Category: កីឡា

  • ការប្រកួតបាល់ទះដណ្តើមពានរង្វាន់ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តតាកែវ លើកទី១ មាន ១៧ក្រុមចូលរួមប្រជែង

    ការប្រកួតបាល់ទះដណ្តើមពានរង្វាន់ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តតាកែវ លើកទី១ មាន ១៧ក្រុមចូលរួមប្រជែង

    (តាកែវ)៖ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះពានរង្វាន់ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តតាកែវ លើកទី១ ដែលរៀបចំដោយ ស្នងការដ្ឋានគរបាលខេត្តតាកែវ នឹងដំណើរការប្រកួតផ្លូវការ នាព្រឹកថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៥ ដោយមាន១៧ក្រុមចូលរួមប្រជែង ។ នេះបើយោងតាមការបញ្ជាក់ ក្រោយកិច្ចប្រជុំបច្ចេកទេសនិងចាប់ពូល នាព្រឹកថ្ងៃច័ន្ទ ទី១២ ខែ ឧសភា ឆ្នាំ២០២៥ នៅស្នងការដ្ឋានគរបាលខេត្ត តាកែវ។ ការប្រកួតនេះ ដំណើរការប្រកួតរយៈ១៩ថ្ងៃ ចាប់ពីថ្ងៃ១៣ដល់ថ្ងៃទី៣១ ខែ ឧសភា ក្នុងនោះ១៧ក្រុមចែកបែងចែកជា៤ពូល ក្នុងមួយពូលមាន៤និង៥ក្រុម គឺពូលA មាន ១.ក្រុមមបាល់ទះអធិការដ្ឋាន.នប.ក្រុងដូនកែវ ២.ក្រុមបាល់ទះវិទ្យាល័យ ១ឧសភា ៣.ក្រុមបាល់ទះចលនាយុវជន ១៥៧ ៤.ក្រុមបាល់ទះអធិការដ្ឋាន.នប.ច្រកទ្វារកំពង់ក្រសាំង ៥.ក្រុមបាល់ទះអធិការដ្ឋាន.នប.ស្រុកព្រៃកប្បាស ។ពូលB មាន១.ក្រុមបាល់ទះអធិការដ្ឋាន.នប.ស្រុកបូរីជលសារ ២.ក្រុមបាល់ទះកងអន្តរាគមន៍ពិសេស ៣.ក្រុមបាល់ទះអធិការដ្ឋាន.នប.ស្រុកអង្គរបូរី ៤.ក្រុមបាល់ទះអធិការដ្ឋាន.នប.ស្រុកទ្រាំង ។ពូលCមាន១.ក្រុមបាល់ទះអធិការដ្ឋាន.នប.ស្រុកគិរីវង់ ២.ក្រុមបាល់ទះអធិការដ្ឋាន.នប.ស្រុកត្រាំកក់ ៣.ក្រុមបាល់ទះអធិការដ្ឋាន.នប.ស្រុកកោះអណ្តែត ។ពូលDមាន១.ក្រុមបាល់ទះអធិការដ្ឋាន.នប.ស្រុកបាទី ២.ក្រុមបាល់ទះវិទ្យាល័យហ៊ុនសែនត្នោតជុំ ៣.ក្រុមបាល់ទះធនាគារ ABA និង៤.ក្រុមបាល់ទះអធិការដ្ឋាន.នប.ស្រុកសំរោង។ ដោយធ្វើការប្រកួតតាមរូបមន្តជម្រុះក្នុងពូល…

  • ភូមិកំពង់សំរោងខាងត្បូង ជាភូមិគំរូរបស់ខេត្តកំពត លើការងារវិស័យកីឡា

    ភូមិកំពង់សំរោងខាងត្បូង ជាភូមិគំរូរបស់ខេត្តកំពត លើការងារវិស័យកីឡា

    កំពត៖ភូមិកំពង់សំរោងខាងត្បូង ជាភូមិតូចមួយក្នុងចំណោមភូមិ៣របស់​ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត ប៉ុន្តែ​ភូមិតូចមួយនេះបានបណ្តុះ​ក្រុមកីឡាបាល់ទាត់ចំនួន៩ក្រុមនៅឆ្នាំ២០២៥នេះ។ក្រុមបាល់ទាត់ភូមិនេះ​ទៀតសោត ក៏​ជាម្ចាស់ពានជើង​ឯកមហាជនខេត្តកំពតឆ្នាំ២០២៤ផងដែរ ។គ្រូបង្វឹក និងកីឡាករ បញ្ជាក់ថា នឹងដឹកនាំយុវជន និងក្មេង​ជំនាន់ក្រោយ​លេងកីឡាឱ្យបានកាន់តែល្អ ខណៈសមាជិកក្រុមប្រឹក្សាស្រុកទឹកឈូអះអាងថា​នឹងជួយគាំទ្របន្ថែម​លើការងារ​នេះ។ នៅក្នុងការប្រកួតបាល់ទាល់ជ្រើសរើសជើងឯកប្រចាំភូមិកំពង់សំរោងខាងត្បូង ឃុំកំពង់សំរោង ស្រុកទឹកឈូ កាលពី​រសៀល​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥នេះ គ្រូបង្វឹក និងកីឡាកររៀមច្បងក្នុងភូមិ បានប្រាប់ឱ្យដឹងថា ដោយសារការ​ស្រឡាញ់​វិស័យកីឡា ស្រឡាញ់សុខភាព ចង់បង្កភាពសប្បាយរីករាយជុំគ្នា  អ្នកភូមិកំពង់សំរោងខាងត្បូងទាំងចាស់ក្មេង បាននាំគ្នាលេងកីឡា ហើយជា​រៀងរាល់ឆ្នាំ តែងតែមានរៀបចំការប្រកួតជ្រើសរើសជើងឯកបាល់ទាត់ប្រចាំភូមិ សម្រាប់​មនុស្សធំ និងកុមារ ខណៈនៅឆ្នាំ២០២៥នេះ មានរហូតដល់៩ក្រុម។ សមាជិកក្រុមប្រឹក្សាស្រុកទឹកឈូ លោក អំ តារា មានមោទនភាពយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋភូមិកំពង់សំរោងខាងត្បូង ដែលស្រឡាញ់ គាំទ្រ និងនាំគ្នា​លេងកីឡា ហើយបង្កើតជាការប្រកួតជ្រើសរើសជើងឯកប្រចាំភូមិយ៉ាង​សប្បាយរីករាយ និងផុសផុលយ៉ាងដូច្នេះ។ សកម្មភាពនេះជាគំរូល្អ​មួយក្នុង​ការលើកកម្ពស់វិស័យកីឡាកម្ពុជា ដែលបណ្តាភូមិឯទៀត គួរតែយកតម្រាប់តាម។ គួរជម្រាបថា ទោះក្រុមកីឡាបាល់ទាត់ឃុំកំពង់សំរោងមានច្រើន ហើយធ្លាប់​ជាម្ចាស់ពានជើងឯកថ្នាក់ខេត្ត ក៏ពិតមែន ប៉ុន្តែមិនទាន់មានកីឡាករណាម្នាក់ អាចអភិវឌ្ឍន៍ខ្លួន ជាកីឡាករបាល់ទាត់អាជីពនៅឡើយទេ ហើយថ្នាក់ដឹកនាំខេត្ត…

  • កីឡាការនី ២៤នាក់ មកពីអង្គការផ្កាយសមុទ្រនឹងទៅចូលរួមកម្មវិធី AIA-Spurs Elite Football Camp នៅកោះសាមុយ ប្រទេសថៃ

    កីឡាការនី ២៤នាក់ មកពីអង្គការផ្កាយសមុទ្រនឹងទៅចូលរួមកម្មវិធី AIA-Spurs Elite Football Camp នៅកោះសាមុយ ប្រទេសថៃ

    ភ្នំពេញ៖ កីឡាការនីឆ្នើមចំនួន ២៤រូបមកពីអង្គការផ្កាយ សមុទ្រ និងអង្គការដៃគូត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធី AIA- Spurs Elite Football Camp ។ កម្មវិធីបាល់ទាត់ដ៏ធំមួយនេះឧបត្ថម្ភជ្រោមជ្រែងផ្តាច់មុខ ដោយ AIA Group និងក្លឹបបាល់ទាត់ Tottenham Hotspur Football Club នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែឧសភា នៅ Maraleina Sports Resort ក្នុងកោះសាមុយ ប្រទេសថៃ ។កម្មវិធី AIA-Spurs Elite Football Camp មានគោលបំណងលើកទឹកចិត្តកុមារ និងយុវជន ឲ្យមានទម្លាប់រស់នៅល្អចំពោះសុខភាព និងជីវិតកាន់តែប្រសើរ តាមរយៈភាសាសាកលនៃកីឡាបាល់ ទាត់ ។ តាមរយៈកិច្ចសហការជាមួយ នឹងក្លឹបបាល់ទាត់ Tottenham Hotspur Football Club ក្នុងការរៀបចំកម្មវិធីបាល់ទាត់នេះ AIA Group មានគោលដៅផ្តល់បទពិសោធន៍ដ៏វិសេសវិសាលដល់យុវជនដែលចូលរួម ក៏ដូចជារួមចំណែកលើក កម្ពស់ទម្លាប់រស់នៅល្អចំពោះសុខភាពផងដែរ ។អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺក្នុងអំឡុងពេលចូលរួមកម្មវិធីនេះ យុវជនទាំងនេះនឹងមាន…

  • អ្នកជិះកង់ផ្សងព្រេងដំបូងគេនឹងចេញដំណើរពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និង មន្ទីរពេទ្យគន្ធបុប្ផា

    អ្នកជិះកង់ផ្សងព្រេងដំបូងគេនឹងចេញដំណើរពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និង មន្ទីរពេទ្យគន្ធបុប្ផា

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម នេត្រ ភក្ត្រា បានអនុញ្ញាតឱ្យយុវជន ទីវ តារារិទ្ធិ ដែលជាអ្នកផ្សងព្រេងដំបូងគេ និងជាអ្នកជិះកង់ដំបូងគេចេញពីប្រទេសកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណងបង្ហាញពីដំណើេបសកកម្មរបស់ខ្លួនដោយឆ្លងកាត់ជាង ១៥ប្រទេស នៅលើតម្រាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ ។ ក្នុងជំនួបពិភ្សាដែលធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់យុវជន ទីវ តារារិទ្ធិ ព្រមទាំងបានលើកចិត្តឱ្យបន្តបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនបន្ថែមទៀត នៅក្នុងស្មារតី និងបុព្វហេតុជួយសង្គ្រោះកុមារកម្ពុជា ដែលមកទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាព និងមន្ទីរពេទ្យកុមារអង្គរ។ ភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានប្រកាសធ្វើសន្និសីទសារព័ត៌មានស្តីពីដំណើរបេសកកម្មជិះកង់របស់យុវជន ទីវ តារារិទ្ធិ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីបើកបង្ហាញឱ្យសារព័ត៌មានជាតិ និងអន្តរជាតិ អាចចោទជាសំណួរផ្សេងៗទៅយុវជន តារារិទ្ធិ ពាក់ព័ន្ធនឹងបញ្ហានានាដែលបានជួបប្រទះនៅក្នុងដំណើរបេសកកម្មមនុស្សធម៌ជិះកង់ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផានេះ សម្រាប់បន្តផ្សព្វផ្សាយជូនដល់សាធារណរជន សប្បុរសជននានាបានដឹងកាន់តែច្បាស់ចំពោះបេសកកម្មដ៏វែងឆ្ងាយរបស់យុវជន ទីវ តារារិទ្ធិ ចំពោះបុព្វហេតុកុមារកម្ពុជា…

  • អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃជើងឯក ENEOS ឆ្នាំ២០២៥ចាត់ទុកការរៀបចំឆ្នាំនេះទទួលបានជោគជ័យធំធេង

    អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃជើងឯក ENEOS ឆ្នាំ២០២៥ចាត់ទុកការរៀបចំឆ្នាំនេះទទួលបានជោគជ័យធំធេង

    (ភ្នំពេញ)៖ លោក ពេជ្រ សុខា អ្នករៀបចំមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ជើងឯក ENEOS ប្រចាំឆ្នាំ២០២៥ បានបង្ហាញក្តីរីករាយជាខ្លាំង ដែលប្រណាំងមួយនេះទទួលបានជោគជ័យធំធេង ដោយមានការចូលរួមប្រកួតប្រជែងលើគ្រប់វិញ្ញាសាទាំងអស់កីឡាករជាតិ-អន្តរជាតិបានបញ្ចេញបច្ចេកទេសខ្ពស់ៗ។ លោកបន្ថែមថា សន្ទុះចូលរួមរបស់កីឡាករជាតិ អន្តរជាតិ ជាពិសេសកីឡាករក្នុងស្រុកកាន់ផុសផុល ខណៈការរៀបចំរបស់ក្រុមការងារបច្ចេកទេសមានលក្ខណៈល្អប្រសើរខ្លាំង សម្រាប់ឆ្នាំ២០២៥នេះ។ ការប្រកួតនេះមានកីឡាករចូលរួមសរុប ១៨៤នាក់ប្រកួតលើ ១០វិញ្ញាសា ដោយលោកកត់សម្គាល់ឃើញថា ព្រឹត្តិការណ៍នេះមានការរីកចម្រើន ជាពិសេសបំផុសឱ្យយុវជនបានចូលរួមប្រកួតប្រជែងលើទីលាន ដើម្បីជាការផលិតធនធានសម្រាប់ជាតិបានចូលរួមអភិវឌ្ឍសមត្ថភាពឱ្យល្អប្រសើរ ក្នុងការឈានទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខ។ លោក ពេជ្រ សុខា បន្ថែមថា ការប្រកួតនៅតាមពូលនីមួយៗមានកម្រិតខុសៗគ្នា ដូចជាកម្រិតធម្មតា កម្រិតកណ្តាល និងកម្រិតខ្លាំងបំផុត ដែលកីឡាករប្រណាំងម៉ូតូត្រៃទាំងអស់ត្រូវមានបច្ចេកទេសខ្ពស់ៗ ដើម្បីប្រជែងជើងឯកប្រចាំពូលនីមួយៗ ហើយជៀសវាងគ្រោះថ្នាក់កើតឡើងផងដែរ។ ជាមួយគ្នានេះ អ្នករៀបចំរូបនេះអះអាងថា សម្រាប់ការប្រកួតប្រជែងពូល A ដែលជាការប្រកួតកម្រិតជំនាញ គឺថាកីឡាករជាតិ និងកីឡាករមកពីប្រទេសផ្សេងៗ ប្រជែងសមត្ថភាពគ្នាដ៏ល្អប្រសើរ ដោយអាចវាស់ស្ទង់សមត្ថភាពចំពោះគ្នាទៅវិញទៅមក បើមិនដូច្នេះទេ នោះយើងក៏មិនដឹងថា គុណភាពបច្ចេកទេសរបស់កីឡាករកម្ពុជាស្ថិតក្នុងកម្រិតណាទេ។ ដូច្នេះតាមរយៈការរៀបចំព្រឹត្តិការណ៍ ប្រណាំងម៉ូតូត្រៃ ជើងឯក ENEOS ប្រចាំឆ្នាំ២០២៥នេះបានក្លាយជាការប្រកួតមួយដ៏មានសារៈសំខាន់ ក្នុងការជំរុញដល់ការអភិវឌ្ឍសមត្ថភាពរបស់កីឡាករកម្ពុជាឱ្យបោះជំហានរីកចម្រើនទៅមុខបន្ថែមមួយកម្រិតទៀត។ យ៉ាងណាក៏ដោយ…

