-
រើន ស្រីនីត លើកឡើងថា ទោះលើកទម្ងន់ជាប្រភេទកីឡាថ្មី សម្រាប់កម្ពុជា តែប្តេជ្ញាធ្វើឲ្យបានល្អ នៅស៊ីហ្គេម (Video Inside)

-
គ្រូជំនួយជម្រើសជាតិ លីម ប៉េងហេង អះអាងថា ស៊ីហ្គេម នៅវៀតណាមអត្តពលិកវាយសី សង្ឈឹម៥០% ដណ្តើមបានមេដាយជូនកម្ពុជា (Video Inside)

-
Emerick Aubameyang បន្តរកគ្រាប់បាល់ជួយ Barcelona ឈរលេខ២ នៅ La Liga (Video Inside)

-
MAN United បានតែងតាំងលោក Erik ten Hag ជាគ្រូបង្វឹកថ្មី (Video Inside)

-
ក្រុម Impunity KH ធ្វើបានល្អជាងគេ ក្នុងចំណោម៤ក្រុមចុងក្រោយ វគ្គ Spring Split ឈានទៅដណ្តើមជើងឯកលីគអាជីព MPL-KH (Video Inside)

-
គ្រូជំនួយជម្រើសជាតិ លីម ប៉េងហេង អះអាងថា ស៊ីហ្គេមនៅវៀតណាមអត្តពលិកវាយសីកម្ពុជាសង្ឈឹម៥០%ដណ្តើមបានមេដាយជូនកម្ពុជា

លោក លីម ប៉េងហេង គ្រូជំនួយជម្រើសជាតិរបស់សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា ក្នុងបទសម្ភាសន៍ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះថា ការចូលរួមប្រជែងដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាអំឡុង ខែ ឧសភា ឆ្នាំ២០២២ខាងមុខនេះ អត្តពលិកជម្រើសជាតិកីឡាវាយសីកម្ពុជា មានសង្ឈឹមខ្ពស់ជាងបណ្តាស៊ីហ្គេមមុនៗ ខណៈការត្រៀមខ្លួនទៅចូលរួមប្រជែងក្នុងព្រឹត្តិការណ៍កម្រិតតំបន់មួយនេះ អត្តពលិកជម្រើសជាតិមានពេលគ្រាប់គ្រាន់ ក្នុងការហ្វឹកហាត់ ពិសេស មានគ្រូចិនជាអ្នកជួយបន្ថែមបច្ចេកទេសផងដែរ។គ្រូជំនួយរូបនេះ អះអាងថា ចាប់តាំងពីអត្តពលិកជម្រើសជាតិប្រមូលផ្តុំហ្វឹកហាត់ នៅជំរុំបិទខ្ទប់ ក្នុងពហុកីឡដ្ឋានមរតកតេជោ ដោយសារតែការពារជំងឺកូវីដ១៩ អត្តពលិកជម្រើសជាតិបានបង្កើនការហ្វឹកហាត់ទ្វេរដងជាមួយនឹងការគោរពវិន័យយ៉ាងខ្ជាប់ខ្ជួន។តាមរយៈការហ្វឹកហាត់ក្នុងជំរុំបិទខ្ទប់នេះ លោក លីម ប៉េងហេង ជឿជាក់ថា អត្តពលិកមានសង្ឈឹម៥០% ស្វែងរកមេដាយបានជូនកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ។សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម នាអំឡុង ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ សហព័ន្ធកីឡាវាយសីកម្ពុជាបានត្រៀមបញ្ជូនកីឡាករកីឡាការិនីជម្រើសជាតិចូលរួមចំនួន៩រូប កីឡាករ៧រូប និងកីឡាការិនី២រូប ដោយធ្វើការប្រកួតលើ៤វិញ្ញាសា ឯកត្តជនបុរស -ឯកត្តជននារី វាយគូរបុរស-វាយគូនារី វាយចំរុះបុរស-នារី និងវិញ្ញាសាវាយជាក្រុមបុរស- នារី៕…
-
ក្រុម Impunity KH ធ្វើបានល្អជាងគេ ក្នុងចំណោម៤ក្រុមចុងក្រោយ វគ្គ Spring Split ឈានទៅដណ្តើមជើងឯកលីគអាជីព MPL-KH

ជើងឯកលីគអាជីព MPL-KH វិញ្ញាសា Mobile Legends: Bang Bang បានរកឃើញក្រុមខ្លាំង៤ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយការប្រកួតសន្សំពិន្ទុជាច្រើនសប្តាហ៍ ក្រុមខ្លាំង Impunity KH ទទួលបានពិន្ទុច្រើនជាងគេ ឈរលើកំពូលតារាង ហើយក៏មានសមាជិកក្រុមជាច្រើនបានក្លាយជាកីឡាករឆ្នើមប្រចាំក្រុមនីមួយៗ ដោយសារពួកគេប្រកួតបានល្អឥតខ្ចោះ។
-
Pierre-Emerick Aubameyang បន្តរកគ្រាប់បាល់ជួយ Barcelonaស្ថិតនៅចំណាត់ថ្នាក់លេខ 2 ក្នុងតារាង LaLiga

-
MANCHESTER Unitedបានតែងតាំងលោក Erik ten Hag ជាគ្រូបង្វឹកថ្មី

-
លោក Erik ten Hag ស្នើឱ្យកាត់ស្មៅដល់ទៅ 2 ម.ម នៅពេលលោកក្លាយជាគ្រូបង្វឹកថ្មី Man Utd
