-
អ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather និយាយថា ចង់ប្រកួតជាមួយ Manny Pacquiao ម្តងទៀតក្នុងឆ្នាំនេះ

អ្នកប្រដាល់មិនដែលចាញ់សញ្ជាតិអាមេរិក Floyd Mayweather បាននិយាយកាលពីថ្ងៃសៅរ៍ចុងសបា្តហ៍ថា នឹងឡើងសង្វៀនប្រកួតក្នុងឆ្នាំ២០១៨នេះ ជាមួយកំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao ។Mayweather បានបង្ហោះលើបណ្តាញសង្គម Instagram របស់គេថា ៖ ខ្ញុំនឹង ត្រលប់មកវិញដើម្បីប្រកួតជាមួយ Manny Pacquiao ម្តងទៀតក្នុងឆ្នាំនេះ ។
-
សេះ NAVARA ឈ្នះជើងឯកពូលC ប្រចាំខែកញ្ញា ខណៈពូល A បន្តអវត្តមានបំប៉នត្រៀមព្រឹត្តិការណ៍ ធំប្រចាំឆ្នាំ

-
Cristiano Ronaldo រកបាន២គ្រាប់អោយក្លឹបសេះបង្កង់ Juventus

Cristiano Ronaldo រកបាន២គ្រាប់ម្នាក់ឯងឲ្យក្លឹប Juventus ក្នុងការប្រកួត Serie A សប្ដាហ៍ទី៤ ជាមួយនឹង Sassuolo ។ អតីតកីឡាករក្លឹប Real Madrid ដែលផ្ទេរ ក្នុងតម្លៃជាង១០០លានអឺរ៉ូ មិនអាចរកគ្រាប់បានសូម្បី១គ្រាប់ នៅ៣ប្រកួតដំបូង រហូតមានការសង្ស័យថារូបគេមានទម្រង់លេង ឬមិនសម្របខ្លួនជាមួយបាល់ទាត់ អ៊ីតាលី តែលោក Allegri អ្នកចាត់ការទូទៅ Juventus ចេញមកអះអាងថាខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ នឹងរកគ្រាប់បាននៅសប្ដាហ៍នេះ ជាលទ្ធផលដូចការលើកឡើងរបស់លោកមែន ។
-
បាល់ទាត់លីគកំពូលកម្ពុជា ត្រូវបន្តការប្រកួតសប្តាហ៍ទី២០ នាចុងសប្តាហ៍នេះ

ក្រុមបាល់ទាត់ទាំង១២នៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨ នឹងត្រូវបន្តការ ប្រកួតរបស់ខ្លួនឡើងវិញ ចំនួន៦ប្រកួត នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ ក្រោយពីសម្រាក ២សប្តាហ៍ ដោយសារការប្រមូលផ្តុំហ្វឹកហាត់ និងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម ជម្រើសជាតិ ម៉ាឡេស៊ី កាលពីដើម សប្តាហ៍។ ក្រោពីការរំសាយក្រុមជម្រើសជាតិកម្ពុជា គណៈកម្មការបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC នៃសហ ព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញនូវកម្មវិធីប្រកួតសម្រាប់សប្តាហ៍ទី២០ ដោយថ្ងៃទី១៥ ខែ កញ្ញាស្អែកនេះ រួមមាន៖ ក្រុមណាហ្គាវើលប៉ះក្រសួងការពារជាតិ ខណៈក្រុមវិសាខា ត្រូវប្រកួត ជាមួយ ក្រុមអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅទីលានស្ដាតចាស់ ហើយក្រុមព្រះខ័នរាជស្វាយរៀង ទទួលក្រុ មភ្ញៀវ សូលទីឡូអង្គរ នៅកីឡ ដ្ឋានខេត្តស្វាយរៀង។ សូមបញ្ជាក់ថា លទ្ធផលពិន្ទុបណ្តោះអាសន្ន១៩សប្តាហ៍កន្លងមក គឺក្រុមណាហ្គាវើល កំពុងក្តោ ក្តាប់ ដំណែងលើកំពូលតារាង ជាមួយនឹង៤៧ពិន្ទុ និងក្រុមការពារតំណែងជើងឯករដូវកាលចាស់ បឹងកេត ឈរនៅ ចំណាត់ថ្នាត់លេខ២ មាន៤៥ពិន្ទុ និងក្រុមវិសាខាឈរលេខ៣ មាន៤២ពិន្ទុ ដោយ៣…
-
ឯកឧត្តម ប៊ូ ជុំសេរី៖ សហព័ន្ធកីឡាសិស្ស-និសិ្សត និងសហព័ន្ធកីឡាជាតិជាដៃគូដ៏សំខាន់ដើម្បីអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា

សហព័នុ្ធកីឡាសិស្ស-និសិ្សត និងសហព័ន្ធកីឡាជាតិជាដៃគូដ៏សំខាន់ដើម្បីអភិវឌ្ឍ វិស័យកីឡានៅកម្ពុជាឲ្យរីកចម្រើន នេះជាប្រសាស៍ថា ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាក្រសួងអប់រំយុជន និងកីឡា នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំ ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ ដែល គ្រោងនឹងធ្វើឡើង នាថ្ងៃទី១៩ និងបញ្ចប់នៅថ្ងៃទី២៨កញ្ញាខាងមុខ។ ឯកឧត្តម ប៊ូ ជុំសេរី បន្ថែមទៀតថា បើសិនជាសហព័ន្ធទាំងពីរមិនរួមសហការគ្នាទេនោះ ការអភិវឌ្ឍកីឡានៅកម្ពុជាក៏មិនរីកចម្រើនដែរ។ ឯកឧត្តមក៏សូមសំណូមពរឲ្យលោកគ្រូ អ្នកគ្រូដែលតំណាងសហព័ន្ធកីឡាសិស្ស-និស្សិត ជាគណៈកម្មាការ បច្ចេកទេសទាំងអស់ប្រកាន់យកនូវជំហរ ស្មារតី ដែរយុត្តិធម៌ ដោយមិនលម្អៀងប្រកាន់បក្សពួក អំឡុងពេលប្រកួត ដែលធ្វើឲ្យប៉ះពាល់ដល់សហព័ន្ធ ហើយត្រូវហ៊ានទទួលយកលទ្ធផលទោះចាញ់ ឬក៏ឈ្នះ។ លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតបាននិយាយថា ព្រឹត្តិការណ៍នេះទទួលបានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាឯកទេសចំនួន២២ ចូលរួមប្រកួត ប្រជែងមេដាយ ហើយក្នុងនោះគ្រឹះស្ថានកម្រិត ឧត្តមសិក្សាទាំង២២នេះ គឺមាន៨គ្រឹះស្ថានមក ពីខេត្តនានា។ សម្រាប់ប្រភេទកីឡាដែលដាក់ឲ្យប្រកួតមាន៦ប្រភេទកីឡា ដូចបណ្តាឆ្នាំមុនៗដែរ ដែលមានដូចជាបាល់ទាត់ បាល់ទះ…
-
គណៈកម្មាធិការអន្ដរក្រសួងទទួលបន្ទុកសាងសង់ពហុកីឡដ្ឋានមរតកតេជោ ចុះពិនិត្យការសាងសង់ ខណៈសមិទ្ធផលសម្រេចបាន ២០%

-
ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF Road ឆ្នាំ២០១៩ នៅថៃ កម្ពុជារំពឹងខ្ពស់ប្រជែងបានលទ្ធផលល្អ ក្រោយមានបទពិសោធន៍២លើកពីការប្រណាំងរថយន្តកម្រឹតអន្តរជាតិមួយនេះ

-
អនុប្រធានគណកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ថាង ហ្គោដុន ផ្តល់ថវិកាលើកទឹកចិត្តម្ចាស់មេដាយមាស កីឡាទ្វីបអាស៊ី

-
អត្តពលិកបាញ់កំាភ្លើងត្រៀមចូលរួមប្រកួតនៅប្រទេសឡាវ

-
សហព័ន្ធកីឡាវាយសីកម្ពុជា រៀបចំពានរង្វាន់ប្រធានសហព័ន្ធ ដើម្បីផ្តល់ឱកាសដល់យុវជននៅតាមបណ្តាក្លិប បានប្រជែងសមត្ថភាពគ្នា
