-
ពហុកីឡាដ្ឋានជាតិអូឡាំពិកបានរៀបចំឡើងយ៉ាងស្រស់ស្អាត ដើម្បីទទួលព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅថ្ងៃស្អែកនេះ
ភ្នំពេញ៖ មុនពេលព្រឹត្តិការណ៍កីឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជាដែលនឹងឈានមកដល់នេះ ពហុកីឡដ្ឋាន ជាតិ អូឡាំពិក ត្រូវបានរៀបចំឡើងយ៉ាងស្រស់ស្អាត និងព្រមទាំងបានបំពាក់ ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាយ៉ាងទំនើបដើម្បីឱ្យការប្រកួតកីឡាប្រព្រឹត្តិទៅរលូន ប្រកបដោយបរិយាកាសរីករាយ។ គួរបញ្ជាក់ថានៅថ្ងៃទី ២៩ ខែមេសា ថ្ងៃស្អែកនេះពហុកីឡដ្ឋានជាតិ អូឡាំពិក នឹងត្រូវបានបើកទ្វារមុនគេ ក្នុងចំណោមការប្រកួតលើវិញ្ញាសារ កីឡាដទៃទៀត ដើម្បីទទួលការប្រកួត បើកឆាកលើប្រភេទកីឡា បាល់ទាត់ បុរស អាយុក្រោម ២២ឆ្នាំ។ បើយោងតាមតារាងកាលវិភាគនោះគេឃើញថាក្រុមបាល់ទាត់ជម្រើសជាតិយុវជន អាយុក្រោម ២២ឆ្នាំ ឥណ្ឌូណេស៊ី នឹងត្រូវប៉ះហ្វីលីពីន ជាគូបើកឆាក ប្រភេទកីឡាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡា ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។នេះគឺជាការប្រកួត វគ្គសន្សំពិន្ទុ មុនគេ ចេញពីពូល A ក្នុងចំណោម ៥ ក្រុម រួមមាន ឥណ្ឌូណេស៊ី ហ្វីលីពីន ទីម័រខាងកើត មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា…
-
ព្រះអគ្គិជ័យកីឡា នៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ
ព្រះអគ្គិជ័យកីឡា នៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើដំណើរចាកចេញពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ មកដល់ខេត្តកំពង់ចាម ទទួលបានស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ ។ និងបន្តដំណើរមកខេត្តកណ្ដាល និងចុងក្រោយវិមានឈ្នះ ឈ្នះ រាជធានីភ្នំពេញ និងប្រារព្ធពិធីទទួលនៅវត្តភ្នំ រួចទើបដង្ហែទៅតម្កល់ទុកនៅ វត្តលង្កា ។ ចាន់ វិចិត្រ
-
អគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមកំពុងតែដង្ហែចូលមកកាន់រាជធានីភ្នំពេញ
ភ្នំពេញ៖ ព្រះអគ្គិជ័យកីឡា(ភ្លើងគប់) សម្រាប់ព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានវិលត្រឡប់ចូលមកកាន់ព្រះរាជាណាចក្រ កម្ពុជាវិញ ពីគណៈប្រតិភូនៃប្រទេសឡាវ។នាខណៈពេលនេះ ដែរព្រះអគ្គិជ័យកីឡាកំពុងតែ ដង្ហែចូលមកកាន់រាជធានីភ្នំពេញហើយ។ គួរបញ្ជាក់ថាបន្ទាប់ពីទទួល ព្រះអគ្គិជ័យកីឡា ចូលមកកម្ពុជាវិញ និងប្រារព្ធពិធីដង្ហែ ក្នុងខេត្តស្ទឹងត្រែង ហើយព្រះអគ្គិជ័យកីឡាដែលបានបន្តឆ្លងកាត់ទៅខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្ដាល និងចូលទៅកាន់ វិមានឈ្នះៗ។ បន្ទាប់មក បន្តដង្ហែក្នុងរាជធានីភ្នំពេញ និងនៅជុំវិញបឹងទន្លេសាប រួចវិលចូលមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃប្រារព្ធពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាផ្លូវការ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាយើង គឺជាម្ចាស់ផ្ទះ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែឧសភា ខាងមុខ ។ គួរបញ្ជាក់ថា បន្ទាប់ពី ចាកចេញពីខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ត្បូងឃ្មុំ កណ្តាល ខណៈបានបន្តដង្ហែតាមក្បួនដែលអមជាមួយរថយន្ដ និងម៉ូតូធំជាច្រើនគ្រឿងនោះនាពេលនេះអគ្គិជ័យកីឡា បានឆ្ពោះមកកាន់រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមេសាឆ្នាំ ២០២៣នេះ។ បន្ថែមលើនេះនៅថ្ងៃទី២៩ ខែមេសា…
-
បោះជំរុំហ្វឹកហាត់ថ្ងៃទី២ សហព័ន្ធវាយកូនបាល់បញ្ចូលកម្មវិធីជិះកង់ជាការហ្វឹកហាត់កម្លាំង និង រំលេចពីប្រាង្គប្រាសាទខ្មែរ
ខេត្តសៀមរាប ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងបញ្ជាក់ថា កម្មវិធីបោះជំហ្វឹកហាត់របស់អត្តពលិកកីឡាវាយកូនបាល់ជម្រើសជាតិត្រៀមចូលរួមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅក្រុងសៀមរាប ខេត្តសៀមរាប មានរយៈពេល ៤ថ្ងៃ គិតមកត្រឹមថ្ងៃទី២៧ ខែ មេសានេះ គឺជាសកម្មភាពហ្វឹកហាត់ថ្ងៃទី២ហើយ ។ លោក បញ្ជាក់ថា សម្រាប់កម្មវិធីបោះជំរុំហ្វឹកហាត់ថ្ងៃទី២នេះ សហព័ន្ធបានរៀបចំបញ្ចូលនៅកម្មវិធីជិះកង់បន្ថែមលើការហ្វឹកហាត់នៅលើទីលាន។ លោក ពន្យល់ថា ការជិះកង់ក៏ជាការហ្វឹកហាត់កម្លាំងមួយជួយឲ្យកីឡាករកីឡាការិនីមានថាមពលលឿនខ្លាំងសម្រាប់ការប្រកួត ព្រោះថា កីឡាវាយកូនបាល់កីឡាករកីឡាការិនីរាល់ពេលប្រកួតកម្លាំងនិងល្បឿនគឺជាកក្តាចាំបាច់មិនអាចខ្លះបាន។ លោក អគ្គលេខាធិការ បន្តទៀតថា ការដែលលោកដាក់កម្មវិធីហ្វឹកហាត់ដោយបញ្ចូល កម្មវិធីជិះកង់បន្ថែមនេះ មានគោលដៅចម្បងចំនួន២ គឺ ទី១ ចង់ឲ្យកីឡាករ កីឡាការិនីមានកម្លាំងផ្សាំនិងការហត់នឿយ និងទី២ ចង់ឲ្យកីឡាករ កីឡាការិនីមានអារម្មណ៍ស្រស់ស្រាយពេលមើលឃើញទេសភាព និងប្រាង្គប្រាសាទររបស់ខ្មែរដ៏អស្ចារ្យផងដែរ ។ ស៊ុម ចិន្តា កីឡាការិនីវាយកូនបាល់កូនខ្មែរអាមេរិក បានបង្ហាញអារម្មណ៍សប្បាយយរីករាយ ពេលបានបោះជំរុំហ្វឹកហាត់ជាមួយមិត្តរួមក្រុម។ នាងសង្ឈឹមថា ការយល់ចិត្តគ្នាតាមរយៈកម្មវិធីបោះជំរុំនៅសៀមរាបនេះ នឹងជួយឲ្យនាងនិងមិត្តរួមក្រុមអាចប្រជែងដណ្តើមបានមេដាយជូនកម្ពុជា ។ សូមបញ្ជាក់ថា កម្មវិធីបោះជំរុំហ្វឹកហាត់ថ្ងៃទី២នេះ…
-
ព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដង្ហែត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញហើយ
ខេត្តស្ទឹងត្រែង ៖ ព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដង្ហែត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញហើយ នៅថ្ងៃទី២៧ ខែមេសានេះ តាមច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ខេត្តស្ទឹងត្រែង ក្រោយធ្វើដំណើរគោលចរអស់រយៈពេល ៣៧ថ្ងៃ តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងទីម័រខាងកើត ប្រកបដោយភាពជោគជ័យ និងការសាទរជាខ្លាំងពីបណ្ដាប្រទេសសមាជិក ។ ដំណើរនិវត្តន៍របស់ព្រះអគ្គិជ័យកីឡា ដឹកនាំដោយបេសកជនពិសេសឯកឧត្តម ហោ សារុន រដ្ឋលេខាធិក្រសួងទេសចរណ៍ អមដោយប្រតិភូ ៨រូបផ្សេងទៀតនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ព្រមទាំងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋ និងសិស្សានុសិស្សរ៉ាប់ពាន់នាក់ ដែលឈរអបអរសាទរតាមដងផ្លូវ ។ ក្នុងដំណើរបេសកកម្មរយៈពេល ៣៧ថ្ងៃនេះដែរ ឯកឧត្តម ហោ សារុន បានរាយការណ៍នូវសមិទ្ធផល ចំពោះព្រះអគ្គិជ័យកីឡាដែលបានបំពេញតួនាទីដ៏ឧត្ដុង្គឧត្តម និងសម្រេចបានលទ្ធផលល្អគួរជាទីមោទនៈ នៅបណ្ដាប្រទេសចំនួន ៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត…
-
បោះជំរុំហ្វឹកហាត់ នៅសៀមរាប គោលដៅចង់ឲ្យកីឡាករការិនីរួមស្មារតីតែមួយឆ្ពោះទៅរកជ័យជំនះស៊ីហ្គេមលើកទី៣២
ខេត្តសៀមរាប ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងនៅថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៣នេះថា កក្តាដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានដឹកនាំកីឡាករកីឡាការិនីជម្រើសជាតិមកបោះជំរុំហ្វឹកហាត់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប រយៈពេល៤ថ្ងៃមុននឹងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ចូលមកដល់នេះ គឺមានគោលដៅចង់ឲ្យកីឡាករកីឡាការនីនៅក្នុងស្រុក និងកីឡាករកីឡាការិនីឈាមជ័យកូនខ្មែរនៅក្រៅប្រទេសបានយល់ចិត្តគ្នានិងក្លាយជាខ្លួនតែមួយរួមស្មារតីតែមួយ ដើម្បីឈានទៅដណ្តើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ទៀតថា ស្មារតីស៊ីហ្គេមមិនមែនជារឿងសាមញ្ញនោះទេ ព្រោះជាការប្រកួតតំណាងប្រទេស។ ដូចច្នោះកីឡាករកីឡាការិនីទាំងអស់ត្រូវមានសាមគ្គីភាព ចេះស្រលាញ់រួមគ្នា ព្រោះការប្រកួតក៏មានវិញ្ញាសាជាក្រុមសម្រាប់ប្រកួតប្រជែងដណ្តើមមេដាយផងដែរ។ សូមបញ្ជាក់ថា កម្មវិធីបោះជំរុំនេះមានរយៈពេល៤ថ្ងៃ ក្នុងនោះសហព័ន្ធបានធ្វើតេសសម្ថភាពទៅលើកីឡាករកីឡាការិនី ដើម្បីធ្វើការជម្រុះចេញកីឡាករដែលសហព័ន្ធមើលឃើញថា សមត្ថភាពមិនទាន់គ្រប់គ្រាន់ ដោយចំរាញ់យកកីឡាករសមត្ថភាព៥រូប និងកីឡាការិនី៥រូបប៉ុណ្ណោះចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ជាវ ចន្ធូ
-
ព្រះអគ្គិជ័យកីឡា និងប្រតិភូបានធ្វើដំណើរដល់ទីក្រុងប៉ាក់សេ ខេត្តចំប៉ាសក្ដិ នៅល្ងាចថ្ងៃពុធនេះ
