Category: កីឡា

  • ប្រជាពលរដ្ឋម្នាក់ ជាអ្នកស្រលាញ់វិស័យជិះកង់នៅសៀមរាបសុខចិត្តជិះកង់ជាង ៥០គីឡូម៉ែត្រមកគាំទ្រការដង្ហែព្រះអាគ្គិកីឡាចូលខេត្តរបស់ខ្លួន

    ប្រជាពលរដ្ឋម្នាក់ ជាអ្នកស្រលាញ់វិស័យជិះកង់នៅសៀមរាបសុខចិត្តជិះកង់ជាង ៥០គីឡូម៉ែត្រមកគាំទ្រការដង្ហែព្រះអាគ្គិកីឡាចូលខេត្តរបស់ខ្លួន

    សៀមរាប ៖ ព្រះអាគ្គិកីឡានិមិត្តរូបនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលបានដង្ហែចេញពីវត្តគិរីជុំចំការខ្នុរ ក្រុងសរីសោភ័ណ ខេត្តបន្ទាយមាន័យបានដង្ហែមកដល់ក្រុងសៀមរាប ខេត្តសៀមរាបហើយ នារសៀល ថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២៣ ដោយទទួលបានការអបអរសាទរពីប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ។ អ្នកនាង ទួន សុម៉ាលី អ្នកស្នេហាវិស័យកីឡាជិះកង់មានទីលំនៅស្ថិតនៅក្នុងក្រុងសៀម រាប ខេត្ត សៀមរាប ដែលជិះកង់ទៅទទួលក្បួនដង្ហែព្រះអាគ្គិកីឡាដល់ស្រុក ក្រឡាញ់ ដែលជាព្រំប្រទល់ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អ្នកស្រី ជាអ្នកស្នេហាវិស័យកីឡាជិះកង់រូប នៅខេត្តសៀមរាប ហើយមូលហេតុដែលអ្នកនាងជិះកង់ជាង៥០គីឡូម៉ែត្រជាមួយក្រុមជិះកង់របស់អ្នកនាងពីក្រុងសៀមរាបទៅដល់ស្រុក ក្រឡាញ់ ជាប់ព្រំប្រទល់ស្រុក ប្រនេតព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីទទួលក្បួនដង្ហែព្រះអាគ្គិ័យកីឡា ដោយសាតែ អ្នកចង់ឃើញនិងចង់ចូលរួមចំណែកគាំទ្រលើកស្ទួយព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំលើកដំបងនៅកម្ពុជា។ អ្នកនាង បានបញ្ជាក់ទៀតថា ពេលដែលអ្នកនាង មើលឃើញក្បួនដង្ហែមកដល់ គឺអារម្មណ៍រំភើបខ្លាំងណាស់ក្នុងនាមជាកូនខ្មែរមួយរូប ព្រោះថានេះជាលើកទី១សម្រាប់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ដ៍ធំនេះឡើង ។ អ្នកនាង ទួន សុម៉ាលី បានគូសបញ្ជាក់ទៀតថា អ្នកនាងពិតជាមោទកភាពខ្លាំងដែលមានថ្នាក់ដឹកនាំប្រទេសមួយរូប បានដឹកនាំប្រទេសកម្ពុជាឲ្យទទួលបាននូវសុខសន្តិភាព…

  • ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញបិទការប្រកួតកីឡាបាល់ទាត់មិត្ដភាព ពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣» នៅស្រុកសំរោង ខេត្តតាកែវ

    ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញបិទការប្រកួតកីឡាបាល់ទាត់មិត្ដភាព ពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣» នៅស្រុកសំរោង ខេត្តតាកែវ

