Category: កីឡា

  • វាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ឆ្នាំ២០២៥ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ដំណើរការប្រកួតវិញ្ញាជាក្រុម

    វាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ឆ្នាំ២០២៥ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ដំណើរការប្រកួតវិញ្ញាជាក្រុម

    ភ្នំពេញ៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ ឆ្នាំ២០២៥ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ជាលើកទី២ នាព្រឹកថ្ងៃទី៧ ខែ កក្តដា ឆ្នាំ២០២៥ បានដំណើរការប្រកួតជាផ្លូវការហើយ នៅក្នុងពហុកីឡដ្ឋានជាតិមរតតេជោ ។ដោយឡែកសម្រាប់ការប្រកួតថ្ងៃទី១ ត្រូវនិងថ្ងៃទី៧កក្តដានេះ វិញ្ញាសាប្រកួតជាក្រុមប្រទេសនិងប្រទេសដំណើរការប្រកួតមុនគេ ដែលការប្រកួតត្រូវចំណាយរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧ដល់ទី៩ ទើបស្វែងរកឃើញក្រុមប្រទេសជាម្ចាស់ជើងឯកមេដាយមាស។នេះបើយោងតាមការបញ្ជាក់ឱ្យដឹង ពីលោក ព្រំ សារ៉ាវុធ អនុប្រធានបច្ចេក ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ ឆ្នាំ២០២៥ ។ អនុប្រធានរូបនេះ បានគូសបញ្ជាក់ទៀតថា ការប្រកួតវិញ្ញាសាជាក្រុមប្រទេសនិងប្រទេសនេះ គឺមាន៥ប្រកួត មានវិញ្ញាសាវាយឯកក្តជនបុរស វាយឯកក្តជននារី វាយគូបុរស វាយគូនារី និងវិញ្ញាសាវាយគូចំរុះបុរសនារី ។ក្នុងចំណោម៥វិញ្ញាសានេះ ប្រទេសឈ្នះបាន៣ប្រកួត គឺឈ្នះ ហើយបើឈ្នះដាច់ទាំង៥ប្រកួតទទួលបានពិន្ទុកពេញ។ សូមបញ្ជាក់ផងដែរថា ការប្រកួតវិញ្ញាសាជាក្រុមប្រទេសនិងប្រទេសនេះ គឺប្រកួតវិលជុំ ប្រទេសណារកពិន្ទុបានខ្ពស់ជាងគេ និងក្លាយជាម្ចាស់មេដាយមាស។ សម្រាប់ថ្ងៃដំបូងនេះ ការប្រកួតវិញ្ញាសាជាក្រុមនេះ ក្នុងជុំទី១នេះ ក្រុមអាយុក្រោម២៣ឆ្នាំកម្ពុជា ប៉ះប្រទេសទីម័រ.ក្រុមវាយសីកម្ពុជាអាយុក្រោម១៧ប៉ះប្រទេសមីយ៉ាន់ម៉ា និងក្រុមវាយសីអាយុក្រោម១៥ឆ្នាំកម្ពុជាប៉ះប្រទេសមីយ៉ាន់ម៉ា។គួរបញ្ជាក់ថា ការប្រកួតវាយសី ជើងឯកអាស៊ីអាគ្នេយនេះ មាន៥ប្រទេសចូលរួម ម្ចាស់ផ្ទកម្ពុជា ឡាវ ព្រុយណេ មីយ៉ាន់ម៉ា និងទីម័រខាងកើត…

  • ឧបករណ៍នេសាទខុសច្បាប់ប្រវែងជាង៤ម៉ឺនម៉ែត្រត្រូវបានកម្លាំងចម្រុះខេត្តកំពង់ធំបង្ក្រាបបានក្នុងរយៈពេលមួយខែ

