-
ពលរដ្ឋមកចូលរួមទិវាម៉ាតុងចក្រភពអង្គរលើកទី១០ រក្សានូវចំនួនច្រើនដោយសារជឿជាក់លើចំណាត់ការរបស់រដ្ឋាភិបាល

(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងលើកឡើងថា បើទោះបីព្រឹត្តិការណ៍ទិវារត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១០ ត្រូវបានលើកពេលវេលា កាលពីថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២៥កន្លងទៅ ដោយសារតែបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ហើយ លើកមករៀបចំឡើងវិញនៅថ្ងៃទី៣១ ខែ សីហា ចំនួនអត្តពលិកជាតិនិងអន្តរជាតិចូលរួមនូវតែរក្សាបាននៅចំនួនច្រើនដដែល ។ ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្រ្តី អះអាងថា ចំនួនការចូលរួមរបស់អត្តពលិកចូលរួមរត់មិនថយចុះនេះ គឺដោយសារតែពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល និងគាំទ្រចំណាត់ការក្នុងការរកដំណោះស្រាយឈានទៅបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ជាក់ស្តែង សម្រាប់ព្រឹត្តិការណ៍នេះផ្ទាល់ ទាំងអត្តពលិកជាតិ និងអន្តរជាតិ គឺការចូលរួមមានចំនួនកើនឡើង ពិសេស គឺអត្តពលិកជាតិតែម្តងមិនត្រឹមតែចំនួននោះទេ ពោលកើនឡើងទាំងសមត្ថភាព ទាំងអស់នេះ ដោយសារតែការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យស្រុកទេសយើងទទួលបានសុខសន្តិភាព។ ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត ទេសរដ្ឋាមន្រ្តី បានរំលេចបន្ថែមទៀតថា សម្រាប់ទិវារត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១០នេះ បានរំលេចចេញនូវសារមួយចំនួនផងដែរ។មានដូចជារត់ដើម្បីសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងរត់ដើម្បីថែរក្សាការពារសម្បត្តិបេតិកភណ្ឌពិភពរបស់មនុស្សជាតិ ដែលជាការរំលេចសារទៅកាន់ពិភពលោក និងអង្គការយូនីសស្កូចាត់ការតាមផ្លូវច្បាប់ចំពោះអ្នកណាដែលធ្វើឱ្យប៉ះពាល់ដល់ប្រាសាទដែលជាបេតិកភណ្ឌរបស់ពិភពលោក។ ឯកឧត្តម បណ្ឌិត ថោង ខុន ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា…
-
លោក ហឿន សំនៀង៖ វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់រួមចំណែកបណ្តុះបណ្តាលធនធានបាល់ទឹកនៅកម្ពុជា

(ភ្នំពេញ)៖ លោក ហឿន សំនៀង អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានថ្លែងថា ធនធាបគ្រូបង្វឹក ២៥រូប ដែលបញ្ចប់វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាបាល់ទឹក កម្រិត១ រយៈពេល ៣ថ្ងៃ បណ្តុះបណ្តាលដោយគ្រូជំនាញមកពីប្រទេសសឹង្ហបុរី នឹងក្លាយជាធនធានគ្រូជំនាញសម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹក រួមចំណែកផលិតបានធនធានកីឡាករបាល់ទឹកឆ្នើមៗសម្រាប់កម្ពុជានាពេលអនាគត។ ការថែ្លងលើកឡើងរបស់អនុប្រធានសហព័ន្ធកីឡាហែលទឹករូបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាបាល់ទឹកកម្រិត១ តំណាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ លោកថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹករយៈពេល៣ថ្ងៃនេះ គឺជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ ក្នុងការចាប់ផ្តើមការកសាងអភិវឌ្ឍន៍ធនធានបាល់ទឹកនៅក្នុងប្រទេសកម្ពុជា ដែលជាចក្ខុវិស័យរបស់សហព័ន្ធខ្មែរកីឡាហែលទឹកលើកកម្ពស់គុណភាពនិងគុណតម្លៃកីឡាហែលទឹកនៅលើឆាកអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះដែរ លោក បានជំរុញឱ្យសិក្ខាកាមដែលទទួលបានចំណេះជំនាញពីវគ្គគ្រូបង្វឹកកីឡាបាល់ទឹក ដ៏មានសារៈសំខាន់នេះ សូមយកទៅអនុវត្តក្នុងការបង្ហាត់ដល់កីឡាករជំនាន់ក្រោយដោយគុណភាពវិជ្ជាជីវៈសំដៅធ្វើយ៉ាងណាបង្កើតនូវធនធានគ្រូបង្វឹកបន្តវេនឱ្យបានច្រើនដែលជាផ្នែកមួយធ្វើឱ្យធនធានកីឡាករនៅកម្ពុជាកាន់តែរីកចម្រើន និងមានសក្កានុពលទាំងឆាកជាតិនិងអន្តរជាតិ។ សូមបញ្ជាក់ថា វគ្គគ្រូបង្វឹកកីឡាបាល់ទឹកកម្រិត១ ដែលសហព័ន្ធបានបង្កើតឡើងនេះ ក្នុងគោលបំណងពង្រឹងនូវសមត្ថភាព ចំណេះដឹង ក៏ដូចជាបទពិសោធន៍ និងបច្ចេកទេសថ្មីៗ របស់កីឡាបាល់ទឹក ដែលសិក្ខាកាមពុំធ្លាប់បានសិក្សាក្នុងវគ្គបណ្តុះបណ្តាលកន្លងមក ក៏ដូចជាបង្កើននូវធនធានគ្រូបង្វឹក ដើម្បីបណ្តុះបណ្តាលដល់កីឡាករ-កីឡាការិនីឲ្យក្លាយខ្លួនទៅជាកីឡាករ-កីឡាការិនីជម្រើសជាតិនាពេលអនាគត ៕ រូបភាព ជីម ភារ៉ា អត្ថបទ…
-
កម្ពុជា ដណ្ដើមបានមេដាយចំនួន៤ ពីកម្មវិធីប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន

(ប្រទេសហ្វីលីពីន)៖ បេក្ខជនមកពីព្រះរាជាណាចក្រកម្ពុជា ដណ្ដើមបានមេដាយចំនួន៤ ពីកម្មវិធីប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ (World Skills ASEAN, Manila 2025) រួមមាន មេដាយសំរឹទ្ធិ (Bronze Medal) ចំនួន១, មេដាយឧត្តមភាព (Medallion for Excellence) ចំនួន ២, និងទទួលបានពានរង្វាន់ល្អឆ្នើម (Best of Nation Award) ចំនួន ១ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ លោក ចាន់ វិចិត្រ អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូតំណាងព្រះរាជាណាចក្រកម្ពុជាចំនួន ៣១រូប និងបេក្ខជនចំនួន ១៩រូប ដែលបានចូលរួមប្រកួតប្រជែងលើមុខជំនាញចំនួន ១៣ជំនាញ ពីក្រសួងទេសចរណ៍ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កម្មវិធីប្រកួតប្រជែងនោះ…
-
ប្រធានសហព័ន្ធកីឡាឡើងភ្នំ រំពឹងខ្ពស់ថា កីឡាករកីឡាការិនីឡើងភ្នំនឹងលើកទង់ជាតិកម្ពុជាលើឆាកអន្តរជាតិនៅពេលដ៏ខ្លីខាងមុខនេះ

(ភ្នំពេញ)៖ ឯកឧត្តម ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានបង្ហាញនូវក្តីរំពឹងខ្ពស់ថា កីឡាករកីឡាការិនីឡើងភ្នំកម្ពុជា ដែលបង្ហាញនូវទេពកោសល្យយ៉ាងស្ទាត់ជំនាញក្នុងការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះនឹងអាចមានលទ្ធផលលើកទង់ជាតិ អាចដណ្តើមបានមេដាយជូនជាតិ ពីការប្រកួតកម្រិតអន្តរជាតិ។ ការថ្លែង វាយតម្លៃដោយមានសុទិដ្ឋិនិយមបែបនេះ បានធ្វើឡើងក្នុងកម្មវិធីបិទការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នាល្ងាចថ្ងៃទី២៤ ខែសីហា ។ ប្រធាន សហព័ន្ធរូបនេះ បានគូសបញ្ជាក់ថា ថ្វីត្បិតពេលនេះសមត្ថភាពយើងនៅមានកម្រិតបើប្រៀបធៀបនិងសមត្ថភាពកីឡាករកីឡាការិនីអន្តរជាតិមួយចំនួនក្តី។ ប៉ុន្តែឈរលើស្មារតីខិតខំប្រឹងប្រែងរបស់ប្អូនៗក្មួយៗកីឡាករកីឡាការិនីក្នុងការប្រកួតរយៈពេល២ថ្ងៃនេះ សង្កេតឃើញថា កីឡាករកីឡាការិនីយើងមានទេពកោសល្យនិងឆន្ទៈខ្ពស់ ដែលជាក្តីសង្ឈឹមរបស់សហព័ន្ធក្នុងការបណ្តុះបណ្តាលបំប៉នបន្ថែម ដើម្បីប្រកួតប្រជែងដោយគុណភាពនៅលើឆាកអន្តរជាតិ។ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ឡាំង អូណា និងសមាជិកប្រតិបត្តិទាំងអស់ ដែលប្រឹងប្រែងរួមចំណែកអភិឌ្ឍន៍ប្រភេទកីឡាអូឡាំពិកមួយនេះឱ្យមានការរីកចម្រើន។ ទន្ទឹមជាមួយគ្នានេះដែរ ក៏បានកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួត និងកីឡាករ កីឡាការិនីបានសហការគ្នាយ៉ាងល្អប្រសើរធ្វើឱ្យការប្រកួតដំណើរការដោយរលូន ព្រមទាំងកាត់ក្តីដោយយុត្តិធម៌ ប្រកាន់ភ្ជាប់ក្រមសីលធម៌ជាអាជ្ញាកណ្តាល និងចៅក្រម ដើម្បីស្វែងរកធនធានឆ្នើមៗ ត្រៀមចូលរួមការប្រកួតកម្រិតអន្តរជាតិនានា នៅពេលខាងមុខ។ ការប្រកួតនេះ ជាការប្រកួតដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមកាប្រកួតកីឡាអន្តរជាតិ នាពេលខាងមុខ…
-
កុមារីជាកីឡាការិនីបាល់ទាត់កម្ពុជា ២រូប មានសំណាងបានកាន់ដៃកីឡាករបាល់ទាត់ល្បីដើរលើវាលស្មៅនៃកីឡដ្ឋានក្លឹប Tottenham Hotspur នៅទីក្រុងឡុងដ៍

