-
សម្តេចពិជ័យសេនា ទៀ បាញ់៖ ស្រុកមានសង្រ្គាមកម្ពុជាកៀកស្មាវៀតណាមវាយបណ្តេញខ្មាំង ដល់កម្ពុជាមានសុខសន្តិភាព កម្ពុជា និងវៀតណាម ជួបគ្នាលេងកីឡាកូនហ្គោលបង្ហាញពីការរិតចំណងសាមគ្គីភាព

សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា មានប្រសាសន៍ថា កាលមានសង្គ្រាម កម្ពុជា វៀតណាម បានកៀកស្មាគ្នាវាយបណ្តេញខ្មាំងសត្រូវគ្រប់ទិសទី ដល់ពេលកម្ពុជាមានសុខសន្តិភាព ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី យើងនាំគ្នាលេងកីឡា ដើម្បីបញ្ជាក់អំពីមិត្តភាពដ៍ល្អប្រពៃលើគ្រប់វិស័យទាំងអស់
-
អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា អះអាងថា ជោគជ័យពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មី

ឯកឧត្តម ថោង រដ្ឋសក្តិ អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជាក់ឲ្យដឹង ថា ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ លើកទី១ មានរយៈពេល៥ថ្ងៃ បានបញ្ចប់ដោយភាពជោគជ័យ នឹងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីប្រតិភូ កីឡាការ កីឡាការិនី និងប្រធានគណៈកម្មការបច្ចេកទេសអន្តរជាតិ ចំពោះការរៀបចំបានល្អ និងមានស្តង់ដាអន្តរជាតិ
-
BARCELONA កំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធម្នាក់ របស់ក្រុម Manchester United

-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន» នៅព្រឹកនេះ

-
ខ្សែការពារ ជុំ សុផាន់ យកក្លិបបាល់ទាត់រិទ្ធិ សែន ជាកន្លែងពង្រឹងសមត្ថភាព ដើម្បីវិវឌ្ឍខ្លួនក្លាយជាកីឡាករសក្តានុពល ឈានទៅលីគកំពូលនាពេលអនាគត

-
ក្រុមបាល់ទាត់នារី Chelsea បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Women’s Champions League ក្នុងវគ្គជម្រុះតាមពូល

-
Mohamed Salah បន្តរកបានគ្រាប់បាល់ជួយ Liverpool កាត់បន្ថយគម្លាតពីក្រុមកំពូលតារាង Premier League

-
កីឡាករិនីទូកក្តោងវ័យ១៧ឆ្នាំទិត្យ សំសូរិយា ប្តេជ្ញាពង្រឹងចំណុចខ្វះខាត ដើម្បីឈានទៅដណ្តើមមេដាយ ពីស៊ីហ្គេម នៅកម្ពុជា

កីឡាការិនីទូកក្តោងកម្ពុជា ទិត្យ សំសូរិយា ដែលចូលរួមការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ កម្ពុជាធ្វើជាម្ចាស់ផ្ទះ លើកដំបូង នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លើវិញ្ញាសាទូកក្តោង ILCA 6 ទទួលស្គាល់ថា ខ្លួននៅមានចំណុចខ្វះខាតជាច្រើនត្រូវពង្រឹងសមត្ថភាពបន្ថែម បន្ទាប់ពីឆ្លងកាត់ការប្រកួតកម្រិតអន្តរជាតិក្នុងទឹកដីកំណើតរបស់ខ្លួនអស់រយៈពេល៥ថ្ងៃ។
-
ប្រធានគណៈកម្មការបច្ចេកទេសសិង្ហបុរី បានវាយតម្លៃថា មន្រ្តីគណៈកម្មការបច្ចេកទេសកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់រៀបចំការប្រកួត អន្តរជាតិបានដោយស្តង់ដា

ខេត្តព្រះសីហនុ៖ ការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំនៅខេត្ត ព្រះសីហនុ គិតមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានដំណើរការរយៈពេល៤ថ្ងៃ ខណៈថ្ងៃទី៤នេះ ត្រូវបានគណៈកម្មការបច្ចេកទេសសម្រេចលប់ចោល ដោយមិនគិតលទ្ធផល ព្រោះតែខ្យល់មិនគ្រប់ស្តង់ដាបច្ចេកទេស ទើបតម្រូវលើកពេលទៅប្រកួតនៅថ្ងៃទី១៧វិញ ដើម្បីសរុបលទ្ធផលឈ្នះចាញ់គ្រប់វិញ្ញាសា ។
-
ឯកឧត្តម បណ្ឌិត មាស សារិន ជឿថាសិក្ខាកាម ដែលបានចូលរៀនវគ្គបណ្ដុះបណ្ដាលទាំងអស់នឹងយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកទូទាំងប្រទេសនាពេលខាងមុខអោយទទួលបានជោគជ័យ

ខេត្តកណ្តាល ៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជាបានរៀបចំពិធី “បិទ” វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-ទូកកាយ៉ាក់ និងទូករ៉ូអ៉ីង ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅវិទ្យាល័យ ហ៊ុនសែន តាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ។