-
កីឡាការនី ២៤នាក់ មកពីអង្គការផ្កាយសមុទ្រទទួលបានបទពិសោធន៍ពិសេសបំផុតក្នុងឆាកជីវិតតាមរយៈកម្មវិធីបាល់ទាត់ AIA-Spurs Elite Football Camp

(ភ្នំពេញ)៖ កីឡាការនីឆ្នើមៗ ២៤នាក់របស់អង្គការផ្កាយសមុទ្រ និងអង្គការដៃគូទើបតែត្រលប់មកពីចូលរួមកម្មវិធីបាល់ទាត់ AIA-Spurs Elite Football Camp ដ៏អស្ចារ្យមួយនៅកោះសាមុយ ប្រទេសថៃ ។ វគ្គបណ្តុះបណ្តាលបាល់ទាត់នេះ បានផ្តល់ឱកាសដល់កីឡាការិនីវ័យក្មេង ដែលភាគច្រើនមិនធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសឲ្យពួកគេអភិវឌ្ឍជំនាញបាល់ទាត់សំខាន់ៗ កសាងទំនុក ចិត្តលើខ្លួនឯង និងស្វែងយល់ពីវប្បធម៌ខុសៗគ្នាទៀតផង ។ វគ្គបណ្តុះបណ្តាលបាល់ទាត់នេះទៀតសោត ជួយប្អូនៗកីឡាការនីកម្ពុជាក្នុងការអភិវឌ្ឍទម្លាប់រស់នៅមានសុខភាពល្អ ខណៈដែលទទួលបានការបង្វឹក ជំនាញបាល់ទាត់ស្តង់ដាពិភពលោកពីគ្រូបង្វឹកផ្នែកអភិវឌ្ឍបាល់ទាត់អន្តរជាតិមកពីក្លឹបបាល់ទាត់ Tottenham Hotspur Football Club ដែលជាម្ចាស់ពានរង្វាន់ 2025 Europa League និងដឹកនាំក្លឹបល្បីមួយក្នុងក្របខណ្ឌ English Premier League ។ អ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា៖ “ឱកាសមួយ នេះគឺបានផ្លាស់ប្តូរជីវិតប្អូនៗកីឡាការនីទាំងស្រុង ។ ក្នុងចំណោមប្អូនៗ ភាគច្រើនមកពីគ្រួសារជួបប្រទះការ លំបាក ហើយកម្មវិធីបាល់ទាត់នេះ បានជួយឲ្យពួកគេអាចជំនះនូវឧបសគ្គ ពង្រីកចំណេះដឹង និងរកឃើញពី សក្តានុពលខ្លួនទាំងនៅក្នុង និងក្រៅទីលានបាល់ទាត់ ។ ក្នុងនាមអង្គការផ្កាយសមុទ្រ សូមថ្លែងអំណរ…
-
សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានផលចំណេញច្រើនពីការចូលរួមមហាសន្និបាត-បោះឆ្នោតរបស់ IWF

ភ្នំពេញ-លោក ផេង ប៉ាក អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា តំណាងឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធបានចូលរួមមហាសន្និបាតវិសាមញ្ញ និងបោះឆ្នោះរបស់សហព័ន្ធកីឡាលើកទម្ងន់ពិភពលោក (IWF) នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលទើបបញ្ចប់ថ្មីៗនេះ។ ថ្លែងប្រាប់អ្នកយកព័ត៍មានទទូរទស្សន៍អប្សរា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ លោក ផេង ប៉ាក បានឱ្យដឹងថា ក្នុងការចូលរួមមហាសន្និបាតវិសាមញ និងបោះឆ្នោតរបស់ IWF ក្នុងនាមជាសមាជិកពេញសិទ្ធិ សហព័ន្ធលើកទម្ងន់កម្ពុជាទទួលបានផលប្រយោជន៍សំខាន់ៗមួយចំនួន ដូចជា យើងបានបោះឆ្នោតជូនដល់ប្រធានសហព័ន្ធអាណត្តិថ្មី ដែលគាត់សន្យាជួយដល់វិស័យកីឡាលើកទម្ងន់ក្នុងតំបន់ង និងកម្ពុជា ក្នុងគោលដៅអភិវឌ្ឍមន្ត្រីបច្ចេកទេស គ្រូបង្វឹក ដើម្បីឱ្យសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាមានលទ្ធភាពអភិវឌ្ឍកាន់តែប្រសើរ និងឆាប់ឱ្យទាន់ប្រទេសជិតខាង។ បេក្ខភាពមកពីប្រទេសដែលយើងបោះឆ្នោតគាំទ្រ គាត់បានសន្យារៀបចំការប្រកួតនៅក្នុងតំបន់ និងរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសឱ្យបណ្តាប្រទេសក្នុងតំបន់កាន់តែរីកចម្រើនស្មើមុខស្មើមាត់ទៅនឹងប្រទេសជឿនលឿនសម្រាប់ប្រភេទកីឡាអូឡាំពិកមួយនេះ។ បន្ថែមពីលើនេះ លោក ផេង ប៉ាក លើកឡើងថា កម្ពុជាទទួលបានបន្តសុពលភាពមន្ត្រីបច្ចេកទេសអន្តរជាតិរបស់កម្ពុជា ៤រូប គឺ១-លោក ផេង ប៉ាក, លោកស្រី ពៅ គាថា, លោកស្រី គង់ កែវមរតក និងលោកស្រី ហាន…
-
សិក្ខាកាម ៧០នាក់មកពីក្លឹបចម្រុះនៃក្បាច់គុនត្រូវបានអញ្ជើញចូលរួមសិក្ខាសាលាបច្ចេកទេសយុទ្ធគុនខ្មែរបុរាណលើកចុងក្រោយ

(ភ្នំពេញ)៖ ឯកឧត្ដម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី បានបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាបច្ចេកទេសយុទ្ធគុនខ្មែរបុរាណ ដែលជាសិក្ខាសាលាចុងក្រោយនេះ បានធ្វើឡើងក្រោមគោលបំណងសំខាន់ៗចំនួន៤។ ទី១ គឺការបញ្ជ្រាបបច្ចេកទេសមូលដ្ឋានគ្រឹះយុទ្ធគុនខ្មែរ ដើម្បីឱ្យយល់ដឹងច្បាស់ពីមូលដ្ឋានក្បាច់គុននីមួយៗ។ ទី២ ផ្ដោតលើការប្រើបច្ចេកទេសលំហាត់កម្លាំងកាយក្នុងយុទ្ធគុនដែលមានការបែងចែកជាកម្លាំងកាយពិសេសក្នុងការហាត់យុទ្ធគុន។ ក្នុងនោះមានលំហាត់ជាច្រើនពាក់ព័ន្ធនឹងការបង្កើនកណ្ដាប់ដៃ សាច់ដុំដៃ ជើង ចង្កេះ ក ឱ្យមានស្មារតីល្អ ថាមពល ល្បឿន អំណត់ ទន់ភ្លន់។ ទី៣ គឺការពង្រឹងរៀបរបបនៃការផ្ទេរចំណេះដឹងពីគ្រូទៅកីឡាករ កីឡាការិនី ថាតើពួកគាត់មានវិធីសាស្ត្របែបណាក្នុងការបង្ហាត់បង្ហាញបន្តទៅឱ្យកូនក្រុមរបស់គាត់ដើម្បីត្រៀមការប្រកួតឆ្នាំនេះ។ ចំណុចទី៣នេះយើងបានបញ្ជាក់ហើយបញ្ជាក់ទៀតថា ត្រូវយកចំណេះដឹង និងមូលដ្ឋានគ្រឹះដែលបានរៀនសូត្រពី២វគ្គនេះទៅបង្ហាត់បង្ហាញឱ្យមានប្រសិទ្ធភាព និងច្បាស់លាស់ទៅតាមបច្ចេកទេសនីមួយៗ។ ទី៤ គឺការជំរុញទឹកចិត្ត និងលើវិន័យក្នុងការហ្វឹកហាត់។ ឯកឧត្ដម វ៉ាត់ ចំរើន បានរំលេចទៀតថា សិក្ខាសាលានេះផ្ដោតលើមូលដ្ឋានគ្រឹះដែលគ្រូបង្វឹកជាសិក្ខាកាមអាចយកទៅចែករំលែកបង្ហាត់ដល់កូនសិស្សរបស់ខ្លួន ត្រៀមចូលរួមការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី លើកទី២ ក្នុងខែវិច្ឆិកា ខាងមុខ។ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សហព័ន្ធកីឡាគុនចម្រុះកម្ពុជា បានរៀបចំវគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនខ្មែរបុរាណលើកចុងក្រោយរយៈពេល២ថ្ងៃពីថ្ងៃទី៣០ដល់ទី៣១ នៅសាលាកីឡាគុណធម៌។ មានការចូលរួមពីសិក្ខាកាម៧០នាក់ដែលជាគ្រូបង្វឹកតាមបណ្ដាក្លឹបចំណុះសហព័ន្ធក្បាច់គុនផ្សេងៗទៀតដូចជា ចំបាប់ គុនខ្មែរ…
-
ជឺជីតស៊ូកម្ពុជានាំយកមេដាយ ១១គ្រឿងជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាជឺជីតស៊ូជើងឯកអាស៊ី U21 និង Adults

(ភ្នំពេញ)៖ កីឡាករកីឡាការិនីជឺជីតស៊ូកម្ពុជាបានត្រឡប់មកដល់មាតុប្រទេសវិញហើយ ដោយនាំយកមេដាយសរុប១១គ្រឿងជូនកម្ពុជា ពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ី U21 និង Adults ប្រទេសហ្សកដានី។ លោក Jasper Martjin Paas គ្រូបង្វឹកក្រុមជម្រើសជាតិជឺជីតស៊ូកម្ពុជា បានថ្លែងថា លទ្ធដែលទទួលបានពីការប្រកួតជើងឯកអាស៊ីនេះ គឺជាជោគជ័យដ៏ល្អមួយលើសការរំពឹងទុកទៅទៀត ។ព្រោះឆ្នាំមុនកម្ពុជាទទួលបានតែមេដាយសំរិទ្ធតែគ្រឿងប៉ុណ្ណោះ ខណៈឆ្នាំ២០២៥នេះ យើងដណ្តើមបានមេដាយមានទាំងមាស ប្រាក់និងសំរិទ្ធ។ លោក សង្ឈឹមថា លទ្ធផលនេះ គឺជាសញ្ញាវិជ្ជមានមួយដ៏ល្អក្នុងការប្រជែងដណ្តើមបានមេដាយពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាអំឡុងខែ ធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។ ដោយឡែកកីឡាការិនី ហេង ស៊ុយហៀង ដែលប្រជែងដណ្តើមបានមេដាយមាស បានថ្លែងប្រាប់ទាំងសប្បាយចិត្តថា សមិទ្ធផលដែលទទួលបាននៅឆ្នាំនេះ គឺនាងរំភើបខ្លាំងណាស់ ព្រោះថា មុនដណ្តើមបានមេដាយមាស គឺការប្រកួតមានការប្រជែងយ៉ាងស្វិតស្វាញ ។ នាងបានប្តេជ្ញាចិត្តថា និងខិតខំដុះខិតសមត្ថភាពឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីឈានទៅដណ្តើមមេដាយពិភពលោក និងស៊ីហ្គេម ជូនកម្ពុជា។ កីឡាករទាំង៦រូបដែលត្រូវបានបញ្ជូនទៅប្រកួតព្រឹត្តិការណ៍កីឡាជឺជីតស៊ូជើងឯកអាស៊ី U21 និង Adults នៅប្រទេសហ្សកដានី មាន កីឡាករ មឿនលីម សុបញ្ញា កីឡាករ…
-
វិញ្ញាសាប្រណាំងកង់ភ្នំ XCM Mountain Bike Marathon ចម្ងាយ៤៣.៥គីឡូម៉ែត្ររំពឹងជួយវិស័យទេសចរណ៍បានច្រើន

(ភ្នំពេញ)៖ អ្នករៀបចំព្រឹត្តិការណ៍ប្រណាំង់កង់ភ្នំ លោក យឿន ភីយុទ្ធ បានថ្លែងបញ្ជាក់ថា ក្រោមការជួយជ្រំជ្រែងពីសហព័ន្ធកីឡាទោចក្រយានកម្ពុជា ឧបត្ថម្ភដោយហាងកង់ FLYING BIKES និងបណ្តាក្រុមហ៊ុនមួយចំនួន ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ KAMPONG SPEU MTB CHELLENGE 2025 នឹងរៀបចំការប្រណាំងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២៥ ស្ថិតក្នុងឃុំ ក្រាំងអំពិល ក្នុងទឹកដី ខេត្ត កំពង់ស្ពឺ។ អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងខាងលើ បានរំលេចថា ក្នុងព្រឹត្តិការណ៍ប្រណាំងរយៈពេល២ថ្ងៃនេះ គណៈកម្មការរៀបចំការប្រកួតបានបញ្ចូលវិញ្ញាសាប្រណាំងថ្មីមួយបន្ថែមទៀត គឺXCM Mountain Bike Marathon ចម្ងាយ៤៣.៥គីឡូម៉ែត្រ ដោយប្រើប្រាស់ថេរៈវេលាប្រណាំងប្រមាណជាជាង២ម៉ោងកន្លះ ធ្វើការប្រណាំងនៅថ្ងៃទី២១។ខណៈដែលវិញ្ញាសាប្រណាំងXCO MOUNTAIN BIKE CROSS COUNTRY OLYMPIC ដែលជាវិញ្ញាសាប្រណាំងជារៀងរាល់ឆ្នាំ គឺធ្វើនៅថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២៥។ លោក យឿន ភីយុទ្ធ បានបញ្ជាក់ទៀតថា វិញ្ញាសា XCM Mountain…
-
កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ សម្រាប់កីឡាចំបាប់ដាក់៨ប្រភេទទម្ងន់ឱ្យរាជធានីខេត្តប្រជែង

