Category: កីឡា

  • ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត៤០០គ្រឿង!

    ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត៤០០គ្រឿង!

    (ភ្នំពេញ)៖ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥នេះ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនកីឡាករ កីឡាការិនីសរុបចំនួន ៦២៨រូប ចូលរួមព្រឹត្តិការណ៍ប្រកួត ទាំងក្នុង និងក្រៅប្រទេស សរុបចំនួន ៣៩២គ្រឿង ។ នេះបើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់មកកាន់ផ្នែកព័ត៌មាននៃក្រុមអ្នកនំពាក្យក្រសួងមហាផ្ទៃថា ក្នុងចំណោមមេដាយជិត ៤០០គ្រឿងនោះ មេដាយឈ្នះក្នុងព្រឹត្តិការណ៍ប្រកួតក្នុងប្រទេស ទទួលបានចំនួនសរុប ២៣៧គ្រឿង រួមមាន មេដាយមាស ១០០គ្រឿង មេដាយប្រាក់ ៧០គ្រឿង និងមេដាយសំរឹទ្ធចំនួន ៦៧គ្រឿង និងព្រឹត្តិការណ៍ប្រកួតនៅក្រៅប្រទេស ទទួលបានមេដាយសរុប ១៥៥គ្រឿង រួមមានមេដាយមាស ៤១គ្រឿង មេដាយប្រាក់៥៧ និងមេដាយសំរឹទ្ធចំនួន ៥៧គ្រឿង។ បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ក្នុងរយៈពេល ៩ខែនេះដែរ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានបញ្ជូនមន្ត្រីចំនួន ១០រូប…

  • ព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៣

    ព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៣

    (ប្រទេសបារ៉ែន)៖ នារសៀល២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូ បានដឹកនាំ គ្រូបង្វឹក កីឡាករ និងកីឡាការិនីកម្ពុជា ២ប្រភេទកីឡា ក្នុងនោះមានកីឡាយូដូ និងជឺជីតស៊ូ បានធ្វើដំណើរមកដល់ព្រះរាជាណាចក្របារ៉ែន ដើម្បីចូលរួមការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៣ ដោយមានការទទួលស្វាគមន៍ពី ឯកឧត្តម ថោង ធន នាយរងបេសកកម្មកម្ពុជា៕ ដោយ ៖ ជាវ ចន្ធូ

  • កងទ័ពជើងទឹកកម្ពុជាបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោក លើកទី៥៤

    កងទ័ពជើងទឹកកម្ពុជាបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោក លើកទី៥៤

    (ភ្នំពេញ)៖ ក្រុមកីឡាករ-កីឡាការិនីកងទ័ពជើងទឹក នៃកងយុទ្ធពលខេមរភូមិន្ទកម្ពុជា ដែលដឹកនាំដោយ ឧត្តមនាវីទោ ចាយ ស៊ីជឿន បានវិលត្រឡប់មកដល់ប្រទេសកំណើតវិញហើយ ដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មចូលរួមក្នុង ព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោកលើកទី៥៤ ដែលប្រព្រឹត្តទៅរយៈពេលជាង ១០ ថ្ងៃ នៅខេត្តហូប៉ី សាធារណរដ្ឋប្រជាមានិតចិន។ បេសកម្មចូលរួមតំណាងជាតិ ក្រុមកម្ពុជាបានចេញដំណើរទៅកាលពីថ្ងៃទី ១៧ ខែតុលា និងត្រឡប់មកវិញនារាត្រីថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ តាមច្រកអាកាសយានដ្ឋានអន្តរជាតិតេជោ។ ឧត្តមនាវីទោ ចាយ ស៊ីជឿន បានរំលេចថា ព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោក លើកទី៥៤ ដែលរៀបចំដោយប្រទេសចិននេះ មានប្រទេសចូលរួមសរុប៩ ដោយប្រកួតលើប្រភេទកីឡាមានដូចជា៖បុរសរត់ប្រដាប់អាវុធ, នារីរត់អត់អាវុធ, និងបាញ់កាំភ្លើង។ ឧត្តមនាវីទោខាងលើ បានគូសបញ្ជាក់ថា ក្នុងចំណោមប្រទេសអាស៊ានទាំង១១ប្រទេស គឺមានតែកម្ពុជា១ប៉ុណ្ណោះដែលចូលរួមប្រកួត ខណៈប្រមីយ៉ាន់ម៉ា ចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍។ ហើយសម្រាប់ការប្រកួតប្រជែងវិញគឺកម្រិតខ្ពស់ ព្រោះភាគច្រើនជាប្រទេសមានសមត្ថភាពខ្លាំងក្នុងតំបន់អាស៊ី។ សម្រាប់បេសកម្មចូលរួមលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោកនេះ ទោះជាអត្តពលិកកម្ពុជាមិនទាន់អាចទទួលបានមេដាយដូចគោលដៅរំពឹងទុកនូវឡើយក្តី ប៉ុន្តែ ក្រុមអត្តពលិកកម្ពុជា បានបង្ហាញពីភាពថ្លៃថ្នូរ វិន័យ និងអត្តចរិកល្អប្រពៃ ក្នុងនាមជាប្រជាជាតិកម្ពុជា ដែលធ្វើឲ្យកម្ពុជាទទួលបាន ពានកិត្តិយស…

  • គិតត្រឹមថ្ងៃទី ២៦យប់មិញនេះកម្ពុជាទទួលបានមេដាយប្រាក់ ២និងសំរឹទ្ធ ២គ្រឿងក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី

    គិតត្រឹមថ្ងៃទី ២៦យប់មិញនេះកម្ពុជាទទួលបានមេដាយប្រាក់ ២និងសំរឹទ្ធ ២គ្រឿងក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី

    (ភ្នំពេញ)៖ គិតត្រឹមថ្ងៃយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះអត្តពលិកវ័យក្មេងកម្ពុជាដណ្តើមបានមេដាយសរុប៤គ្រឿងហើយ ពីការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៣ នៅព្រះរាជាណាចក្របារ៉ែន ។ មេដាយ៤គ្រឿងដែលជាកំណត់ត្រាថ្មីនេះ គឺកីឡាគុនខ្មែរដណ្តើមបានមេដាយចំនួន៣គ្រឿង ប្រាក់២និងសំរឹទ្ធ១ និងបញ្ចស៊ីឡាត់ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿង។ មេដាយ៤គ្រឿងដែលអត្តពកម្ពុជាដណ្តើមបានក្នុងព្រឹត្តិការណ៍កីឡាយុវជអាស៊ីហ្គេម លើកទី៣នេះជាមេដាយគិតត្រឹមថ្ងៃទី២៦នោះទេ ពោលអត្តពលិកកម្ពុជានូវសល់ប្រភេទកីឡាមួយចំនួនទៀតកំពុងបន្តការប្រកួតនៅឡើយ។ ពាក់ព័ន្ធនិងមេដាយដែលអត្តពលិកដណ្តើមបានពីព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីអាស៊ីនេះ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ គូសបញ្ជាក់ថា ការទទួលបានមេដាយសំរឹទ្ធ និងមេដាយប្រាក់ជាបន្តបន្ទាប់ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន នាពេលនេះ គឺជាកំណត់ត្រាថ្មីរបស់កម្ពុជា។ កំណត់ត្រាថ្មី ព្រោះការចូលរួមព្រឹត្តិការណ៍នេះកាលពី២លើកមុន កម្ពុជាពុំធ្លាប់បានឈ្នះមេដាយម្ដងណាទេ។ ឯកឧត្ដម រដ្ឋលេខាធិការ បានបញ្ជាក់ថា គិតត្រឹមពេលនេះយើងបានមេដាយប្រាក់២គ្រឿង និងសំរឹទ្ធ២គ្រឿង ឈរនៅលេខរៀងទី២៤ ក្នុងចំណោម ៤៥ប្រទេស យើងនឹងរង់ចាំមើលការប្រកួតកីឡាផ្សេងៗទៀតរបស់កម្ពុជា។ ដូច្នេះនេះជាកំណត់ត្រាប្រវត្តិសាស្តថ្មីដែលកម្ពុជាអាចដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដោយសារតែការចូលរួម២លើកកន្លងមក កម្ពុជាធ្លាប់បានឈ្នះមេដាយទេ។”ទាក់ទងទៅនឹងការចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣នេះដែរ ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា កម្ពុជារក្សាបាននូវសេចក្ដីថ្លៃថ្នូរ និងស្មារតីកីឡា មិត្តភាព សាមគ្គីភាព ហើយម្ចាស់ផ្ទះបារ៉ែនក៏បានទទួលបានយ៉ាងល្អ ទោះបីពួកគេទើបចូលខ្លួនទទួលយកភារៈជាអ្នករៀបចំព្រឹត្តិការណ៍ដ៏ធំនេះត្រឹមរយៈពេល៨ខែ…

  • គ្រូបង្វឹកកីឡាវាយសីថ្នាល រំពឹងខ្ពស់ថា កូនក្រុមរបស់ខ្លួនធ្វើបានល្អក្នុងព្រឹត្តិការកីឡាយុវជននៅបារ៉ែន

    គ្រូបង្វឹកកីឡាវាយសីថ្នាល រំពឹងខ្ពស់ថា កូនក្រុមរបស់ខ្លួនធ្វើបានល្អក្នុងព្រឹត្តិការកីឡាយុវជននៅបារ៉ែន

    (ភ្នំពេញ)៖ កីឡាករកីឡាការិនីកីឡាវាយសីរួមជាមួយគ្រូបង្វឹកនៅថ្ងៃទី២៤ ខែ តុលា ម្សិលមិញនេះ បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ព្រះរាជាណាចក្របារ៉ែន ដើម្បីចូលរួមការប្រកួតកីឡាយុវជនអាស៊ីលើកទី៣។ ថ្លែងប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា មុនចេញដំណើរ លោក ប៉ិ សុណ្ណារីរិទ្ធី គ្រូបង្វឹកកីឡាករកីឡាការិនីវាយសីថ្នាល បានបញ្ជាក់ឱ្យដឹងថា បេសកម្មប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នៅព្រះរាជាណាចក្របារ៉ែននេះ សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជូនកីឡាករកីឡាការិនីសរុប៤រូប ដោយធ្វើការប្រកួតលើ៣វិញ្ញាសា មានដូចជា៖ ប្រកួតឯកក្តជនបុរស ឯកក្តជននារី និងគូរបុរសនារី។ គ្រូបង្វឹករូបនេះ បានអះអាងថា សម្រាប់ការប្រកួតរបស់កូនក្រុមក្នុងព្រឹត្តិការណ៍យុវជនអាស៊ីលើកទី៣នេះ លោកមានសង្ឃឹមមុតមាំថា ពួកគេពិតជាធ្វើបានល្អ ខណៈមុនទៅចូលរួមការប្រកួតសហព័ន្ធបានដុសខាតសមត្ថភាពយ៉ាងខ្លាំងក្លា និងប្រកួតដកស្រង់បច្ចេកទេសជាបន្តបន្ទាប់ផងដែរ។ ជាមួយគ្នានោះ លោក ស្រី សុខ សុភាព ម្តាយ កីឡាការិនីវាយសី លឿង ម៉ាលី ណែត បានប្រាប់ឱ្យដឹងដែរថា សម្រាប់ការចាកចេញរបស់កូនស្រីទៅចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ីនេះ លោកស្រីជាម្តាយមានមោទនភាព ហើយក៏មានក្តីបារម្ភដែរ។ព្រោះការប្រកួតនេះ គឺជាការប្រកួតធំប្រជុំដោយជើងខ្លាំង ។ ទន្ទឹមជាមួយគ្នានោះ ក្នុងនាមលោកស្រីជាម្តាយ គឺមានតែលើកទឹកកូនឱ្យខិតខំប្រឹងប្រែងប្រកួត ដើម្បីមុខមាត់ប្រទេសជាតិ។ សូមជម្រាប់ថា ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នៅព្រះរាជាណាចក្របារ៉ែននេះ សហព័ន្ធកីឡាវាយសីកម្ពុជាបានបញ្ជូនអត្តពលិក ៥រូប ក្នុងនោះកីឡាករ…

  • កីឡាករការិនីវ័យក្មេង គុនខ្មែរនៅបារ៉ែន មានមេដាយក្នុងដៃខ្លះៗហើយ បន្ទាប់ពីប្រកួតយប់ថ្ងៃទី២៤ ខែតុលា

    កីឡាករការិនីវ័យក្មេង គុនខ្មែរនៅបារ៉ែន មានមេដាយក្នុងដៃខ្លះៗហើយ បន្ទាប់ពីប្រកួតយប់ថ្ងៃទី២៤ ខែតុលា

    (ភ្នំពេញ)៖ កីឡាការិនីគុនខ្មែរ អ៊ុ ស្រីពេញ បានយកឈ្នះកីឡាការិនីអ៊ីរ៉ង់ នៅវគ្គ៨នាក់ និងកីឡាករគុនខ្មែរ ធន ចន្ធូ បានឆ្លងផុតវគ្គ៨នាក់ ដោយពួកគេទាំងពីរនាក់បានឡើងប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះនៃការប្រកួតកីឡាយុវជនអាស៊ី (3rd Asian Youth Games) លើកទី៣ ពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្របារ៉ែន។ កីឡាការិនី អ៊ុ ស្រីពេញ បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះកីឡាការិនីអ៊ីរ៉ង់ TAGHIPOORHEIDARI Hananeh ដោយពិន្ទុ ៣០ ទល់ ២៧ ក្នុងវិញ្ញាសានារី -៥១គ.ក្រ កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។ កីឡាការិនីកម្ពុជា អ៊ុ ស្រីពេញ នឹងត្រូវប្រកួតជាមួយកីឡាការិនីហ្វីលីពីន BITUIN Iyeshia Blair នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥ ខែតុលានេះ។ កីឡាការិនីហ្វីលីពីន BITUIN Iyeshia Blair បានយកឈ្នះកីឡាការិនីអាហ្វហ្គានីស្ថាន MUZAFARI…

  • បាលទាត់សប្បុរសធម៌គាំទ្រវិរៈកងទ័ព ទទួលបានការឧបត្ថម្ភជាង ១០០០ដុល្លារហើយ ខណៈមូលនិធិនៅតែទទួលស្វាគមន៍ក្រុមបាល់ទាត់ផ្សេងៗទៀត

    បាលទាត់សប្បុរសធម៌គាំទ្រវិរៈកងទ័ព ទទួលបានការឧបត្ថម្ភជាង ១០០០ដុល្លារហើយ ខណៈមូលនិធិនៅតែទទួលស្វាគមន៍ក្រុមបាល់ទាត់ផ្សេងៗទៀត

    (ភ្នំពេញ)៖ លោក ដូ រី អ្នកគ្រប់គ្រងក្រុមបាល់ទាត់ Vlogger All Stars និងជាស្ថាបនិកកម្មវិធីបាល់ទាត់សប្បុរសធម៌ជួយដល់វិរៈកងទ័ពជួរមុខកម្ពុជា បានថ្លែងលើកឡើងថា ក្រុមបាល់ទាត់ Vlogger All Stars ប៉ះK8 នៅលើទីលានវាលស្មៅ នាកីឡដ្ឋានស្តាតចាស់ គឺជាបេសកម្មប្រកួតលើកទី២ហើយ ដើម្បីប្រមូលថវិកាគាំទ្រពីបណ្តាក្រុមបាល់ទាត់យកជួយគាំទ្រដល់វិរៈកងទ័ពកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រុំដែនពីការឈ្លានពានពីប្រទេសថៃ។ ស្ថាបនិករូបនេះ បានគូសបញ្ជាក់ទៀតថា ២ប្រកួតនេះ មូលនិធិទទួលបានការឧបត្ថម្ភពីក្រុមបាល់ទាត់បានជាង ១០០០ដុល្លារហើយ ដោយប្រកួតលើកទី១ ទទួលបានការគាំទ្រថវិកាចំនួន២លានរៀល និងប្រកួតលើកទី២ប៉ះក្រុមបាល់ទាត់ K8ទទួលបានការឧបត្ថម្ភចំនួន ៦៦៦ដុល្លារ ខណៈដែលបេសកម្មបន្តបន្ទាប់ទៀតគ្រោងនឹងទទួលការប្រកួតជាមួយបណ្តាក្រុមបាល់ទាត់ផ្សេងៗទៀតប្រមាណជា៤ទៅ៥ប្រកួតទៀត។ ដោយក្រុមបាល់ទាត់នីមួយៗតម្រូវឱ្យចូលរួមបរិច្ចាគថវិកាចាប់ពី២លានរៀលឡើងទៅ។ ទន្ទឹមជាមួយគ្នានេះដែរ ក្នុងនាមជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់ Vlogger All Stars និងជាស្ថាបនិកមូលនិធិជួយដល់វិរៈកងទ័ពជួរមុខ លោក ដូ រី សូមអំពាវនាវ ដល់ប្រជាពលរដ្ឋសូមលើកទឹកចិត្តដល់វិរៈកងទ័ព កុំធ្វើព័ត៌មានបំពុលសង្គម និងកុំស៊ែចែករំលែករាល់ព័ត៌មានបំពុលដល់សង្គម ហើយ ជឿងជាក់លើថ្នាក់ដឹកនាំនិងប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង។ អតីតជម្រើសជាតិបាល់ទាត់ លោក សោម សារ៉ន គ្រូបង្គោល ក្រុមបាល់ទាត់K8 បានលើកឡើងថា ការចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិនេះ គឺមានចំនួនតិចតួចនោះទេ…

  • អត្តពលិកកីឡាកម្ពុជាបន្តធ្វើដំណើរទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ីនៅបារ៉ែន

    អត្តពលិកកីឡាកម្ពុជាបន្តធ្វើដំណើរទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ីនៅបារ៉ែន

    (ភ្នំពេញ)៖ កីឡាករកីឡាការិនី គ្រូបង្វឹក និងប្រតិភូ ដែលមានថ្នាក់ដឹកនាំមួយចំនួនរបស់ក្រសួងអប់រំយុវជននិងកីឡា សរុប៤២រូប នាយប់ថ្ងៃទី២០ ខែ តុលា បន្តចេញដំណើរទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ីលើកទី៣ នៅព្រះរាជាណាចក្របារ៉ែន។៦ប្រភេទកីឡាដែលបានចេញដំណើរនាយប់ថ្ងៃទី២០នេះ រួមមាន កីឡាគុនចម្រុះ អត្តពលកម្ម គុនខ្មែរ តេក្វាន់ដូWT និងបាល់បោះនិង 3ទល់3 ៕ ដោយ ៖ ជាវ ចន្ធូ

  • មន្រ្តីជានខ្ពស់ NOCC និងក្រសួងអប់រំយុវជន និងកីឡា បន្តចេញដំណើរទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ីនៅបារ៉ែន

    មន្រ្តីជានខ្ពស់ NOCC និងក្រសួងអប់រំយុវជន និងកីឡា បន្តចេញដំណើរទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ីនៅបារ៉ែន

    (ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមដំណើរ ដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា តំណាងឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានដឹកនាំក្រុមគ្រូពេទ្យ និង មន្រ្តីរដ្ឋបាល ធ្វើដំណើរទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ីលើកទី៣ នៅព្រះរាជាណាចក្របារ៉ែន នាយប់ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៥។ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ឱ្យដឹងថា នេះគឺជាពេលវេលាចេញដំណើរជាបន្ដបន្ទាត់របស់ប្រតិភូ និងក្រុមអត្តពលិកកម្ពុជា ជាក់ស្ដែងនៅរាត្រីថ្ងៃអាទិត្យនេះ ឯកឧត្ដម ថោង ខុន បានដឹកនាំគណៈប្រតិភូ រួមទាំងថ្នាក់ដឹកនាំក្រសួងអប់រំ ធ្វើដំណើរទៅប្រទេសបារ៉ែន ស្របពេលនាយបេសកកម្ម និងអត្តពលិកកីឡាមួយចំនួន ក៏បានធ្វើដំណើរដល់មុន កាលពីថ្មីៗ ហើយក៏បានចាប់ផ្ដើមការប្រកួតជាបណ្ដើរៗ ដូចជាកីឡាបញ្ចស៊ីឡាត់ ដែលបានធ្វើការប្រកួតមុនគេនៅថ្ងៃអាទិត្យនេះ ហើយកីឡាខ្លះទៀត នឹងត្រូវចេញដំណើរជាបន្ដបន្ទាប់ ទៅតាមកាលបរិច្ឆេទប្រកួតកីឡានីមួយៗ ដែលម្ចាស់ផ្ទះបានកំណត់ទៅ ២ថ្ងៃមុនការប្រកួត។ បន្ថែមលើនេះ…

