាព ផលិតភាព និងការផ្តល់សេវាកម្ម។ នៅពេលដែលបច្ចេកវិទ្យាបន្តរីកចម្រើន វាត្រូវបានគេរំពឹងថាភាគរយនៃបុគ្គលដែលប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា នឹងកើនឡើង ដែលធ្វើឱ្យការផ្លាស់ប្តូរទិដ្ឋភាពនៃឧស្សាហកម្មពិភពលោកបន្ថែមទៀត។ ការយល់ដឹងអំពីនិន្នាការទាំងនេះគឺចាំបាច់សម្រាប់អ្នកពាក់ព័ន្ធដែលមានគោលបំណងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការរីកចម្រើន និងការច្នៃប្រឌិត។ ជាពិសេស សម្រាប់ការប្រមូល និងវិភាគទិន្នន័យ និងស្ថិតិកីឡា។ ដោយសារឧស្សាហកម្មកីឡាពឹងផ្អែកកាន់តែខ្លាំងឡើងលើការសម្រេចចិត្តដែលជំរុញដោយទិន្នន័យ ការយល់ដឹងពីរបៀបប្រមូលផ្តុំ គ្រប់គ្រង និងបកស្រាយទិន្នន័យកីឡាប្រកបដោយប្រសិទ្ធភាព បានក្លាយជាកត្តាចាំបាច់សម្រាប់អត្តពលិក…

  • ឯកឧត្តម សោម ចិន ៖ កីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ បានបំផុសគំនិតថែរក្សាសន្តិភាព សុខភាព និងសមគ្គីភាព

    ឯកឧត្តម សោម ចិន ៖ កីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ បានបំផុសគំនិតថែរក្សាសន្តិភាព សុខភាព និងសមគ្គីភាព

    (ភ្នំពេញ)៖ ប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ពាន​រង្វាន់ ឯកឧត្តមបណ្ឌិត សោម ចិន លើកទី៣ ឆ្នាំ ២០២៥ បានរៀបចំឡើង នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីបំផុស​គំនិត ថែរក្សា សន្តិភាពសុខភាព និងសមគ្គីភាព ។ ឯកឧត្តមបណ្ឌិត សោម ចិន បានឱ្យដឹងថា ការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ដែលរៀបចំ ធ្វើជាលើកទី៣នៅ​ពេល​នេះ មានគោលបំណងសំខាន់ធំ៤ គឺ ដើម្បីអបអរសាទរថ្ងៃ​ទិវានារីអន្តរជាតិ នារី ៨ មិនា ឆ្នាំ ២០២៥ និង ជាការបំផុត​គំនិត​ឱ្យមនុស្សគ្រប់រូបដែលជាកោសិកាសង្គមពិសេសមនុស្ស វ័យចាស់ រួមគ្នាលេងកីឡាដើម្បីសុខភាព និង រួមគ្នាការពារសុខ​សន្តិភាពដែលកម្ពុជាមាន បច្ចុប្បន្ន ដែល ជា សមិទ្ឋផលកើត​ចេញ​ពីការលះបង់ដ៏ ធំធេងរបស់សម្តេច តេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព យក អាយុជីវិតខ្លួនធ្វើជាដើមទុន ឱ្យបាន​ស្ថិត​ស្ថេរនិងរួមគ្នាប្រឆាំងដាច់ខាតសង្គ្រាមនិង គម្រោងទាំង​ឡាយណាដែលបញ្ឆេះសង្គ្រាម និងបង្កអសន្តិសុខនានា​ក្នុងសង្គម ។ ដើម្បីសាមគ្គីភាពមិត្តភាពភាតរភាព និងទំនាក់ទំនងល្អប្រសើរ និងរួមចំណែកជួយដល់…

