Category: កីឡា

  • ក្រុមហ៊ុនវឌ្ឍនៈបន្តចូលរួមជាមួយសហព័ន្ធប្រដាល់សកលកម្ពុជាដើម្បីជួយដល់វីរៈកងទ័ពនិងជនភៀសសឹក

    ក្រុមហ៊ុនវឌ្ឍនៈបន្តចូលរួមជាមួយសហព័ន្ធប្រដាល់សកលកម្ពុជាដើម្បីជួយដល់វីរៈកងទ័ពនិងជនភៀសសឹក

    ភ្នំពេញ៖ បន្ទាប់ពីមានការអំពាវនាវពីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាកៀគរស្វែងរកមូលនិធិជួយដល់វីរៈកងទ័ពនិងពលរដ្ឋជាជនភៀសសឹករង់គ្រោះដោយការឈ្លានពានពីសំណាក់យោធាថៃ ក្រុមហ៊ុនវឌ្ឍនៈបាននាំយកនូវភេសជ្ជៈមួយចំនួនអមជាមួយនឹងការពិចារណាជួយថវិកាបន្ថែមជូនដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នៅសាលហ្វឹកហាត់កីឡាប្រដាល់សកកម្ពុជាក្នុងពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២៥។ កញ្ញា ទូច លាភា ប្រធានផ្នែកផ្សព្វផ្សាយក្រុមហ៊ុនវឌ្ឍនៈ បានថ្លែងលើកឡើងថា ការចូលរួមជួយដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មានពីរដំណាក់កាល មួយជួយឧបត្ថម្ភសម្រាប់គាំទ្រលើការប្រកួតកីឡាប្រដាល់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងដំណាក់កាលទី២នេះ គឺក្រុមហ៊ុនជួយទៅដល់វីរៈកងទ័ព និងពលរដ្ឋជាជនភៀសសឹក តាមរយៈមូនិធិសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។ កញ្ញា បានអះអាងទៀតថា សកម្មភាពជួយដល់វិស័យកីឡានេះ ក្រុមហ៊ុនបានជួយយ៉ាងច្រើន ក្នុងនោះមានកីឡាជាតិ ស៊ីហ្គេម និងការប្រកួតផ្សេងៗជាច្រើនទៀតដោយចាប់ដៃជាមួយក្រសួងអប់រំយុវជននិងកីឡា ។ ដោយឡែកការជួយដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១នេះ ក្រុមហ៊ុនមានចក្ខុវិស័យរួមចំណែកក្នុងជំហានជួយអភិវឌ្ឍន៍លើកកម្ពស់វិស័យប្រដាល់សកលឱ្យកាន់តែរីកចម្រើន ។ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានថ្លែងបញ្ជាក់ថា ភេសជ្ជៈដែលទទួលបានពីការជួយរបស់ក្រុមហ៊ុនវឌ្ឍនៈ និងថវិកាផ្សេងៗដែលទទួលបានពីការជួយរបស់សប្បុរសជននានា និងពីការលក់អាវរបស់សហព័ន្ធនិងនាំយកទៅប្រគល់ជូនដល់វីរៈកងទ័ព និងជនភៀស ។ខណៈដែល ការបើកទទួលមូនិធិ និងការលក់អាវចាប់ផ្តើមពីថ្ងៃទី២១នៅក្នុងពហុកីឡាដ្ឋានជាតិអំឡុងពេលដំណើរការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ដែលបិទបញ្ចប់ត្រឹមថ្ងៃទី២៦ខែ ធ្នូខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវក្នុងនាមជាស្ថាប័នកីឡាមួយមួយស្របតាមបាវចនារបស់កម្ពុជាកីឡារស់ក្នុងសន្តិភាពសូមអំពាវនាវដល់សប្បុរសជនដែលមានបំណងចង់ចូលរួមជួយដល់វីរៈកងទ័ព និងប្រជាពលរដ្ឋជាជនភៀសសឹកពីការឈ្លានពានរបស់យោធាថៃ សូមចូលរួមតាមរយៈQRរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាដែលផ្សព្វផ្សាយក្នុងផេកហ្វេសបុកផ្លូវការរបស់សហព័ន្ធ និងបណ្តាសារព័ត៌មានក្នុងស្រុកតាមសុទ្ធាតិចក្តីនិងច្រើនក្តីដើម្បីបង្ហាញនូវស្មារតីរួមរួមជាតិ។ សូមបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នឹងដំណើរការប្រកួតចាប់ពីថ្ងៃទី២៣ដល់២៦ ខែ ធ្នូ…

  • សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងរៀបចំលក់អាវកីឡា យកថវិកា​ជួយ​ដល់ពលរដ្ឋភៀសសឹកនិងវីរកងទ័ពជួរមុខ

    សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងរៀបចំលក់អាវកីឡា យកថវិកា​ជួយ​ដល់ពលរដ្ឋភៀសសឹកនិងវីរកងទ័ពជួរមុខ

    ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងរៀបចំលក់អាវកីឡា​ប្រដាល់សកលនៅសប្តាហ៍ក្រោយ ដើម្បីកៀរគរមូលនិធិ​បន្ថែមគំាទ្រ​ដល់ពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខ។ មន្រ្តីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានឱ្យដឹងថា សហព័ន្ធ​នឹងរៀបចំការលក់អាវកីឡាប្រដាល់នៅសប្ដាហ៍ក្រោយ។អាវមួយតម្លៃ៥ដុល្លារ។សកម្មភាពនេះដើម្បីកៀរគរមូលនិធិបន្ថែមគំាទ្រ​ដល់ពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខដែលកំពុងការពារ​បូរណភាពទឹកដី​ពីការឈ្លានពានរបស់ទាហានថៃ។បងប្អូនដែល​មានបំណងទិញ​អាចទៅទិញ​ផ្ទាល់នៅសាលហ្វឹកហាត់​ជម្រើស​ជាតិប្រដាល់សកលស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនាសប្តាហ៍ក្រោយចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ តទៅ ឬ នៅសាល​ហ្វឹកហាត់​ការ៉ាតេ ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញអំឡុង​ការរៀបចំការប្រកួតកីឡាប្រដាល់សកលជើងឯកជាតិឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែធ្នូ ឆ្នាំ២០២៥។ មន្រ្តីសហព័ន្ធកីឡាប្រដាល់បញ្ជាក់ថា ថវិកាដែលលក់បានទាំង​ថ្លៃដើម និងប្រាក់ចំណេញនឹងបញ្ចូលទៅក្នុងមូលនិធិ​ប្រដាល់​សកលទាំងអស់។ជាមួយគ្នាបងប្អូនអាចកុម្ម៉ង់មុនបានតាមរយៈ​ឯកឧត្តម ប៊ុយ សុភ័ណ្ឌ (012 887 604) ប្រធានសហព័ន្ធ​កីឡាប្រដាល់សកលកម្ពុជា ឬលោក សំ ពិសិដ្ឋ (086 875 361) អគ្គហេរញ្ញិកសហព័ន្ធ៕ដោយ៖ជាវ ចន្ធូរ

  • សារៈសំខាន់នៃការប្រជែងនិងប្រពៃណី ភាពប្លែកដាច់គេនៃប្រដាល់ Lethwei ប្រៀបនឹងសិល្បៈក្បាច់គុនផ្សេងៗ និងការត្រលប់មកវិញរបស់កីឡាករ Dave Leduc ក្នុងឆ្នាំ 2026

    សារៈសំខាន់នៃការប្រជែងនិងប្រពៃណី ភាពប្លែកដាច់គេនៃប្រដាល់ Lethwei ប្រៀបនឹងសិល្បៈក្បាច់គុនផ្សេងៗ និងការត្រលប់មកវិញរបស់កីឡាករ Dave Leduc ក្នុងឆ្នាំ 2026