    តាកែវ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទជាផ្លូវការ «ការប្រកួតកីឡាបាល់ទាត់មិត្ដភាពពានរង្វាន់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣» នៅស្រុកសំរោង ខេត្តតាកែវ ។ ឯកឧត្តមបណ្ឌិត បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ឱកាសដល់យុវជន បានលេងកីឡាដើម្បីសុខភាព និងចាកឆ្ងាយពីគ្រឿងញៀន ដោយអនុលោមតាមពាក្យស្លោក «ប្រជាជនម្នាក់លេងកីឡាមួយមុខ»។ ការលេងកីឡា មិនត្រឹមផ្តល់ឲ្យយើងនូវ សុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងនូវមិត្តភាព និងចំណងសាមគ្គីភាពផងដែរ ។ សូមជម្រាបជូនថា នាឱកាសនៃពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣» ក៏មានការប្រកួតមិត្តភាពកិត្តិយសបើកឆាករបស់កីឡាករ មកពីក្លិបកីឡាបាល់ទាត់ប៉េងហួត ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលផងដែរ។ សម្រាប់លទ្ធផលក្រោយបញ្ចប់ការប្រកួត លេខ១ បានទៅលើក្រុមបាល់ទាត់វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនភ្នំជីសូរ ទទួលបានមេដាយមាស…

  • ព្រះអគ្គិកីឡាបានដង្ហែចេញពីវត្តគិរីជុំចំការខ្នុរទៅកាន់ខេត្តសៀមរាបនៅព្រឹកថ្ងៃទី៣ខែ ឧសភា

    ព្រះអគ្គិកីឡាបានដង្ហែចេញពីវត្តគិរីជុំចំការខ្នុរទៅកាន់ខេត្តសៀមរាបនៅព្រឹកថ្ងៃទី៣ខែ ឧសភា

    បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២៣នេះ ព្រះអគ្គិ័កីឡានិមិត្តរូបព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ហ្គេមលើកទី១២ ឆ្នាំ២០២៣ បានដង្ហែចេញពីវត្តគិរីជុំចំការខ្នុរ ស្ថិតនៅក្នុង សិរីសោភ័ណឆ្ពោះទៅកាន់ខេត្តសៀមរាបហើយ ។ពិធីដង្ហែនេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យជាអ្នកទទួលព្រះអគ្គិកីឡាពីព្រះចៅអធិកាវត្តបន្តដង្ហែដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ-សៀមរាប នៅចំណុចស្ពានតាប៉ុន ស្រុកក្រឡាញ់ ខេត្តសៀមរាបរួចប្រគល់ជូនទៅអភិបាលរងខេត្តសៀមរាប និងបន្តក្បួនដង្ហែចូលទៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។តាមការគ្រោងទុកពេលក្បួនដង្ហែព្រះអាគ្គិកីឡាដង្ហែដល់ក្រុងសៀមរាប សម្រាកទទួលទានអាហារថ្ងៃត្រង់ លុះម៉ោង២រសៀលជួបជុំក្បួនរត់នៅមុខចំណុចភោជនីយដ្ឋានបន្ទាយស្រី ដើម្បីដង្ហែព្រះអគ្គិកីឡាមកវេទិការប្រារព្ធពិធីនៅសួនហាត់ប្រាណព្រះរាជដំណាក់ ដោយមានការទទួលស្វាគមន៍ពីប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងកីឡាករកីឡាការិនី ហើយ ព្រះអគ្គិកីឡានឹងប្រគល់ជូនដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOCក្នុងប្រទេសកម្ពុជា ជូន ឯកឧត្តម ទៀ សីហា ។ បន្ទាប់ពីប្រារព្ធពិធីនៅសួនហាត់ប្រាណព្រះរាជដំណាក់ ឯកឧត្តម អភិបាលខេត្ត និងថ្នាក់ដឹកនាំដង្ហែព្រះអគ្គិកីឡារត់ជុំវិញទីប្រជុំជនក្នុងក្រុងរួចយកទៅតម្គល់រក្សាទុកក្នុងវត្តរាជបូរណ៍ ដោយមានរៀបចំពិធីសាសនានិងបាញ់កាំជ្រូកផងដែរ៕ រូបភាព រិន រចនា អត្ថបទ៖ ជាវ ចន្ធូ

  • រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ៖ កម្ពុជា ចំណាយថវិកាកន្លះលានដុល្លារ ដើម្បីបំពាក់ វ៉ាយហ្វាយ សាធារណៈ ប្រើប្រាស់ដោយឥតគិតថ្លៃ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ និងអូឡាំពិកនៃព្រឹត្ដិការណ៍ស៊ីហ្គេម

    រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ៖ កម្ពុជា ចំណាយថវិកាកន្លះលានដុល្លារ ដើម្បីបំពាក់ វ៉ាយហ្វាយ សាធារណៈ ប្រើប្រាស់ដោយឥតគិតថ្លៃ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ និងអូឡាំពិកនៃព្រឹត្ដិការណ៍ស៊ីហ្គេម

    ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការ ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារ verfy.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំ ហេដ្ឋា រចនា សម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍និងក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍បានលើកឡើងថា គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (CAMSOC) បានចំណាយ ថវិកាប្រហែល៥០ម៉ឺនដុល្លារ ដើម្បីបំពាក់ WiFi សាធារណៈដោយឥតគិតថ្លៃ (Public WiFi) នៅពហុកីឡដ្ឋានជាតិមរតកតេជោនិងពហុកីឡដ្ឋានជាតិ អូឡាំពិក នៃព្រឹត្តិការណ៍ស៊ីហ្គេម។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមផងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក្រសួង បានបំពាក់ពីរ កន្លែងធំៗ សំខាន់ៗ ទី១៖ ពហុកីឡដ្ឋានជាតិ មរតកតេជោ និងទី២៖ ពហុកីឡដ្ឋានជាតិអូឡាំពិក, ក្រសួងបានបំពាក់ Public WiFi ដែលប្រើប្រាស់ថវិកា…

  • វិញ្ញាសាបាល់ទះក្នុងសាលផ្នែកបុរស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ចាប់ផ្ដើមប្រកួតនៅថ្ងៃនេះ

    វិញ្ញាសាបាល់ទះក្នុងសាលផ្នែកបុរស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ចាប់ផ្ដើមប្រកួតនៅថ្ងៃនេះ

    ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នឹងបើកជាផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ។ មុនពិធីបើកជាផ្លូវការ ការប្រកួតកីឡាបាល់ទះក្នុងសាល ផ្នែកបុរស នឹងចាប់ផ្ដើមនៅល្ងាចនេះ ដោយមាន ២ប្រកួត ក្នុងនោះក្រុមជម្រើសជាតិបាល់ទះកម្ពុជា ក្នុងនាមម្ចាស់ផ្ទះ និងជាម្ចាស់មេដាយសំរឹទ្ធ កាលពីស៊ីហ្គេមលើកទី៣១ ត្រូវប្រកួតដំបូងក្នុងពូល B ជាមួយក្រុមជម្រើសជាតិសិង្ហបុរី នាវេលាម៉ោង ៧ និង ៣០នាទីយប់ ក្រោយជំនួបរវាងក្រុមម្ចាស់មេដាយមាស ស៊ីហ្គេមលើកទី៣១ ឥណ្ឌូនេស៊ី ជាមួយក្រុមជម្រើសជាតិហ្វីលីពីន នាម៉ោង ២ និង ៣០នាទីរសៀល ។ ចំពោះកម្មវិធីប្រកួតដំបូងក្នុងពូល A លើវិញ្ញាសាបាល់ទះបុរសក្នុងសាលនេះ គឺក្រុមជម្រើសជាតិម៉ាឡេស៊ី ត្រូវជួបក្រុមជម្រើសជាតិថៃ នាវេលាម៉ោង ១២ថ្ងៃត្រង់ មុនឈានដល់ការប្រកួតគូបន្ទាប់ក្នុងពូល រវាងក្រុមម្ចាស់មេដាយប្រាក់ គឺក្រុមជម្រើសជាតិវៀតណាម ជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នាម៉ោង ៥ល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ។ សម្រាប់វិញ្ញាសាបាល់ទះបុរសក្នុងសាលនេះ គ្រោងធ្វើការប្រកួត ៥ថ្ងៃ ពីថ្ងៃទី៣-៨ ខែឧសភា(លើកលែងថ្ងៃទី៥-ឧសភា ត្រូវសម្រាកក្នុងឱកាសបើកការប្រកួតស៊ីហ្គេម)…

  • អ្នកគាំទ្រវិស័យកីឡា និងពលរដ្ឋខេត្តបាត់ដំបង បានចូលរួមទស្សនាការប្រកួតបាល់ទាត់ តាមរយៈការដាក់បញ្ចាំងស្លាយ បន្តផ្ទាល់យ៉ាងច្រើនកុះករ

    អ្នកគាំទ្រវិស័យកីឡា និងពលរដ្ឋខេត្តបាត់ដំបង បានចូលរួមទស្សនាការប្រកួតបាល់ទាត់ តាមរយៈការដាក់បញ្ចាំងស្លាយ បន្តផ្ទាល់យ៉ាងច្រើនកុះករ

    ខេត្តបាត់ដំបង ៖ អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានកំណត់រៀបចំការដាក់បញ្ចាំងស្លាយបន្តផ្ទាល់ពីការឡាយនៃព្រឹត្តិការណ៍ក្នុងការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ តាមរយៈការបញ្ចាំងស្លាយជូនពលរដ្ឋតាមទីប្រជុំជនសំខាន់ៗចំនួន៤គោលដៅក្នុងខេត្ត និងនៅតាមបណ្តាស្រុក-ក្រុងមួយចំនួនទៀត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋនិងសាធារណជនទូទៅបានទស្សនា ។ ជាក់ស្តែងក្នុងការប្រកួតកីឡាបាល់ទាត់ផ្នែកបុរស(ពូលA)នៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ រវាងក្រុមកីឡាករជាតិកម្ពុជា និងក្រុមកីឡាករហ្វីលីពីន នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ក៏មានប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងយ៉ាងច្រើនកុះករបានចូលរួមទស្សនា តាមរយៈការបញ្ចាំងស្លាយ នៅតាមទីតាំងមួយចំនួន ដែលរដ្ឋបាលខេត្ត ក្រុង ស្រុក បានរៀបចំ។ តាមរយៈបងប្អូនយុវជនដែលជាអ្នកស្នេហានិងគាំទ្រវិស័យកីឡា ពួកគេក៏បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន យ៉ាងរំភើបរីករាយយ៉ាងក្រៃលែង ដែលពួកគេបានឃើញនូវព្រឹត្តិការណ៍មួយនេះដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំនូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នេះ ។ ព្រមជាមួយនិងការបង្ហាញពីការគាំទ្រយ៉ាងក្លៀវក្លាចំពោះក្រុមកីឡាករជាតិកម្ពុជារបស់ខ្លួន ដោយបានលើកឡើងថា៖ បើទោះបីពួកគេមិនបានចូលរួមទស្សនាផ្ទាល់ក៏ពិតមែន តែការមកទស្សនានៃផ្សាយបន្តផ្ទាល់តាមរយៈការបញ្ចាំងស្លាយដែលរៀបចំដោយអាជ្ញាធរខេត្តពួកគេពិតជាអរគុណចំពោះអាជ្ញាធរខេត្តដែលបានបង្កលក្ខណៈឲ្យប្រជាពលរដ្ឋទូទៅបានមកចូលទស្សនា នៅទីនេះ ។ សូមបញ្ជាក់ផងដែរថា៖ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ក្នុងឆ្នាំ២០២៣នេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់គ្រប់អាជ្ញាធរ ក្រុង ស្រុកទាំងអស់ឱ្យរៀបចំការការដាក់បញ្ចាំងស្លាយ LED ដើម្បីចាក់ផ្សាយបន្តផ្ទាល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនបានទស្សនា នៅក្នុងមូលដ្ឋានខ្លួននីមួយពីព្រឹត្តិការណ៍ជាតិដ៏កម្រមួយនេះ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

  • ផ្សាយផ្ទាល់៖ ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសារត់ឆ្លងឧបសគ្គ (OBSTACLE RACE) ០៣ ឧសភា ២០២៣

    ផ្សាយផ្ទាល់៖ ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសារត់ឆ្លងឧបសគ្គ (OBSTACLE RACE) ០៣ ឧសភា ២០២៣
  • ផ្សាយផ្ទាល់ ការប្រកួតកីឡា បាល់ទាត់ នៃព្រឹត្តិការណ៍ កីឡាស៊ីហ្គេម Cambodia vs Philippines

    ផ្សាយផ្ទាល់ ការប្រកួតកីឡា បាល់ទាត់ នៃព្រឹត្តិការណ៍ កីឡាស៊ីហ្គេម Cambodia vs Philippines
  • គ្រូបង្វឹកបាល់ទាត់នារីថៃ៖កម្ពុជាស្វាគមន៍រាក់ទាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមបានល្អ ទាំងកន្លែងហ្វឹកហាត់និងស្នាក់នៅសុទ្ធតែល្អ

    គ្រូបង្វឹកបាល់ទាត់នារីថៃ៖កម្ពុជាស្វាគមន៍រាក់ទាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមបានល្អ ទាំងកន្លែងហ្វឹកហាត់និងស្នាក់នៅសុទ្ធតែល្អ

    ភ្នំពេញ៖ គ្រូបង្វឹកបាល់ទាត់នារីថៃមួយរូបដែលបានដឹកនាំក្រុមរបស់ខ្លួនមកចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជាបានប្រាប់បណ្តាញសារព័ត៌មានរបស់ខ្លួនមួយឈ្មោះថាថៃរ៉ាត់(Thairath)ថាក្រុមខ្លួនពេលមកដល់កម្ពុជាបានទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅ និងក្រៅពីនេះទាំង កន្លែងស្នាក់នៅ និងកន្លែងហ្វឹកហាត់ល្អលើសអ្វីដែលខ្លួនបានគិតទៅទៀត។ បើយោងតាមកាសែតក្នុងស្រុករបស់ថៃមួយ មានឈ្មោះថៃរ៉ាត់ បានចុះផ្សាយតាមរយៈក្នុងបទសំភាសន៍ជាមួយគ្រូបង្វឹក កីឡាបាល់ទាត់ផ្នែកនារីរបស់ប្រទេសខ្លួនកាលពីថ្ងៃទី១ ខែ ឧសភាឆ្នាំ ២០២៣ថា ក្រុមបាល់ទាត់ជម្រើសជាតិនារីថៃបានចេញហ្វឹកហាត់សម្រាប់ត្រៀមការប្រកួតស៊ីហ្គេមលើកដំបូងកាលពីថ្ងៃទី១ ខែឧសភាកន្លងមកដើម្បីត្រៀមប្រកួតបើកឆាកលើកទី១ជាមួយក្រុមបាល់ទាត់ជម្រើសជាតិនារីនៃប្រទេសសិង្ហបុរី ។ ក្នុងការផ្តល់បទសំភាសន៍ជាមួយកាសែតក្នុងស្រុករបស់ខ្លួន គ្រូបង្វឹកបាល់ទាត់នារីថៃលោក ណាក់រិទ្ធផុន គែនសុន បានលើកឡើងថា”សម្រាប់ការមកដល់កម្ពុជា ក៏ខ្ញុំគិតថាខុសពីអ្វីដែលបានគិតកន្លងមក ព្រោះថាតាមអ្វីដែលខ្ញុំបានមកដល់ពេលនេះពុំមានអ្វីដែលលំបាកដូចដែលបានគិតកាលពីមុនទេ ។ គេស្វាគមន៍រាក់ទាក់យើងបានល្អ កន្លែងស្នាក់នៅក៏អូខេ ទីលានហ្វឹកហាត់ក៏មិនអន់និយាយរួមគឺល្អអាចប្រើបាន ។ បើគិតសរុបជារួមទៅគឺល្អតែម្តង ។ ខ្ញុំពុំបានគិតអ្វីច្រើនទេពេលនេះគឺនឹងខិតខំហ្វឹកហាត់ជាមួយក្មេងៗកីឡាដើម្បីឱ្យមានចិត្តស្ងប់ល្អចូលលរួមប្រកួតថ្ងៃខាងមុខនេះ ។ យើងសូមអរគុណកម្ពុជា” ។ យ៉ាងណាក្តីគ្រូបង្វឹកមានឈ្មោះបោះសម្លេងរូបនេះបានលើកឡើងថាការប្រកួតបាល់ទាត់នារីគេមិនអាចមើលរំលងបាល់ទាត់កម្ពុជាបានទេដោយសារនៅក្នុងប្រទេសអាស៊ានបច្ចុប្បន្នមានការរីកចម្រើនច្រើន។យ៉ាងណាក្តីថៃសង្ឃឹមថានឹងយកអាចលើកពាននាព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះបន្ទាប់ពីបាល់ទាត់នារីថៃបានខកខានលើកពានរយៈពេល កន្លងមក។ គួរបញ្ជាក់ថាចាប់ពី ថ្ងៃទី២៧ មេសា នេះ ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានមកដល់កម្ពុជា ជាបន្តបន្ទាប់ ដើម្បីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ សម្រាប់ក្រុមជម្រើសជាតិបាល់ទាត់នារីថៃស្ថិតនៅក្នុងពូលBរួមមានកម្ពុជា សិង្ហបុរី និងឡាវ។នៅថ្ងៃទី ៣ ខែ…

  • ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យរាប់ម៉ឺននាក់ បានបង្ហាញពីមោទកភាពដែលខេត្តរបស់ខ្លួនបានទទួលស្វាគមន៍ព្រះអាគ្គិជ័យកីឡា

    ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យរាប់ម៉ឺននាក់ បានបង្ហាញពីមោទកភាពដែលខេត្តរបស់ខ្លួនបានទទួលស្វាគមន៍ព្រះអាគ្គិជ័យកីឡា

    បន្ទាយមានជ័យ ៖ ព្រះអគ្គិជ័យកីឡា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានដង្ហែមកដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យហើយ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ។ ការមកដល់នៃក្បួនដង្ហែព្រះអាគ្គិជ័យជ័យកីឡា ទទួលស្វាគមន៍ពីថ្នាក់ដឹកនាំក្នុងខេត្ត មន្រ្តីរាជការ កងកម្លាំងទាំង៣ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរាប់ពាន់នាក់ ចេញមកសាទរ ដោយបានស្រែកបន្លឺជ័យឃោសអបអរអំណរសាទរនូវក្បួនដង្ហែព្រះអគ្គិជ័យកីឡា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។ ក្បួនដង្ហែព្រះអាគិ្គជ័យកីឡាត្រូវបានទទួលស្វាគមន៍ ដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងបានទទួលព្រះអាគិ្គជ័យកីឡាពីឯកត្តម នី ផល្លី ស បេសកជនពិសេស Camsoc ក្នុងប្រទេស ។ក្នុងនោះ ឯកត្តម អភិបាលខេត្តបានរត់កាន់ព្រះអាគ្គិកីឡាអមដោយមន្រ្តីរដ្ឋបាលខេត្ត និងកីឡាករកីការិនី ដើម្បីយកទៅទុកក្នុងសាលាខេត្តបន្ទាយមានជ័យមុន និងបន្តដង្ហែចូលទៅតម្គល់ទក្នុងក្នុងវត្តធ្វើពិធីសាសនាសុំសេចក្តីសេចក្តីចំរើន។ សូមជម្រាបថា ព្រះអគ្គិជ័យកីឡាតម្គល់ទុកក្នុងវត្តជុំគិរីចំការខ្នុរ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ចំនួនមួយយប់ ហើយស្អែកថ្ងៃទី ៣ ខែឧសភា…