  • ប្រធានសហព័ន្ធប្រដាល់សកលអាណត្តិថ្មីដាក់ផែនការយុទ្ធសាស្ត្រ ៧ចំណុច

    ប្រធានសហព័ន្ធប្រដាល់សកលអាណត្តិថ្មីដាក់ផែនការយុទ្ធសាស្ត្រ ៧ចំណុច

    (ភ្នំពេញ)៖ ក្រោយជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា អាណត្តិ២០២៥-២០២៩ ឯកឧត្តម ប៊ុយ សុភ័ណ្ឌបានប្រកាសនូវសេចក្តីថ្លែងការណ៍ដាក់ចេញទិសដៅការងារ និងគោលដៅយុទ្ធសាស្ត្រ ៧ចំណុចសំខាន់ៗដើម្បីអភិវឌ្ឍន៍ឆ្ពោះទៅរកការប្រជែងដណ្តើមមេដាយដោយគុណភាពនៅលើឆាកអន្តរជាតិ។ ១. រៀបចំផែនការយុទ្ធសាស្ត្រ ២០២៥-២០២៩ ដោយកំណត់បេសកកម្ម គោលដៅយុទ្ធសាស្ត្រ និងសូនាករ វាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃ និងធានាប្រភពធនធានសមស្រប ក្រោមចក្ខុវិស័យ “អភិវឌ្ឍកីឡាប្រដាល់សកលឱ្យក្លាយជាប្រភេទកីឡាសក្តានុពល និងមានប្រជាប្រិយភាព នៅកម្ពុជា” ក្នុងទិសដៅដណ្តើមមេដាយក្នុងការប្រកួតកីឡាកម្រិតតំបន់ ទ្វីប និងពិភពលោក ពិសេសឈាន ទៅដណ្តើមមេដាយយ៉ាងតិច ១គ្រឿង ក្នុងការប្រកួតកីឡាយុវជនអាស៊ីហ្គេម “Asian Youth Games” លើកទី៤ ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា។ ២. ពង្រឹងយន្តការរដ្ឋបាល និងគ្រប់គ្រង ដើម្បីធានាប្រសិទ្ធភាពការងារដឹកនាំ ស្របតាមគោលការណ៍អភិបាលកិច្ចល្អ របស់សហព័ន្ធអន្តរជាតិ “IF” និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។ ៣. ស្វែងរកដៃគូរៀបចំការប្រកួតតាមរាជធានី ខេត្ត និងការបង្កើតការប្រកួតកម្រិតផ្ទាល និងយុវជនផ្ទាល់របស់ សហព័ន្ធ ក៏ដូចជាបន្តឧបត្ថម្ភគាំទ្រដល់ក្លឹបជាសមាជិកក្នុងទិសដៅ “ពង្រឹងគុណភាព និងបរិមាណក្លឹប”។ ៤.…

  • អគ្គលេខាធិសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា ដឹកនាំប្រតិភូសហព័ន្ធចូលជួបជូនពរ ឯកឧត្តម ទៀ សុខា និង ឯកឧត្តម ទៀ វិញ ក្នុងឱកាសកាន់មុខតំណែងថ្មី

    អគ្គលេខាធិសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា ដឹកនាំប្រតិភូសហព័ន្ធចូលជួបជូនពរ ឯកឧត្តម ទៀ សុខា និង ឯកឧត្តម ទៀ វិញ ក្នុងឱកាសកាន់មុខតំណែងថ្មី

    (ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត មាស សារិន អគ្គលេខាធិការ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូ ជាមន្រ្តី គ្រូបង្វឹក ចូលជួបជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ ដែលព្រះមហាក្សត្រត្រាសបង្គាប់តែងតាំងជា រដ្ឋលេខាធិការក្រសួងការពារជាតិ និងជូនពរ ឯកឧត្តមនាវីឯក ទៀ សុខា អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលព្រះមហាក្សត្រត្រាសបង្គប់តែងតាំងជាមេមញ្ជាការកងទ័ពជើងទឹក។ ឯកឧត្តម បណ្ឌិត មាស សារិន ក្នុងនាមជាអគ្គលេខាធិការ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានជូនពរនិងអបអរសាទរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ អតីតមេបញ្ជាកងទ័ពជើងទឹក ដែលត្រូវបានព្រះមហាក្សត្រផ្តល់ទំនុកចិត្តត្រាសបង្គាប់តែងតាំងទៅកាន់មុខងារថ្មី ជារដ្ឋលេខាធិការ ក្រសួងការពារជាតិ ខណៈ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា ត្រូវបានព្រះមហាក្សត្រផ្តល់ទុកចិត្តត្រាសបង្គាប់តែងតាំងជា មេបញ្ជាការកងទ័ពជើងទឹក។ ក្នុងនោះ ឯកឧត្តម អគ្គលេខាធិការ បានជូនពរដល់ឯកឧត្តម ទាំងពីរ …

  • សិក្ខាកាម ៦៦នាក់ទទួលបានការបណ្តុះបណ្តាលជំនាញ​អាជ្ញា​កណ្តាលគុនខ្មែរអន្តរជាតិកម្រិតC

    សិក្ខាកាម ៦៦នាក់ទទួលបានការបណ្តុះបណ្តាលជំនាញ​អាជ្ញា​កណ្តាលគុនខ្មែរអន្តរជាតិកម្រិតC

    (ភ្នំពេញ)៖សិក្ខាកាម ៦៦នាក់ក្នុងនោះក៏មាន ៦នាក់មកពី​អន្តរជាតិ​ត្រូវបានធ្វើការបណ្តុះបណ្តាលជំនាញអាជ្ញាកណ្តាល​គុនខ្មែរកម្រិតអន្តរជាតិ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៥។ នេះបើយោងតាមការបញ្ជាក់ ពីលោក ជឹម ធារ៉ា មន្រ្តីសម្រប​សម្រួលវគ្គ ប្រាប់ឱ្យដឹង នាព្រឹកថ្ងៃទី២៧ ខែ កុម្ភៈនេះ ។ អ្នកសម្របសម្រួល វគ្គខាងលើ បានគូសបញ្ជាក់ថា វគ្គបណ្តុះ​បណ្តាល​នេះ គឺជាវគ្គដំបូងសម្រាប់កម្ពុជាដែលជាការបណ្តុះ​បណ្តាលជំនាញអាជ្ញាកណ្តាលគុនខ្មែរអន្តរជាតិ ទទួលស្គាល់ ដោយសហព័ន្ធគុនខ្មែរអន្តរជាតិ ខណៈដែលវគ្គមុនៗគឺជាវគ្គ​បណ្តុះ​បណ្តាលធម្មតាមិនទាន់ចាត់បញ្ចូលកម្រិតណាម​មួយ​ឡើយ ពោលវគ្គមុនៗគឺជាវគ្គបណ្តុះបណ្តាលត្រៀមការ​ប្រកួត​ភ្លាមៗមិនបានកំណត់ចូលដូចវគ្គកម្រិតCនេះឡើយ។ លោក អះអាងថា វគ្គបណ្តុះបណ្តាលគុនខ្មែរអន្តរជាតិ​កម្រិតCនេះ សិក្ខាកាមដែលបានចូលរួមក្នុងវគ្គ និងទទួល​ស្គាល់ជាផ្លូវការដោយសហព័ន្ធគុនខ្មែរអន្តរជាតិ អាចទទួល​បានសិទ្ធិចូលរួមដឹកនាំការប្រកួតដែលរៀបចំដោយសហព័ន្ធគុនខ្មែរអន្តរជាតិសម្រាប់ការប្រកួតទាំងក្នុងស្រុកនិងក្រៅប្រទេស។ លោក បានរំលេចទៀតថា ការបណ្តុះបណ្តាលជំនាញអាជ្ញា​កណ្តាល​គុនខ្មែរអន្តរជាតិកម្រិតCនេះ ជាវគ្គអាជ្ញាកណ្តាល​កម្រិតខ្ពស់ បន្ទាប់ពីមានការស្នើសុំពីបណ្តាលប្រទេសជាច្រើន​ក្នុងអំឡុងការប្រកួតគុនខ្មែរអន្តរជាតិក្នុងឆ្នាំ២០២៤កន្លងទៅនៅខេត្តសៀមរាប ខណៈដែលបណ្តាប្រទេសស្នើសុំទាំងនោះ គ្រោងទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតគុនខ្មែរអន្តរជាតិ។ សម្រាប់ការបណ្តុះបណ្តាលអាជ្ញាកណ្តាលគុនខ្មែរអន្តរជាតិកម្រិតCនេះ គឺជាទិសដៅស្របទៅនិងចក្ខុវិស័យផលិត​បានធន​ធានអាជ្ញាកណ្តាលគុនខ្មែរកម្រិតអន្តរជាតិបានកាន់តែច្រើន ដើម្បីជំរុញបំផុសចលនាផ្សព្វផ្សាយគុនខ្មែរអន្តរជាតិទៅកាន់ពិភពលោកក្នុងគោលដៅឱ្យអូឡាំពិកអន្តរជាតិទទួលស្គាល់។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួម​ចំនួន ៦៦នាក់ ក្នុងនោះអាជ្ញាកណ្តាលអន្តរជាតិចំនួន ៦នាក់​ចូលរួមទទួលយកចំណេះជំនាញបំប៉នបន្ថែម មានដូចជា៖ ប្រ​ទេស​ហ្វីលីន អឺរ៉ង់ អាមេរិក…

  • សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ប្រកាសជ្រើស​រើសកីឡា​ករ កីឡាការិនី ចូលក្រុមជម្រើសជាតិប្រចាំឆ្នាំ២០២៥

    សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ប្រកាសជ្រើស​រើសកីឡា​ករ កីឡាការិនី ចូលក្រុមជម្រើសជាតិប្រចាំឆ្នាំ២០២៥

    (ភ្នំពេញ)៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានប្រកាស​ជូន​​ដំណឹង​ដល់សមាគម-ក្លឹបកីឡាទូកតាមបណ្តាក្រសួង រាជ​ធានី​ខេត្តទាំងអស់ថា សហព័ន្ធនឹងរៀបចំការប្រកួតធ្វើតេស្ត​ជ្រើស​រើសកីឡាករ កីឡាការិនី ដែលមានសមត្ថភាព ទេព​កោសល្យ ក្រមសីលធម៌ល្អ ដើម្បីចូលរួមប្រមូលផ្តុំហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិប្រចាំឆ្នាំ២០២៥។ អគ្គលេខាធិការរង លោក គង់ សុភាព បានឱ្យដឹងថា ការប្រកួត​ធ្វើ​តេស្ត​នេះគឺធ្វើឡើងនៅប្រភេទកីឡាទូកកានូ កាយ៉ាក់ និងទូក​រ៉ូអ៊ីង និងប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ នៅថ្ងៃទី​២០ ខែមីនា នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ការធ្វើ​តេ​ស្តនេះផ្តោតលើការប្រកួតវិញ្ញាសាសំខាន់ៗមួយចំនួន ដូចជា រត់ចម្ងាយ ២០០០ម៉ែត្រ ឡើងបាហ្វិច Chin-Up ធ្វើ​តេស្ត​​ជាមួយ​ទូកតាមវិញ្ញាសានីមួយៗ ដែលបានដាក់ពាក្យ​ចូល​រួម ដូចជា ទូកកានូ វិញ្ញាសា ២០០ម៉ែត្រ ទូកកាយ៉ាក់ ២០០​ម៉ែត្រ និងទូករ៉ូអ៊ីង ៥០០ម៉ែត្រ។ ក្រៅពីនេះ ក៏ធ្វើតេស្ត​សុខភាព និងធ្វើតេស្តរកសារធាតុគ្រឿង​ញៀនផងដែរ។ ចំពោះ​លក្ខខណ្ឌ​នៃអាយុរបស់កីឡាករ កីឡាការិនីត្រូវមានអាយុពី ១៥ឆ្នាំដល់ ៣០ឆ្នាំ ត្រូវមានកាយសម្បទាល្អ សុខភាពល្អ ត្រូវចែះហែលទឹក​។ កីឡាករ កីឡាការិនីត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ…