-
ជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូលD ជាមួយឥណ្ឌា ហុងកុង អាហ្វហ្កានីស្ថាន AFC Asian Cup China 2023

ឆ្លងកាត់ចាប់ឆ្នោតចែកពូលតាមប្រព័ន្ធអនឡាញ នៅទីស្នាក់ការកណ្តាលសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅទីក្រុងគូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២២បានបង្ហញលទ្ធផលថា ក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅក្នុងពូល D ជាមួយ៣ក្រុមផ្សេងទៀត គឺក្រុមឥណ្ឌា ហុងកុង អាហ្វហ្កានីស្ថាននៃព្រឹត្តិការណ៍ជម្រើសជើងឯកអាស៊ី (AFC Asian Cup China 2023) នៅប្រទេសចិន ឆ្នាំ២០២៣។
-
គ្រូបង្វឹកកាន់ A Licence បញ្ជាក់ថា ត្រូវការពេល៥ឆ្នាំ ដើម្បីដឹកនាំក្លិបបាល់ទាត់ឬទ្ធិសែន អោយក្លាយជាក្លឹបខ្លាំងក្នុងពិភពបាល់ទាត់កម្ពុជា

គ្រូបង្វឹកកាន់ Licence A និងធ្លាប់ជានាយកបច្ចេកទេសក្លឹបនៅលីគកំពូលកម្ពុជា បានដាក់គោលដៅ៥ឆ្នាំ ដើម្បីនាំក្លឹបមានមូលដ្ឋាននៅទឹកដីខេត្តកំពង់ឆ្នាំ ក្លិបបាល់ទាត់ ឬទ្ធិសែន ដែលកំពុងគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង អោយប្រមូតឡើងមកលេងលីគកំពូលកម្ពុជា ជាក្រុមខ្លាំងៗ ។លោក ស៊ុ វណ្ណា បានបញ្ជាក់ថា ក្លឹបកំពុងប្រមូលផ្តុំនូវធនធានកីឡាករ និងគ្រូបង្វឹកស្ម័គ្រ ដើម្បីជម្រុញធ្វើយ៉ាងឲ្យក្លិបបាល់ទាត់ ឬទ្ធិសែន មានសកម្មភាព ចូលរួមការប្រកួតកម្រិតថ្នាក់ជាតិ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
-
វគ្គផ្តាច់ព្រ័ត្រ Champions League នៅរុស្ស៊ី នឹងប្តូរទឹកដី

-
លីគអាជីព MPL-KH ឆ្នាំ២០២២ ចាប់ផ្តើមនៅថ្ងៃទី២៦ ខែកុម្ភៈនេះ ជាមួយនឹងប្រាក់សរុប៤ម៉ឺនដុល្លា

ព្រឹត្តិការណ៍ប្រកួតលីគអាជីព MPL-KH វគ្គ Spring Split នឹងចាប់ផ្តើមប្រកួតវគ្គវិលជុំសន្សំពិន្ទុ នាថ្ងៃទី២៦ ខែកុម្ភៈនេះ ។ ក្រុម៤ ដែលជាប់ពីការប្រកួតជម្រុះគឺ Infamous LG, Divinity Saga, Team Max KH, និង Logic Esports ទទួលបានកៅអីមកវគ្គវិលជុំសន្សំនេះ បន្ទាប់ពីប្រកួតវគ្គជម្រុះពីថ្ងៃទី២ដល់២៥ ខែមករា ។ លីគអាជីព MPL-KH រៀបចំឡើងដោយក្រុមហ៊ុន MOONTON Games សហការឧបត្ថម្ភដោយក្រុមហ៊ុនទូរសព្ទ Smart គាំទ្រដោយបណ្តាញសង្គម TikTok និងភេសជ្ជៈ Sting ។
-
ខ្សែប្រយុទ្ធជួរមុខម្នាក់ បដិសេធសំណើកុងត្រាថ្មីជាមួយក្លឹបអ្នកមាន PSG

-
សម្រិតសម្រាំងបានម្ចាស់ជ័យលាភីកីឡាប៉េតង់ ជើងឯកថ្នាក់តំបន់ មណ្ឌលខេត្តបាត់ដំបង

គណៈកម្មការបច្ចេកទេសនៃការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកថ្នាក់តំបន់ មណ្ឌលខេត្តបាត់ដំបង លើ៦វិញ្ញាសាសម្រិតសម្រាំងបានកីឡាករ កីឡាការិនិខ្លាំងៗប្រចាំព្រឹត្តិការណ៍នេះ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល២ថ្ងៃកន្លងមកនេះ។ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់នេះមានវិញ្ញសាសរុបចំនួន៦ ក្នុងនោះមានវិញ្ញាសា ៣នាក់ទល់៣នាក់ បុរស-នារី, ម្នាក់ទល់ម្នាក់ យុវជន-យុវនារី និងវិញ្ញាសាវាយយកពិន្ទុ បុរស-នារី ដោយមានកីឡាករសរុបចំនួន ៤១នាក់ ពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង។ គោលបំណងចម្បងនៃការរៀបចំការប្រកួតនេះ គឺដើម្បីជម្រុះយកក្រុមកីឡាករ កីឡាការិនីខ្លាំងៗ នៅក្នុងតំបន់មកពី៦ខេត្ត ដូចជាម្ចាស់ផ្ទះខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិនបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដើម្បីត្រៀមចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅភ្នំពេញ នាពេលខាងមុខ។
-
ក្រុម U23 វៀតណាម យកឈ្នះក្រុម U23 ទីម័រខាងកើត ដោយបាល់១១ម៉ែត្រ

-
Sport-ក្រុម U23 ថៃ ឈ្នះ U23 ឡាវ ២ទល់០

-
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត AFF U23 CHAMPIONSHIP 2022 U23 Thailand Vs U23 Loas

-
ការប្រកួតកីឡាសិស្សបឋមសិក្សាជើងឯក ប្រចាំខេត្តព្រែវែងបានបញ្ចប់ជាស្ថាពរ
