Category: កីឡា

  • ជើងឯកហែលទឹកយុវជនព្រឹទ្ធាចារ្យ ហែម ថុន ជាគោលដៅរួមចំណែកផលិតធនធានឆ្ពោះទៅ កីឡាយុវជនអាស៊ី ២០២៩

    ជើងឯកហែលទឹកយុវជនព្រឹទ្ធាចារ្យ ហែម ថុន ជាគោលដៅរួមចំណែកផលិតធនធានឆ្ពោះទៅ កីឡាយុវជនអាស៊ី ២០២៩

    (ភ្នំពេញ)៖ ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជើងឯកយុវជន ពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៧ បានបញ្ចប់ដោយជោគជ័យ ដោយសហព័ន្ធសម្លឹងបានធនធានជាជ័យលាភីល្អៗមួយចំនួនដែលជាក្តីសង្ឈឹមក្នុងការបណ្តុះបណ្តាលថ្នាលបន្តវេនហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។ នេះបើតាមការគូសបញ្ជាក់របស់លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងបទសម្ភសន៍មួយ នៅក្រោយបញ្ចប់ការប្រកួត នៅអាងហែលទឹក ពហុកីឡដ្ឋានជាតិអូឡាំពិក ។ លោកបន្ថែមថា ជាការកត់សម្គាល់ ការរៀបចំការប្រកួតឆ្នាំ២០២៥ទទួលបានចូលរួមច្រើន ដោយសារតែបើកទូលាយដល់កុមារា កុមារី គ្រប់ជាតិសាសន៍ មកពីក្លឹប សាលាឯកជនជាច្រើន ដែលមានចំនួនកីឡាករ កីឡាការិនីចូលរួមសរុប ២២៨នាក់ ដោយចំនួននេះបានកើនឡើងទ្វេរដង បើប្រៀបធៀបនឹងព្រឹត្តិការណ៍ដូចគ្នា កន្លងទៅ។ អ្វីដែលសំខាន់លើលក្ខណៈបច្ចេកទេស គឺកុមារា កុមារីចាប់ពីវ័យ៧-៨ឆ្នាំឡើងនេះ គឺជាមូលដ្ឋានគ្រឹះ ក្នុងការចាប់ផ្តើមយល់ដឹងពីរបៀបរបបនៃការប្រកួត ដើម្បីឱ្យឈានទៅរកកម្រិតខ្ពស់។ ការរៀបចំការប្រកួតនេះមានកម្រិតអាយុចំនួនតិចនៅឡើយហើយនៅពេលខាងមុខយើងរៀបចំកម្រិតអាយុ និងវិញ្ញាសាឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ការប្រកួតពេលនេះយើងជួបបញ្ហាប្រឈមនៅឡើយ គឺយើងត្រូវការការគាំទ្របន្ថែមពីវិស័យឯកជន ពីព្រោះថា ការប្រកួតលើកនេះទទួលការឧបត្ថម្ភទាំងស្រុង ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និង…

  • សហព័ន្ធកីឡាហាប់គីដូ ទោះប្រឈមនិងកង្វះថវិកា នៅតែរិះរក​គ្រប់មធ្យោបាយជាបន្តបន្ទាប់ ចូលរួមការប្រកួតថ្នាក់ជាតិ និង អន្តរជាតិ

    សហព័ន្ធកីឡាហាប់គីដូ ទោះប្រឈមនិងកង្វះថវិកា នៅតែរិះរក​គ្រប់មធ្យោបាយជាបន្តបន្ទាប់ ចូលរួមការប្រកួតថ្នាក់ជាតិ និង អន្តរជាតិ

    (ភ្នំពេញ)៖ សហព័ន្ធកីឡាហាប់គីដូ បានកោះហៅសមាជិក​សមា​ជិកា និងថ្នាក់ដឹកនាំដែលជាក្បាលម៉ាស៊ីន មកជួបប្រជុំ ដើម្បីស្វែងរកណោះស្រាយបញ្ហាប្រឈម និងសមិទ្ធផលដែល​សម្រេ​ចបានក្នុងឆ្នាំ២០២៤ និង ស្វែងរកគន្លឹះ បន្តដំណើរ​សម្រាប់​ចក្ខុវិស័យក្នុងឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះ បានធ្វើឡើង នៅអាគារគណៈកម្មាធិការជាតិអូឡាំ​ពិកម្ពុជា ក្រោមវត្តមាន លោក គួច ហុងជៀក ប្រធានស្តីទី​សហ​ព័ន្ធ​កីឡា​ហាប់គីដូ និង លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូ និងសមាជិកាសមាជិការ ជាច្រើនរូបផងដែរ។ លោក គង់ ចាន់ធីណា បានគូសបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ​២០២៤​កន្លងទៅសហព័ន្ធកីឡាហាប់គីដូ បានខិតខំប្រឹងប្រែង​យ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍដើម្បីឈានឆ្ពោះទៅរកសក្កានុពលដូចប្រភេទកីឡាសក្កានុពលមួយចំនួន បើទោះបីជួបបញ្ហាប្រ​ឈម​មួយចំនួន ដោយកង្វះថវិកា លើការបណ្តុះបណ្តាលធន​ធានកីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាលចៅក្រម និងការញ្ជូនកីឡា​ករ​ទៅប្រកួតនៅក្រៅប្រទេសជាដើម។ តែទោះជាជួបបញ្ហាប្រ​ឈម​យ៉ាងណាក្តី ក៏សហព័ន្ធខិតខំកៀគររកសប្បុរសជន និងកៀគរសមាជិកាសមាជិកា ប្រមូលបានថវិកាបង្កើតបានជា​វគ្គ​បណ្តុះបណ្តាលខ្លី ទាំងក្នុងស្រុក និងបញ្ជូនទៅចូលរួមវគ្គនៅ​ក្រៅ​ប្រទេស បន្ថែមពីនោះ សហព័ន្ធក៏បានដឹកនាំកីឡាករកីឡា​ការិនី​ចេញទៅប្រកួតនៅក្រៅប្រទេស ដោយទទួលបានមេដាយ​ត្រឡបមកវិញជូនសហព័ន្ធផងដែរ ។ លោក អគ្គលេខាធិការ សហព័ន្ធរូបនេះ ក៏បានប្តេជ្ញាចិត្តថា បើទោះបីការបោះជំហានរបស់សហព័ន្ធមានការអភិវឌ្ឍយឺតជាងសហព័ន្ធផ្សេងៗដោយប្រឈមនិងកង្វះថវិកា ក៏សមាជិកសមា​ជិក​នៅតែបន្តដំណើររួមគ្នារិះរកគ្រប់មធ្យោបាយ…

  • រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន គាំទ្រសំណើរកម្ពុជា​ទាំងស្រុងលើជំនួយបច្ចេកទេសបញ្ជូនអត្តពលិកហ្វឹកហាត់នៅចិន និងបញ្ជូនគ្រូមកបង្វឹកនៅកម្ពុជា

    រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន គាំទ្រសំណើរកម្ពុជា​ទាំងស្រុងលើជំនួយបច្ចេកទេសបញ្ជូនអត្តពលិកហ្វឹកហាត់នៅចិន និងបញ្ជូនគ្រូមកបង្វឹកនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិ​ការ​ជាតិអូឡាំពិកកម្ពុជា បានថ្លែងគូសបញ្ជាក់ថា រដ្ឋាភិបាល​សាធារណ​រដ្ឋប្រជាមានិតចិន បាននិងកំពុងបើកភ្លើងខៀវ​ទទួល​គាំទ្រសំណើរស្នើសុំរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង លើការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅសាធារណរដ្ឋប្រជាមានិតចិន និងបញ្ជូនគ្រូបង្វឹកមកបង្វឹក​អត្ត​ពលិកដល់កម្ពុជា ហើយគម្រោងនេះ មានរយៈពេលវែង​រហូត​ដល់កីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជា​ទទួលធ្វើជាម្ចាស់ផ្ទះ ឯនោះ។ ការបង្ហើបអំពីគម្រោងស្នើសុំរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយជំនួបសំម្តែងការគួរសម និងសំណេះសំណាល ធ្វើឡើងនៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រវាង ឯកឧត្តម វ៉ាត់ ចំរើ និង លោក Zeng Huacheng អគ្គនាយករងនៃក្រសួងពាណិជ្ជកម្មប្រទេសចិន និងមានការចូលរួមពីតំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ទៀតថា សម្រាប់គ្រោងនេះ រដ្ឋាភិបាលចិនបានឯកភាព និងកំពុងធ្វើការពន្លឿន ដើម្បីនាំយកអត្តពលិកកម្ពុជាទៅពង្រឹងសមត្ថភាពនៅចិន និងនាំយកគ្រូបង្វឹកចិនមកកម្ពុជាបង្វឹកដល់អត្តពលិកកម្ពុជា មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥។ ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងថា គម្រោងដែលផ្តល់ដោយ​រដ្ឋា​ភិ​បាល​ចិន​ជួយលើជំនួយបង្វឹកផ្នែកបច្ចេសទេសដល់​កម្ពុជា​នេះ ក្នុងមួយឆ្នាំៗចិនចំណាយចាប់ពីមួយលានដុល្លារ​ឡើងទៅ ព្រោះត្រូវរាបរងលើការចំណាយរបស់អត្តពលិកកម្ពុជា លើការ​ស្នាក់​នៅ ហូបចុក និងការធ្វើដំណើរជាដើម។ ឯកឧត្តម វ៉ាត់ ចំរើន…

  • លោក Trump ឲ្យបញ្ចប់គម្រោងផ្ទះសមរម្យ ដល់ប្រជាជនអាមេរិកក្រៗ

    លោក Trump ឲ្យបញ្ចប់គម្រោងផ្ទះសមរម្យ ដល់ប្រជាជនអាមេរិកក្រៗ

    បរទេស៖ គម្រោងផ្ទះសមរម្យ សម្រាប់ប្រជាជនអាមេរិកក្រីក្រ ដែលមានតម្លៃសរុប ១ពាន់លានដុល្លារអាមេរិក ត្រូវបានរដ្ឋបាលលោក Trump សម្រេចបញ្ចប់ហើយ នេះបើតាមឯកសារ ដែលទទួលបានដោយទីភ្នាក់ងារព័ត៌មាន AP ចុះផ្សាយ កាលពីថ្ងៃពុធ។ កាសែត Associated Press បានឱ្យដឹងថា កន្លងមក កម្មវិធីនេះ ជួយឲ្យមានលំនៅដ្ឋានសមរម្យ សម្រាប់ប្រជាជនអាមេរិក ដែលមានចំណូលទាប ដោយយកមូលនិធីនេះ ផ្តល់ជាជំនួយ និង កម្ចីដល់ ម្ចាស់លំនៅដ្ឋាន យកមកជួសជុល កែលម្អផ្ទះ ដែលមានដំបូលលេចធ្លាយ, អ៊ីសូឡង់ចាស់ៗ ឬ ប្រឈមទឹកជំនន់ ជាដើម។ ប្រភពបានបន្តថា ការបញ្ចប់គម្រោងនេះ គឺជាផ្នែកមួយ នៃការកាត់បន្ថយ និងការផ្អាកការផ្តល់មូលនិធិ លើនាយកដ្ឋានលំនៅដ្ឋាន និងការអភិវឌ្ឍន៍ទីក្រុង របស់សហរដ្ឋអាមេរិក តាមការការណែនាំ ពីប្រធានាធិបតី Donald Trump និងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ DOGE របស់លោកមហាសេដ្ឋី Elon Musk ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដល់ឧស្សាហកម្មលំនៅដ្ឋានសមរម្យ។ គួររម្លឹកថា…

  • ព្រឹទ្ធាចារ្យ សាន គឹមស៊ាន បានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធបន្តប្រឹងប្រែងអភិរក្ស និងអភិវឌ្ឍកីឡាគុនល្បុក្កតោ

    ព្រឹទ្ធាចារ្យ សាន គឹមស៊ាន បានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធបន្តប្រឹងប្រែងអភិរក្ស និងអភិវឌ្ឍកីឡាគុនល្បុក្កតោ

    (ភ្នំពេញ)៖ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ និងជក់ចិត្តអស់រយៈពេល៣ថ្ងៃនេះ ជាលទ្ធផលជ័យលាភីលើវិញ្ញាសចំនួន១៨ រួមមាន៖ ចំណាត់ថ្នាក់លេខ១ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ មេដាយមាស៥ និងសំរឹទ្ធ១, លេខ២ សាលាគុន អង្គរមានឫទ្ធិ៍ មេដាយមាស ៣ ប្រាក់២ និងសំរឹទ្ធ២, លេខ៣ សាលាគុនល្បុក្កតោតារាជ មេដាយមាស៣ និងសំរឹទ្ធ១, លេខ៤ សាលាគុនសាកលវិទ្យាល័យជាតិគ្រប់គ្រង មេដាយមាស២ និងសំរឹទ្ធ២ ខណៈ៥សាលាគុនផ្សេងទៀតទទួលបានមេដាយមាសម្នាក់១វិញ្ញាសាដូចៗគ្នា។ ឯកឧត្តម បណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាតែងតែយកចិត្តទុកដាក់បន្តអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យក្បាច់គុនខ្មែរទាំងនៅកម្រិតថ្នាក់ជាតិ និងលើឆាកអន្តរជាតិ។ គុនល្បុក្កតោ ជាក្បាច់គុនដ៏ចំណាស់ ដែលបានរស់ឡើងឡើងវិញ ដោយសារកម្លាំងសាមគ្គីភាព ព្រលឹងជាតិ នៅជាមួយយើងទាំងអស់គ្នានៅគ្រប់ៗជំនាន់។ ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យក៏បានកោតសរសើរចំពោះកីឡាករ កីឡាការិនីគុនល្បុក្កតោទាំងអស់ចូលរួមប្រកួតប្រយុទ្ធប្រកបដោយស្មារតីអង់អាចក្លាហាន ទោះបីជាឈ្នះ ឬចាញ់យ៉ាងណាក្តី ។ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគណៈកម្មការរៀបចំការប្រកួតដែលបានខិតខំរៀបចំឱ្យដំណើរការដោយរលូន រយៈពេល៣ថ្ងៃនេះឱ្យទទួលបានលទ្ធផលជោគជ័យ។ ហើយក៏បានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធបន្តប្រឹងប្រែងអភិរក្ស និងអភិវឌ្ឍកីឡាគុនល្បុក្កតោ…

  • ក្រុមបាល់ទាត់អគ្គស្នងការនគរបាលជាតិគ្រងជើងឯកពានរង្វាន់ក្រសួងមហាផ្ទៃលើកទី២ ឆ្នាំ២០២៥