    ឧបករណ៍នេសាទខុសច្បាប់ប្រវែងជាង៤ម៉ឺនម៉ែត្រត្រូវបានកម្លាំងចម្រុះខេត្តកំពង់ធំបង្ក្រាបបានក្នុងរយៈពេលមួយខែ

    កំពង់ធំ៖ លោកវរសេនីយ៍ទោ ទិត ចាន់ ប្រធានទីបញ្ជាការស្រាលប្រចាំឃុំផាត់ សណ្ដាយ ស្រុកកំពង់ស្វាយ និងលោកអនុសេនីយ៍ឯក លុយ សុភាព ប្រធានទីបញ្ជាការស្រាលប្រចាំឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំបានឲ្យដឹងថា ក្នុងរយៈពេលជាងមួយខែរដូវកាលបិទនេសាទឆ្នាំនេះ ក្រុមការងារទីបញ្ជាការស្រាលទាំងពីរក្រុម បង្ក្រាបឧបករណ៍នេសាទជាង៤ម៉ឺនម៉ែត្រ។ រាយការណ៍ជូនឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីចុងសប្ដាហ៍នេះ លោកវរសេនីយ៍ទោ ទិត ចាន់ ប្រធានទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងលោកអនុសេនីយ៍ឯក លុយ សុភាព ប្រធានទីបញ្ជាការស្រាលប្រចាំឃុំពាមបាង ស្រុកស្ទោង បញ្ជាក់ថា ក្នុងរយៈពេលជាងមួយខែរដូវកាលបិទនេសាទឆ្នាំ២០២៥ ក្រុមការងារទីបញ្ជាការស្រាលទាំងពីរក្រុម បានបំពេញភារកិច្ចទទួលបានជោគជ័យ ដោយបានបំផ្លាញចោលរបាំងស្បៃអួនខុសទំហំកំណត់ និងរបាំងស្បៃមុង ដែលច្បាប់បានហាមឃាត់ដាច់ខាតសរុប ប្រវែង ៤៦,៥៦៥ ម៉ែត្រ ក្នុងនោះ បំផ្លាញរបាំងស្បៃអួនខុសច្បាប់បាន១៣៨របាំង ប្រវែង១៦.៤៦០ម៉ែត្រ ,បំផ្លាញ ឡុក លូ និងលបចំនួន ៤៦២ ឡុក ,បំផ្លាញរបាំងស្បៃមុង ដែលច្បាប់បានហាមឃាត់ដាច់ខាតបាន ចំនួន ៣៩៩របាំង មានប្រវែង…

  • ឯកឧត្តម ខូវ ឆាយ៖ ការប្រកួតគ្រុឌគុនខ្មែរមិត្តភាពកម្ពុជា-ចិនជាការចាប់ផ្តើម ក្រោយ MOU របស់សហព័ន្ធ និងEmei Legend

    ឯកឧត្តម ខូវ ឆាយ៖ ការប្រកួតគ្រុឌគុនខ្មែរមិត្តភាពកម្ពុជា-ចិនជាការចាប់ផ្តើម ក្រោយ MOU របស់សហព័ន្ធ និងEmei Legend

