Category: កីឡា

  • ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road ឆ្នាំ២០២២ ទទួលបានការគាំទ្រខ្លាំង និងកោតសរសើរពីកីឡាករជាតិ និងអន្តរជាតិ

    ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road ឆ្នាំ២០២២ ទទួលបានការគាំទ្រខ្លាំង និងកោតសរសើរពីកីឡាករជាតិ និងអន្តរជាតិ

    ព្រឹត្តិការណ៍ប្រណាំងរថយន្តOff Road ឆ្នាំ២០២២ រៀបចំជាលក្ខណៈអន្តរជាតិ ដំណើរការប្រណាំងអស់រយៈពេល៣ថ្ងៃ ២យប់ លើកំពូលភ្នំ គិរីរម្យ ស្ថិតនៅក្នុងស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ បានបញ្ចប់ជោគជ័យជាមួយនិងក្តីសប្បាយរីករាយ ពិសេស ទទួលបានការគាំទ្រកាន់តែខ្លាំង និងការកោតសសើរពីកីឡាករជាតិនិងអន្តរជាតិថា ការរៀបចំមានលក្ខណៈស្តង់ដាអន្តរជាតិ ដូចការប្រណាំងនៅបរទេសដែរ។

  • សកលវិទ្យាល័យអាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាសច្រើនជាងគេ សម្រាប់ការប្រកួតកីឡានិស្សិតឧត្តមសិក្សា ឆ្នាំ២០២២

    សកលវិទ្យាល័យអាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាសច្រើនជាងគេ សម្រាប់ការប្រកួតកីឡានិស្សិតឧត្តមសិក្សា ឆ្នាំ២០២២

    ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ បានបិទបញ្ចប់ជាផ្លូវការនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពេញមួយសប្ដាហ៍។

  • Southampton បង្ហាញការចង់បានកីឡាករម្នាក់របស់ Chelsea

    Southampton បង្ហាញការចង់បានកីឡាករម្នាក់របស់ Chelsea

    SOUTHAMPTON កំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់កីឡាករវ័យក្មេងរបស់ Chelsea កីឡាករ Levi Colwill ។ ក្រុម Saints បាននាំយកកីឡាករវ័យក្មេងពីរនាក់រួចហើយនៅក្នុងរដូវក្តៅនេះ ក្នុងនោះរួមមានអ្នកចាំទី Gavin Bazunu របស់់ Manchester City និងខ្សែការពារវ័យ ២០ ឆ្នាំ Armel Bella-Kotchap របស់ក្លឹបអាល្លឺម៉ង់ Vfl Bochum ។

  • Man Utd ចង់បញ្ចេញ Brandon Williams ក្នុងការផ្ទេរ ១០ លានផោន

    Man Utd ចង់បញ្ចេញ Brandon Williams ក្នុងការផ្ទេរ ១០ លានផោន

    BRANDON WILLIAMS អាចចាកចេញពី Manchester United ក្នុងតម្លៃសមរម្យប្រហែល 10 លានផោន ។ខ្សែការពារជម្រើសជាតិអង់គ្លេសវ័យ ២១ឆ្នាំ បានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនៅ Norwich ដែលត្រូវកាត់ចេញត្រលប់ទៅក្របខ័ណ្ឌ Championship ។ ខ្សែការពារដែលប្រើជើងស្តាំ ប៉ុន្តែលេងនៅខ្សែការពារឆ្វេង អាចលេងបានគ្រប់ទម្រង់តំបន់ការពារ ។

  • អត្តពលិកពិការកម្ពុជាពីររូបទៅហាត់កីឡាអុកនៅឥណ្ឌូនេស៊ី

    អត្តពលិកពិការកម្ពុជាពីររូបទៅហាត់កីឡាអុកនៅឥណ្ឌូនេស៊ី

    ភ្នំពេញ៖ អត្តពលិកពិការកម្ពុជា២រូបបានរួមដំណើរជាមួយប្រតិភូប៉ារ៉ាឡាំពិកកម្ពុជាទៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដើម្បីហ្វឹកហាត់កីឡាអុកនៅទីនោះរយៈពេលមួយខែ។

  • Manchester United ចាប់អារម្មណ៍កីឡាករគ្មានតម្លៃខ្លួនម្នាក់ ដែលទើបចាកចេញពី Brentford

    Manchester United ចាប់អារម្មណ៍កីឡាករគ្មានតម្លៃខ្លួនម្នាក់ ដែលទើបចាកចេញពី Brentford

    បើយោងតាមកាសែត The Timesបានអោយដឹងថា ក្រុមបិសាចក្រហមបានកំពុងចាប់អារម្មណ៍លើកីឡាករសញ្ជាតិដាណឺម៉ាក ដែលបច្ចុប្បន្នគ្មានតម្លៃខ្លួនជាផ្លូវការនៅចុងខែនេះ បន្ទាប់ពីមានការចាប់អារម្មណ៍រយៈពេលខ្លីនៅក្លឹប Brentford ។ CHRISTIAN ERIKSEN វ័យ ៣០ កំពុងពិចារណាលើការផ្តល់ជូនកិច្ចសន្យាពី Manchester United ។

  • សហព័ន្ធខ្មែរកីឡាហែលទឹកមានគម្រោងរៀបចំព្រឹត្តិការណ៍ប្រកួតចាប់ពីកម្រិតបឋម ដល់ឧត្តមសិក្សានាពេលខាងមុខ

    សហព័ន្ធខ្មែរកីឡាហែលទឹកមានគម្រោងរៀបចំព្រឹត្តិការណ៍ប្រកួតចាប់ពីកម្រិតបឋម ដល់ឧត្តមសិក្សានាពេលខាងមុខ

    លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បង្ហើបអោយដឹងថា សហព័ន្ធខ្មែរកីឡាហែលទឹកមានគម្រោងរៀបចំព្រឹត្តិការណ៍ប្រកួតចាប់ពីកម្រិតបឋម ដល់ឧត្តមសិក្សានាពេលខាងមុខ ។ ការបញ្ជាក់របស់អគ្គលេខាធិការរូបនេះក្រោយបញ្ចប់ពិធីបិទការប្រកួតកីឡាហែលទឹក សកលវិទ្យាល័យ នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២

  • ឯកឧត្តមបណ្ឌិត មាស សារិន ផ្តាំក្មួយៗកីឡាករកីឡាការិនី ត្រូវគៀងគរមិត្តភិក្ត ឬអ្នកស្រលាញ់ប្រភេទកីឡាសីដក់ អោយចូលហ្វឹកហាត់ ដើម្បីអាចក្លាយជាធនធានរបស់សហព័ន្ធត្រៀមស៊ីហ្គេម ២០២៣

    ឯកឧត្តមបណ្ឌិត មាស សារិន ផ្តាំក្មួយៗកីឡាករកីឡាការិនី ត្រូវគៀងគរមិត្តភិក្ត ឬអ្នកស្រលាញ់ប្រភេទកីឡាសីដក់ អោយចូលហ្វឹកហាត់ ដើម្បីអាចក្លាយជាធនធានរបស់សហព័ន្ធត្រៀមស៊ីហ្គេម ២០២៣

    ឯកឧត្តមបណ្ឌិត មាស សារិន បានផ្តាំទៅកាន់ក្មួយៗដែលជាកីឡាករកីឡាការិនី ត្រូវគៀងគរមិត្តភិក្ត ឬអ្នកស្រលាញ់ប្រភេទកីឡាសីដក់ អោយចូលហ្វឹកហាត់ ដើម្បីអាចក្លាយជាធនធានរបស់សហព័ន្ធសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងជាប្រវត្តិសាស្ត្រ ។

  • ប្រធានសហព័ន្ធកីឡាឃីត បុកស៊ីងកម្ពុជា និយាយថា ស៊ីហ្គេម ឆ្នាំ២០២៣ លទ្ធផលទទួលបានត្រូវតែល្អជាងស៊ីហ្គេមនៅប្រទេសវៀតណាម

    ប្រធានសហព័ន្ធកីឡាឃីត បុកស៊ីងកម្ពុជា និយាយថា ស៊ីហ្គេម ឆ្នាំ២០២៣ លទ្ធផលទទួលបានត្រូវតែល្អជាងស៊ីហ្គេមនៅប្រទេសវៀតណាម

    TORY បន្ទាប់ពីជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដោយ ប្រជែងដណ្តើមបានមេដាយមាស១គ្រឿង និងមេដាយប្រាក់ និងសំរិទ្ធ ជាច្រើនគ្រឿងជូនកម្ពុជា កាលពីអំឡុងខែ ឧសភា ឆ្នាំ២០២២កន្លងទៅ លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីត បុកស៊ីងកម្ពុជា បាននឹងកំពុងដាក់ផែនការយ៉ាងម៉ត់ចត់ឆ្ពោះទៅក្រសោបមេដាយឲ្យបានចំនួនច្រើននៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។

  • ឯកឧត្តម យី វាសនា ផ្តល់ខ្លឹមសារលំអិតពីកិច្ចប្រជុំត្រៀមអាស៊ានប៉ារ៉ាហ្គេមនៅឥណ្ឌូនេស៊ី

    ឯកឧត្តម យី វាសនា ផ្តល់ខ្លឹមសារលំអិតពីកិច្ចប្រជុំត្រៀមអាស៊ានប៉ារ៉ាហ្គេមនៅឥណ្ឌូនេស៊ី

    ភ្នំពេញ៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានរៀបចំកិច្ចប្រជុំលំអិតស្តីពីការត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាការត្រៀមខ្លួនទទួលយកទង់សហព័ន្ធកីឡាជនពិការអាស៊ានមកកម្ពុជាដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ កិច្ចប្រជុំពិសេសនេះបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដែលមានវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) និងឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមភាគីពាក់ព័ន្ធជាច្រើនរូបទៀត។ ឯកឧត្តម យី វាសនា បានរៀបរាប់ថា កិច្ចប្រជុំពិសេសនេះផ្តោតសំខាន់លើកត្តាសំខាន់ៗជាច្រើនរួមមាន ការត្រៀមខ្លួនរបស់ប្រតិភូកម្ពុជាក្នុងចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី។ ការត្រៀមរបស់ប្រតិភូកម្ពុជាទៅសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ពីការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម និង ការត្រៀមពិធីទទួលទង់សហព័ន្ធកីឡាជនពិការអាស៊ាន។ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា ៖«អ្វីដែលយើងបានពិភាក្សាគ្នាមិនមែនត្រឹមតែថ្ងៃនេះទេ គឺយើងបានធ្វើ២ឆ្នាំហើយដែលបានដឹកនាំក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ យើងបានបញ្ជៀបចូលជាច្រើនអំពីការរៀបចំអាស៊ានប៉ារ៉ាហ្គេម។ យើងមានបទពិសោធន៍តាំងពីអាស៊ានប៉ារ៉ាហ្គេម លើកទី១ រហូតដល់អវត្តមានអាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅហ្វីលីពីន ដោយសារវិបត្តិកូវីដ-១៩។ វៀតណាមធ្វើស៊ីហ្គេមឆ្នាំ២០២២នេះក៏អត់បានធ្វើដែរ ដោយសារកូវីដ ប៉ុន្តែឥណ្ឌូនេស៊ី លោកប្រធានាធិបតីមានទឹកចិត្តរីករាយ គិតឃើញថា នេះជាលក្ខខណ្ឌសិទ្ធិមនុស្ស។ ម្យ៉ាងទៀត អ្នកបច្ចេកទេសរបស់យើងផ្នែកប៉ារ៉ាឡាំពិក…