-
កីឡាករ SALY OUMOEUT ជាប់លេខ១ ជើងឯកអាស៊ី

-
កម្ពុជាមានមេដាយសំរិទ្ធ៤គ្រឿង ក្នុងដៃលើវិញ្ញាសាឃីកបុកសីង

-
ឃីកបុកស៊ីងកម្ពុជា កីឡាករ កាន់ ម៉េងហុង បានយកឈ្នះកីឡាករឡាវ Khammaty Houmphanh ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ផ្នែកកីឡាប្រដាល់ឃីកបុកស៊ីង ទម្ងន់ ៥៤គីឡូក្រាម

-
ស៊ីហ្គេម! កីឡាករឃីកបុកស៊ីងកម្ពុជា ទូច រ៉ាឆាន់ បានឡើងវគ្គបន្ដក្រោយ យកឈ្នះកីឡាករហ្វីលីពីន Esteban Jomar Balangui ដោយពិន្ទុមុននេះបន្ដិច នៅទីក្រុងហាណូយ 🥊🇰🇭

-
កងទ័ពអ៊ុយក្រែន ចង់ឲ្យជម្រើសជាតិ បានកៅអី World Cup ដើម្បីផ្តល់ជាកម្លាំងចិត្ត

-
ប្រព័ន្ធផ្សព្វផ្សាយគឺជាចលករមួយសំខាន់ ក្នុងការរួមចំណែកជម្រុញឲ្យព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ហ្គេមឆ្នាំ២០២៣ នៅកម្ពុជាទទួលបានជោគជ័យ

-
ប្រធានប្រតិភូខេត្តត្បូងឃ្មុំប្តេជ្ញាពង្រឹងសក្តានុពល ត្រៀមកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំបន្តបន្ទាប់

លោក អ៊ីវ សាវី ប្រធានប្រតិភូដឹកនាំកីឡាខេត្តត្បូងឃ្មុំបានបង្ហាញក្តីរីករាយដែលក្រុមកីឡាករ កីឡាការិនីកីឡាវាយសីខេត្តត្បូងឃ្មុំខិតខំដណ្តើមមេដាយមាស៣ចំនួន៣វិញ្ញាសា និងមេដាយប្រាក់២វិញ្ញាសា នៅក្នុងការប្រកួតកីឡាវាយសីសិស្សបឋមសិក្សាថ្នាក់ជាតិ ដែលបានបញ្ចប់កាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅទីលានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។
-
ឯកឧត្តម សំហេង បុរស លើកបង្ហាញពីផែនការអភិវឌ្ឍន៍រយៈពេលខ្លី-វែង សម្រាប់គោលដៅស៊ីហ្គេម ២០២៣ និងក្រោយស៊ីហ្គេម

ភ្នំពេញ៖ ឯកឧត្តម សំហេង បុរស ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានលើកបង្ហាញពីផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងរយៈពេលវែង សម្រាប់គោលដៅរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ក៏ដូចជាផែនការអភិវឌ្ឍក្រោយស៊ីហ្គេម ឆ្នាំ២០២៣។ ថ្លែងនៅក្នុងបទសម្ភាសន៍ ក្នុងសប្តាហ៍នេះ ឯកឧត្តម សំហេង បុរស បញ្ជាក់ថា បច្ចុប្បន្ន សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តកំពុងធ្វើការដោយផ្ទាល់ជាមួយសហព័ន្ធកីឡាអត្តពលកម្មពិភពលោក ដើម្បីស្វែងរកអ្នកជំនាញកម្រិតអន្តរជាតិមកជួយពង្រឹងគុណភាពដល់វិស័យកីឡាអត្តពលកម្មកម្ពុជា រយៈពេលវែង។ សប្តាហ៍នេះ អ្នកជំនាញអត្តពលកម្មពិភពលោកបានមកផ្ទាល់នៅកម្ពុជា ដោយកំពុងពិភាក្សាគ្នាថាតើកម្រិតជំនាញត្រូវបានអ្វីខ្លះ ដើម្បីការអភិវឌ្ឍវិស័យកីឡាអត្តពលកម្មរយៈពេលវែង។ នៅក្នុងកិច្ចពិភាក្សាគ្នាជំហានដំបូងនេះ ដើម្បីរៀបចំផែនការអភិវឌ្ឍរបស់ស្ថាប័នកីឡាជំនាញកីឡាអត្តពលកម្មបាន គឺត្រូវការការរៀបចំគម្រោងការងារ២ទម្រង់ រយៈពេលខ្លី និងរយៈពេលវែង។ «ចំពោះផែនការរយៈពេលវែង គឺយើងត្រូវការរៀបចំការអភិវឌ្ឍច្រើនគ្រប់ជ្រុងជ្រោយ ដោយរាប់បញ្ចូលទាំងការអភិវឌ្ឍផ្នែករដ្ឋបាល អាគារបម្រើការងារ ការផលិតធនធានគ្រូបង្វឹក កីឡាករ កីឡាការិនី បណ្តុះបណ្តាលតាំងពីថ្នាក់រាជធានី-ខេត្ត ការបណ្តុះបណ្តាលការយល់ដឹងរបស់ប្រជាពលរដ្ឋ រួមទាំងការការប្រកួតជាដើម ដូច្នេះវាមានរឿងច្រើន សម្រាប់ជំហាននៃការអភិវឌ្ឍឲ្យឈានដល់កម្រិតខ្ពស់មួយបាន»។ នេះការបញ្ជាក់បន្ថែមរបស់ឯកឧត្តម សំហេង បុរស។ ដើម្បីឲ្យស្ថាប័នមួយអាចបណ្តុះបាននូវធនធានអត្តពលិកឲ្យចូលរួមការប្រកួតប្រជែងកម្រិតខ្ពស់បាន ឯកឧត្តមប្រធានសហព័ន្ធអត្តពលកម្មរូបនេះបានចង្អុលបង្ហាញពីគម្រោងផែនការជាច្រើន ដូចការរៀបរាល់ខាងលើនេះ ដើម្បីពន្លឿនផែនការអភិវឌ្ឍន៍រយៈពេលវែង។ «ក្រោយបញ្ចប់ស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២នេះ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តនឹងធ្វើកំណែទម្រង់រចនាសម្ព័ន្ធរបស់ខ្លួន…
-
កីឡាការិនីវាយកូនបាល់ ចិន្តា ស៊ុម ប្តេជ្ញាដណ្តើមមេដាយឲ្យបានជូនកម្ពុជា ពីស៊ីហ្គេម នៅវៀតណាម

-
ក្រុមបាល់ទាត់កុមារីខេត្តកំពតត្រៀមប្រជែងមេដាយមាស នៅថ្ងៃស្អែកនេះ