ព្រះអគ្គិជ័យកីឡា បានធ្វើដំណើរដល់ទីក្រុងប៉ាក់សេ ខេត្តចំប៉ាសក្ដិ នៅល្ងាចថ្ងៃពុធនេះ ក្រោយបញ្ចប់បេសកកម្មដង្ហែតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ានដោយជោគជ័យ ត្រឹមប្រទេសឡាវ ក្រោមការដឹកនាំរបស់បេសកជនពិសេសឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដំណើរដោយលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ ព្រមទាំងមានការជូនដំណើរ និងទទួលស្វាគមន៍ពីមន្រ្តីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកឡាវផងដែរ ។ នៅថ្ងៃទី២៧ ខែមេសាស្អែកនេះ ប្រតិភូកម្ពុជា ក្រោមកិច្ចសហការពីអាជ្ញាធរឡាវ នឹងបន្ដរៀបចំពិធីដង្ហែព្រះអគ្គិជ័យ តាមក្បួនរថយន្ដ ពីទីក្រុងប៉ាក់សេ ឆ្ពោះទៅខេត្តស្ទឹងត្រែង ព្រះរាជាណាចក្រកម្ពុជាវិញ តាមច្រកព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ដើម្បីបន្តដង្ហែមកកាន់រាជធានីភ្នំពេញ ៕ ចាន់ វិចិត្រ
-
កីឡាករវាយកូនបាល់កម្ពុជាចាប់ផ្តើមបោះជំរុំហ្វឹកហាត់នៅខេត្តសៀមរាបត្រៀមចូលរួមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២
ក្រុមកីឡាករកីឡាការិនិកីឡាវាយកូនបាល់កម្ពុជាបានចាប់ផ្តើមយុទ្ធនាការបោះជំរុំហ្វឹកហាត់ហើយ នៅក្រុងសៀមរាប ខេត្តសៀម នៅលើទីលានកីឡាវាយកូនបាល់ក្នុងសណ្ឋាគារRAFFLES GRAND ANGKOR HOTEL ។ ថ្លែងបញ្ជាក់ក្រោយបញ្ចប់ការហ្វឹកហាត់ កីឡាករវាយកូនបាល់ឡុង សំនៀង និង កីឡាករ ឡេង សារិនរាជ បានបញ្ជាក់ថា ការបោះជំរុំហ្វឹកហាត់នៅខេត្តសៀមរាបនេះ បានរៀបចំឡើង ដោយ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្នុងគោលបំណង បង្កើតការជួបជុំ និងការរិតចំណងសាមគ្គីភាព រវាងកីឡាករជម្រើសជាតិនៅក្នុងស្រុក និងកីឡាករជម្រើសជាតិដែលជាកូនកាត់ឈាមជ័រខ្មែរនៅក្រៅប្រទេស ដើម្បីកីឡាករកីឡាការនីទាំងអស់កាន់តែស្និតសា្នលនិងយល់ចិត្តគ្នា។ កីឡាករ ទាំងពីររូបនេះ បានអះអាងទៀតថា កម្មវិធីបោះជរុំហ្វឹកហាត់នេះ គឺជាការហ្វឹកហាត់ត្រៀមខ្លួនមួយយ៉ាងល្អ សម្រាប់ពួកគេ ព្រោះវាបានផ្លាស់ប្តូរបរិយាកាសធ្វើឲ្យពួកគេមានអារម្មណ៍ប្លែក និង មានកម្លាំងចិត្តហ្វឹកហាត់ និងមិនមានអ្វីដែលជាសម្ពោធធ្វើឲ្យអារម្មណ៍ស្មុកស្មាញ មានតែការហ្វឹកហាត់ជាមួយគ្រូបង្វឹក និងមិត្តរួមក្រុម ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមប្រជែងដណ្តើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលចូលមកដល់ប៉ុន្មានថ្ងៃខាងមុខ។ សូមបញ្ជាក់ថា កម្មវិធីបោះជំរុំហ្វឹកហាត់នៅខេត្តសៀមរាប ត្រៀមលក្ខណៈចូលរួមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់២៨ ខែ មេសា ឆ្នាំ២០២៣…
-
រយៈពេលជាងមួយម៉ោងសំបុត្រចូលទស្សនាបាល់ទាត់ជាងមួយម៉ឺនសន្លឹកត្រូវបានចែកអស់
ភ្នំពេញ៖ សំបុត្រចូលទស្សនាបាល់ទាត់ថ្ងៃបើកឆាកកីឡាស៊ីហ្គេមលកទី៣២ជាងមួយម៉ឺនសន្លឹកត្រូវបានចែកជូនអ្នកគាំទ្រតែក្នុងរយៈពេលជាងមួយម៉ោង។ សំបុត្រចូលទស្សនាការប្រកួតកីឡាបាល់ទាត់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់ថ្ងៃប្រកួតបើកឆាកថ្ងៃទី២៩ខែមេសា ដែលចែកជូនអ្នកគាំទ្រដោយឥតគិតថ្លៃ នៅថ្ងៃទី២៤ខែ មុខបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ត្រឹមតែរយៈពេលតែជាងមួយម៉ោងប៉ុណ្ណោះសំបុត្រត្រូវបានចែកអស់ ខណៈអ្នកគាំទ្រនៅតែបន្តមកជាហូហែស្វែងរកសបុត្រចូលទស្សនា បើទោះបីដឹងថាសំបុត្រត្រូវបានចែកអស់ទៅហើយក្តី។ អ្នកគាំទ្របាល់ទាត់កម្ពុជា២រូបដែលមកទទួលយកសំបុត្រមិនទាន់ បានបង្ហាញអារម្មណ៍សោកស្តាយព្រោះអាចនឹងបាត់បង់ឱកាសមិនបានចូលទស្សនា ថ្ងៃប្រកួតបើកឆាកដំបូងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលធ្វើឡើងនៅថ្ងៃទី២៩ខែមេសា ។ពួកគេបានលើកឡើងទៀតថា ថ្ងៃនេះមកយកសំបុត្រមិនទាន់ពេលវេលា សំបុត្រត្រូវបានចែកអស់ ប៉ុន្តែពួកគេមិនអស់សង្ឈឹមនទេ នឹងមកយកនៅថ្ងៃស្អែកទៀត ប្រសិនមានការចែកជូនអ្នកគាំទ្រ។ ពួកគេ បានអះអាងថា មូលហេតុដែលពួកគេព្យាយាម ស្វែងរកសំបុត្រចូលទស្សនា ការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រោះគេចង់ចូលរួមគាំទ្រលើកទឹកចិត្តក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ។ ពួកគេរំពឹងជឿជាក់ថា ការប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ក្រុមបាល់ទាត់កម្ពុជាអាចនឹងប្រជែងដណ្តើមបានមេដាយ ព្រោះបងប្អូនយើងបានចូលរួមគាំទ្រលើកទឹកយ៉ាងច្រើននឹងផ្តល់កម្លាំងចិត្តជួយឲ្យកីឡាករយើងខិតខប្រកួត ដើម្បីជ័យជំនេះ។ សូមបញ្ជាក់ថា បើយោងតាមការបញ្ជាក់ ពីលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា សំបុត្រ ដែលចែក គឺមានកំណត់ សំបុត្រ ដែលចែកថ្ងៃទី១នេះ យើងមានក្នុងដៃតែ១៣០០០សន្លឹក សម្រាប់តំបន់សាធារណៈ ឬ Zone B និងនៅខាងមុខវេទិកាកិត្តិយស…
-
ការប្រកួត កីឡាបាញ់កាំភ្លើង ជើងឯកថ្នាក់ជាតិឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីធ្វើការប្រកួតយ៉ាង ស្វិតស្វាញ រយៈពេល២ថ្ងៃ
ភ្នំពេញ ៖ ការប្រកួតកីឡាបាញ់កាំភ្លើង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ដែលរៀបចំដោយ សហព័ន្ធកីឡាបាញកាំភ្លើងកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា បានបញ្ចប់កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២៣ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញ រយៈពេល២ថ្ងៃ នៅបញ្ជាការដ្ឋាន ទ័ពពិសេសឆ័ត្រយោង៩១១ កំបូល ដោយបានរកឃើញអត្តពលិក ដៃត្រង់ជាច្រើននាក់ ពីការប្រកួត ។ លោក កែវ ហុកលី អគ្គលេខាធិការសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះធ្វើឡើងលើ៣ វិញ្ញាសា គឺវិញ្ញាសាបាញ់កាំភ្លើង វែងខ្យល់ ចម្ងាយ ១០ម៉ែត្រ កាំភ្លើងវែងខ្យល់ ចម្ងាយ៥០ម៉ែត្រ និង កាំភ្លើងខ្លី៩មីលីម៉ែត្រ ដោយមាន កីឡាករកីឡាការិនី ចូលរួម ចំនួន ៣៣នាក់។ ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានលើកឡើងថា បាញ់កាំភ្លើងជាកីឡា១ប្រភេទ ខុសពីកីឡាផ្សេងៗ ដែលទាមទារឲ្យអ្នកហ្វឹកហាត់ មានវិន័យ និងសីលធម៌ខ្ពស់ ដោយសារយើងត្រូវប្រើប្រាស់អាវុធ ។ ឯកឧត្តម មៀចសុផាន់ណា បានធ្វើការអំពាវនាវ…