(ភ្នំពេញ)៖ សហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រកាសថា ប្រភេទកីឡាចំបាប់ នឹងដំណើរការប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ ខែ មិថុនា នៃការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា ។ កញ្ញា កាំង ណុចបវរ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជាក់ឱ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ សហព័ន្ធបានដាក់៨ប្រភេទទម្ងន់ គឺមានតែវិញ្ញាសាចំបាប់សេរីតែមួយប៉ុណ្ណោះ។ ប្រភេទទម្ងន់ដែលអត្តពលិករាជធានីខេត្ត ចូលរួមប្រកួតប្រជែងនោះ មានដូចជា ចំបាប់សេរីនារីទម្ងន់៥០គីឡូក្រាម. ចំបាប់សេរីនារីទម្ងន់៥៥គីឡូក្រាម. និងចំបាប់សេរីនាទីទម្ងន់៦០គីឡូក្រាម។ ផ្នែកបុរស ចំបាប់សេរីទម្ងន់៥០គីឡូក្រាម. ចំបាប់សេរីទម្ងន់៥៥គីឡូក្រាម .និងចំបាប់សេរីទម្ងន់៦០កីឡាក្រាម ។ ខណៈចំបាប់សេរីទម្ងន់ធ្ងន់បុរស មាន ៦៥គីឡូក្រាម និង៧៥គីឡូក្រាម។កញ្ញា កាំង ណុចបវរ បានរំលេចថា ការប្រកួតកីឡាចំបាប់ សិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា សម្រាប់ឆ្នាំ២០២៥នេះ គោលដៅចម្បងរបស់ក្រសួងអប់រំយុវជននិងកីឡា គឺចម្រាញ់ស្វែងរកកីឡាករកីឡាការិនីចំបាប់ឆ្នើមៗដែលជាសិស្ស ដើម្បីយកមកបណ្តុះបណ្តាលឱ្យក្លាយជាកីឡាករកីឡាការិនីសក្កានុពលសម្រាប់កម្ពុជាត្រៀមប្រកួតលើឆាកអន្តរជាតិ។ទន្ទឹមជាមួយគ្នានេះ ការប្រកួតមួយនេះ ក៏ជាការផ្តល់ជូននូវសុខមាលភាព ដល់សិស្ស និងបង្កើតបរិយាកាសសប្បាយរីករាយ ផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព ដែលជាការឆ្លើយតបនិងយុត្តិសាស្រ្តរាជរដ្ឋាភិបាលកម្ពុជាប្រជាពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត។ គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦-១៥ ខែមិថុនា…
-
សហព័ន្ធប្រដាល់គុនខ្មែរប្រកាសថា ការកាត់សេចក្តីពីគណៈវិនិច្ឆ័យលើការប្រកួត សុទ្ធតែឈរលើគោលការណ៍ច្បាស់លាស់

(ភ្នំពេញ)៖ ក្រោយផ្ទុះការរិះគន់ពីមហាជន លើការប្រកួតរវាងកីឡាករគុនខ្មែរ រិទ្ធី សូសែន និងកីឡាករឡាវ Thongbang Seuaphom ដែលប្រកួតនៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដែលផ្ទុះការរិះគន់ថា ចៅក្រមផ្តល់ពិន្ទុមិនសុក្រឹតយុត្តិធម៌ ហើយផ្តល់ពិន្ទុឱ្យកីឡាករគុនខ្មែរ រិទ្ធី សូសែន ជាអ្នកឈ្នះ។ ជុំវិញករណីនេះ ឯកឧត្តម ម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបញ្ជាក់ ក្នុងសន្និសីទសារព័ត៌មាន កាលល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅស្តាតចាស់ថា នៅក្នុងការកំណត់លទ្ធផលនៃការប្រកួតឱ្យឈ្នះ ឬចាញ់ គឺស្របតាមគោលការណ៍របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយចៅក្រមកាត់សេចក្តីនឹងកំណត់លទ្ធផលឈ្នះ-ចាញ់ លើគោលការណ៍ធំៗ ដូចជាឈ្នះដោយពិន្ទុ ឈ្នះដោយគូប្រកួតសន្លប់ ឈ្នះដោយគូប្រកួតសុំចុះចាញ់ និងឈ្នះដោយរបួស ដែលអាជ្ញាកណ្តាលជាអ្នកបញ្ឈប់។ ជារួម ឯកឧត្តមអនុប្រធានអះអាងថា រាល់ការកំណត់ការឈ្នះចាញ់ក្នុងការប្រកួតនីមួយៗ សុទ្ធតែយោងទៅគោលការណ៍ច្បាស់លាស់។ មន្ត្រីជំនាញនៃគណៈវិនិច្ឆ័យបានបញ្ជាក់ថា ការប្រកួតរវាងកីឡាករ រិទ្ធី សូសែន និងកីឡាករឡាវ Thongbang Seuaphom ប្រកួតវិលជុំសន្សំពិន្ទុ ដណ្តើមខ្សែក្រវាត់ កាលពីថ្ងៃទី២៤…
-
ជាង ១០០០នាក់ចូលរួមរត់ដើម្បីសុខភាពនិងរួមចំណែកជួយដល់ការសិក្សាសិស្សក្រីក្រនៅអង្គការផ្កាយសមុទ្រ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រ ប្រចាំឆ្នាំ២០២៥ បានកៀគរអ្នកចូលរួមបានចំនួនជាង១០០០នាក់ ដែលអ្នករត់ទាំងនោះ ភាគច្រើនជាសប្បុរសជន និងបណ្តាក្រុមហ៊ុនដៃគូ បរិច្ចាគថវិកា ដើម្បីជួយដល់សិស្សានុសិស្សក្រីក្រ៧០០នាក់ដែលកំពុងសិក្សារៀនសូត្រនៅអង្គការផ្កាយសមុទ្រ។ លោក ស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិនៃអង្គការផ្កាយសមុទ្រ បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់សប្បុរសធម៌នេះ រៀបចំឡើង ក្នុងគោលបំណងរៃអង្គាសថវិកា ដើម្បីទិញសម្ភារសិក្សាផ្គត់ផ្គងជួយដល់សិស្សក្រីក្រដែលកំពុងសិក្សានៅអង្គការផ្កាយសមុទ្រឱ្យមានលទ្ធភាពអាចបន្តការសិក្សាដល់ថ្នាក់សកលវិទ្យាល័យ។ លោក ស្រី បានរំលេចទៀតថា ការចូលរួមនៅក្នុងព្រឹត្តិការណ៍រត់សប្បុរសធម៌នេះ វាជាឱកាសមួយដែលសប្បុរសជនអាចចូលរួមជួយដល់សង្គមដោយកាបរិច្ចាគថវិកាតិចតួចមិនចំណាយច្រើន ជួយផ្តល់នូវអនាគតភ្លឺស្វាងដល់សិស្សក្រីក្ររបស់អង្គការផ្កាយសមុទ្រ។ លោក ខេន សប្បុរសជនមកពីក្រុមហ៊ុនដែលជួយឧបត្ថម្ភក្នុងព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌អង្គការផ្កាយសមុទ្រ បានលើកឡើងដែរថា ការចូលរួមរបស់ក្រុមហ៊ុនលោកក្នុងព្រឹត្តិការណ៍រត់សប្បុរសធម៌នេះ គឺជាការចូលរួមចំណែកមួយជួយដល់សង្គម ។ ជាក់ស្តែងថវិកាដែលបានឧបត្ថម្ភជួយដល់អង្គការផ្កាយសមុទ្រ វាបានជួយដល់ការសិក្សារបស់សិស្សក្រីក្ររៀននៅអង្គការផ្កាយសមុទ្រមានសម្ភារសិក្សា ដែលអាចឱ្យពួកគេបានបន្តការសិក្សារៀនសូត្រដោយស្នាមញញឹម។ យុវជន ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍រត់សប្បុរសធម៌នេះ បានបង្ហាញអាម្មណ៍រីករាយសប្បាយចិត្ត ដ្បិតការចូលរួមរបស់ពួកគេ មិនត្រឹមតែទទួលបានភាពសប្បាយរីករាយ និងសុខភាពប៉ុណ្ណោះនោះទេ វាថែមទាំងបានរួមចំណែកជួយដល់សង្គមផងដែរ។សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រ បានបង្កើតឡើងចាប់តាំងពី ២០២២។ ព្រឹត្តិការណ៍រត់សប្បុរស់ធម៌អង្គការផ្កាយសមុទ្រ ជម្រុញនូវគោលបំណងសំខាន់មួយ គឺ “ផ្សារភ្ជាប់ការរត់ទៅនឹងការអប់រំសម្រាប់កុមារកម្ពុជា” ។ ហើយឆ្នាំ២០២៥នេះ ប្រធាបបទ “រត់ជុំគ្នាដើម្បីការអប់រំ”មានអ្នករត់ជាង ១០០០ នាក់…
-
ក្រសួងមហាផ្ទៃ ក្លាយជាម្ចាស់ជើងឯក បាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី១០ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រុមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ បានក្លាយជាម្ចាស់ជើងឯក ពានរង្វាន់បាល់ទាត់មិត្តភាព យុវជន អន្ដរក្រសួង-ស្ថាប័ន លើកទី១០ ឆ្នាំ២០២៥ បន្ទាប់ពីយកឈ្នះ ក្រុមក្រសួងការពារជាតិ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ខណៈចំណាត់ថ្នាក់លេខ២ បានទៅលើ ក្រុមក្រសួងការពារជាតិ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រសួងសុខាភិបាល ។ ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មការកីឡាបាល់ទាត់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន បានឱ្យដឹងថា ៖ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណងបង្កើនស្មារតីសាមគ្គីភាព មិត្តភាព និងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសបំផុសស្មារតីមន្ត្រីរាជការមកពីអង្គភាព/ស្ថាប័នខុសៗគ្នា និងវិជ្ជាជីវៈផ្សេងៗគ្នា ឱ្យស្រលាញ់ ចូលចិត្តលេងកីឡា ដើម្បីសុខភាព ស្របតាមពាក្យស្លោក «កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម» ដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម…
-
ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា ចាត់ទុកពានរង្វាន់ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី លើកទី១ រួមចំណែកផលិតធនធានបន្តវេនសម្រាប់ជាតិ

តាកែវ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តតាកែវ លើកទី១ បានបញ្ចប់ជាផ្លូវការហើយ ដោយក្រុមបាល់ទះអធិការដ្ឋានគរបាល ស្រុក ព្រៃកប្បាស ក្លាយជាម្ចាស់ជើងឯក ។ ព្រឹតិការណ៍ប្រកួតកីឡាបាល់ទះថ្នាក់ខេត្តដ៏ធំមួយនេះ ត្រូវបានអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក បណ្ឌិត អាំង សេរីពិសិដ្ឋ បានចាត់ទុកជាគំរូដ៏ល្អ និងជាសកម្មភាពមួយចូលរួមយ៉ាងសំខាន់ជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជាក្នុងការចម្រាញ់ស្វែងរកបានធនធានកីឡាករបាល់ទះឆ្នើមៗពោពេញដោយសក្កានុពលបន្តវេនជម្រើសជាតិ។ ជាមួយការប្រកួតដ៏ធំប្រចាំខេត្ត រៀបចំលើកទី១ ដោយអគ្គស្នងការដ្ឋានគរបាលខេត្ត តាកែវនេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត តាកែវ បានគាំទ្រ និងសាទរយ៉ាងខ្លាំង ព្រោះនេះជាការរួមចំណែកអភិវឌ្ឍន៍កីឡាបាល់ទះនៅក្នុងខេត្ត ហើយ ការប្រកួតនេះវាបានផ្តល់ជូននូវសុខមាលភាព មិត្តភាពនិងសាមគ្គីភាព ពិសេស ជួយឱ្យយុវជនជៀសឆ្ងាយពីគ្រឿងញាន និងអំពើរអបាយមុខផ្សេងៗដែលសង្គមកំពុងស្អប់ខ្ពើម។ ហើយអ្វីដែលបានតែរួមចំណែកកាន់តែខ្លាំងថែមទៀតនោះ គឺ ការចូលរួមជាមួយយុត្តិសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយមុខប្រចាំជីវិត។ ក្នុងនាមអភិបាលតាកែវ ឯកឧត្តម បានរំពឹងខ្ពស់ថា ធនធានកីឡាករដែលចម្រាញ់បានពីការប្រកួតពានរង្វាន់កីឡាបាល់ទះ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល…