-
ឯកឧត្តម លី កុសល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមធ្វើម្ចាស់ផ្ទះកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ នាដើមខែកក្កដា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែមីថុនា ឆ្នាំ២០២៥ ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពងារងាររបស់សហព័ន្ធកីឡាវាយសីដែលធ្វើបានកន្លងមកនិងជជែកពិភាក្សាអំពីបញ្ហាប្រឈមមួយចំនួនត្រូវដោះស្រាយ ពិសេស គឺត្រួតពិនិត្យជាចុងក្រោយការត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ ក្រោមអាយុក្រោម១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងក្រោម២៣ឆ្នាំ ថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធវាយសីកម្ពុជាបានគូសបញ្ជាក់ថា ការងារមួយចំនួនដូចជាកម្មវិធីហ្វឹកហាត់ ត្រៀមខ្លួនរបស់កីឡាករកីឡាការិនីជម្រើសជាតិក្នុងការត្រៀមចូលរួមការប្រកួតអន្តរជាតិនានាក្នុងឆ្នាំ២០២៥នេះ គឺកំពុងតែដំណើរការហ្វឹកហាត់យ៉ាងរលូន ក្រោមការតាមដានជាប្រចាំ ដើម្បីសម្រួចសមត្ថភាពឆ្ពោះទៅរកគុណភាពសក្កានុពលការប្រកួតលើឆាកអន្តរជាតិ។ ទន្ទឹមនេះ ក្រុមការងារទាំងអស់បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញរៀបចំឱ្យមានការប្រកួតនៅក្នុងស្រុកឱ្យមានកាន់តែច្រើន ដើម្បីចម្រាញ់រកធនធានល្អៗចេញពីតាមបណ្តាក្លឹប។ ជាមួយគ្នានេះដែរ ក្រុមការងាររៀបចំការប្រកួតគ្រប់ផ្នែកទាំងអស់បានត្រៀមខ្លួនគ្រប់ផ្នែក ដើម្បីជំរុញឱ្យដំណើរការរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជាប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ តាមការគ្រោងទុក។ ពីព្រោះថា ការរៀបចំការប្រកួតកីឡាវាយសីកម្រិតអាស៊ីអាគ្នេយ៍នៅកម្ពុជា ឆ្នាំ២០២៥នេះ គឺជាលើកទី២ហើយ។ ឯកឧត្តម កែវ រស់ បន្ថែមថា ក្រៅពីការត្រួតពិនិត្យមើលលើវឌ្ឍនភាពការងារនេះ យើងក៏បានត្រួតពិនិត្យមើលការរៀបចំក្រុមកីឡាករ កីឡាការិនីទាំង៣កម្រិត U15 U17 និងឈុត…
-
ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ KAMPONG SPEU MTB CHELLENGE 2025 ជោគជ័យខណៈវិញ្ញាសាថ្មីគ្រោងបន្ថែមសម្រាប់ក្មេងមួយទៀត

(កំពង់ស្ពឺ)៖ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ KAMPONG SPEU MTB CHELLENGE 2025 ដែលដំណើរការប្រកួតប្រជែង លើទឹកដីខេត្ត កំពង់ រយៈពេលចំនួន ២ថ្ងៃ បានបញ្ចប់ទៅដោយរលូន និងជោគជ័យ ដោយអ្នករៀបចំព្រឹត្តិការណ៍ អះអាងថា នឹងបន្ថែម វិញ្ញាសាថ្មីXCM Mountain Bike Marathon ចម្ងាយ៤៣.៥គីឡូម៉ែត្រ សម្រាប់កូនក្មេងមួយទៀត នៅក្នុងព្រឹត្តិការណ៍ការប្រណាំងបន្ទាប់ទៀត។ លោក ការី ផ្ជែ អ៊ីសប៉ាទ្រីស អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ KAMPONG SPEU MTB CHELLENGE 2025 និងជាអគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាទោចក្រយាន បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ការប្រណាំងថ្ងៃទី១ វិញ្ញាសាថ្មី XCM Mountain Bike Marathon ចម្ងាយ៤៣.៥គីឡូម៉ែត្រ គឺមានចំនួនកីឡាករកីឡាការិនីចូលរួមមានរហូតទៅដល់៦០នាក់ ហើយ អ្នកជិះដល់បញ្ចប់ទីមានរហូតដល់ ៩៥% ដែលកក្តាវិជ្ជមានទាំងនេះ ជំរុញលើកទឹកចិត្តនិងបន្ថែមសម្រាប់ពូលកូនក្មេងមួយទៀត ក្នុងការប្រណាំងលើកក្រោយ។ អ្នករៀបចំព្រឹត្តិការណ៍រូបនេះ ក៏បានគូសបញ្ជាក់បន្ថែមថា សម្រាប់ការប្រណាំងថ្ងៃទី២ វិញ្ញាសាប្រណាំងXCO MOUNTAIN…
-
អ្នករត់ក្នុងស្រុកជាច្រើនចាប់ផ្តើមងាកមកប្រជែងជាមួយបរទេសក្នុងវិញ្ញាសា full marathon ៤២គីឡូម៉ែត្រ

(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និបាទសារព័ត៌មាន ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ឆ្នាំ២០២៥ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២៥។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និង ជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងរំលេចថា ជាការកត់សម្គាល់ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ឆ្នាំ២០២៥នេះ វិញ្ញាសា full marathon៤២គីឡូម៉ែត្រ ដែលភាគច្រើនមានតែជនបរទេសចូលរួមច្រើនជាងគេនោះ តែឥលូវបែជាមានអ្នករត់នៅក្នុងស្រុកដែលជាអត្តពលិកខ្មែរចូលរួមក្នុងវិញ្ញសានេះជាច្រើនផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើនថា វត្តមានដ៏ច្រើនពីអ្នកនិយមកីឡារត់ ជនជាតិខ្មែរលើវិញ្ញាសា full marathon បែបនេះបានបង្ហាញពីសុខភាពបេះដូងដ៏ល្អ របស់ប្រជាពលរដ្ឋ ក៏ដូចជាចំណង់ចំណូលចិត្តកាន់តែកើនឡើងលើការរត់ផ្លូវឆ្ងាយ។ សម្រាប់ចំនួនអ្នកចុះឈ្មោះចូលរួមគិតដល់ថ្ងៃប្រកាសនេះ មានប្រមាណ ៣០០០នាក់ហើយ ចំនួននេះ គណៈកម្មការរៀបចំ រំពឹងអាចឈានដល់ទៅ ៥០០០នាក់ ខណៈកាលពីឆ្នាំ២០២៤ យើងទទួលបានមអ្នកចូលរួម ២៨០០នាក់ប៉ុណ្ណោះ។ សម្រាប់ជនបរទេសដែលកំពង់ចុះឈ្មោះច្រើនជាងគេ គឺជនជាតិចិន និងបន្តបន្ទាប់មានជនជាតិជប៉ុន ម៉ាឡេស៊ី ចិនតៃប៉ិ និង ចក្រភពអង់គ្លេស។ មូលហេតុមានជនជាតិចិនចុះឈ្មោះច្រើនជាងគេនោះ ឯកឧត្ដម…
-
សហព័ន្ធកីឡាវាយកូនគោលកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសកីឡាករ កីឡាការិនីជម្រើសជាតិវាយកូនគោល ប្រចាំឆ្នាំ២០២៥-២០២៦

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានប្រកាសជូនដំណឹងថា សហព័ន្ធនឹងរៀបចំការប្រកួតរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវាយកូនគោលហ្គ្រេនភ្នំពេញ ដើម្បីចម្រាញ់ជ្រើសរើសកីឡាករ កីឡាការិនី ជម្រើសជាតិវាយកូនគោល ប្រចាំឆ្នាំ២០២៥-២០២៦។ សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ទៀតថា ការប្រកួតជ្រើសរើសជើងឯករបស់សហព័ន្ធជាតិកីឡាវាយកូនគោលប្រចាំឆ្នាំ ២០២៥-២០២៦ ដើម្បីឆ្ពោះទៅការប្រកួតកម្រិតជាតិ និងអត្តជាតិនានា ដោយមានការណែនាំពីក្រសួងអប់រំ យុវជន និងកីឡា និងភាពចាំបាច់ចំពោះមុខ ។ សម្រាប់ការជ្រើសរើស សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងជ្រើសរើសយកកីឡាករ ចំនួន ៤រូប និង កីឡាការិនី ចំនួន ២រូប ។ កីឡាករ និងកីឡាការិនីទាំងអស់ដែលបានជាប់ក្នុងចំណាត់ថ្នាក់ខាងលើ នឹងទទួលបានការ ឧទ្ទេសនាមចូលរួមប្រកួតកម្រិតជាតិ និងអន្តរជាតិនានាសម្រាប់ឆ្នាំ២០២៥-២០២៦។អាស្រាយហេតុនេះហើយ សូមជម្រាបជូនដំណឹងដល់កីឡាករ កីឡាការិនីវាយកូនគោល ទាំងអស់មេត្តារួសរាន់ដាក់ពាក្យចូលរួមប្រកួត ។ ១. លក្ខខណ្ឌនៃការជ្រើសរើស កីឡាករ កីឡាការិនីត្រូវមានសញ្ជាតិ ២- ត្រូវមានពេលវេលាគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ និងមានពេលហ្វឹកហាត់នៅទីលាន១៨ holes ៣ ដង ក្នុងមួយសប្តាហ៍យ៉ាងតិច។…
-
បាល់ទាត់ពិធីករកីឡាកម្ពុជា រៀបចំបរិច្ចាគឈាម និងបាល់ទាត់មិត្តភាពកំបែកកំនត់ត្រាថ្មីនៅក្នុងទឹកដីនៃខេត្តសៀមរាប

(ខេត្តសៀមរាប)៖ ព្រឹត្តិត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»រៀបចំដោយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាជាមួយរដ្ឋបាលខេត្តសៀមរាប បានធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញពីទឹកចិត្ត ការស្រលាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ លោក គុជ ឆៃយ៉ា ប្រធានអ្នកចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានមានប្រសាសន៍ថា មុនព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពចូលមកដល់ ការបរិច្ចាគឈាមបានធ្វើឡើងចាប់ពីថ្ងៃទី១៩ ហើយនៅពេលព្រឹកទី២០ មានការអញ្ជើញចូលបិច្ចាគឈាមដោយផ្ទាល់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា នៅសួនច្បារព្រះរាជដំណាក ក្រុងសៀមរាប ខេត្តសៀមរាប។ ការបរិច្ចាគឈាមលើកនេះជាលើកទី១៥ របស់ឯកឧត្តមក្នុងស្មារតី មនុស្សធម៌ចូលរួមជួយសង្គ្រោះជីវិតមនុស្ស នៅគ្រប់មន្ទីរពេទ្យដែលកំពុងត្រូវការឈាមជាចាំបាច់ ។ ក្រៅពីវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ក៏មានមហាជនចូលរួមយ៉ាងច្រើនកុះករ ហើយចំពោះលទ្ធផលនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកំលាំងទាំង៣ស្ថាប័នរបស់ខេត្ត សមាជិក សមាជិការ ស.ស.យ.ក. ក្រុមយុវជនស្ម័គ្រចិត្ត រួមទាំងព្រះសង្ឃ សិស្សនិស្សិត អង្គការ សមាគម តំណាងវិស័យឯកជននានា និងសាធារណជន បានសរុប ១៥៥៥ សាក់ ដែលមាន អ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមចំនួន២០០៥ អង្គ-អ្នក ។…
-
សហព័ន្ធកីឡាវាយកូនគោលកម្ពុជា រៀបចំការប្រកួត 18 Holes Chip&Putt Challenge សម្រាប់ក្រុមយុវជន និងកុមារថ្នាល

(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានសហការជាមួយដៃគូឧបត្ថម្ភ បានរៀបចំការប្រកួត 18 Holes Chip&Putt Challenge សម្រាប់ក្រុមយុវជន និងកុមារថ្នាល នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ។ ការប្រកួតវាយកូនហ្គោលនេះ ត្រូវបានរៀបចំឡើងដោយអនុវត្តតាមផែនការសកម្មភាពហ្វឹកហាត់របស់វគ្គបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីថ្នាល ឆ្នាំ២០២៥ ដើម្បីផ្ដល់ឱកាស និងបទពិសោធន៍ ក៏ដូចជាវាស់ស្ទង់សមត្ថភាពរបស់ក្រុមយុវជន និងកុមារថ្នាល ដែលបានហ្វឹកហាត់ជាមួយសហព័ន្ធអស់រយៈពេល៦ខែកន្លងមក។ ជាលទ្ធផល បន្ទាប់ពីបញ្ចប់ការប្រកួត ជ័យលាភីឯកត្តជន និងជ័យលាភីក្រុម ដូចខាងក្រោម ៖ បើតាមរបាយការណ៍ស្តីពីការហ្វឹកហាត់កុមារ-យុវជនថ្នាល របស់សហព័ន្ធវាយកូនគោលកម្ពុជា លើកទី២៣ ក្នុងឆ្នាំ២០២៥ មានគ្រូបង្វឹក និងមន្រ្តីសម្របសម្រួល ចំនួន៤នាក់ (ស្រី០២នាក់) កុមារ-យុវជនថ្នាលសរុប ចំនួន ២១នាក់ (ស្រី ៧នាក់) ។ ការប្រកួតកីឡាវាយកូនហ្គោល 18-Hole CGF Chip&Putt Challenge នៅទីលានវាយកូនគោល Grand Phnom Penh (Putting Green Area) ដំណើរការបានដោយមានការរួមសហការពី…
-
អង្គការសុខភាពពិភពលោក (WHO) បារម្ភខ្លាំងបញ្ហាអសកម្មជាសកលនៃការធ្វើលំហាត់ប្រាណ និងកីឡាលេងកីឡារបស់កុមារ យុវជន និងមនុស្សពេញវ័យ

(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្វខួបលើកទី១៣១នៃទិវាអូឡាំពិក (Olympic Day) ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា យោងតាមរបាយការណ៍ស្រាវជ្រាវរបស់អង្គការ WHO បានបង្ហាញថា មនុស្សពេញវ័យ ១ នាក់ក្នុងចំណោម ៤ នាក់ និង ៨០% នៃយុវជនមិនបានធ្វើលំហាត់ប្រាណ ឬលេងកីឡាឱ្យបានគ្រប់គ្រាន់តាមកម្រិតអប្បបរមា ដែលត្រូវការសម្រាប់ទទួលបានសុខភាពល្អនោះទេ។ បញ្ហាអសកម្មជាសកលនៃការធ្វើលំហាត់ប្រាណ និងកីឡាលេងកីឡារបស់កុមារ យុវជន និងមនុស្សពេញវ័យគឺជាក្តីបារម្ភមួយសម្រាប់ពិភពលោកទាំងមូលលើបញ្ហាសុខភាព។ដូច្នោះហើយ ទើបគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានយកឱកាសនៃវេទិកាប្រារព្វពិធីអបអរសាទរខួបលើកទី១៣១ នៃទិវាអូឡាំពិក ឆ្នំា២០២៥ នៅទូទាំងពិភពលោកនេះ ដើម្បីគាំទ្រដល់បេសកកម្មរបស់អង្គការ WHO ក្នុងការបំផុសស្មារតី ហាត់ប្រាណ ឬលេងកីឡាយ៉ាងតិច ១ម៉ោង ក្នុង ១ថ្ងៃ សម្រាប់កុមារ និងយុវជន និង៤៥នាទី ក្នុង ១ថ្ងៃ សម្រាប់មនុស្សពេញវ័យ នៅទូទាំងពិភពលោកឱ្យមានទម្លាប់ហាត់ប្រាណ និងលេងកីឡាជាប្រចាំ ដើម្បីលើកកម្ពស់សុខុមាលភាព។ ប្រធាន…
-
ជើងឯកអាស៊ីអាគ្នេយ៍ សម្រាប់កម្ពុជាមិនទាន់ដល់គោលដៅចង់បាន តែនឹងពង្រឹងឱ្យខ្លាំងឆ្ពោះទៅស៊ីហ្គេមនៅថៃ

ភ្នំពេញ៖ គ្រូធំជម្រើសជាតិកីឡាការ៉ាតេកម្ពុជាលោក ហេង ផេង បានលើកឡើងថា ការដណ្តើមបានមេដាយ៥គ្រឿងរបស់កម្ពុជា ក្នុងការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសព្រុយណេ ជាចំនួនមេដាយមិនទាន់ដល់គោលដៅដែលសហព័ន្ធចង់បាននោះទេ ប៉ុន្តែក៏ជាការសម្រួចគុណភាពបច្ចេកទេសរបស់អត្តពលិកកម្ពុជាឆ្ពោះទៅស៊ីហ្គេម នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ។ ថ្លែងបញ្ជាក់របស់គ្រូធំរូបនេះ ក្នុងឱកាសដឹកនាំប្រតិភូ អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនី សរុបចំនួន ៣៣នាក់ ធ្វើដំណើរមកដល់មាតុប្រទេសវិញ កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។គ្រូធំជម្រើសជាតិខាងលើ បានគូសបញ្ជាក់ថា ការប្រកួតការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសព្រុយណេ ឆ្នាំ២០២៥នេះ គឺមានកីឡាករ កីឡាការិនីចូលរួមមកពី៩ប្រទេសក្នុងតំបន់ ហើយចំពោះការប្រកួតប្រជែងពិតជាខ្លាំងក្លាណាស់ ដោយសារតែបណ្តាប្រទេសនានាបានបញ្ជូនអត្តពលិករបស់ខ្លួនច្រើន ក្នុងនោះវៀតណាមបញ្ជូនអត្តពលិក ១០០នាក់ ថៃ ៧០នាក់ ខណៈកម្ពុជាបញ្ជូន ៣៣នាក់ ក្នុងនោះកីឡាករ កីឡាការិនី២៥នាក់ ហើយដណ្តើមបានមេដាយសរុប ៥គ្រឿង មានមេដាយប្រាក់១ និងសំរឹទ្ធ៤។ លោក សង្កត់ធ្ងន់ថា ការប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកតំបន់នេះ គឺអត្តពលិកកម្ពុជាមានលក្ខណៈល្អប្រសើរលើផ្នែកគុណភាពដែរ ប៉ុន្តែយើងមិនអាចឈានដល់កម្រិតមេដាយមាស ឬមេដាយផ្សេងៗឱ្យបានច្រើន ដោយសារតែអត្តពលិកក្នុងតំបន់ខ្លាំងៗ…
-
កីឡាករពិការ វ៉េង វ៉េ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងក្នុងការប្រកួតកីឡាវាយសីជនពិការអន្តរជាតិ នៅថៃ

(ភ្នំពេញ)៖ កីឡាករវាយសីជនពិការកម្ពុជា វ៉េង វ៉េ ឈ្នះមេដាយសំរឹទ្ធ១គ្រឿងជូនកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាវាយសីជនពិការអន្តរជាតិ នៅប្រទេសថៃ (Thailand Para International Tournament 2025) បានវិលត្រឡប់មកមាតុប្រទេសវិញហើយ កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ។ដំណើរមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កីឡាករ វ៉េង វ៉េ គូសបញ្ជាក់ថា ខ្លួនពិតជាសប្បាយចិត្តណាស់ ដែលដណ្តើមបានមេដាយសំរឹទ្ធយកមកជូនជាតិ ក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ។ កីឡាករមានពិការភាព វ៉េង វ៉េ ដែលទទួលបានមេដាយសំរឹទ្ធនេះ គឺប្រកួតលើវិញ្ញាសាវាយគូ ដោយបានចាប់ដៃគូជាមួយកីឡាករលីបង់ Rida Rizk។ កីឡាកររូបនេះក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជំពោះថ្នាក់ដឹកនាំសហព័ន្ធ ជាពិសេសឯកឧត្តម លី កុសល ប្រធានសហព័ន្ធ និងឯកឧត្តម កែវ រស់ ដែលតែងជំរុញលើកទឹកចិត្តដល់អត្តពលិកមានពិការភាព ជាពិសេសផ្តល់ឱកាសដល់រូបគេបានចូលរួមប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ។ លោក ព្រំ សារ៉ាវុធ មន្ត្រីសហព័ន្ធកីឡាវាយសីកម្ពុជាតំណាងឯកឧត្តម កែវ រស់ អគ្គលេខាធិការសហព័ន្ធបានលើកឡើងថា ការចូលរួមប្រកួតរបស់កីឡាករ កីឡាការិនីមានពិការភាពកម្ពុជា២នាក់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួន២ នៅប្រទេសថៃ គឺការប្រកួត Thailand…
-
ជើងឯកអាស៊ីអាគ្នេយ៍ សម្រាប់កម្ពុជា មិនទាន់ដល់គោលដៅចង់បាន តែនឹងពង្រឹងឱ្យខ្លាំងឆ្ពោះទៅស៊ីហ្គេមនៅថៃ

(ភ្នំពេញ)៖ គ្រូធំជម្រើសជាតិកីឡាការ៉ាតេកម្ពុជាលោក ហេង ផេង បានលើកឡើងថា ការដណ្តើមបានមេដាយ៥គ្រឿងរបស់កម្ពុជា ក្នុងការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសព្រុយណេ ជាចំនួនមេដាយមិនទាន់ដល់គោលដៅដែលសហព័ន្ធចង់បាននោះទេ ប៉ុន្តែក៏ជាការសម្រួចគុណភាពបច្ចេកទេសរបស់អត្តពលិកកម្ពុជាឆ្ពោះទៅស៊ីហ្គេម នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ។ ថ្លែងបញ្ជាក់របស់គ្រូធំរូបនេះ ក្នុងឱកាសដឹកនាំប្រតិភូ អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនី សរុបចំនួន ៣៣នាក់ ធ្វើដំណើរមកដល់មាតុប្រទេសវិញ កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គ្រូធំជម្រើសជាតិខាងលើ បានគូសបញ្ជាក់ថា ការប្រកួតការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសព្រុយណេ ឆ្នាំ២០២៥នេះ គឺមានកីឡាករ កីឡាការិនីចូលរួមមកពី៩ប្រទេសក្នុងតំបន់ ហើយចំពោះការប្រកួតប្រជែងពិតជាខ្លាំងក្លាណាស់ ដោយសារតែបណ្តាប្រទេសនានាបានបញ្ជូនអត្តពលិករបស់ខ្លួនច្រើន ក្នុងនោះវៀតណាមបញ្ជូនអត្តពលិក ១០០នាក់ ថៃ ៧០នាក់ ខណៈកម្ពុជាបញ្ជូន ៣៣នាក់ ក្នុងនោះកីឡាករ កីឡាការិនី២៥នាក់ ហើយដណ្តើមបានមេដាយសរុប ៥គ្រឿង មានមេដាយប្រាក់១ និងសំរឹទ្ធ៤។ លោក សង្កត់ធ្ងន់ថា ការប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកតំបន់នេះ គឺអត្តពលិកកម្ពុជាមានលក្ខណៈល្អប្រសើរលើផ្នែកគុណភាពដែរ ប៉ុន្តែយើងមិនអាចឈានដល់កម្រិតមេដាយមាស ឬមេដាយផ្សេងៗឱ្យបានច្រើន…