  • ព្រឹត្តិការណ៍វាយកូនគោល Vattanac Legends Championshipនឹងបង្ហាញអំពីប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ

    ព្រឹត្តិការណ៍វាយកូនគោល Vattanac Legends Championshipនឹងបង្ហាញអំពីប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនវឌ្ឍនៈ គ្រុប នឹងរៀបចំការប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោក ដែលព្រឹត្តិការណ៍ការប្រកួតនេះមានឈ្មោះថា Vattanac Legends Championship ដែលដំណើរការប្រកួត ចាប់ពីថ្ងៃទី ១៩ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានកីឡាវាយកូនគោលលំដាប់អន្តរជាតិធំជាងគេក្នុងប្រទេសកម្ពុជាគឺ វឌ្ឍនៈ ហ្គោល រីសត ។ បើតាមការបញ្ជាក់ ពី លោក James Durkin នាយកទីលានកីឡាវាយកូនគោលវឌ្ឍនៈហ្គោលរីសត បានគូបញ្ជាក់ថា ការនាំយកព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ មកកាន់ប្រទេសកម្ពុជា មិនមែនត្រឹមតែនាំកីឡានោះទេ ពោលគឺយើងនាំឱ្យពិភពលោកស្គាល់អ្វីទៅជាប្រទេសកម្ពុជាយើងនិងស្គាល់អំពីវប្បធម៌របស់កម្ពុជាផងដែរ។ហើយអ្វីដែលជាចំណុចពិសេសនោះ គឺយើងអាចលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយបានស្គាល់អ្វីទៅជាកីឡាកូនគោល ហើយកីឡាកូនគោលគេលេងបែបណា។ តាមរយៈការចូលរួមទស្សនាការប្រកួតដែលមានកីឡាករកូនគោលល្បីៗដែលធ្លាប់ជាកីឡាករវាយកូនគោលជើងខ្លាំងនៅលើពិភពលោក។ ពាក់ព័ន្ធនឹងការនាំយកព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជាជាលើកដំបូងនេះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន វឌ្ឍនៈ បានលើកឡើងថា ព្រឹត្តិការណ៍ជើងឯកនេះគឺជាការប្រកួតកីឡាពិភពលោកដ៏ធំមួយ ដែលបើកទំព័រថ្មីសម្រាប់ជាតិយើង និងបង្ហាញអំពីប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាលំដាប់ពិភពលោក។ វាថែមទាំងជានិមិត្តរូបនៃសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់កម្ពុជាផងដែរ។ តាមរយៈព្រឹត្តិការណ៍បែបនេះ យើងបានបង្ហាញពីភាពរីកចម្រើនរបស់យើង ហើយក៏បានបង្ហាញថាកីឡាអាចពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រទេសនិងប្រទេសផងដែរ។កម្ពុជាគឺជាប្រទេសដែលឲ្យតម្លៃទៅលើសន្តិភាព និងមិត្តភាព។ តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជើងឯកនេះសង្ឃឹមថានឹងណែនាំប្រជាជនខ្មែរបានស្គាល់ពីកីឡាវាយកូនហ្គោលឲ្យបានកាន់តែច្រើន ព្រមទាំងបំផុសគំនិតដល់មនុស្សជំនាន់ក្រោយឲ្យចូលចិត្តលេងកីឡានេះប្រកបដោយមោទនភាព។…