    រយៈពេលពីរឆ្នាំចុងក្រោយ កីឡាករ Dave Leduc បានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូនៗរបស់គាត់ ​ប៉ុន្តែឥឡូវនេះគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការត្រលប់មកកាន់សង្វៀនវិញ។ ក្នុងកិច្ចសម្ភាសន៍នេះ ទូតសុច្ឆន្ទៈនៃក្រុម​ហ៊ុនទំព័រកំសាន្តកីឡាលំដាប់ពិភពលោក 1xBet ឆ្លើយសំណួរជាច្រើនអំពីប្រដាល់ Lethwei ផ្នែកទស្សនវិជ្ជានៃសិល្បៈក្បាច់គុន តួនាទីនៃប្រពៃណីក្នុងការតម្រង់ផ្លូវអនាគតកីឡា និងការទម្លាយពេលវេលានៃការត្រលប់មកវិញរបស់គាត់។ ការប្រថុយប្រថានជាមូលដ្ឋាននៃភាពរីកចម្រើន តើភាពប្រថុយប្រថានមានន័យយ៉ាងណាសម្រាប់អ្នកទាំងក្នុង និងក្រៅសង្វៀន? ការប្រថុយប្រថានគឺជាដើមទុននៃការចូលរួមប្រសិនបើអ្នកចង់បានអ្វីមួយដែលពិតប្រាកដ។ នៅក្នុងសង្វៀន​ ​វាគឺជាឆន្ទៈក្នុងការឈរតតាំងចំពោះមុខបុរសម្នាក់ទៀតជាមួយនឹងកណ្តាប់ដៃទទេដោយដឹងថាអ្នកនឹងត្រូវស្រក់ឈាម ដឹងថាវានឹងមានការឈឺចាប់ ប៉ុន្តែទុកចិត្តចុះអ្នកអាចនឹងឈ្នះ ឬដើរចេញជាមួយមេរៀនថ្មី។​  នៅក្រៅសង្វៀនការប្រថុយប្រថានគឺជាការនិយាយថាបាទទៅកាន់អ្វីមួយដែលបន្លាចអ្នកដូចជាការផ្លាស់ទីលំនៅពីប្រទេសមួយ ការចាប់ផ្តើមអាជីវកម្ម ឬចូលរួមក្នុងគម្រោងអ្វីមួយដែលពុំមានការសន្យាថានឹងជោគជ័យ។​​ ​បើពុំមានការប្រថុយប្រថាន អ្នកនឹងមានសុវត្ថិភាព ប៉ុន្តែអ្នកក៏នឹងនៅតែមិនរីកចម្រើន។ ការប្រថុយប្រថានខ្លាំង​ ​រង្វាន់ក៏ធំ។​ តើអ្នកសិល្បៈក្បាច់គុនអាចរីកចម្រើនដោយពុំចាំបាច់ទទួលយកភាពប្រថុយប្រថានដែរឬទេ? មិនអាចទៅរួចទេ! គ្មានការប្រថុយប្រថាន គ្មានការរីកចម្រើន។ ភាពរីកចម្រើនកើតឡើងនៅពេលដែលអ្នកដាក់ខ្លួនឯងទៅក្នុងស្ថានភាពមួយដែលអ្នកអាចចាញ់។ រាល់ការប្រកួតថ្មីៗ និងរាល់គូប្រកួតថ្មីៗគឺជាការប្រថុយប្រថាន។ បើពុំមានទាំងអស់នេះទេ អ្នកគ្រាន់តែហាត់ប្រាណធម្មតា ឬរាំរបាំបាឡា មិនមែនក្បាច់គុននោះទេ។ ការ​ប្រថុយប្រថានដ៏ធំនៃអាជីព​របស់ខ្ញុំតែងតែផ្តល់ឱ្យខ្ញុំនូវការវិវត្តខ្លួនដ៏អស្ចារ្យ។ តើអ្នកបែងចែករវាងការប្រថុយប្រថានដែលអាចគណនា និងការដកពិសោធន៍ដែលច្របូកច្របល់នៅក្នុង​ការហ្វឹកហាត់ ឬការប្រកួតដោយរបៀបណា? ការប្រថុយប្រថានដែលគណនាបានមានចេតនានៅពីក្រោយវា។ អ្នកដឹងថាអ្នកបានហ្វឹកហាត់ខ្លាំងក្លា ហើយ​អ្នកអាចផ្តួលគូប្រកួតរបស់អ្នក។ អ្នកដឹងហេតុផលដែលអ្នកកំពុងធ្វើវា និងលទ្ធផលអ្វីដែលអ្នកកំពុងប្រមាញ់យក។ ការដកពិសោធន៍ដែលច្របូកច្របល់ គឺគ្រាន់តែជាការគប់របស់ផ្សេងៗទៅលើជញ្ជាំងដើម្បីមើលថា​មានអ្វីជាប់ខ្លះឬអត់។  ក្នុងការប្រកួត ការប្រថុយប្រថានដែលបានគណនាគឺជាប្តូរជំហរពីព្រោះអ្នកមើលឃើញចន្លោះប្រហោង។ ភាពច្របូកច្របល់កំពុងវិលគ្រាន់តែដើម្បីបង្វែរតែប៉ុណ្ណោះ។ ការប្រថុយប្រថានដែលត្រឹមត្រូវធ្វើឱ្យអ្នកគ្រោះថ្នាក់ ​ហើយបើមិនត្រឹមត្រូវវានឹងធ្វើឱ្យអ្នកអស់សង្ឈឹម និងរងបរាជ័យ។ ភាពភ័យខ្លាចជាអ្នកកំណត់ថាអ្វីដែលសំខាន់ តើអ្នករៀនក្នុងការមើលភាពភ័យខ្លាចគឺជាធនធានជាជាងឧបសគ្គដោយរបៀបណា? ខ្ញុំឈប់កុហកខ្លូនឯងអំពីភាពភ័យខ្លាច។ គ្រប់គ្នាទទួលអារម្មណ៍ដឹងពីវា ហើយវាជារឿងធម្មតា និងកាន់តែសំខាន់។ ភាព​ខុសគ្នាគឺថាអ្នករត់គេចពីវា ឬក៏ជំនះវា។ ជាអ្នកប្រយុទ្ធម្នាក់ត្រូវដឹងពីអារម្មណ៍ភ័យខ្លាចពីព្រោះភាពភ័យខ្លាចសំលៀងញ្ញាណរបស់អ្នក។​ ​នៅពេលខ្ញុំភ័យខ្លាច ខ្ញុំមានអារម្មណ៍ដូចជាសត្វដែលទ័លច្រកនៅនឹងជ្រុងមួយ ហើយវាធ្វើឱ្យខ្ញុំក្លាយជាអ្នកប្រយុទ្ធដែលកាន់តែខ្លាំងក្លា។ តើមេរៀនអ្វីដែលអ្នកប្រយុទ្ធសម័យទំនើបនេះអាចរៀនសូត្របានពីភាពភ័យខ្លាចរបស់ពួកគេ? ប្រសិនបើអ្វីមួយបន្លាចអ្នក ច្បាស់ណាស់ថាវាជាអ្វីដែលអ្នកត្រូវតែប្រឈមមុខ។ ភាពភ័យខ្លាចគឺដូចជាត្រីវិស័យចឹង​ ​ដែល​វាចង្អុលទៅកាន់ការប្រកួតដែលអ្នកត្រូវតតាំង។  ប្រសិនបើអ្នកមើលរំលងវា អ្នកនឹងនៅតែមនុស្សធម្មតាម្នាក់។ នេះជាប្រយោគដែលខ្ញុំចូលចិត្ត៖ “អភូតហេតុកើតឡើងតែនៅក្រៅតំបន់ស្រណុកសុខស្រួលប៉ុណ្ណោះ”។​ ខ្ញុំតែងតែរំលឹកខ្លួនឯងថាភាព​​អស្ចារ្យត្រូវបានបង្កើតឡើងដោយសម្ពាធ ដែលវាដូចទៅនឹងគ្រាប់ពេជ្រដែរ។ ​ តើអ្នកមានទម្លាប់ឬការអនុវត្តអ្វីមួយដែលជួយអ្នកបំលែងភាពភ័យខ្លាចទៅជាការលើកទឹកចិត្តដែរឬទេ? ពិតណាស់ ខ្ញុំមាន។ ខ្ញុំដកដង្ហើមវែងៗ ខ្ញុំដើរ ខ្ញុំស្រមៃមើល។​ ខ្ញុំជឿជាក់ទៅលើសកម្មភាពសាមញ្ញៗ និងមានប្រយោជន៍​ទាំងអស់នេះ ប៉ុន្តែខ្ញុំមិនជឿលើអបិយជំនឿនោះទេ។ អបិយជំនឿគឺសម្រាប់តែអ្នកប្រយុទ្ធដែលមានស្មារតីខ្សោយដែលពឹងទៅលើសំណាង។ ខ្ញុំជឿជាក់ទៅលើការខិតខំហ្វឹកហាត់ ការរៀបចំខ្លួន ដែលបំលែងទៅជាលទ្ធផលដែលខ្ញុំចង់បាន។ ខ្ញុំមានទម្លាប់មួយដែលខ្ញុំធ្វើច្រើនឆ្នាំមកហើយ ដែលនៅមុនការប្រកួតខ្ញុំតែងតែស្រែកអោយលឺៗខ្លាំងៗតាម​តែខ្ញុំអាចធ្វើបានដូចជាសត្វកំណាចនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ វានឹងដាស់សារធាតុសត្វកំណាចក្នុងខ្លួនរបស់ខ្ញុំ។ វាជាពេលវេលាដ៏រំជួលចិត្តមួយដែលធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក។ សមតុល្យរវាងភាពក្លាហាន និងភាពធ្វេសប្រហែស តើ​ខ្សែបន្ទាត់​រវាង​អ្នកចម្បាំង​ដែល​ប្រថុយប្រថាន​ដើម្បី​គោលបំណង​មួយ និង​អ្នក​ដែល​ធ្វើ​វា​គ្រាន់តែ​ដើម្បី​តែ​ការ​សម្ដែង​ប៉ុណ្ណោះ​នៅឯណា? ភាពខុសគ្នាគឺអាស្រ័យទៅលើចេតនា។ ប្រសិនបើការប្រថុយប្រថានមួយជួយឱ្យអ្នកខិតជិតទៅរកជ័យជំនះ វាគឺជាភាពក្លាហាន​។ ប្រសិនបើអ្នកធ្វើវាដោយសារតែអ្នកចង់បានវីដេអូឡូយៗនៅលើ Instagram វាគឺជាការខ្ចះខ្ចាយ។ ទស្សនិកជនប្រហែលជាមើលមិនឃើញភាពខុសគ្នាទេ ប៉ុន្តែអ្នកប្រយុទ្ធតែងតែមើលដឹង។ តើមានពេលណាខ្លះក្នុងអាជីពរបស់អ្នកដែលអ្នកដឹងថាការប្រថុយប្រថានជាទូទៅមិនសាកសមនឹងតម្លៃរបស់វាដែរឬទេ? ទេ ខ្ញុំមិនចាំទេ។ ខ្ញុំមិនដែលបធិសេធគូប្រជែងដែលសាកសមនោះទេ។ ខ្ញុំមិនខ្វល់ថាពួកគេគួរឱ្យខ្លាចប៉ុណ្ណា ឬមានបទពិសោធន៍ប៉ុណ្ណានោះទេ ខ្ញុំតែងតែត្រៀមខ្លួនរួចស្រេចជានិច្ច។ ខ្ញុំធ្លាប់ប្រកួតជាមួយជើងឯកដែលធ្លាប់ប្រកួត 150 ប្រកួតទាំងដែលខ្ញុំធ្លាប់ប្រកួតត្រឹមតែ 15 ប្រកួតប៉ុណ្ណោះ។ ខ្ញុំប្រកួតមិនត្រឹមតែនៅក្នុងប្រទេសនោះទេ ប៉ុន្តែនៅជុំវិញពិភពលោក។ រាល់ការប្រថុយប្រថានទាំងអស់បានសំលៀងឱ្យខ្ញុំក្លាយជាអ្នកប្រយុទ្ធដូចសព្វថ្ងៃ។ ខ្ញុំមិនចង់កែប្រែសាច់រឿងនៃផ្នែកណាមួយក្នុងដំណើររបស់ខ្ញុំនោះទេ។​ តើអ្នកប្រយុទ្ធអាចរក្សាភាពរំភើបដោយមិនពឹងផ្អែកទៅលើស្នៀតគ្រោះថ្នាក់ដោយរបៀបណា? ដោយភាពស្ទាត់ជំនាញដល់កំពូលនៃមូលដ្ឋានគ្រឹះដែលធ្វើឱ្យបច្ចេកទេសសាមញ្ញៗក៏មើលទៅមានគ្រោះថ្នាក់។ ការបុកក្បាល ឬវាយកែងដ៏ស្អាតមួយ គឺបានផលជាងចលនាផ្សេងៗដែលធ្វើឱ្យអ្នកបើកចំហរទៅទៀត។ ជាអ្នកប្រយុទ្ធម្នាក់មិនត្រូវទ្រឹស្តីទេ តែត្រូវការប្រសិទ្ធភាព។ ប្រពៃណី និងសកលភាវូបនីយកម្ម តើប្រដាល់ Lethwei អាចរក្សាទម្រង់ដើមនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងពាណិជ្ជកម្មដែរឬទេ? វាអាចធ្វើទៅបានប្រសិនបើយើងការពារខ្លឹមសាររបស់វា។ ការវាយបុកក្បាល វាយដៃទទេ ពិធីបែបប្រពៃណី របាំជ័យជំនះ នោះហើយជាអ្វីដែលហៅថាប្រដាល់ Lethwei។​ អ្នកអាចធ្វើទំនើបកម្មផលិតកម្ម ការផ្សាយ និងការធ្វើទីផ្សារ ប៉ុន្តែបើអ្នកដកខ្លឹមសារទាំងនេះចេញ ដួងព្រលឹងរបស់វានឹងត្រូវស្លាប់។ ដូច្នេះហើយទើបខ្ញុំប្តេជ្ញាក្នុងការអភិរក្សប្រពៃណី។​ ​នៅមានតែប្រដាល់ Lethwei តែប៉ុណ្ណោះដែលជាកីឡាអាជីពដែលនៅអនុញ្ញាតឱ្យវាយបុកក្បាល។​ តើក្បួនច្បាប់ ឬទម្រង់ពិធីដែលសម្គាល់អត្តសញ្ញាណពិតនៃប្រដាល់ Lethwei? និយាយដោយស្មោះត្រង់ទៅគឺទាំងពីរ។ ក្បួនច្បាប់គឺមានតែមួយគ្មានពីរ ហើយពិតជាពិសេសអស្ចារ្យ។ ទម្រង់ពិធីក៏សំខាន់ដែរ ប៉ុន្តែក្បួនច្បាប់គឺជាមូលដ្ឋានគ្រឹះនៃវា។​ សម្រាប់ខ្ញុំផ្ទាល់ វាមិនអាចបំបែកពីគ្នាបានទេ។ ការបើកឱ្យវាយបុកក្បាល និងទម្រង់ពិធីមុនការប្រកួត គឺជាអ្វីដែលធ្វើឱ្យខ្ញុំជាប់ចិត្តជាមួយកីឡាមួយនេះ។​ តើប្រទេសណាខ្លះដែលបើកចំហរបំផុតក្នុងការទទួលយកសិល្បៈក្បាច់គុនបូព៌ា? ប្រទេសជាច្រើននៅតំបន់អឺរ៉ុបដូចជា ប៉ូឡូញ ព័រទុយហ្គាល់ ស្លូវ៉ាគី និងចក្រភពអង់គ្លេស ជាប្រទេសដែលខ្ញុំធ្វើសិក្ខាសាលារាប់មិនអស់ទូទាំងតំបន់អឺរ៉ុប និងបង្រៀនសិស្សជាច្រើនពាន់នាក់។ សហរដ្ឋអាមេរិកបច្ចុប្បន្នគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសក្តានុពលបំផុតសម្រាប់ប្រដាល់ Lethwei ដែលវាមានអ្នកគាំទ្រយ៉ាងខ្លាំងក្លា។ ពួកគេគោរពក្បួនច្បាប់ដ៏តឹងរ៉ឹង ហើយ​ពួកគេមិនត្រូវការឱ្យវាមានការបន្ធូរបន្ថយសម្រាប់ពួកគេនោះទេ។ ប្រដាល់ Lethwei ជាការប្រឈមសម្រាប់អនាគត តើប្រដាល់ Lethwei អាចរីកចម្រើនទៅជាវិញ្ញាសាសកលដែលមានកម្រិតស្មើគុនចម្រុះ ឬប្រដាល់សកលដែរឬទេ? វាអាចនឹងទៅរួច ប្រសិនបើវាអាចរក្សាទម្រង់ពិតរបស់វា។ ប្រដាល់ Lethwei មិនចាំបាច់ធ្វើត្រាប់តាមគុនចម្រុះ ឬប្រដាល់សកលនោះទេ។ វាត្រូវការតែទម្រង់ដើមរបស់វាដែលជារសជាតិនៃការប្រយុទ្ធបែបឆៅៗ។ វាត្រូវតែរក្សាទម្រង់ដើមរបស់វាដែលជាសិល្បៈក្បាច់គុនដែលសាហាវជាងគេនៅក្នុងលោក។ ដើម្បីបន្តរីកចម្រើន ប្រដាល់ Lethwei…

  • ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី៣០មានអ្នកចូលរួមកើនឡើង២៥%

    ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី៣០មានអ្នកចូលរួមកើនឡើង២៥%

    សៀមរាប៖ ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី៣០ ដែលរៀបចំនៅលើទឹកដីងអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ២០២៥ បានស្រូបទាញភ្ញៀវជាតិ និងអន្តរជាតិមកចូលរួម ១៦ ០០០នាក់ មកពីជាង៨០ប្រទេសជុំវិញពិភពលោកពោលគឺកើនឡើង២៥ភាគរយបើប្រៀបធៀបកាលពីឆ្នាំ២០២៤ ដែលមានអ្នកចូលរួមជាង១៤ ០០០នាក់។ ក្នុងនោះអត្តពលិកអន្តរជាតិ៣ ៣៦២នាក់ មកពី៨៦ប្រទេស មានបារាំង អូស្ត្រាលី អាមេរិកកាំង និងជប៉ុនចូលរួមច្រើនជាងគេ។ ឯឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងរំលេចថា កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបងប្អូនមិត្តភក្តិជនបរទេស ដែលបានមកជាលើកដំបូងនិងសង្ឈឹមវិលមកសាជាថ្មីម្ដងទៀតដោយដក់ចិត្តស្រឡាញ់កម្ពុជា។ ឯកឧត្តមបញ្ជាក់ថា ទោះបីយើងមកពីប្រទេសផ្សេងគ្នា និយាយភាសាខុសគ្នាក៏ដោយ ប៉ុន្តែថ្ងៃនេះយើងនិយាយភាសាតែមួយ គឺភាសាកីឡានិងសាមគ្គីភាព។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីក៏បានបន្ថែមថា យើអាចមានការជុំគ្នាថ្ងៃនេះដោយសប្បាយរីករាយ មិនមែនជារឿងចៃដន្យនោះទេ ពោលនេះផ្លែផ្កានៃសុខន្តិភាពពេញលេញ។ ដូចពាក្យស្លោកពោលថា កីឡារស់ក្នុងសន្តិភាព, កីឡានាំមកនូវសុខភាព និងសាមគ្គីភាពរវាងប្រជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងសង្កាត់ធ្ងន់ថា កក្តាដែលជំរុញឱ្យព្រឹត្តិការណ៍មួយនេះកាន់តែមានកំណើនអ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិ គឺបានកើតចេញពីសុខសន្តិភាព…

  • UN ព្រមានថា ជីវិតមនុស្ស-សត្វ ត្រូវបំផ្លាញដោយព្យុះស៊ីក្លូន និងភ្លៀងធ្លាក់ខ្លាំងកំពុងកើនឡើង

    UN ព្រមានថា ជីវិតមនុស្ស-សត្វ ត្រូវបំផ្លាញដោយព្យុះស៊ីក្លូន និងភ្លៀងធ្លាក់ខ្លាំងកំពុងកើនឡើង

    អ.ស.ប ៖ ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន និងព្យុះត្រូពិចជាប់ៗគ្នាបានបង្កជាទឹកជំនន់ធ្ងន់ធ្ងរនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់ត្រូវជម្លៀសចេញ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិព្រមានថា ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ស្រីលង្កា ថៃ និងវៀតណាម ស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយព្យុះស៊ីក្លូនដ៏កម្រដែលស្ថិតនៅជិតខ្សែអេក្វាទ័រកំពុ ង ធ្វើឱ្យផលប៉ះពាល់កាន់តែធ្ងន់ធ្ងរឡើង។ អង្គការ UNICEF រាយការណ៍ពីភាពអាសន្នមនុស្សធម៌យ៉ាងឆាប់រហ័សនៅក្នុងប្រទេសស្រីលង្កា ដែលជាកន្លែងដែលកុមារប្រឈមមុខហានិភ័យនៃជំងង។ អ្នកជំនាញបានរាយការណ៍ថា ការកើនឡើងនៃសីតុណ្ហភាពពិភពលោក កំពុងជំរុញឱ្យមានភ្លៀងធ្លាក់ខ្លាំងជាងមុន ហើយអង្គការសហប្រជាជាតិត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះមនុស្សជាតិ៕ ប្រភព ៖ UN NEWS