(ភ្នំពេញ)៖ កុមារី ជាកីឡាការិនីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ២រូប ដែលជ្រើសចេញពីគ្រួសារក្រីក្រ ជ្រើសរើសដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បញ្ជូនទៅចូលរួមក្នុងកម្មវិធីបើកជាផ្លូវការ ការប្រកួតបាល់ទាត់ Premier League កាន់ដៃកីឡាករបាល់ទាត់ក្លឹប Tottenham Hotspur ដើរចូលទីលានបាល់ទាត់ប្រកួតទល់និងក្លឹប Burnley នាទីក្រុងឡុងដ៍ ចង់ភពអង់គ្លេស ។ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ជាមួយចំណេះដឹងថ្មីៗពីពិភពលោក។ តាមប្រសាសន៍ឱ្យដឹងរបស់អ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ បានគូបញ្ជាក់ថា ឱកាសធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងមិនធ្លាប់មានក្នុងឆាកជីវិតសម្រាប់កុមារីកម្ពុជា ២រូប គឺមានអត្ថន័យលើសពីការហោះហើរ និងដើរកំសាន្ត ដោយសារតែវាគឺជាបទពិសោធន៍វិសេសវិសាលបំផុតក្នុងឆាកជីវិតរបស់ប្អូនៗ ដែលផ្តល់នូវចំណេះដឹងថ្មីៗពីពិភពលោក និងពង្រឹងទំនុកចិត្តលើខ្លួនឯងកាន់តែច្រើន ដែលនេះជាអ្វីដែល ប្អូនៗមិនធ្លាប់គិតថាអាចទៅរួច ។ លោកស្រី ថា កុមារីកម្ពុជា ២រូបមកពីអង្គការផ្កាយសមុទ្រមាន សំណាងបានដើរលើវាលស្មៅនៃកីឡដ្ឋានក្លឹប Tottenham Hotspur នៅទីក្រុងឡុងដ៍ដោយមានមោទនភាពបំផុត និងជាពិសេស គឺកាន់ដៃកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោកក្នុងពិធីបើកការប្រកួតផ្លូវការ Premier League តទល់នឹងក្លឹប Burnley ។…
-
ការយល់កាន់តែច្បាស់អំពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ការបង្រៀនកាន់តែរីកចម្រើន