    ក្រុមបាល់ទាត់អគ្គស្នងការនគរបាលជាតិគ្រងជើងឯកពានរង្វាន់ក្រសួងមហាផ្ទៃលើកទី២ ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ក្រុមបាល់ទាត់អគ្គស្នងការនគរបាលជាតិ បានក្លាយ​ជា​ម្ចាស់​ជើងឯក ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្រសួង​មហា​ផ្ទៃលើកទី២ ឆ្នាំ២០២៥ ដោយយកឈ្នះក្រុមបាល់ទាត់​អន្តោប្រវេស៍មានជ័យ ក្នុងលទ្ធផល៣ទល់០ ក្នុងជំនួបវគ្គផ្តាច់​ព្រ័ត្រ នាល្ងាចថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម អធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ បន្ទាប់ពីគ្រងបានតំណែងជើងឯក ប្រចាំឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ តឹង សុធី ស្នងការរងរាជធានីភ្នំពេញ និងជាប្រធានដឹកនាំក្រុមបាល់ទាត់អគ្គស្នងការនគរបាលជាតិ បានថ្លែងលើកឡើងថា អ្វីដែលជំរុញឱ្យក្រុមបាល់ទាត់អគ្គស្នងការនគរបាលជាតិ បានក្លាយជាម្ចាស់ជើងឯក ការប្រកួតបាល់ទាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃលើក ទី២ ប្រចាំឆ្នាំ២០២៥នេះ គឺថ្នាក់ដឹកនាំក្រុមទាំងមូល ក្នុងនោះក៏មានគ្រូបង្វឹកផងដែរ បានដាក់ចេញនូវយុទ្ធសាស្រ្តត្រឹមត្រូវតាមអ្វីដែលជាបច្ចេកទេសបាល់ទាត់ ព្រោះការប្រកួតក្រុមចូលរួមទាំងអស់សុទ្ធសឹងតែចង់បានពានយកទៅកាន់អង្គភាពរៀងៗខ្លួន។ ហេតុដូចនេះហើយ ការត្រៀមរបស់យើងមានរយៈពេលយូ និងមានការរួបរួមសាមគ្គីភាពក្នុងក្រុមបានល្អទាំងកីឡាករគ្រូបង្វឹក គ្រូជំនួយ និងថ្នាក់ដឹកនាំ ទើបធ្វើឱ្យក្រុមរបស់ពួកយើងដណ្តើមបានពានក្នុងរដូវកាលទី២នេះ។ ឯកឧត្តម ឧត្តមសេនីយ៍ តឹង សុធី ក៏បានបង្ហាញពីការត្រៀមខ្លួនរបស់ក្រុមអគ្គស្នងការនគរបាលជាតិ សម្រាប់ការចូលរួមដណ្តើមពានរង្វាន់បាល់ទាល់ទាត់ក្រសួងមហាផ្ទៃជាលើកទី៣ផងដែរ ដោយ ឯកឧត្តម នឹងពង្រឹងសមាជិកក្រុមដែលមានស្រាប់ និងស្វែងរកនូវធនធានថ្នាលប៉ូលីសថ្មីៗបន្ថែមចូលរួមជាមួយក្រុម…

  • ជើងឯកកីឡាបឋមសិក្សាឆ្នាំ២០២៥ របស់ខេត្តកណ្តាល ចាប់ផ្តើម​ដំណើ​រការប្រកួតផ្លូវការ

    ជើងឯកកីឡាបឋមសិក្សាឆ្នាំ២០២៥ របស់ខេត្តកណ្តាល ចាប់ផ្តើម​ដំណើ​រការប្រកួតផ្លូវការ

    (កណ្តាល)៖ ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើង​ឯកប្រចាំឆ្នាំ២០២៥ របស់ខេត្តកណ្តាល បានចាប់ផ្តើមការ​ប្រ​កួត​ផ្លូវការហើយ នាព្រឹកថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២៥ ដោយ​ប្រភេទកីឡាបាល់ទះដំណើរការប្រកួតមុនគេ នៅក្នុងវិទ្យាល័យ​ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្ត កណ្តាល។ លោក ពៅវណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជន​និងកីឡាខេត្តកណ្តាល បានបញ្ជាក់ឱ្យដឹងថា ការប្រកួតសិស្ស​បឋមសិក្សាជ្រើសរើសជើងឯកខេត្ត កណ្តាល ក្នុងឆ្នាំ២០២៥​នេះ ចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ និងមានសិស្សានុសិស្សជាកីឡាករកីឡាការិនី​ចូល​រួមប្រកួតចំនួន៥៧៤នាក់ ក្នុងនោះកីឡាការិនីចំនួន ២១៥នាក់ ដោយធ្វើការប្រកួតលើ៥ប្រភេទកីឡា មានដូចជា បាល់ទាត់ បាល់​បោះ បាល់ទះ ប៊ូលនិងប៉េតង់ និងកីឡាអត្តពលិកកម្ម ខណៈការប្រកួតដំណើរការចំនួន៣ទីតាំងធំៗ នៅវិទ្យាល័យ​ហ៊ុន ​សែន សេរីភាព វិទ្យាល័យហ៊ុន សែន តាខ្មៅ និងក្នុង​កីឡដ្ឋាន​បាល់ទាត់ក្រុងតាខ្មៅ។ ប្រធានការិយាល័យកីឡារូបនេះ បានគូសបញ្ជាក់ថា ការប្រកួត​ជ្រើស​រើសជើងឯកសិស្សបឋមសិក្សារយៈពេល៧ថ្ងៃនេះ ប្រើ​ប្រាស់​ថវិកាផ្ទាល់របស់មន្ទីអប់រំយុវជននិងកីឡាខេត្តកណ្តាល ដើម្បីចម្រាញ់ជ្រើសរើសកីឡាករកីឡាការិនីសិស្សបឋមសិក្សាឆ្នើមតាមប្រភេទកីឡានីមួយៗមកហ្វឹកហាត់តំណាងខេត្តកណ្តាលត្រៀមចូលរួមប្រកួតប្រជែង ការប្រកួតកីឡាជ្រើសរើស​ជើង​ឯកទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួង​អប់រំយុវជននិងកីឡា នៅរាជធានីភ្នំពេញ នាពេលខាងមុខ​ឆាប់ៗ​នេះ ។ លោក…

  • បើកវគ្គបណ្តុះបណ្តាលរយៈពេលប្រាំថ្ងៃ ស្តីពីការប្រឆាំងសារធាតុ​ដូប៉ាក្នុងវិស័យកីឡាជូនដល់ គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រី​សហព័ន្ធ​កីឡា

    បើកវគ្គបណ្តុះបណ្តាលរយៈពេលប្រាំថ្ងៃ ស្តីពីការប្រឆាំងសារធាតុ​ដូប៉ាក្នុងវិស័យកីឡាជូនដល់ គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រី​សហព័ន្ធ​កីឡា

    ភ្នំពេញ៖ការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡា គឺជាចំណុចស្នូល​មួយក្នុង​ចំណោមចំណុចស្នូលជាច្រើនក្នុងវិស័យកីឡា។​ទីភ្នាក់ងារ​កម្ពុជាប្រឆាំងដូប៉ាបានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡាជូនដល់ គ្រូបង្វឹក​ជម្រើសជាតិ និងមន្ត្រីសហព័ន្ធ​កីឡាជាតិកម្ពុជា នៅមជ្ឈបណ្ឌលជាតិហ្វឹកហ្វឺនកីឡា រយៈពេល៥ថ្ងៃ ចាប់ពី ថ្ងៃទី១០ដល់​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយមាន​សិក្ខាកាម​ចូលរួមចំនួន៧៥នាក់ មកពីសហព័ន្ធកីឡាជាតិ​គោលដៅ​ចំនួន៣៧ ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងតាមគោលការណ៍កំណត់របស់ក្រមប្រឆាំងដូប៉ាអន្តរជាតិ ដែលតម្រូវឱ្យគ្រូបង្វឹកកីឡា និង​អត្តពលិកទាំង​អស់នៃប្រទេសហត្ថលេខី បានសិក្សាស្វែងយល់អំពីការប្រឆាំងដូ ប៉ាក្នុងវិស័យកីឡា និងទទួលបានវិញ្ញាបន​បត្របញ្ជាក់អាដែល (ADEL)ទើបមានសិទ្ធស្របច្បាប់នៅក្នុង ការចូលរួមប្រកួតជា​លក្ខណៈអន្តរជាតិ។ អញ្ជើញចូលរួក្នុងពិធីបើកវគ្គ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខា​ធិការប្រចាំការក្រសួងអប់រំ យុវជននិងកីឡា តំណាង​ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​អប់រំយុវជននិងកីឡា បានកោតសរសើរ​និងឱ្យតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ ព្រម ទាំងមន្ត្រីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាទាំងអស់ ដែលខិតខំ​ប្រឹងប្រែងអស់ពីកម្លាំង​កាយចិត្តអនុវត្តភារកិច្ច បានល្អប្រសើរ និង ខ្នះខ្នែងពុះពារដោះស្រាយបញ្ហា ព្រមទាំងសម្របសម្រួល​កិច្ចការនានា​ទាំងក្នុងនិងក្រៅ ប្រទេសបានជោគជ័យ។ លោកជំទាវ បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ចូលរួមសិក្សា​ដោយការ​យកចិត្តទុកដាក់ខ្ពស់បំផុត ឱ្យទទួលបាននូវ វិញ្ញាបន​បត្របញ្ជាក់តាមការគ្រោងទុក ព្រោះថាវិញ្ញាបនបត្រនេះមិនមែន​ក្រសួង ឬគ្រូឧទ្ទេសអាចផ្តល់ជូន បានតាម​ការស្នើសុំនោះទេ វាជា​វិញ្ញាបនបត្រដែលចេញដោយប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិរបស់អន្តរជាតិ នៅពេលដែលសិក្ខាកាម បានយល់ដឹង និងបំពេញតាម​លក្ខខណ្ឌ​ដែលបានកំណត់ ។បើមិនបានបំពេញតាមលក្ខខណ្ឌនោះទេ ប្រព័ន្ធ​មិនចេញវិញ្ញា​បនបត្រឱ្យឡើយ។ បន្ថែមពីនេះសិក្ខាកាមយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ…

  • ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ៖កីឡាមានតួនាទីសំខាន់ណាស់​ក្នុង​ការ​រួម​ចំណែកពង្រឹងពង្រីក​ទំនាក់ទំនង​រវាងប្រទេស​ទាំង២ កម្ពុជា-ថៃ

    ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ៖កីឡាមានតួនាទីសំខាន់ណាស់​ក្នុង​ការ​រួម​ចំណែកពង្រឹងពង្រីក​ទំនាក់ទំនង​រវាងប្រទេស​ទាំង២ កម្ពុជា-ថៃ

    ភ្នំពេញ៖ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរ​ខួប លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត​រវាងព្រះរាជាណា​ចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហប្រតិ​បត្តិ​ការអន្តរជាតិ និងឯកឧត្តម ម៉ារីស សាងៀមផុង្ស រដ្ឋមន្ត្រីក្រសួង​ការបរទេស នៃព្រះរាជាណាចក្រថៃ ។ព្រឹត្តិការណ៍កីឡាពីរប្រទេស​បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ក្នុងពហុ​កីឡដ្ឋានជាតិអូឡាំពិក ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ព្រឹត្តិការណ៍​បាល់ទាត់មិត្តភាព កម្ពុជា-ថៃ ដើម្បីអបអរសាទ​រខួប លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណា​ចក្រ​កម្ពុជា និង ព្រះរាជាណាចក្រថៃ។ព្រឹត្តិការណ៍នេះ ក្នុងគោលបំណង​បង្ហាញពីភាពវ័យចំណាស់និងប្រវត្តិសាស្រ្តនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះ​រាជា​ណាចក្រថៃ ដែលរាជរដ្ឋាភិបាល និងប្រជាជននៃប្រជាជាតិប្រទេសទាំងពីរ បាននិងកំពុងខិតខំពូនជ្រុំជា​បន្តបន្ទាប់​គួរជាទីមោទនភាពបំផុត។ ឯកឧត្តមអភិបាលមានជំនឿយ៉ាងមុតមាំថា តាមរយៈព្រឹត្តិការណ៍បាល់​ទាត់នាពេលនេះ បានជា​បានរួមចំណែកមន្ថែមទៀតក្នុងការស្វែងរក​កាលានុវត្តភាពថ្មីៗសម្រាប់ពង្រឹងនិងពង្រីកកិច្ចសហការប្រតិបត្តិការរវាងដៃគូយុត្តិសាស្រ្តរវាងកម្ពុជានិងថៃឱ្យកាន់តែមានប្រសិទ្ធភាពនិងផ្លែផ្កា។ សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានភ្ជាប់ទំនាក់ទំនងការទូតនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​១៩៥០ ហើយ​ទំនាក់ទំនងនេះ ត្រូវបានប្រទេសយើងទាំងពីរ ពង្រឹងពង្រីកកាន់​តែរឹងមាំ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច​របស់ថ្នាក់ដឹកនាំជាន់ខ្ពស់​រវាងប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សុខាភិបាល…

  • អង្គការផ្កាយសមុទ្រលើកទឹកចិត្តនារី តាមរយៈបង្កើតព្រឹត្តិការណ៍​បាល់ទាត់កុមារីប្រចាំឆ្នាំ២០២៥

    អង្គការផ្កាយសមុទ្រលើកទឹកចិត្តនារី តាមរយៈបង្កើតព្រឹត្តិការណ៍​បាល់ទាត់កុមារីប្រចាំឆ្នាំ២០២៥

    ភ្នំពេញ៖ក្រុមបាល់ទាត់នារីមកពីទូទាំងប្រទេស ត្រូវបានផ្តល់ឱកាស ប្រកួតប្រជែងបញ្ចេញទេពកោសល្យ ក្នុងព្រឹត្តិការណ៍​បាល់ទាត់កុមារី ប្រចាំឆ្នាំ២០២៥ រៀបចំដោយអង្គការផ្កាយសមុទ្រ ដើម្បីចូលរួមអបអរ​សាទរ​ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ​២០២៥ ខួបលើកទី១១៤ ។ លោក ជួប វិច្ឆិកា នាយិកា ប្រតិបត្តិ អង្គការផ្កាយសមុទ្រកម្ពុជា បាន​បញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់កុមារីប្រចាំឆ្នាំនេះ បា​នប្រព្រឹត្តទៅ​មាន​៣ប្រភេទអាយុមានដូចជា កុមារីក្រោមអាយុ១០ កុមារីក្រោម​អាយុ១៤ និងកុមារីក្រោមអាយុ១៨ឆ្នាំ។ ព្រឹត្តិការណ៍បាល់ទាត់កុមារីដ៏ធំប្រចាំឆ្នាំនេះ មានកីឡាការិនី ចូលរួម​ចំនួន៤៣ក្រុម សរុប ៥១៦នាក់ ។ ការប្រកួត​ប្រជែង​នេះ បានរៀបចំ​ឡើង ក្នុងគោលបំណង អបអរសាទរថ្ងៃ៨ មីនា ទិវាអន្តរជាតិនារី ហើយ ចង់ផ្តល់ឱកាសឱ្យនារីបាន​ចូល​ឡូកក្នុងវិស័យកីឡាបាល់ទាត់ ដើម្បីរួមចំណែកផលិតធនធានកីឡាការិនីបាល់ទាត់សម្រាប់កម្ពុជា នាពេលអនាគត​ផង​ដែរ។ ការផ្តល់ឱកាសឱ្យនារីចូលលេងកីឡាបាល់ទាត់នេះ មិនត្រឹមតែជួយ​ផលិតនូវធានធានបាល់ទាត់នារីនៅកម្ពុជា ប៉ុណ្ណោះ​នោះទេ ពោល​ទទួលបានទាំងសុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងទំនុកចិត្តក្នុង​ការធ្វើការងារ ដោយភាពរឹង​មាំជឿជាក់​លើខ្លួនឯងផងដែរ។លោកស្រីនាយិកាបញ្ជាក់បន្ថែម។ ចំណែកលោក ហ្គ្រេក ប្រេស្តុន(Greg Preston) ប្រធានគ្រប់គ្រង​កម្មវិធីបាល់ទាត់ អង្គការផ្កាយសមុទ្រ បានថ្លែងថា ព្រឹត្តិការណ៍​បាល់​ទាត់នេះ…