  • ខេត្តព្រះសីហនុរៀបចំការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជើងឯកថ្នាក់ជាតិឆ្នាំ២០២៥

    ខេត្តព្រះសីហនុរៀបចំការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជើងឯកថ្នាក់ជាតិឆ្នាំ២០២៥

    សីហនុ៖ ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិលើកទី១ ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ បានដំណើរការប្រកួតផ្លូវការហើយ នាព្រឹកថ្ងៃទី០២ ខែធ្នូ ដោយមានកីឡាករ កីឡាការិនីសរុបចំនួន២៤៨នាក់ មកពី១៤សមាគម ក្លឹបទូទាំងប្រទេស។ ព្រឹត្តិការណ៍នេះរៀបចំដោយសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ដោយសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្រោមការឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តម យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា ការប្រកួតរយៈពេល៣ថ្ងៃនេះ នឹងក្លាយជាការលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋ និងយុវជននៅក្នុងខេត្តព្រះសីហនុ ឱ្យចូលរួមលេងកីឡា ដែលនាំមកនូវសុខភាពល្អ ជៀសយកពេលវេលាទៅប្រព្រឹត្តិអំពើខុសច្បាប់ ឬអំពើអបាយមុខផ្សេងៗ។ ឯកឧត្តមលើកទឹកចិត្តឲ្យយុវជនប្រែក្លាយខ្លួនជាធនធានដ៏ចាំបាច់បំផុតសម្រាប់អភិវឌ្ឍប្រទេសជាតិ ក៏ដូចជាខេត្តព្រះសីហនុឱ្យមានការរីកចម្រើនទៅអនាគត ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស ដើម្បីអាចក្លាយជាក្បាលម៉ាស៊ីនស្នូលថ្មីមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។ ឯកឧត្តមបណ្ឌិត មាស សារិន ទីប្រឹក្សាផ្ទាល់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានិងជាប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ មិនត្រឹមជាការប្រកួតចម្រាញ់ជ្រើសរើសកីឡាករ កីឡាការិនីល្អប្រចាំឆ្នាំ…

  • ឯកឧត្តម វ៉ាត់ ចំរើន ៖ ការស្នាក់ជុំគ្នាក្នុងព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើកទី៣៣ កាន់តែបង្កលក្ខណៈឱ្យអត្ត​ពលិក​កម្ពុជាមានសុវត្ថិភាពខ្ពស់

    ឯកឧត្តម វ៉ាត់ ចំរើន ៖ ការស្នាក់ជុំគ្នាក្នុងព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើកទី៣៣ កាន់តែបង្កលក្ខណៈឱ្យអត្ត​ពលិក​កម្ពុជាមានសុវត្ថិភាពខ្ពស់

    (ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្រោយបញ្ចប់ពិធី សំណេះសំណាល កាលពីថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានថ្លែង បញ្ជាក់ថា ការស្នាក់នៅជុំគ្នាក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ វាបានបង្ក លក្ខណៈកាន់តែងាយស្រួលសម្រាប់ក្រុមអត្តពលិកកីឡាកម្ពុជា ពិសេស កាន់តែមានសុខសុវត្ថិភាពខ្ពស់។ ឯកឧត្តម រដ្ឋលេខាធិការ បានពន្យល់ថា ការនៅជួបជុំគ្នា វាជួយធ្វើឱ្យកម្លាំងពិគ្រោះយោបល់ផ្ទៃក្នុងនិងល្អក្នុងការជជែកពិភាក្សាគ្នារកដំណោះស្រាយពេលមានបញ្ហាកើតឡើង និង ងាយស្រួលក្នុងការស្នើសុំឱ្យសេវា នៃការ​បម្រើ​ជូន កីឡាករកីឡាការិនីរបស់យើងទាន់​ពេលវេលា​គត់មុត និងមានលក្ខណៈប្រយ័ត្នប្រយែងបានខ្ពស់ជាង ដែលយើងទៅស្នាក់នៅចម្រុះអត្តពលិក ។ ការរៀប​ចំ​បែបនេះជួយឱ្យគ្រូបង្វឹក និងកីឡាករមានឱកាសរៀបចំ​យុទ្ធសាស្រ្តប្រកួត និងអាចមើលការខុសត្រូវការសម្រាក ហូបចុក ស្នាក់នៅ ដែលជួយឱ្យការបំប៉នថាមពល​កម្លាំង​កីឡាករកីឡាការិនីបានកាន់តែល្អផងដែរ។ គួរឱ្យដឹងដែរថា អត្តពលិកកីឡាកម្ពុជាដែលត្រូវបញ្ជូន​ទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ដែលប្រទេសថៃទទួល​ធ្វើជា​ម្ចាស់ផ្ទះដំណើរចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២០ ខែ វិច្ឆិកា មានចំនួន៣៣២នាក់ និងមាន២១ប្រភេទកីឡា ក្នុងនោះមានដូចជា៖កីឡា អត្តពលកម្ម ហែលទឹក ជិះសេះ…

  • អង្គការផ្កាយសមុទ្រកម្ពុជា បម្លែងបាល់ទាត់​សម្រាប់​សហគមន៍ ទៅជាការគាំទ្រការអប់រំសម្រាប់កុមារ

    អង្គការផ្កាយសមុទ្រកម្ពុជា បម្លែងបាល់ទាត់​សម្រាប់​សហគមន៍ ទៅជាការគាំទ្រការអប់រំសម្រាប់កុមារ

    (ភ្នំពេញ)៖ អង្គការផ្កាយសមុទ្រកម្ពុជា កាលពីចុង​សប្តាហ៍​កន្លងទៅ បានបង្កើតព្រឹត្តិការណ៍បាល់ទាត់​សប្បុរសធម៌ ឆ្នាំ២០២៥ ដើម្បីស្វែងរកការគាំទ្រថវិកា​ឧបត្ថម្ភយកទៅជួយដល់ការសិក្សារបស់កុមារក្រីក្រឱ្យទទួលបានការអប់រំបណ្តុះបណ្តាលក្លាយជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិសម្រាប់អនាគត។ ព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌នេះ ទទួលបានអ្នក​ចូល​រួម​ជាង ៧០០នាក់ រួមទាំងកីឡាករបាល់ទាត់មិន​មែនអាជីពចំនួន ៣៥០នាក់ មកពីក្រុមហ៊ុន និង​សហគមន៍ចំនួន ២៤ក្រុម ។ ការប្រកួតបាល់ទាត់​សម្រាប់​សហគមន៍នេះ បានផ្សារភ្ជាប់ការប្រកួតមិត្តភាព​ឲ្យក្លាយជាការគាំទ្រដ៏មានន័យ សម្រាប់ការអប់រំរបស់​កុមារ​ក្រីក្រក្នុងរាជធានីភ្នំពេញ។ ជាមួយការគាំទ្រពីដៃគូរ ២២ ក្រុមហ៊ុន ព្រឹត្តិការណ៍នេះបានជួយលើកកម្ពស់ការ​យល់ដឹង និងស្វែងរកថវិកាសម្រាប់កម្មវិធីរបស់​អង្គការ​ផ្កាយសមុទ្រកម្ពុជាដែលផ្តល់ឱកាសអប់រំ សុខភាព ជំ​នាញជីវិត និងការលេងកីឡា ដល់យុវជនយ៉ាងហោច ៤,០០០នាក់ រៀងរាល់ឆ្នាំ។ បរិយាកាសប្រកួតពេញមួយថ្ងៃ បានឆ្លុះបញ្ចាំងពី ស្មារតី “កីឡាដើម្បីការអប់រំ” និងការរីកចម្រើនរបស់ព្រឹត្តិ​ការ​ណ៍​​នេះ ដែលត្រូវបានរៀបចំឡើងជាលើកទី៤​ហើយ​គិតត្រឹមឆ្នាំ២០២៥នេះ ។ អ្នកស្រី ជួប វិច្ឆិកា នាយកប្រតិបត្តិអង្គការផ្កាយ​សមុទ្រ​កម្ពុជា បានមានប្រសាសន៍ថា៖“ព្រឹត្តិការណ៍នេះ​គឺចង់​រំលេចពីសារៈសំខាន់នៃកីឡាបាល់ទាត់សម្រាប់សហគមន៍ដែលមានការចូលរួមមិនថាពីសហគមន៍ ឬក្រុមហ៊ុន​ឯកជនឡើយ គឺនៅពេលដែលយើងមានគោលបំណង​តែមួយគឺយើងអាចកែប្រែ កីឡាបាល់ទាត់ក្លាយជាស្ពាន​ទៅ​កាន់ការអប់រំ ឱកាស និងទំនុកចិត្តសម្រាប់កុមារ​ដែល​កំពុងមានតម្រូវការ។ ឆ្លងកាត់ ការប្រកួត​ផ្តាច់​ព្រ័ត្រ​យ៉ាងស្វិតស្វាញ ក្រុម Khemerak Angkor បានឈ្នះ​ពានជើងឯកក្នុង​រដូវ​កាល​ឆ្នាំ២០២៥នេះ។ ខណៈក្រុម The Legacy…

  • ខេត្តព្រះសីហនុ នឹងក្លាយជាគោលដៅ ភ្ញៀវអន្តរ​ជាតិ​មកទស្សនាការប្រកួតកីឡាករល្បីៗកម្រិតពិភព​លោក

    ខេត្តព្រះសីហនុ នឹងក្លាយជាគោលដៅ ភ្ញៀវអន្តរ​ជាតិ​មកទស្សនាការប្រកួតកីឡាករល្បីៗកម្រិតពិភព​លោក

    (ខេត្តសីហនុ)៖ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ​អូឡាំ​ពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងបញ្ជាក់ ក្នុង​សន្និសិទសារព័ត៌មានប្រដាល់គុនខ្មែរជើងឯកពិភពលោកឆ្នាំ២០២៥ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកាថា ខេត្ត​ព្រះ​សី​ហនុ នឹងក្លាយជាគោលដៅរៀបចំការប្រកួត​គុន​ខ្មែរ​ធំៗកម្រិតពិភពលោកដែលបញ្ជាក់អំពីអត្តសញ្ញា​ណ​សម្គាល់ព្រឹត្តិការណ៍ ដូចរដ្ឋអាឡាស្ការបស់សហរដ្ឋ​អាមេ​រិក ដែលការប្រកួតប្រដាល់ធំៗកម្រិតពិភពលោក​គេ​រៀប​​ចំនៅទីនោះ។ ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ទៀតថា ដើម្បីឱ្យខេត្ត​សក្កា​នុ​ពល​ជាប់មាត់សមុទ្រមួយនេះក្លាយជាខេត្តអត្ត​សញ្ញាណ​នៃកន្លែងប្រកួតគុនខ្មែរ​កម្រិតពិភពលោក​ផ្សព្វ​ផ្សាយទៅកាន់អន្តរជាតិ ការប្រកួតគុនខ្មែរជើងឯកពិភព​លោក ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំនៅ ខេត្តព្រះសីហនុជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៥នេះតទៅ។ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើង​ឯកពិ​ភព​លោក​នេះ មិនត្រឹមតែរំលេចផ្សព្វផ្សាយប្រដាល់គុនខ្មែរ​ដែល​ជា​កីឡាអត្តសញ្ញាណនៃដូងព្រលឹងជាតិឱ្យ​ល្បីសុះ​សា​យ​ប៉ុណ្ណោះទេនោះ។ ពោលវាបានជួយឱ្យតម្លៃខ្លួន​កីឡា​ករកម្ពុជាយើងកាន់តែខ្ពស់ ហើយពិភពលោកនឹងមាន​ការចាប់អារម្មណ៍មកកម្ពុជានិងយកកម្ពុជាជាគោលដៅ ដើម្បីមកទស្សនាការប្រកួតប្រដាល់គុនខ្មែរដែលមានកីឡាករល្បីៗប្រកួតកម្រិតអាជីពដណ្តើមខ្សែក្រវ៉ាត់ពិភពលោកនៅខេត្តព្រះសីហនុ។ដូច្នោះហើយ ការរៀបចំនេះ​ភាគីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំផែនការរួមគ្នាដើម្បីឈានទៅសម្រេចចក្ខុវិស័យ។ ឯកឧត្តម រដ្ឋលេខាធិការបានគូសបញ្ជាក់ទៀតថា ការប្រ​កួត​ជើងឯកពិភពលោកដែលកម្ពុជាយើងរៀបចំនេះ មិន​មានមហិច្ឆតាប្រកួតប្រជែងជាមួយប្រទេសណាទាំងអស់ ការរៀបនេះគឺដើម្បីកម្ពុជារឹងមាំខ្លួនឯង ល្បីល្បាញ​ខ្លួន​ឯង ពិសេស ជួយឱ្យខ្លួនឯងមានតម្លៃ ដែលទាំងអស់​នេះហើយ និងធ្វើឱ្យអន្តរជាតិមកចូលរួមជាសមាជិក​សហ​ព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិកាន់តែច្រើន នោះនឹងជួយឱ្យកម្ពុជាបានសម្រេចក្តីសបិន្ទដាក់បញ្ជូលគុនខ្មែរទៅក្នុងអូឡាំពិក។ ទន្ទឹមជាមួយគ្នានោះ លោក សាមុត សុធារិទ្ធ អភិបាល​រង នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងរំលេច​ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់ជើងឯក​គុនខ្មែរ​ពិភពលោក លើកទី៦ ឆ្នាំ២០២៥ នៅលើទឹកដីតំបន់​ឆ្នេរ​ខេត្តព្រះសីហនុ ពិតជាបានបង្ហាញពីភាពប្រទាក់​ក្រឡា​នៃការរៀបចំសកម្មភាពទេសចរណ៍ ដែលទាក់​ទាញភ្ញៀវមកសម្រាក និងលេងកម្សាន្តនៅខេត្តព្រះសី​ហនុ…

  • វគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសកីឡាការ៉ាតេ មធ្យម​ថ្នា​ក់​ជាតិ ជំរុញសមត្ថភាពលើជំនាញ​បង្ហា​ត់

    វគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសកីឡាការ៉ាតេ មធ្យម​ថ្នា​ក់​ជាតិ ជំរុញសមត្ថភាពលើជំនាញ​បង្ហា​ត់

    (ភ្នំពេញ)៖ លោក ហេង ផេង គ្រូឧទ្ទេសប្រចាំវគ្គ បណ្តុះ​បណ្តាលគ្រូបច្ចេកទេសការ៉ាតេមធ្យមថ្នាក់ជាតិ បាន​ថ្លែង​បញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលមួយនេះ មាន​រយៈ​ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ សិក្ខាកាមដែល​បាន​ចូល​រួម​នៅក្នុង​វគ្គនេះ នឹងទទួលបានចំណេះជំនាញក្នុងការបង្ហាត់​កាន់​តែច្បាស់ ដែលនឹងរួមចំណែកធ្វើឱ្យកូនសិស្សគុន​កាន់​តែ​មានគុណភាពក្នុងការប្រកួតប្រជែង ។ ដ្បិតវគ្គ​បណ្តុះ​បណ្តាល​នេះ សិក្ខាកាមទាំងអស់ត្រូវបានបំពាក់​បំប៉ន និងអនុវត្តដោយផ្ទាល់អំពីការរៀបចំផែនការបង្ហាត់សិស្ស បច្ចេកទេសផ្សេងៗពាក់ព័ន្ធនឹងបទបញ្ញាត​​ការ​ប្រកួតដែលជាច្បាប់របស់អន្តរជាតិ ពិសេស គឺយុទ្ធ​សា​ស្រ្ត​ប្រាស្រ័យទាក់ទងល្អជាមួយសិស្សគុនដើម្បីទាក់​ទា​ញធ្វើឱ្យកូនសិស្សចង់ហ្វឹកហាត់និងយកចិត្តទុកដាក់។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសការ៉ាតេ​មធ្យម​ថ្នាក់ជាតិនេះ មានសិក្ខាកាម​ជាគ្រូបង្វឹកចូលរួម​ចំនួន ២៥នាក់ មកពី ២៥សមាគម ក្លឹប ក្នុងគោល​ដៅ​ជំរុញអភិវឌ្ឍសមត្ថភាពគ្រូបង្វឹកឱ្យក្លាយជាគ្រូបង្វឹកដែលមានគុណភាពក្នុងការបង្ហាត់ត្រៀមនាំយកកីឡាករកីឡាការិនីចូលរួមនៅក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិដែលរៀបចំដោយសហព័ន្ធកីឡាការ៉ាតេកម្ពុជា៕ រូបភាព ៖ ជីម ភារ៉ាអត្ថបទ ៖ ជាវ ចន្ធូ