(ភ្នំពេញ)៖ សិក្ខាកាមដែលជាគ្រូឧទ្ទេសក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ២រូប គឺលោក ម៉ាន់ សិថា ប្រធានការិយាល័យអភិវឌ្ឍកម្មវិធីសិក្សាអប់រំកាយនិងកីឡានៃនាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត និង លោក ព្រាប វុទ្ធារ៉ា ប្រធានការិយាល័ស្រាវជ្រាវនិងគ្រប់គ្រងបណ្ណល័យនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានលើកឡើងថា អត្ថប្រយោជន៍នៃការយល់ដឹងបានកាន់តែច្បាស់អំពីការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដែលជាការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលបានបង្កលក្ខណៈកាន់តែងាយស្រួល សម្រាប់គ្រូបង្រៀនក្នុងការចងក្រងបណ្តុំឯកសារ ឬទន្ន័យអំពីលទ្ធផលនៃការធ្វើតេសកាយសម្បទាដែលពាក់ព័ន្ធ នឹងសុខភាពប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើម ។ ការថ្លែងលើកឡើង ពីមន្រ្តីក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡាទាំងពីររូបខាងលើនេះ បានធ្វើឡើង ក្រោយបញ្ចប់វគ្គសិក្ខាសាលា ស្តីពី “ការអភិវឌ្ឍសម្ភារគ្រូបង្រៀតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT)” នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។ ជាមន្រ្តីជំនាញ និងជាគ្រូឧទ្ទេសផងនោះ លោកយល់ឃើញថា អត្ថប្រយោជន៍នៃចំណេះដឹង ស្តីពី “ការអភិវឌ្ឍសម្ភារគ្រូបង្រៀតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដែលជាបច្ចេកវិទ្យាថ្មី នៃការវិវឌ្ឍជឿនលឿននាសម័យថ្មី នឹងជួយឱ្យការបង្រៀនរបស់គ្រូបង្រៀនកាន់តែល្អប្រសើរឡើង។ ព្រោះនាពេលឆាប់ៗខាងមុខនេះ មិនត្រឹមតែគ្រូបង្រៀនទេ ដែលយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ប្រជាពលរដ្ឋក៏នឹងយល់ដឹងដូចគ្នាផងដែរ ។…
-
មន្រ្តីសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ៤រូប ចូលរួមបណ្តុះបណ្តាលអាជ្ញាកណ្ដាល និងគ្រូបង្វឹកគុនចម្រុះ នៅប្រទេសបារ៉ែន

(ភ្នំពេញ)៖ មន្រ្តីបច្ចេកទេសកម្ពុជាចំនួនរូបត្រូវបានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានបញ្ជូនទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល និងគ្រូបង្វឹកគុនចម្រុះ នៅប្រទេសបារ៉ែន។ លោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានឱ្យដឹងថា ការទទួលបានឱកាសបញ្ជូនមន្រ្តី៤រូបនៃសហព័ន្ធកីឡាគុនចម្រុះកម្ពុជាទៅចូលរួមក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលនេះ គឺមានការសម្របសម្រួល គាំទ្រពី ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។ វគ្គបណ្តុះបណ្តាលមានការចូលរួមពីបណ្តាគណៈកម្មាធិការអូឡាំពិក ចំនួន ៣០ប្រទេសក្នុងតំបន់អាស៊ី ដោយមានសិក្ខាកាមចូលរួមចំនួន ១១៩នាក់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសប៉ារ៉ែន។ កម្មវិធីបណ្តុះបណ្តាលមួយនេះ មានឈ្មោះថា វគ្គណ្តុះបណ្តាលអាជ្ញាកណ្ដាល និងគ្រូបង្វឹក លើកទី១ (1st Olympic Council of Asia – Asian Mixed Martial Arts Association Referees & Coaches Development Program) បានរៀបចំឡើង ដោយកម្មវិធីអភិវឌ្ឍន៍ក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងសមាគមកីឡាយុទ្ធគុនចម្រុះអាស៊ី ក្នុងគោលបំណងគាំទ្រដល់ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កីឡាយុទ្ធគុនចម្រុះ (MMA) និងធ្វើឱ្យប្រសើរឡើងនូវកម្រិតនៃការអនុវត្តបច្ចេកទេសនៅទូទាំងតំបន់អាស៊ី ជាពិសេសការត្រៀមលក្ខណៈចូលរួមការប្រកួត 3rd Asian…
-
ឯកឧត្តម លី កុសល៖ សហព័ន្ធវាយសីខិតខំអំពាវនាវស្វះស្វែងរកប្រភពចំណូលពីសប្បុរសជន ដើម្បីលើកទឹកចិត្តដល់កីឡាករ កីឡាការិនីជ័យលាភី

(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជា បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់គ្រូបង្វឹកកីឡាករកីឡាការិនីវាយសីកម្ពុជា ដែលបានប្រឹងប្រែងដណ្តើមបានមេដាយ មាស ប្រាក់ និងសំរឹទ្ធ ជូនជាតិ និងសហព័ន្ធ សរុបចំនួន១៥លាន២សែនរៀល ពីការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ (BA SEA Regional Championship 2025) ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ កាលពី ខែ កក្តដា ឆ្នាំ២០២២៥ ។ពិធីប្រគល់រង្វាន់លើកទឹកចិត្តនេះ បានធ្វើឡើងនៅអាគារគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា .ថ្នាក់ដឹកនាំតំណាងក្រសួងអប់រំយុវជននិងកីឡា និងតំគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាបានជម្រាបជូនថា ការប្រកួតកីឡាវាយសីប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ (BA SEA Regional Championship 2025) បានធ្វើឡើង កាលពីថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវាយសីពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានប្រតិភូ…
-
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ៖ កីឡាអាស៊ាន ជាចលនាផ្សព្វផ្សាយ បំផុសឱ្យប្រជាជន រស់នៅប្រកបដោយសុខភាពល្អ

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជននិងកីឡា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានប្រារព្ធទិវាកីឡាអាស៊ាន ក្នុងគោលបំណង រំលឹកដល់ថ្ងៃបង្កើតសហគមន៍អាស៊ាន និងលើកកម្ពស់សកម្មភាពកីឡារបស់សហគមន៍អាស៊ាន ផ្សព្វផ្សាយ បំផុសឱ្យប្រជាជន នៃបណ្តាប្រទេសសមាជិកអាស៊ានចូលរួមលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ នៅក្នុងតំបន់ និងពិភពលោក រួមចំណែកអភិវឌ្ឍសង្គមជាតិ។ ទិវាកីឡាអាស៊ានដែលជាចលនាបំផុសដ៏មានសារៈសំខាន់ផ្តោតលើការផ្សព្វផ្សាយអំពីសកម្មភាពលេងកីឡាដើម្បីសុខភាពនេះ បានប្រព្រឹត្តិទៅនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក មានមាសភាពថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកកីឡា បុគ្គលិកអប់រំនៃនាយកដ្ឋានជំនាញ អង្គភាពពាក់ព័ន្ធ សហព័ន្ធកីឡាជាតិ សរុបចំនួន ៥៥០នាក់។ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជនបានជម្រាបជូនថា ទិវាកីឡាអាស៊ាន “ASEAN Sports Day” ឆ្នាំ២០២៥នេះ បានរៀបចំប្រភេទកីឡាដូចជា ហាត់ប្រាណតាមចង្វាក់ភ្លេង បុរស-នារី កីឡាបាល់ទះ បុរស-នារី កីឡាបាល់បោះ បុរស-នារី និងការហាត់ប្រាណជាមួយឧបករណ៍។ ហើយសកម្មភាព ប្រកួតគ្រប់ប្រភេទកីឡាទាំងអស់នេះ ពុំមានជាជើងឯក ពានរង្វាន់ ឬជ័យលាភីទេ គឺដើម្បីភាពសប្បាយរីករាយ មិត្តភាព សាមគ្គីភាព សុខភាព និងអបអរទិវាកីឡាអាស៊ាន នៃថ្ងៃកំណើតរបស់សហគមន៍អាស៊ាន។ ឯកឧត្តម…
-
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ៖ អាស៊ានបាននឹងកំពុងធ្វើការយ៉ាងសកម្មឆ្ពោះទៅរកការលើកកម្ពស់របៀបរស់នៅរបស់ប្រជាជនឱ្យមានសុខភាពល្អ

(ភ្នំពេញ)៖ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងលើកឡើងថា ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព Fit ASEAN ឆ្នាំ២០២៥ ក្រោមប្រធានបទ «សហគមន៍មានសុខភាពល្អ សហគមន៍មានការអភិវឌ្ឍ»ត្រូវបានធ្វើឡើងដោយអនុវត្តផែនការអាស៊ាន ក្នុងគោលបំណងលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងការធ្វើតេស្តកាយសម្បទាប្រជាជននៅក្នុងបណ្តារដ្ឋជាសមាជិកអាស៊ានទាំងមូល។ការប្រារព្ធទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាពនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅលើសួនច្បាររូបសំណាកព្រះនាងប្រាជ្ញាបារមី ជាតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមពីគ្រូបង្វឹក កីឡាករ កីឡាការិនី សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុប ៥០០នាក់ ។ ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ ទៀតថា អាស៊ានបាននឹងកំពុងធ្វើការយ៉ាងសកម្មឆ្ពោះទៅរកការលើកកម្ពស់របៀបរស់នៅរបស់ប្រជាជនឱ្យមានសុខភាពល្អ និងប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ។ ដើម្បីចូលរួមចំណែកអនុវត្តផែនការអាស៊ាននេះ ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៣ កន្លងទៅនេះ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់តំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ានស្ថិតនៅសួនច្បារព្រះនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាសមិទ្ធផលមួយ បន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន…