-
ពិធីសម្ភោធពហុកីឡដ្ឋានជាតិ មរតកតេជោ គ្រោងទទួលអ្នកចូលរួម១៥០០០នាក់ ជាមួយនឹងវិធានការសុខាភិបាលយ៉ាងម៉ត់ចត់ ដើម្បីទប់ស្កាត់ជំងឺកូវវីដ-១៩

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានបញ្ជាក់ក្រោយកិច្ចប្រជុំ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា វិមានកីឡដ្ឋានមរតតេជោ នឹងរៀបចំពិធីសម្ភោធផ្លូវការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដោយបូកបញ្ចូលកម្មវិធីធំចំនួន៣បញ្ចូលតែមួយ គឺពិធីសម្ភោធវិមានកីឡដ្ឋាន ពិធីរាប់ថយក្រោយ៥០០ថ្ងៃ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងពិធីប្រកាសយុទ្ធនាការជាតិផ្សព្វផ្សាយ ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១តទៅ មានក្រសួង ស្ថាប័នជាតិទាំងមូល និងស្ថានទូតកម្ពុជា នៅក្រៅប្រទេស ក៏ត្រូវចូលរួមផ្សព្វផ្សាយ ជាធ្លុងមួយជួយគាំទ្រស៊ីហ្គេម ក្រោមប្រធានបទ កីឡារស់ក្នុងសន្តិភាព
-
Newcastle ត្រូវការឈ្នះ២ប្រកួត ដើម្បីគេចពីបាតតារាងនៅ Premier League

-
អនុប្រធានកីឡាបាល់ឱប ស្នើរអោយសិក្ខាកាមដែលទទួលបានពុទ្ធិពីវគ្គនេះ យកទៅចែករំលែកតាមមូលដ្ឋានរបស់ខ្លួនអោយកាន់តែមានសកម្មភាពផុសផុលបន្ថែមទៀត

-
ក្រុមហ៊ុន ISI STEEL បង្កើតព្រឹត្តិការណ៍បាល់ទះ «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» ដើម្បីរួមចំនែកអភិវឌ្ឍនិវិស័យកីឡាបាល់ទះ

លោក សុខ វិចិត្រ នាយផ្នែកពាណិជ្ជកម្មក្រុមហ៊ុន ISI STEEL បានបញ្ជាក់ថា ក្រុមហ៊ុន ISI STEEL បង្កើតព្រឹត្តិការណ៍កីឡាបាល់ទះ ដែលប្រសិទ្ធនាមឲ្យថា «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» នឹងបើកដូវកាលទី១ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ គឺដើម្បីរួមចំនែកអភិវឌ្ឍនិវិស័យកីឡាបាល់ទះឲ្យកាន់តែរីកចម្រើន ក៏ដូចជារួមចំណែកលើកកម្ពស់យុវជនបានចូលរួមលេងកីឡា ដើម្បីសុខភាព និងជៀសឆ្ងាយពីគ្រឿងញៀន ជាមួយនឹងគោលបំណងសំខាន់ៗផ្សេងទៀត អមដោយប្រាក់រង្វាន់ប្រចាំខែ និងប្រាក់រង្វាន់ធំរហូតដល់ ៥០០០ ដុល្លារសហរដ្ឋអាម៉េរិក ។ នេះបើតាមការបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅកីឡដ្ឋាន The Blue Sport រាជធានីភ្នំពេញ
-
ស្ថាបនិក MOUNTAIN BIKE SERIES អះអាងថា ជុំទី១ប្រកួតប្រជែងលើ១៥វិញ្ញាសា ខណៈអត្តពលិកចូលរួមកើនលើការគ្រោងទុក

អ្នករៀបចំព្រឹត្តិការណ៍ប្រកួតកង់ភ្នំ MOUNTAIN BIKE SERIES លោក ផ្ជែ អ៊ីវកាទ្រី បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកង់ភ្នំ MOUNTAIN BIKE SERIESឆ្នាំ២០២១ ជុំទី១ដែលរៀបចំនៅក្នុងស្រុក គង ពិសី ខេត្ត កំពង់ ស្ពឺ អ្នកចូលរួមប្រកួតមានចំនួនច្រើនលើសការគ្រោងទុករបស់គណៈកម្មការរៀបចំការប្រកួតមានហូតដល់៤៧៨នាក់ ខណៈឆ្នាំ២០១៩កន្លងទៅអ្នកចូលរួមមានតែ៣៥០នាក់ប៉ុណ្ណោះ ដែលចំនួននេះអាចនិយាយបានថា ចំនួនអ្នកចូលចិត្តកីឡាទោចក្រក្រយាននៅកម្ពុជាកំពុងតែផុសផុលខ្លាំង
-
អ្នកប្រដាល់ វី សុភ័ស ឈ្នះជើងឯក គូដណ្តើមប្រាក់លាន Ultimate Boxing Championship 2021

-
ក្រុមកីឡាកររបស់ចក្រភពអង់គ្លេស បានផ្តួលសាធារណរដ្ឋឆេក ឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ Davis Cup

-
ក្រុម Real Madrid បានវាយបកយកឈ្នះ Sevilla ឈរលើកំពូលតារាង La Liga

-
រដ្ឋបាលស្រុកល្វាឯម រៀបចំប្រណាំងទូក អបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល វត្តស្វាយអណ្ដែត

ដ្ឋបាលស្រុកល្វាឯម បានរៀបចំពិធីប្រណាំងទូក ក្នុងគោលបំណងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ រក្សានូវប្រពៃណីទំនៀមទម្លាប់ពីដូនតា និងដើម្បីចូលរួមអបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែត របស់ស្រុកល្វាឯម ខេត្តកណ្ដាល ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១
-
ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងអង្គភាពនគរបាលជាតិកម្ពុជា ប្រកាសរៀបចំការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ រណៈសិរ្ស២ធ្នូ លើកទី១០ ឆ្នាំ២០២១