  • កីឡាករចំបាប់កម្ពុជាដណ្ដើមបានមេដាយ ២គ្រឿងបន្ថែម ព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅសិង្ហបុរី

    កីឡាករចំបាប់កម្ពុជាដណ្ដើមបានមេដាយ ២គ្រឿងបន្ថែម ព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅសិង្ហបុរី

    (ភ្នំពេញ)៖ កីឡាករចំបាប់កម្ពុជា ដណ្ដើមបានមេដាយ ២គ្រឿង បន្ថែមទៀត ក្នុងព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នាប្រទេសសិង្ហបុរី នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥ នេះ រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ១ គ្រឿង។ មេដាយ២គ្រឿងបន្ថែមទៀតនោះ កីឡាករ សឿន សុភាស់ ដណ្ដើមបានមេដាយប្រាក់ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៦១គីឡូក្រាម និងកីឡាករ ឈឿន ឈាង ដណ្ដើមបានមេដាយសំរឹទ្ធ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៧៤គីឡូក្រាម ដោយគិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ក្រុមកីឡាចំបាប់កម្ពុជា ឈ្នះមេដាយចំនួន ៣គ្រឿង គឺប្រាក់ ១ និងសំរឹទ្ធ២ ខណៈការប្រកួតនៅសល់ ១ថ្ងៃទៀត គឺថ្ងៃទី១២ ខែឧសភា ។ គួរំលឹកផងដែរថា ៖ ព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ Southeast Asian…

  • កីឡាករមកពី១០ប្រទេស ចូលរួមមហាព្រឹត្តិការណ៍ប្រណាំង​ម៉ូតូត្រៃ​នៅប្រទេសកម្ពុជា ដណ្ដើមជើងឯក «ENEOS ឆ្នាំ 2025» ដើម្បីផ្សា​ភ្ជាប់ជាមួយវិស័យទេសចរណ៍

    កីឡាករមកពី១០ប្រទេស ចូលរួមមហាព្រឹត្តិការណ៍ប្រណាំង​ម៉ូតូត្រៃ​នៅប្រទេសកម្ពុជា ដណ្ដើមជើងឯក «ENEOS ឆ្នាំ 2025» ដើម្បីផ្សា​ភ្ជាប់ជាមួយវិស័យទេសចរណ៍

    (ភ្នំពេញ)៖ កីឡាករមកពីបណ្ដាប្រទេសចំនួន១០ ទាំងក្នុងទ្វីបអាស៊ី និងអឺរ៉ុប ចូលរួមមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីដណ្ដើមពានរង្វាន់ជើងឯក «ENEOS​ Championship ឆ្នាំ 2025» នាទីលានសន្ដិភាព លី យ៉ុងផាត់ ភ្នំពេញសាហ្វារី។ មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្ដើមពានរង្វាន់ជើងឯក «ENEOS Championship ឆ្នាំ 2025» ដើម្បីផ្សាភ្ជាប់ជាមួយវិស័យទេសចរណ៍នេះ រៀបចំដោយគណៈកម្មការរៀបចំការប្រកួតម៉ូតូត្រៃ សហការរៀបចំដោយក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំកម្ពុជា ក្រោយការអនុញ្ញាតពីសហព័ន្ធកីឡាយានយន្ដកម្ពុជា។ ថ្លែងក្នុងឱកាសនោះ លោក ពេជ្រ សុខា ប្រធានគណៈកម្មាធិការរៀបចំការប្រណាំងម៉ូតូត្រៃ បានបង្ហាញក្ដីសោមមនស្សរីករាយដែលបានរៀបចំព្រឹត្តិការណ៍ប្រកួតនេះ ដោយអះអាងថា មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្ដើមពានរង្វាន់ជើងឯក «ENEOS Championship ឆ្នាំ 2025» ជាព្រឹត្តិការណ៍ធំជាងគេក្នុងឆ្នាំ២០២៥នេះ។ បើតាមលោក ពេជ្រ សុខា ក្នុងនាមជាកូនខ្មែរ បានបង្ហាញមោទនភាពយ៉ាងក្រៃលែង ដែលកម្ពុជាមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ ហើយកាន់តែអស្ចារ្យ គឺកីឡាករដែលចូលរួមមានចំនួន១៨៥នាក់ មកពី១០ប្រទេស។ ក្នុងនោះរួមមាន កម្ពុជា,…

  • នាយករដ្ឋមន្ត្រីកម្ពុជា កោតសរសេីរ និងអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE

    នាយករដ្ឋមន្ត្រីកម្ពុជា កោតសរសេីរ និងអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE

    (ភ្នំពេញ)៖ សម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គម នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានកោតសរសេីរ និងចូលរួមអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE ។ ក្លឹបព្រះខ័នរាជស្វាយរៀង ជាក្លឹបតំណាងឱ្យប្រទេសកម្ពុជាប្រកួតក្នុងពាន AFC CHALLENGE LEAGUE ដោយបានធ្វើការប្រកួតជម្រុះជាច្រើនដំណាក់កាល និងឈ្នះជាបន្តបន្ទាប់ជាមួយនឹងបណ្ដាក្លឹបបាល់ទាត់ផ្សេងៗទៀតនៅក្នុងតំបន់មុននឹងឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ដែលនេះ គឺជាមោទកភាពសម្រាប់ប្រទេសកម្ពុជា លើវិស័យកីឡាបាល់ទាត់ បេីទោះជាមិនទទួលបានលទ្ធផលវិជ្ជមាននៃការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីម្សិលមិញក៏ដោយ។ ជាមួយគ្នា សម្ដេចធិបតី ក៏សូមថ្លែងអំណរគុណដល់គ្រប់កីឡាករ គ្រូបង្វឹក ក្រុមការងារ រួមទាំងថ្នាក់ដឹកនាំ របស់ក្លឹបព្រះខ័នរាជស្វាយរៀង ទោះបីជាមិនអាចក្លាយជាជើងឯកក្នុងពាន AFC CHALLENGE LEAGUE ប៉ុន្តែទាំងកីឡាករ គ្រូបង្វឹក ក្រុមការងារ រួមទាំងថ្នាក់ដឹកនាំ បានខិតខំអស់ពីកម្លាំងកាយ ចិត្ត ក្នុងការប្រកួតប្រជែងរហូតដល់ទីបញ្ចប់ ហើយការចាញ់ឬឈ្នះជារឿងធម្មតានៅក្នុងការប្រកួតកីឡា ។ បន្ថែមពីនេះ សម្ដេចធិបតី ក៏សូមថ្លែងអំណរគុណដល់អ្នកគាំទ្រ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹងបូករួមទាំងអ្នកដែលបានទៅចូលរួមគាំទ្រដល់ទីតាំងប្រកួតចំនួន ៥១,៦១០នាក់ និងអ្នកដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាព…

  • អបអរសាទរ ! កីឡាករចំបាប់កម្ពុជា យុន ប៊ុនណា ដណ្តើមបានមេដាយសំរិទ្ធ ១គ្រឿង ពីការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ “The 2025 Southeast Asian Wrestling Championship”

    អបអរសាទរ ! កីឡាករចំបាប់កម្ពុជា យុន ប៊ុនណា ដណ្តើមបានមេដាយសំរិទ្ធ ១គ្រឿង ពីការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ “The 2025 Southeast Asian Wrestling Championship”

    (ភ្នំពេញ)៖ ក្នុងថ្ងៃទី១នៃព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ “The 2025 Southeast Asian Wrestling Championship” នៅប្រទេសសិង្ហបុរី កីឡាករចំបាប់កម្ពុជា កីឡាករ យុន ប៊ុនណា ដណ្តើមបានមេដាយសំរិទ្ធ ១គ្រឿង លើវិញ្ញាសាប្រភេទទម្ងន់ ៧០ គីឡូក្រាម freestyle នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (Southeast Asian & Invitational Championship) ឆ្នាំ២០២៥ កីឡាករ-កីឡាការិនី ១២រូប ដើម្បីចូលរួមព្រឹត្តិការណ៍នេះ ក្នុងនោះមានកីឡាករ ៩រូប គឺកីឡាករ ហេង វុទ្ធី, ហេង រ័ត្នថា, កែវ សុភ័ក្ត, យុន ប៊ុនណា, ឈឿង ឈាង, លឹម សុខលាង, សឿន សុភាស់, ឈឿង វាសនា និងកីឡាករ ឆាំ…

  • លោក ឡេង តុង ចូលរួមរត់ម៉ារ៉ាតុងនៅអាមេរិក ជាការរំលេចអត្តសញ្ញាណកីឡារបស់កម្ពុជាទៅកាន់ពិភពលោក

    លោក ឡេង តុង ចូលរួមរត់ម៉ារ៉ាតុងនៅអាមេរិក ជាការរំលេចអត្តសញ្ញាណកីឡារបស់កម្ពុជាទៅកាន់ពិភពលោក

    (ភ្នំពេញ)៖ ថ្មីៗនេះលោក ឡេង តុង អ្នករត់ចម្ងាយឆ្ងាយមួយរូបនៅកម្ពុជា បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ Cincinnati Flying Pig Marathon លើកទី២៧ នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក ដែលមានអត្តពលិកកីឡាករកីឡាការិនីមកពីជុំវិញពិភពលោកជាង៣ម៉ឺននាក់។ ក្នុងព្រឹត្តិការណ៍ដ៏ធំរៀបចំដោយសហរដ្ឋអាមេរិកនេះ មានវិញ្ញាសារត់ចម្ងាយ៣គីឡូម៉ែត្រ ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និងវិញ្ញាសារត់ចម្ងាច៤២គីឡូម៉ែត្រ ។ក្នុងចំណោមចំនួន៥ខាងលើនេះ លោក ឡេង តុង បានជ្រើសរើសវិញ្ញាសារត់ចម្ងាយ៤២គីឡូម៉ែត្រ ដោយលោក ជាប់លេខរៀងទី ១២៤២ ចំណោមអ្នកចូលរួមរត់៥៦២៧នាក់ ប្រើថេរៈវេលារត់ចំនួន៣ម៉ោង៥៤នាទី.២០វិនាទី។ ការបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ដ៏ំធំនៅអន្តរជាតិនេះ លោកបានរត់ដោយលើកបង្ហាញទង់ជាតិកម្ពុជា ដែលបានបង្ហាញប្រជាជនលើពិភពលោក អំពីអត្តសញ្ញាណជាតិខ្មែរ។ជាជំហានបន្ទាប់ទៀត លោក ឡេង តុង គ្រោងនឹងចូលរួមរត់នៅក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដ៏ធំនៅទីក្រុង ប៊ែឡាំង ប្រទេសអាឡឺម៉ង ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែ កញ្ញា អមជាមួយកីឡារកម្ពុជា៦រូបផ្សេងទៀតផងដែរ។ លោក ឡេង តុង អ្នករត់ដ៏សកម្មនៅកម្ពុជារូបនេះ បានគូសបញ្ជាក់ថា ហេតុផលដែលនាំឱ្យលោក ជាជនជាតិខ្មែរ ចុះឈ្មោះចូលរួមរត់នៅក្នុងព្រឹត្តិការណ៍ដ៏ធំនៅសហរដ្ឋអាមេរិនេះ ដោយ លោក ចង់បង្ហាញពិភពលោកថា…