Category: កីឡា

  • ខួបលើកទី ៣០ នៃទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត អ្នកចូលរួមអាចនឹងមានកំណើនច្រើនទ្វេដង

    ខួបលើកទី ៣០ នៃទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត អ្នកចូលរួមអាចនឹងមានកំណើនច្រើនទ្វេដង

    អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត អ្នកចូលរួមអាចនឹងមានកំណើនច្រើនទ្វេដង (ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ស្តីអំពី ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ដែលធ្វើឡើងនៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែតុលា ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែង លើកឡើងថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ឆ្នាំ២០២៥ ដែលជាខួបគម្រប់ ៣០ឆ្នាំ អ្នកចូលរួមរត់ទាំងភ្ញៀវជាតិនិងអន្តរជាតិអាចនឹងកើនឡើងទ្វេដង។ខណៈការចុះឈ្មោះគិតត្រឹមថ្ងៃទី០៣ ខែ តុលា មានចំនួនជិត ១ម៉ឺននាក់បាត់ទៅហើយ។ ហើយព្រឹត្តិការណ៍មួយនេះ កាលពីឆ្នាំ២០២៤កន្លងទៅ ដោយមានវត្តមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចូលរួមជាលើកដំបូងមានអ្នកចូលរួមមានរហូតជាងម៉ឺននាក់ឯណោះ។ អគ្គលេខាធិការ NOCCខាងលើ បានរំលឹកទៀតថា ព្រឹត្តិការណ៍ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅអង្គរខួបលើកទី៣០នេះ វត្តមាននាយករដ្ឋមន្រ្តី សម្តេច ហ៊ុន ម៉ាណែត ចូលរួមរត់លើវិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រ ដោយឆ្នាំមុនសម្តេចរត់តែចម្ងាយ៥គីឡូម៉ែត្រប៉ុណ្ណោះ។ អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍រត់មួយនេះ គណៈកម្មការនឹងមានការរឹតបន្តឹងយន្តការដឹកនាំកាន់តែច្បាស់លាស់ ដើម្បីសុខសុវត្ថិភាព និងទំនុកចិត្តការចូលរួមរបស់ភ្ញៀវកាន់តែមានភាពកក់ក្តៅផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ក្នុងចំណោមភ្ញៀវចុះឈ្មោះចូលរួមជិត១ម៉ឺននាក់ ឃើញថា មានភ្ញៀវអន្តរជាតិមានចំនួន…

  • តស់!ធីមយើងដាក់ពាក្យចូលរួមប្រកួតទាញព្រ័ត្រលើកស្ទួយកីឡាអត្តសញ្ញាណជាតិ

    តស់!ធីមយើងដាក់ពាក្យចូលរួមប្រកួតទាញព្រ័ត្រលើកស្ទួយកីឡាអត្តសញ្ញាណជាតិ

    (ភ្នំពេញ)៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានចេញសេចក្តីប្រកាសជូនដំណឹងជូនដល់សមាគមនកីឡាទាញព្រ័ត្រក្រសួង ស្ថាប័ន រាជធានី-ខេត្ត ជ្រាបថា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នឹងរៀបចំការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែ ធ្នូឆ្នាំ២០២៥ នៅទីតាំងទីលានតេជោ (ពយតាមូង)ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោក ចាប រតនា អគ្គលេខាធិការ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានមានប្រសាសន៍ឱ្យដឹងដែរថា ការប្រកួតថ្នាក់ក្នុងឆ្នាំ២០២៥នេះ សហព័ន្ធបានរៀបចំលើ៤វិញ្ញាសាស្មើ៤ប្រភេទទម្ងន់បុរសនិងនារី មានដូចជា៖ ១.បុរសវិញ្ញាសាប្រកួត៨នាក់ទល់៨នាក់ទម្ងន់៦០០គីឡូក្រាម. ២.នារីវិញ្ញាសាប្រកួត៨នាក់ទល់៨នាក់ទម្ងន់៥០០គីឡូក្រាម. ៣.បុរសវិញ្ញាសាប្រកួត៤នាក់ទល់៤នាក់ ទម្ងន់៣០០គីឡូក្រាម.៤.នារីវិញ្ញាសាប្រកួត៤នាក់ទល់៤នាក់ ទម្ងន់២៥០គីឡូក្រាម។ អគ្គលេខាធិការ ខាងលើបានគូសបញ្ជាក់ទៀតថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ក្រោមថវិកាឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡានេះ បានធ្វើឡើង មានគោលបំណងធំៗចំនួន៤ដូចជា៖ (១) ដើម្បីចូលរួមថែរក្សា និងអភិរក្ស ល្បែងទាញព្រ័ត្រ ដែលជាល្បែងដ៏មានប្រជាប្រិយភាពនិង មានទំនាក់ទំនងនឹងវប្បធម៌ ប្រពៃណីខ្មែរតាំងពីបុរាណកាលមក (២) ដើម្បីអភិវឌ្ឍន៍ពីល្បែងកីឡាទាញព្រ័ត្រ ទៅជាការរៀបចំការប្រកួតលក្ខណៈជ្រើសរើសជើងឯកថ្នាក់ជាតិ និងជ្រើសជើងឯកកម្រិតអាស៊ាន អាស៊ី និងពិភពលោក និងប្រែក្លាយទៅជាកីឡាដែលមានសក្តានុពលតំណាងជាតិលើឆាកអន្តរជាតិ (៣) ជ្រើសរើសក្រុម និងកីឡាករ កីឡាការិនី ដែលមានសមត្ថភាពល្អៗ និងឆ្នើម សម្រាប់ត្រៀមចូលរួមការប្រកួតលក្ខណៈ…

  • វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត១ទ្រីអាត្លុង មានសារៈសំខាន់សម្រាប់គ្រូយកទៅបណ្តុះគ្រាប់ពូជបន្តវេន

    វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត១ទ្រីអាត្លុង មានសារៈសំខាន់សម្រាប់គ្រូយកទៅបណ្តុះគ្រាប់ពូជបន្តវេន

    (ភ្នំពេញ)៖ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាល ទ្រីយ៉ាត្លុងកម្រិត១ រៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមឧបត្ថម្ភគាំទ្រពីអង្គការសាមគ្គីអូឡាំពិក គឺជាវគ្គមួយមានសារៈសំខាន់សម្រាប់គ្រូបង្វឹកយកទៅបណ្តុះបណ្តាលគ្រាប់ពូជទ្រីអាយ៉ាត្លុងបន្តវេន។ លោកថា វគ្គនេះពិត ខុសប្លែកពីវគ្គមុនៗ ដ្បិតមានគ្រូឧទ្ទេសកម្រិតអន្ដរជាតិមកបង្រៀនដោយផ្ទាល់ ដែលជាឱកាសសម្រាប់សិក្ខាកាមគ្រប់រូបសិក្សារៀនសូត្រនូវចំណេះដឹងថ្មីៗ អំពីក្បួនច្បាប់អន្ដរជាតិ សម្រាប់ធ្វើជាទុនក្នុងការចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សឆ្ពោះទៅរកការអភិវឌ្ឍ និងពង្រីកសក្ដានុពលកីឡាទ្រីយ៉ាត្លុងក្នុងប្រទេសកម្ពុជា ពិសេសគឺការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ តែម្ដង។ សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល សាមគ្គីអូឡាំពិក គ្រូបង្វឹកកម្រិត១ នេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១-៥ ខែតុលា មានសិក្ខាកាម២៥នាក់ ក្នុងនោះក៏មានសិក្ខាកាមជាគ្រូបង្វឹកមកពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងវៀតណាម ដែលជាដៃគូអភិវឌ្ឍន៍ចូលរួមរៀនវគ្គនេះចំនួន ៥នាក់ផងដែរ។ រីឯគ្រូឧទ្ទេស គឺជាជំនាញការមកពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងពិភពលោកផ្ទាល់ រួមមានលោក Lozada Antony ជនជាតិហ្វីលីពីន និងលោកស្រី Pham Thuy Vi ជនជាតិវៀតណាម៕ រូបភាព ៖ ជីម ភារ៉ាអត្ថបទ ៖ ជាវ ចន្ធូ

  • អនុប្រធានទី២សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា អនុញាតឱ្យគ្រូជំនាញទូករ៉ូអ៊ីងជនជាតិអង់គ្លេសចូលជួបសំសម្តែងការគួរសម

    អនុប្រធានទី២សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា អនុញាតឱ្យគ្រូជំនាញទូករ៉ូអ៊ីងជនជាតិអង់គ្លេសចូលជួបសំសម្តែងការគួរសម

    (ភ្នំពេញ)៖ ឯកឧត្តម សរ សិទ្ធ អនុប្រធានទី២សហព័នធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូងអ៊ីងកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភិរៈ អនុប្រធាន និងឯកឧត្តម បណ្ឌិត មាស សារិន អគ្គលេខាធិការ បានអនុញាតឱ្យលោក KEITH BROWN គ្រូបង្វឹកជំនាញបណ្តុះបណ្តាលទូករ៉ូអ៊ីងជនជាតិអង់គ្លេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំ មណ្ឌលក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២៥។ជំនួបសម្តែងការគួរសមនេះ បានធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ផ្សារភ្ជាប់ទំនាក់ទំនងដើម្បីចូលរួមធ្វើជាគ្រូបង្វឹកលើជំនាញកីឡាទូករ៉ូអ៊ីងសម្រាប់ក្រុមជម្រើសជាតិទូក។ នាឱកាសនោះ ឯកឧត្តម សរ សិទ្ធិ អនុប្រធានទី២ បានមានប្រសាសន៍ជម្រាបជូនទៅលោក KEITH BROWNគ្រូជំនាញបង្វឹកទូករ៉ូអ៊ីងថា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានទូកចំនួន៤ប្រភេទមានដូចជា ទូកកានូ ទូកកាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណីខ្នាតអន្តរជាតិ ដែលបច្ចុប្បន្ន ប្រភេទទូកទាំងអស់កំពុងហ្វឹកហាត់ត្រៀមខ្លួនចូលរួមការប្រកួតអន្តរជាតិនានា…

  • ព្រឹត្តិការណ៍កីឡាអូឡាំពិកកុមារបង្កើតឡើងនៅកម្ពុជា ជាការបញ្ជ្រាបចលនាអូឡាំពិកដែលធ្វើឱ្យកុមារស្គាល់វិន័យ

    ព្រឹត្តិការណ៍កីឡាអូឡាំពិកកុមារបង្កើតឡើងនៅកម្ពុជា ជាការបញ្ជ្រាបចលនាអូឡាំពិកដែលធ្វើឱ្យកុមារស្គាល់វិន័យ

    (ភ្នំពេញ)៖ កម្ពុជាបានប្រកាសរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកជាលើកដំបូងនៅថ្ងៃទី១ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើបអ៊ីអន៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍កីឡាអូឡាំពិកកុមារដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំកកម្ពុជានេះ ក្នុងគោលដៅគោរពនូវគោលការណ៍ចលនាអូឡាំពិកអន្តរជាតិដែលកំពុងជំរុញឱ្យអូឡាំពិកប្រទេសនីមួយៗធ្វើការផ្សព្វផ្សាយនិងជំរុញអំពីឧត្តមគតិ និងគុណតម្លៃអូឡាំពិកដល់កុមារ។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍លើកឡើងថា ព្រឹត្តិការណ៍អូឡាំពិកកុមារ ដែលកម្ពុជាយើងបង្កើតឡើងជាលើកដំបូងនេះ មានគោលដៅបញ្ជ្រាបបំផុសចលនាកីឡាអូឡាំពិកដល់កុមារ ដែលជាផ្នែកមួយជួយជំរុញឱ្យកុមារមានវិន័យ ចេះបង្កើតមិត្តភាព មានទំនាក់ទំនងល្អ និងមានភាពក្លាហាន។ កុមារក៏នឹងមានឆន្ទៈ ចេះប្រឹងប្រែងដោយខ្លួនឯង សម្រេចចិត្តខ្លួនឯង។មានន័យថា កុមារយល់ដឹងពីគុណតម្លៃទាំងអស់នេះ កុមារមានគុណតម្លៃចេះគោរពនៅក្នុងសង្គមបានល្អ។ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ព្រឹត្តិការណ៍កីឡាអូឡាំពិកកុមារនេះ គឺជាផ្នែកមួយដែលនិងចូលរួមបណ្តុះផ្នត់គំនិតសម្រាប់កុមារពីក្មេងទៅ ដែលជាគោលដៅចម្បងរបស់ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការជំរុញឱ្យចលនាកីឡាអូឡាំពិកកុមារក្លាយជាសារសំខាន់សម្រាប់ជាតិចាប់ពីឆ្នាំ២០២៦ខាងមុខនេះតទៅ។ ហើយយុទ្ធនាការមួយនេះគឺជាការបញ្ជា្របគុណតម្លៃអូឡាំពិកពីកុមារភាពទៅ ពោលកុមារដែលឈ្នះពាននិងជំរុញឆន្ទៈឱ្យពួកគាត់មានមហិច្ឆិតាឈានទៅដល់ការឈ្នះមេដាយអូឡាំពិកនៅពេលអនាគត។ លោកស្រី ខៀវ វរះច័ន្ទ នាយិកាផ្នែកទីផ្សារ ក្រុមហ៊ុន អេ អាយ អេ…

  • អ្នករត់មិនមែនអាជីពរបស់កម្ពុជា ៧រូប បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Berlin Marathon 2025

    អ្នករត់មិនមែនអាជីពរបស់កម្ពុជា ៧រូប បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Berlin Marathon 2025

    (ភ្នំពេញ)៖ អ្នករត់មិនមែនអាជីពនៅកម្ពុជា៧រូបបានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍កីឡារត់ម៉ារ៉ាតុង Berlin Marathon 2025 នាទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ កាលពីពេលថ្មីនេះ។ កីឡាករកម្ពុជា៧រូបដែលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍រត់អន្តរជាតិនេះ មានកីឡាករ ជីម គង់ហ៊យ.ហុង វណ្ណថេត.ឡេង តុង.លីម៉េង ឃាង.ពន្លឺ តុលា.សុខ ហេង .ជា សុថេង។ លោក ឡេង តុង កីឡាករមួយរូប ក្នុងចំណោម៧រូបកីឡាកររត់មិនមែនអាជីពរបស់កម្ពុជា បានគូសបញ្ជាក់ ឱ្យដឹងដែរថា ដើមចមដែលជំរុញឱ្យកីឡាកររត់មិនមែនអាជីពកម្ពុជា៧រូប សម្រេចចិត្តចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ មានគោលបំណងលើកកម្ពស់សុខភាព និងចង់សាកល្បងជាមួយអ្នករត់អន្តរជាតិនៅលើពិភពលោក។ ទន្ទឹមនោះ ក៏ចង់បង្ហាញរំលេចទង់ជាតិកម្ពុជាទៅកាន់អន្តរជាតិ តាមរយៈសកម្មភាពចូលរួមរត់របស់អត្តពលិកមិនមែនអាជីព គឺផ្តើមចេញពីក្តីស្រលាញ់និងចូលរួមលើកតម្លើងកេត្យានុភាពកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ លោក ឡេង តុង បានអះអាងទៀតថា សកម្មភាពចូលរួមរត់របស់អត្តពលិកមិនមែនអាជីពនៅលើឆាកអន្តរជាតិ គឺបានចូលរួមជាច្រើនលើករួចមកហើយ គ្រប់សកម្មភាពចូលរួមអត្តពលិកតែងតែរត់កាន់ទង់ជាតិកម្ពុជា ដែលជាសារបង្ហាញឱ្យអន្តរជាតិមើលឃើញថា ទោះបីកម្ពុជាជាប្រទេសតូច ក៏ប៉ុន្តែកម្ពុជាមានការរីកចម្រើននិងសន្តិភាព និងស្រលាញ់គិតគូយ៉ាងខ្លាំងចំពោះសុខមាលភាពប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍Berlin Marathon 2025 នាទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ជាការត់ម៉ារ៉ាតុងចម្ងាយ៤២.១៩៥គីឡូម៉ែត្រ ដែលមានអត្តពលិកអន្តរជាតិចូលរួមចំនួន៥៥០០០នាក់ ក្នុងនោះអត្តពលិកមិនមែនអាជីពរបស់កម្ពុជាចូលរួម៧រូប ខណៈអត្តពលិកឈាមជ័រខ្មែរមួយចំនួនក៏បានចូលរួមមួយចំនួនផងដែរ។បន្ទាប់ពីព្រឹត្តិការណ៍ ម៉ារ៉ាតុងនៅប្រទេសអាល្លឺម៉ង់នេះ…

  • ឯកឧត្តម វ៉ាត់ ចំរើន ៖ ការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងអំពីសារធាតុញៀន និងប៉ូវកម្លាំងដល់កីឡាករវ័យក្មេងគឺជារឿងសំខាន់

    ឯកឧត្តម វ៉ាត់ ចំរើន ៖ ការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងអំពីសារធាតុញៀន និងប៉ូវកម្លាំងដល់កីឡាករវ័យក្មេងគឺជារឿងសំខាន់

    (ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា ការផ្សព្វផ្សាយបញ្ជ្រាបនូវចំណេះដឹងអំពីសារធាតុញៀន និងសារធាតុប៉ូវកម្លាំង ដែលត្រូវបានហាមឃាត់ក្នុងវិស័យកីឡា(សារធាតុដូប៉ា)ដល់កីឡាករកីឡាការិនីវ័យក្មេងពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាការអប់រំផ្សព្វផ្សាយដែលបានផ្តល់ចំណេះដឹងគ្រប់កីឡាករកីឡាការិនីជម្រើសជាតិ ព្រមទាំងមន្រ្តីសហព័ន្ធ ដើម្បីយល់ដឹងកាន់តែច្បាស់អ្វីទៅហៅថាជាសារធាតុញៀន និងប៉ូវកម្លាំង ដែលជាបំរាមហាមឃាត់របស់អង្គការវ៉ាដារបស់ពិភពលោក។ ការគូសបញ្ជាក់ របស់ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម វ៉ាត់ ចំរើន ក្នុងសិក្ខាសាលា ស្តីពីការធ្វើតេស្តក្នុងព្រឹត្តិការណ៍កីឡាប្រកួតអន្តរជាតិដល់អត្តពលជាអនិតិជនរបស់ទីភ្នាក់ងារប្រឆាំងសារធាតុដូប៉ាកម្ពុជានៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០២៥។ ឯកឧត្តម រដ្ឋលេខាធិការ បានអះអាងទៀតថា សម្រាប់សិក្ខាសាលាដែលទីភ្នាក់ងារប្រឆាំងសារធាតុដូប៉ាកម្ពុជារៀបចំឡើងនេះ មានគោលបំណងផ្តល់ចំណេះដឹងដល់កីឡាករកីឡាការិជម្រើសជាអនិតិជន និងមន្រ្តីសហព័ន្ធនិងគ្រូបង្វឹកដែលមានតួនាទីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីនៅប្រទេសប៉ារ៉ែនក្នុងពាក់កណ្តាលខែ តុលា ខាងមុខនេះ។ ឯកឧត្តម វ៉ាត់ ចំរើន រំលេចថា ចំណេះដឹងពាក់ព័ន្ធនិងសារធាតុញៀន និងសារធាតុលើកម្លាំងហាមឃាត់ក្នុងវិស័យកីឡានេះ គឺជាការផ្តល់នូវចំណេះដឹង ដើម្បីសម្រួលនូវឥរិយាបទកីឡាករកីឡាការិនីត្រៀមខ្លួនជាស្រេចក្នុងការចូលរួមធ្វើតេស្តជាមួយទីភ្នាក់ងារប្រឆាំងដូពីងពិភពលោកក្នុងព្រឹត្តិការណ៍យុវជនអាស៊ីមុនប្រកួតនិងក្រោយប្រកួត។ ក្នុងសិក្ខាសាលានេះ អ្នកជំនាញប្រចាំ CADA នឹងអប់រំលម្អិតពីកាតព្វកិច្ចរបស់អត្តពលិកវ័យក្មេងបានយល់ដឹង និងអនុវត្តប្រកបដោយប្រសិទ្ធភាព ព្រោះពាក់ព័ន្ធនឹងកិត្តិយសកីឡាករកីឡាការិនី និងប្រទេសជាតិតែម្ដង។ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ២០២៥ នៅប្រទេសបារ៉ែន នឹងប្រព្រឹត្តទៅពីថ្ងៃទី២២ដល់ថ្ងៃទី៣១ ខែតុលា…

  • ប្រធានNOCបានលើកឡើងថា រដ្ឋបាលកីឡា បានផ្ដល់នូវពុទ្ធិល្អៗ ថ្មីៗ ទាំងរដ្ឋបាលកីឡា បច្ចេកទេសកីឡាវិទ្យាសាស្រ្តកីឡា និងទ្រឹស្ដីកីឡា

    ប្រធានNOCបានលើកឡើងថា រដ្ឋបាលកីឡា បានផ្ដល់នូវពុទ្ធិល្អៗ ថ្មីៗ ទាំងរដ្ឋបាលកីឡា បច្ចេកទេសកីឡាវិទ្យាសាស្រ្តកីឡា និងទ្រឹស្ដីកីឡា

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែង ក្នុងពិធីបិទវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា នាល្ងាចថ្ងៃទី១៩ ខែ ខែកញ្ញា ឆ្នាំ២០២៥នេះថា វគ្គរដ្ឋបាលកីឡា គឺជាមូលដ្ឋានដ៏មានសារៈសំខាន់ ក្នុងដំណើរការដឹកនាំ គ្រប់គ្រងអង្គការកីឡាប្រកបដោយតម្លាភាព សុចរិតភាព អភិបាលកិច្ចល្អ និងភាពជាអ្នកដឹកនាំល្អ ស្របដើម្បីធានាប្រសិទ្ធភាពការងារកីឡាឈានទៅអភិវឌ្ឍវិស័យកីឡាជំនាញនីមួយៗ ឲ្យទទួលបានភាពប្រកួតប្រជែងស្មើគុណផលកីឡាកម្រិតតំបន់ ទ្វីប និងពិភពលោក នាពេលអនាគត។ ឯកឧត្តមទេសរដ្ឋមន្ដ្រីបានគូបញ្ជាក់ទៀតថា ការយល់ដឹងអំពីគោលការណ៍អភិបាលកិច្ចល្អរបស់ចលនាអូឡាំពិក ដែលជាគោលការណ៍គន្លឹះសំខាន់តម្រូវឲ្យសមាជិកនៃចលនាអូឡាំពិកទាំងអស់រួមទាំងសហព័ន្ធកីឡាជាតិអនុវត្តឲ្យខ្ជាប់ខ្ជួន ដើម្បីធានាអនុលោមភាពស្របតាមធម្មនុញ្ញអូឡាំពិក។ ទៀតសោធ វគ្គសាមគ្គីអូឡាំពិក ស្តីអំពី រដ្ឋបាលកីឡា ត្រូវសិក្សារៀនសូត្រ និងយល់ដឹងច្បាស់លាស់នូវនិយាមរដ្ឋបាលកីឡាជាតិ និងនិយាម រដ្ឋបាលកីឡាអន្តរជាតិ ។មានន័យថា កម្ពុជាមានគោលនយោបាយកីឡាជាតិ មានគោលការណ៍យុទ្ធសាស្រ្ត និងអភិវឌ្ឍកីឡាជាតិ ដែលជាបន្ទាត់នយោបាយតម្រង់ទិសក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ ។ ឯកឧត្តមបណ្ឌិត ថោង ខុន បន្ដថា វគ្គសិក្សានេះ បានផ្ដល់នូវពុទ្ធិល្អៗ ថ្មីៗ ទាំងរដ្ឋបាលកីឡា បច្ចេកទេសកីឡា វិទ្យាសាស្រ្តកីឡា និងទ្រឹស្ដីកីឡា…

  • ការផ្សព្វផ្សាយចំណេះដឹងការធ្វើតេស្តកាយសម្បទាតាមរយៈបណ្តាញអតីតគរុនិស្សិតនៃទ្យាស្ថានជាតិអប់រំកាយនិងកីឡាមានសារៈប្រយោជន៍ខ្លាំងលើការអភិវឌ្ឍសុខមាលភាពប្រជាជន

    ការផ្សព្វផ្សាយចំណេះដឹងការធ្វើតេស្តកាយសម្បទាតាមរយៈបណ្តាញអតីតគរុនិស្សិតនៃទ្យាស្ថានជាតិអប់រំកាយនិងកីឡាមានសារៈប្រយោជន៍ខ្លាំងលើការអភិវឌ្ឍសុខមាលភាពប្រជាជន

    (ភ្នំពេញ)៖ ថ្លែងក្នុងបទសម្ភាសន៍ ក្រោយបញ្ចប់សិក្ខាសាលា ស្តីពី “បណ្តាញអតីតគរុនិស្សិត” ដែលរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ក្នុងគម្រោងអភិវឌ្ឍន៍គុណភាពគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT)។ អ្នកគ្រូ ជិន ស្រីខួច គ្រូបង្រៀនអប់រំកាយនិងកីឡា មកពីខេត្តរតនៈគីរី បានបញ្ជាក់ថា ចំណេះដឹងពាក់ព័ន្ធការធ្វើតេស្តកាយសម្បទា និងការប្រើប្រាស់កម្មវិធីតេស្តកាយសម្បទា ឬ PFT App (Physical Fitness Test Application) បានផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់គ្រូបង្រៀនអប់រំកាយនិងកីឡា ព្រោះអាចសម្រួលដល់ការប្រមូលទិន្ន័យលទ្ធផលតេស្តកាយរបស់សិស្សានុសិស្សកាន់ឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ ក្នុងនាមជាគ្រូបង្គោលនៃបណ្តាញអតីតគរុនិស្សិតរបស់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា អ្នកគ្រូនឹងបន្តការចែករំលែកចំណេះដឹងដែលទទួលបានពីសិក្ខាសាលារយៈពេល៣ថ្ងៃនេះទៅកាន់គ្រូបង្រៀនអប់រំកាយនិងកីឡាដទៃទៀតនៅខេត្តរតនៈគិរី ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាជនកាន់តែល្អប្រសើរ ដែលជាការរួមចំណែកជួយឱ្យសង្គមជាតិកាន់តែរីកចម្រើន។ ជាមួយគ្នានេះដែរ លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា បានថ្លែងលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពី “បណ្តាញអតីតគរុនិស្សិត” គឺជាដំណើរការបង្កើតបណ្តាញអតីតគរុនិស្សិត ដើម្បីរៀបចំប្រមូល និងបញ្ជូនទិន្នន័យលទ្ធផលតេស្តកាយសម្បទារបស់សិស្សានុសិស្សនៅតាមបណ្តាលសាលារៀន ក៏ដូចជាការបង្កើនឱកាសទំនាក់ទំនង ការផ្សព្វផ្សាយពីការបង្រៀនមុខវិជ្ជាអប់រំកាយបែបថ្មីឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដែលជួយអភិវឌ្ឍដល់ការរីកលូតលាស់រាងកាយ និងសុខភាពរបស់សិស្សានុសិស្ស ឱ្យទទួលបានសុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវបញ្ញា។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបានផ្តាំផ្ញើដល់សិក្ខាកាមដែលជាគ្រូបង្រៀនអប់រំកាយនិងកីឡាទាំងអស់…

  • ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមរៀបចំកម្មវិធីប្រដាល់«អារាមគុនខ្មែរ» និង «រត់សហគមន៍» អបអរសាទរ ខួប២ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមរៀបចំកម្មវិធីប្រដាល់«អារាមគុនខ្មែរ» និង «រត់សហគមន៍» អបអរសាទរ ខួប២ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    (ខេត្តព្រះវិហារ)៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរយៈពេល ២ថ្ងៃនេះ «១៦-១៧កញ្ញា២០២៥» បានចូលរួមបង្កើតបរិយាកាសសប្បាយរីករាយ ដោយបានរៀបចំកម្មវិធីប្រដាល់ «អារាមគុនខ្មែរ» ដល់ជនភៀសសឹកនៅជំរំវត្តពោធិ៍៥០០០ដើម និងចូលរួម «រត់សហគមន៍» ចម្ងាយ៩គីឡូម៉ែត្រ នៅលើកំណាត់ផ្លូវកោះកេរ ដើម្បីអបអរសាទរ ខួប២ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក «១៧កញ្ញា២០២៣-១៧កញ្ញា២០២៥» ស្ថិតនៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ កម្មវិធីប្រដាល់ «អារាមគុនខ្មែរ» និង «រត់សហគមន៍» ចម្ងាយ៩គីឡូម៉ែត្រ ក្នុងពេលនោះ ក៏មានការចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមបាល់ទាត់មនុស្សធម៌ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាង ១ពាន់នាក់ ដែលព្រឹត្តិការណ៍ និងសកម្មភាពទាំងអស់នោះ បានបង្ហាញឲ្យឃើញពីការគាំទ្រ និងការចូលរួមក្នុងការថែរក្សាសម្បត្តិវប្បធម៌ និងបេតិកភណ្ឌជាតិយ៉ាងពិតប្រាកដ។ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពេលទស្សនាប្រដាល់ «អារាមគុនខ្មែរ» នៅជំរំជនភៀសសឹកវត្តពោធិ៍ ៥០០០ដើម…