    (ភ្នំពេញ)៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ការប្រកួតកីឡាប្រដាល់គ្រុឌគុនខ្មែរ មិត្តភាពកម្ពុជា-ចិន ដែលនឹងធ្វើឡើងចាប់ពីម៉ៅង៨យប់តទៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅសង្វៀនស្តាតចាស់ គឺជាការចាប់ផ្តើមដំណើរការប្រកួត ក្រោយពីសហព័ន្ធ និងស្ថាប័ន Emei Legend របស់ចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែមេសាកន្លងទៅ។ ការគូសបញ្ជាក់របស់ ឯកឧត្តម ខូវ ឆាយ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅស្តាតចាស់ ថ្ងៃទី០៥ ខែកក្កដានេះ ស្តីពីការប្រកួតកីឡាប្រដាល់ គ្រុឌគុនខ្មែរ មិត្តភាពកម្ពុជា-ចិន ដោយទទួលបានកិត្តិយសអញ្ជើញចូលរួមពីលោក MEI JIAXIANG ស្ថាបនិក ស្ថាប័ន EMEI Legend និងតំណាងក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី។ ប្រធានសហព័ន្ធបន្ថែមថា ការប្រកួតនេះត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័ន EMEI Legend របស់ប្រទេសចិន បន្ទាប់ពីបានចុះអនុស្សរណៈយោគយល់គ្នា កាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅ នៅប្រទេសចិន។ នេះជាការចាប់ផ្តើមការប្រកួត ស្របតាមខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នា ដែលសហការរៀបចំការប្រកួតរួមគ្នាទាំងនៅទឹកដីកម្ពុជា និងការរៀបចំការប្រកួតនៅទឹកដីចិន ហើយនៅពេលខាងមុខ យើងនឹងបន្តរៀបចំការប្រកួតជាច្រើនបន្តបន្ទាប់…

  • ប្រតិភូកីឡាវាយសីប្រទេសនានា មកដល់កម្ពុជា ជាមួយការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ត្រៀមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃ ទី០៧ខែកក្កដា តទៅ

    ប្រតិភូកីឡាវាយសីប្រទេសនានា មកដល់កម្ពុជា ជាមួយការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ត្រៀមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃ ទី០៧ខែកក្កដា តទៅ

    ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីនៃបណ្តាប្រទេសនានាបានធ្វើដំណើរមកដល់កម្ពុជាជាបន្តបន្ទាប់ ក្រោមការទទួលស្វាគមន៍យ៉ាងក្តីពីក្រុមការងារម្ចាស់ផ្ទះកម្ពុជា ដើម្បីត្រៀមការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ ព្រឹត្តិការណ៍វាយសី ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅកម្ពុជានេះ មាន៥ប្រទេសចូលរួមប្រកួតប្រជែងជូនជាតិរៀងៗខ្លួន ដូចជាម្ចាស់ផ្ទះ កម្ពុជា ឡាវ ព្រុយណេ មីយ៉ាន់ម៉ា និងទីម័រខាងកើត។ នេះគឺជាលើកទី២ហើយ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ បន្ទាប់ពីកម្ពុជាធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ លើកទី១ កាលពីឆ្នាំ២០២៣ ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ដំណើរមកដល់របស់អត្តពលិកកីឡាវាយសីមកដល់ទឹកដីកម្ពុជា ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានណែនាំដល់ក្រុមការងារទាំងអស់ ធ្វើយ៉ាងណាទទួលបដិសណ្ឋាកិច្ចប្រតិភូ កីឡាករ កីឡាការិនីមកពីបណ្តាប្រទេសនានាឱ្យប្រកបដោយភាពកក់ក្តៅ និងស្នាមញញឹម។ ជាមួយគ្នានេះ គោលដៅចម្បងរបស់ម្ចាស់ផ្ទះកម្ពុជាធ្វើយ៉ាងណាឱ្យប្រតិភូ គ្រូបង្វឹកកីឡាករ កីឡាការិនី រួមទាំងមន្ត្រីបច្ចេកទេសអន្តរជាតិពេញចិត្តចំពោះការរៀបចំ ព្រមទាំងការងារពាក់ព័ន្ធនានាឱ្យដំណើរការដោយរលូន និងជោគជ័យ ដើម្បីឱ្យប្រតិភូកីឡាមកពីបណ្តាប្រទេសនានាបានកោតសរសើរ និងនិយាយរឿងល្អពីកម្ពុជា ក៏ដូចជាបានផ្សព្វផ្សាយពីកេរ្តិ៍ឈ្មោះល្អរបស់កម្ពុជា ក្រោមម្លប់នៃសុខសន្តិភាពផងដែរ។ ការប្រកួតកីឡាវាយសីកម្រិតជើងឯកអាស៊ីអាគ្នេយ៍នេះត្រូវប្រកួតលើ៣ប្រភេទអាយុ ដូចជា៖…

  • ប្រតិភូកីឡាវាយសីនៃបណ្តាប្រទេសនានាមកដល់កម្ពុជា ត្រៀមប្រកួតជើងឯកអាស៊ាន ពីថ្ងៃ​ ទី០៧ កក្កដា តទៅ

    ប្រតិភូកីឡាវាយសីនៃបណ្តាប្រទេសនានាមកដល់កម្ពុជា ត្រៀមប្រកួតជើងឯកអាស៊ាន ពីថ្ងៃ​ ទី០៧ កក្កដា តទៅ

    ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីនៃបណ្តាប្រទេសនានាបានធ្វើដំណើរមកដល់កម្ពុជាជាបន្តបន្ទាប់ ដើម្បីត្រៀមការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍វាយសី ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅកម្ពុជានេះ មាន៥ប្រទេសចូលរួមប្រកួតប្រជែងជូនជាតិរៀងៗខ្លួន ដូចជាម្ចាស់ផ្ទះ កម្ពុជា ឡាវ ព្រុយណេ មីយ៉ាន់ម៉ា និងទីម័រខាងកើត។ ឯកឧត្តមអគ្គលេខាធិការបន្ថែមថា នេះគឺជាលើកទី២ហើយ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ បន្ទាប់ពីកម្ពុជាធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ លើកទី១ កាលពីឆ្នាំ២០២៣ ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ការប្រកួតកីឡាវាយសីកម្រិតជើងឯកអាស៊ីអាគ្នេយ៍នេះត្រូវប្រកួតលើ៣ប្រភេទអាយុ ដូចជា៖ ក្រោមអាយុ១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងក្រោម២៣ឆ្នាំ។ សម្រាប់សមាសភាពកីឡាករ កីឡាការិនីវាយសីកម្ពុជា រួមមាន៖ ផ្នែកក្រុម U23 មាន១២នាក់ ដែលនឹងចូលរួមប្រជែងជាមួយកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសចំនួន៤ ក្នុងតំបន់ ខណៈផ្នែកក្រុមក្រោម១៧ឆ្នាំ មានកីឡាករ កីឡាការិនី៩នាក់ និងក្រោម១៥ឆ្នាំមានកីឡាករ កីឡាការិនីកម្ពុជា ៦នាក់។ជាមួយគ្នានេះ…

  • ក្រុមកីឡាE-Sports ៨ក្រុមខ្លាំងមកប្រជែងនៅលើទឹកដីកម្ពុជា

    ក្រុមកីឡាE-Sports ៨ក្រុមខ្លាំងមកប្រជែងនៅលើទឹកដីកម្ពុជា

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតប្រជែងកីឡាអេឡិចត្រូនិច(E-Sports)អន្តរជាតិប្រចាំតំបន់អាស៊ានដែលប្រសិទ្ធនាមថា Exprez Mekong Warrior Invitations 2025 វគ្គ៨ក្រុមចុងក្រោយបានធ្វើនៅលើទឹកដីប្រទេសកម្ពុជា ជាលើកដំបូង នៅរាជធានីភ្នំពេញ។៨ក្រុមខ្លាំងដែលឆ្លងកាត់ការប្រកួតចម្រាញ់យ៉ាងស្វិតស្វាញតាម Online ដែលនិងឡើងមកកាន់វគ្គ៨ក្រុមចុងក្រោយនេះ មានក្រុមកម្ពុជា៥ក្រុម និងក្រុមមកពីតំបន់អាស៊ានចំនួន៣ មាន ឡាវ វៀតណាម និងសឹង្ហបុរី ។ ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បានថ្លែងលើកឡើងក្នុងពិធីចាប់ឆ្នោត វគ្គ៨ក្រុមដែលធ្វើឡើងនៅទឹកដីកម្ពុជាថា ការប្រកួតដំណើរការចាប់ពីថ្ងៃទី៣-៦ កក្កដា ឆ្នាំ២០២៥។ លោក អះអាងថា ការទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាអេឡិចត្រូនិចអន្តរជាតិ Exprez Mekong Warrior Invitations 2025 វគ្គ៨ក្រុមនេះ គឺជាមោទនភាពមួយ ដែលបង្ហាញអន្តរជាតិថា កម្ពុជាមានសុខសន្តិភាពនិង ស្ថេរភាពនយោបាយល្អ ធ្វើឱ្យវិស័យកីឡាក៏មានការរីកចម្រើន ធ្វើឱ្យបណ្តាប្រទេសដែលជាអត្តពលិកកីឡាមានទំនុកចិត្តខ្ពស់និងលើជឿជាក់លើប្រទេសកម្ពុជា ខណៈការទទួលធ្វើជាម្ចាស់ផ្ទះក៏ចំនេញលើការផ្សព្វផ្សាយពីសក្កានុពលវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាផងដែរ។ជាមួយគ្នានេះ ព្រឹត្តិការណ៍Exprez Mekong Warrior Invitations 2025នេះ ក៏ជាការរួមចំណែកមួយពង្រឹងគុណភាពកីឡាកររបស់កម្ពុជាត្រៀមឆ្ពោះទៅស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥…

  • វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាបាល់ទះអន្ដរជាតិកម្រិតCនឹងរួមចំណែកជួយឱ្យធនធានកីឡាករបាល់ទះកាន់តែមានសក្កានុពល

    វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាបាល់ទះអន្ដរជាតិកម្រិតCនឹងរួមចំណែកជួយឱ្យធនធានកីឡាករបាល់ទះកាន់តែមានសក្កានុពល

    (ភ្នំពេញ)៖ លោក បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងលើកឡើងថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាល់ទះអន្ដរជាតិកម្រិតC ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមគម្រោងថវិកាឧបត្ថម្ភពីអង្គកាសាមគ្គីអូឡាំពិក រយៈពេល ៥ថ្ងៃនេះ នឹងរួមចំណែកផលិតបានធនធានគ្រូបង្វឹកបង្ហាត់ប្រកដដោយស្តង់ដារ ដែលជាផ្នែកមួយជួយជំរុញឱ្យធនធានកីឡាករបាល់ទះរបស់កម្ពុជាកាន់តែមានសក្កានុពលនិងរីកចម្រើនឆ្លើបតាបតាមផែនការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ។ ការថ្លែងរបស់ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើឡើង នាឱកាសអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាបាល់ទះអន្ដរជាតិកម្រិតC នាព្រឹកថ្ងៃទី១ ខែ កក្តដា ឆ្នាំ២០២៥ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ លោក បណ្ឌិត បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះពិតជាមាសសារៈសំខាន់ខ្លាំងណាស់សម្រាប់គ្រូបង្វឹកតាមបណ្តាក្លឹប ព្រោះវគ្គនេះ បង្ហាត់បង្រៀនដោយគ្រូជំនាញអន្តរជាតិ ដែលនឹងជួយឱ្យគ្រូយើងទទួលបាននូវចំណេះជំនាញក្បួនបង្ហាត់បង្រៀនតាមស្តង់ដារអន្តរជាតិ ។មានន័យថា គ្រូយើងខ្លាំងយើងនិងបណ្តុះបានធានធានកីឡាករបាល់ទះបានល្អៗ សម្រាប់ផ្តល់មកជូនសហព័ន្ធកីឡាបាល់ទះ ដើម្បីយកមកហ្វឹកហាត់ជាកីឡាករជម្រើសជាតិត្រៀមតំណាងជាតិចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិ ។ អគ្គលេខាធិការរូបនេះ បានបញ្ជាក់ទៀតថា វគ្គគ្រូបង្វឹកកីឡាបាល់ទះអន្តរជាតិនេះ តាមស្តង់ដារ អនុញ្ញាតឲ្យមានសិក្ខាកាមចូលរួមប្រមាណ២៥នាក់ប៉ុណ្ណោះ។ ប៉ុន្តែដោយសារមានការសម្របសម្រួលពីសហព័ន្ធកីឡាបាល់ទះ ទើបស្នើបានសិក្ខាកាមចូលរួមរហូតដល់ ៤៥នាក់ ដើម្បីដុសខាតសមត្ថភាពគ្រូបង្វឹកកម្ពុជា ឆ្ពោះទៅរកសមត្ថភាពគ្រូបាល់ទះប្រកបដោយកម្រិតស្តង់ដារ ។ វគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាបាល់ទះអន្តរជាតិកម្រិតC ចាប់ពីថ្ងៃទី១-៥ ខែកក្កដា ឆ្នាំ២០២៥…

  • ព្រឹត្តិការណ៍តេក្វាន់ដូជើងឯកអាស៊ីអាគ្នេយ៍លើកទី២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ បានបន្សល់ទុកនូវមរតកដ៏មានតម្លៃមួយ សម្រាប់វិស័យកីឡារបស់កម្ពុជា

    ព្រឹត្តិការណ៍តេក្វាន់ដូជើងឯកអាស៊ីអាគ្នេយ៍លើកទី២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ បានបន្សល់ទុកនូវមរតកដ៏មានតម្លៃមួយ សម្រាប់វិស័យកីឡារបស់កម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF បានថ្លែងលើកឡើងថា ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មិនត្រឹមតជាព្រឹត្តិការណ៍ប្រកួតប្រជែងដណ្តើមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសាលាជីវិតមួយដ៏ធំ ដែលបានបង្រៀនយើងនូវមេរៀនដ៏មានតម្លៃជាច្រើន។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសក្នុងពិធីបិទការប្រកួតជាផ្លូវការ កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិ រួមជាមួយនឹងការអញ្ជើញផ្តល់កិត្តិសពីឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន NOCC និងលោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ។ ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍រយៈពេល៣ថ្ងៃនេះ បានបន្សល់ទុកនូវ មរតកដ៏មានតម្លៃមួយ សម្រាប់វិស័យកីឡារបស់កម្ពុជា ក៏ដូចជាតំបន់ទាំងមូល។ វាបានបន្សល់ទុកនូវបទពិសោធន៍ថ្មីៗ ចំណងមិត្តភាពរឹងមាំ និងជាពិសេសបានបំផុសស្មារតី ស្រឡាញ់កីឡា និងការអភិវឌ្ឍខ្លួនឯង ដល់យុវជនជំនាន់ក្រោយ។ កីឡាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពី សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិក្នុងតំបន់។…

  • កម្ពុជាដណ្តើមបានមេដាយសរុប៩០គ្រឿង ការប្រកួតកឡាតេក្វាន់ដូITF ជើងឯកអាសុីអាគ្នេយ៍

    កម្ពុជាដណ្តើមបានមេដាយសរុប៩០គ្រឿង ការប្រកួតកឡាតេក្វាន់ដូITF ជើងឯកអាសុីអាគ្នេយ៍

    ភ្នំពេញៈ ការកួតកីឡាតេក្វាន់ដូITFជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ បានបិទបញ្ចប់ជាផ្លូវការ នារសៀលថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៥។ ដោយម្ចាស់កម្ពុជា ដណ្តើមបានមេដាយសរុប៩០គ្រឿងឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោម៦ប្រទេស (មេដាយមាស .៤៨ ប្រាក់៣៦ និងមរដាយសំរឹទ្ធ៦គ្រឿង។ឈរលេខ២ប្រទេសម៉ាឡេសុី ដណ្តើមបានមេដាយសរុប៥០គ្រឿង (មេដាយមាស ១១ ប្រាក់១៧ និងដំរឹទ្ធ២២គ្រឿង)ឈរនៅចំណាត់ថ្នាក់លេខ៣ប្រទេសវៀតណាម ដណ្តើមបានមេដាយសរុប៣២គ្រឿង (មាស២គ្រឿង ប្រាក់៥និងសំរឹទ្ធ២៥)ឈរនៅចំណាត់ថ្នាក់៤ប្រទេសហ្វីលីពីន ដណ្តើមបានមេដាយសរុប១៦គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ១៣)ឈរនៅចំណាត់ថ្នាក់លេខ៥ ប្រទសសឹង្ហបុរី ដណ្តើមបានមេដាយសរុប៥គ្រឿង (មាស១ ប្រាក់២ និងសំរឹទ្ធ២គ្រឿង)ឈរនៅចំណាត់ថ្នាក់លេខ៦ប្រទេសឥណ្តូនេសុី ដណ្តើមមេដាយសរុប២គ្រឿង (មាស១ និងប្រាក់១គ្រឿង)។ រូបភាព ជីម ភារ៉ា អត្ថបទ ជាវ ចន្ធូ

  • ស.ស.យ.ក ស្រុកថ្មពួក ជំរុញឲ្យយុវជនលេងកីឡា ដើម្បីសុខភាព និងជៀសផុតពីបញ្ហគ្រឿងញៀន

    ស.ស.យ.ក ស្រុកថ្មពួក ជំរុញឲ្យយុវជនលេងកីឡា ដើម្បីសុខភាព និងជៀសផុតពីបញ្ហគ្រឿងញៀន

    ( ខេត្តបន្ទាយមានជ័យ )៖ កាជំរុញឲ្យយុវជនលេងកីឡាដើម្បីសុខភាពនិងជៀសផុតពីបញ្ហគ្រឿងញៀន នេះបើតាមថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យបានលើកឡើង ក្នុងកម្មវិធី ប្រកួតកីឡាបាល់ទាត់ មិត្តភាពបុរសសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកថ្មពួក ។ លោក ម៉ៅ ស៊ី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកថ្មពួក បានជុំវិញការកីឡាបាល់ទាត់ មិត្តភាពបុរសសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកថ្មពួក កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ។ លោកស្រី ពាក សិលា អភិបាលរងស្រុក និងជា ប្រធានស.ស.យ.ក.ស្រុកថ្មពួក បានបញ្ជាក់បន្ថែមពី ក្រោមម្លប់ សន្តិភាពទើបយើងមានឱកាសអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះមានវិស័យកីឡាផងដែរ ។ ហើយការប្រកួតកីឡានៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្អូនៗ ជាយុវជនជំនាន់ក្រោយ ក្នុងនាមជាយុវជនស្រឡាញ់កីឡា ជៀសវាងពីអបាយមុខគ្រប់ប្រភេទ ដោយយើងបង្វែរពីពេលទំនេរពីការ រៀនសូត្រនិងការងារ នាំពួកគេឲ្យផ្តោតមក លើការលេងកីឡា វិញ ដ្បិតកីឡាក៏ជាលំហាត់ប្រាណដើម្បីសុខភាពផងដែរ។ សូមបញ្ជាក់ កម្មវិធីប្រកួតកីឡាមិត្តភាពបាល់ទាត់ ស.ស.យ.ក. ស្រុកថ្មពួក ពេលនេះបានធ្វើឡើងនៅបរិវេណមុខវិទ្យាល័យហ៊ុនសែន ស្រុកថ្មពួក មានរយៈ ពេលមួយថ្ងៃ ។ ហើយការប្រកួតកីឡាបាល់ទាត់នេះមាន៣ក្រុម គឺជម្រើសយកក្រុមដែលមានពិន្ទុរច្រើនជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣…