-
ក្រុមតោខៀវ Chelsea មានបំណងចង់នាំយក Lukaku មកអង់គ្លេសវិញ
បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានអោយដឹងថា ក្លឹប Chelsea មានបំណងចង់នាំយកអតីតខ្សែប្រយុទ្ធរបស់ខ្លួន Romelu Lukaku មកទឹកដីអង់គ្លេសវិញ ដោយបានស្នើទៅក្លឹប Inter Milan ដោយទឹកប្រាក់៨៨លានផោន រួមទាំងបន្ថែម Marcos Alonso ថែមទៀត ។ ប៉ុន្តែសំណើរនេះត្រូវបានបដិសេធ ដោយ Inter និយាយថា Lukaku ចង់នៅអ៊ីតាលីបន្តទៀត។ គេត្រូវបានលក់ដោយ Chelsea ទៅកាន់ Everton កាលពីឆ្នាំ២០១៤ ។ ៣ឆ្នាំបន្ទាប់កីឡាវ័យ២៨ឆ្នាំក៏ផ្លាស់ទៅលេងនៅ Manchester United មុនពេលចូលរួមជាមួយ Inter នៅឆ្នាំ២០១៩។ ចាប់តាំងពីមកកាន់កីឡដ្ឋាន San Siro ក្នុងតម្លៃខ្លួន៧៣លានផោន Lukaku រកបាន៦៥គ្រាប់ ក្នុងការបង្ហាញខ្លួន៩៥ប្រកួតគិតគ្រប់កម្មវិធី នឹងរកបាន២៤គ្រាប់កាលពីរដូវកាលមុន ជួយ Inter ឈ្នះពាន Serie A ៕
-
តើអត្តពលិក អូឡាំពិកទទួលបានប្រាក់ប៉ុន្មាន សម្រាប់ការឈ្នះមេដាយ ជាមួយក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូ ?
បើតាមការចុះផ្សាយរបស់សារព័ត៌បរទេស The Sun នៅក្នុងការប្រៀបធៀបគណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិក របស់សហរដ្ឋអាមេរិក បានចំណាយ ប្រាក់ប្រហែល ២៧,០០០(ពីរម៉ឺនប្រាំពីរពាន់ផោន) សម្រាប់មេដាយមាស ១៦,០០០ (មួយម៉ឺនប្រាំមួយពាន់ផោន) សម្រាប់ប្រាក់ និង ១ម៉ឺន ផោនសម្រាប់សំរិទ្ធ។ចំណែកអត្តពលិកម៉ាឡេស៊ីទទួលបាន ១៧,០០០ (មួយម៉ឺនប្រាំពីរពាន់ផោន) សម្រាប់សំរឹទ្ធ ៥២,៥០០(ប្រាំម៉ឺនពីរពាន់ប្រាំរយផោន) សម្រាប់ប្រាក់ និង ១៧៣,០០០ (ដប់ប្រាំពីរម៉ឺនបីពាន់ផោន) សម្រាប់មាស។ ទន្ទឹមនឹងនេះអត្តពលិកហុងកុងទទួលបាន ១១៥,០០០ (ដប់មួយម៉ឺនប្រាំពាន់ផោន)សម្រាប់សំរិទ្ធ ២៣០,០០០ (ម្ភៃបីម៉ឺនផោន)សម្រាប់ប្រាក់ និង ៤៦១,០០០ (សែសិបប្រាំមួយម៉ឺន មួយពាន់ផោន)សម្រាប់មាស ។ ចំណែកសិង្ហបុរីផ្តល់ប្រាក់ច្រើនបំផុតដោយទទួលបាន ២០៥.០០០ (ម្ភៃម៉ឺនប្រាំពាន់)ផោន សម្រាប់សំរិទ្ធ ២៦៦.០០០ ផោនសម្រាប់ប្រាក់និង ៥៣៣.០០០ ផោនសម្រាប់មាស។ ហើយក្នុងនោះគណៈកម្មាធិការអូឡាំពិកអន្តរជាតិនឹងយកប្រាក់ ២,៨ ពាន់លានផោនពីសិទ្ធិទូរទស្សន៍។ស្ថានីយទូរទស្សន៍អាមេរិក NBC តែមួយបានចំណាយប្រាក់ ៥.៥ កោដិផោនដើម្បីចាក់ផ្សាយអូឡាំពិករដូវក្តៅនិងរដូវរងាររហូតដល់ឆ្នាំ ២០៣២ ។
-
អ្នកគាំទ្រតោខៀវ Chelsea ដែលចាក់វ៉ាក់សាំងគ្រប់ចំនួន ឬតេស្តិ៍អវិជ្ជមាន Covid-19 ទើបអាចចូលទស្សនាការប្រកួតបាន
បើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃនេះបានអោយដឹងថា អ្នកគាំទ្រ ដែលចូលរួមទស្សនាការប្រកួត របស់ក្លឹបទាំងអស់ នឹងចាំបាច់ត្រូវបង្ហាញថាពួកគេត្រូវបានចាក់វ៉ាក់សាំងគ្រប់ចំនួន ឬបង្ហាញភស្តុតាងនៃការធ្វើតេស្តិ៍ Covid-19 អវិជ្ជមាន ។ ដែលច្បាប់នេះ នឹងត្រូវអនុវត្តសម្រាប់ការប្រកួតមិត្តភាពផ្នែកបុរសទល់នឹង Tottenham នៅថ្ងៃទី ៤ ខែសីហាខាងមុខនេះ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងពិចារណា លើផែនការសម្រាប់អ្នកគាំទ្រ ដែលចូលរួមព្រឹត្តិការណ៍កីឡាជាង២ ម៉ឺននាក់ ឬច្រើនជាងនេះ ដែលត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងពេញលេញ ចាប់ពីចុងខែកញ្ញា។ ក្រុមតោខៀវ Chelsea នឹង តម្រូវឲ្យ អ្នកគាំទ្របង្ហាញថាពួកគេបានទទួលការចាក់វ៉ាក់សាំងពេញលេញ ដូសទាំងពីរទទួលបានយ៉ាងហោចណាស់ ១៤ ថ្ងៃមុនការប្រកួត រឺក៏ភស្តុតាងនៃការធ្វើតេស្ត អវិជ្ជមានដែលត្រូវបានធ្វើឡើងក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ពីការចាប់ផ្តើមការប្រកួត។ តំណាងក្លិបបាននិយាយថា “ការធ្វើបែបនេះ ដើម្បីបង្កើនសុវត្ថិភាពនិងការពារអ្នកគាំទ្រកីឡាករ និងបុគ្គលិករបស់យើងនៅពេលដែលយើងចាប់ផ្តើមរៀបចំហ្វូងមនុស្សប្រមូលផ្តុំ ជាលើកដំបូងចាប់តាំងពីខែមីនាឆ្នាំមុន” ៕
-
Wayne Rooney ចេញមុខសុំទោសចំពោះរូបថតបែកធ្លាយក្នុងសណ្ឋាគារ ជាមួយនារីម្នាក់
អ្នកចាត់ការក្រុម Derby County លោក Wayne Rooney បានសុំអភ័យទោសដល់ក្រុមគ្រួសារនិងក្លិបរបស់លោកបន្ទាប់ពីរូបភាពរបស់អតីតខ្សែប្រយុទ្ធអង់គ្លេសនិង Manchester United ត្រូវបានចែកចាយតាមប្រព័ន្ធអ៊ីនធឺណេត ។ រូបថតទាំងនោះបានបង្ហាញឱ្យឃើញថា Rooney កំពុងដេកនៅលើកៅអីជាមួយនារីដែលឈរនៅក្បែរគាត់។ ពាក្យបណ្តឹងអំពីការគំរាមកំហែងត្រូវបានធ្វើឡើងទាក់ទងនឹងរូបថតប៉ុន្តែត្រូវបានប៉ូលីសទម្លាក់កាលពីថ្ងៃអង្គារដោយមន្រ្តីពេញចិត្តមិនមានបទល្មើសណាមួយកើតឡើងឡើយ។ ថ្លែងប្រាប់ Sky Sports បន្ទាប់ពីក្រុមរបស់លោកទទួលបានជ័យជំនះក្នុងការប្រកួតមិត្តភាពមុនការប្រកួតបើករដូវកាល ១-០ ទល់នឹងក្រុមជើងខ្លាំងអេស្បាញ Real Betis កាលពីថ្ងៃពុធ Rooney បាននិយាយថា“ ខ្ញុំបានធ្វើខុស ។ ខ្ញុំសុំទោស ចំពោះក្រុមគ្រួសារ និងក្លឹបរបស់ខ្ញុំសម្រាប់រូបភាពទាំងនោះ វាត្រូវបានដោះស្រាយ។ ខ្ញុំកំពុងទន្ទឹងរង់ចាំ និងត្រៀមសម្រាប់ការប្រកួតមួយផ្សេងទៀតនៅថ្ងៃអាទិត្យនេះ ។
-
អត្តពលិកជប៉ុនឈ្នះមេដាយមាសបាន ១០គ្រឿង ឡើងឈរកំពូលតារាងមេដាយវិញនៅ Tokyo 2020
(តូក្យូ)៖ គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមកីឡាករ-កីឡាការិនីម្ចាស់ផ្ទះជប៉ុន ដណ្តើមបានមេដាយមាសកើនដល់ ១០គ្រឿងច្រើនជាងគេ ដើម្បីឡើងទៅឈរនៅកំពូលតារាងមេដាយនៅ Tokyo Olympics 2020 ជាបណ្តោះអាសន្នវិញ។ជប៉ុន ដែលជាម្ចាស់ផ្ទះកីឡាអូឡាំពិក រដូវក្តៅលើកទី២ នេះ បានឈ្នះមេដាយសរុបបាន ១៨គ្រឿងដោយក្នុងនោះមាស១០ ប្រាក់៣ និងសំរិទ្ធ ៥គ្រឿង តាមពីក្រោយដោយអាមេរិកឈ្នះបាន ២៥គ្រឿងមេដាយក្នុងនោះ មាស៩ ប្រាក់៨ និងសំរិទ្ធ៨ នៅពេលចិនឈរនៅលេខ៣ មានមេដាយមាស៩ ប្រាក់៥ និងសំរិទ្ធ៧ សរុប២១គ្រឿង។ តែយ៉ាងណា ក្នុងនាមជាម្ចាស់ផ្ទះជប៉ុន មានកីឡាករ-កីឡាការិនីប្រកួតប្រជែងមេដាយ ៥៥២នាក់ឈរនៅលំដាប់ទី២ បន្ទាប់ពីអាមេរិកដែលបញ្ជុនមក ៦១៣នាក់ គ្រាដែលអូស្រ្តាលី ឈរនៅលេខ៣ បញ្ជូនអត្តពលិកមក ៤៧៨នាក់ និងចិន ៤០៦នាក់ នៅពេលកម្ពុជា បញ្ជូនទៅ ៣នាក់ផងដែរលើ ២ប្រភេទកីឡារួមមាន ហែលទឹក និងអត្តពលកម្ម។ ការប្រកួតប្រជែងមេដាយកំពុងត្រូវបានធ្វើឡើងយ៉ាងស្វិតស្វាញជារៀងរាល់ថ្ងៃ ដោយពុំទាន់មានប្រភេទកីឡាណាមួយបានបញ្ចប់នៅឡើយទេ ក្នុងចំណោម ៣៣ប្រភេទកីឡា…
-
រកឃើញវិជ្ជមាន COVID-19 នៅឯព្រឹត្តិការណ៍ Tokyo Olympics លើអត្តពលិក ២នាក់ទៀត
(តូក្យូ)៖ បើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានបរទេស នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានអោយដឹងថា អត្តពលិកចំនួន ២នាក់បន្ថែមទៀត ដែលកំពុងស្នាក់នៅភូមិកីឡាអូឡាំពិក (Olympic Village) ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន COVID-19 នៅថ្ងៃទី២៧ម្សិលមិញ។ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន NHK បានឲ្យដឹងថា អត្តពលិកនោះ គឺស្ថិតក្នុងចំណោមករណីឆ្លងថ្មី COVID-19 ចំនួន ៧ករណីត្រឹមតែ ១ថ្ងៃអង្គារម្សិលមិញ។ គណៈកម្មាធិការរៀបចំ Tokyo 2020 បានប្រកាសថា អត្តពលិកដែលឆ្លងនោះ គឺមកពីបរទេស។ «អត្តពលិក ២នាក់បន្ថែមទៀតមកពីបរទេស ដែលស្នាក់នៅភូមិកីឡា ត្រូវបានគេបញ្ជាក់ថា បានឆ្លងជំងឺនេះ»។ មនុស្ស ៣នាក់ផ្សេងទៀត ក្នុងនោះរួមមានសមាជិកបុគ្គលិកម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡានេះ ប៉ុន្តែស្នាក់នៅខាងក្រៅភូមិអូឡាំពិក បូករួមនឹងបុគ្គលិកគណៈកម្មាធិការរៀបចំម្នាក់ ក៏ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាននៃជំងឺ COVID-19 ផងដែរ។ យោងតាម NHK ដដែលករណីឆ្លងជំងឺ COVID-19 សរុបពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Tokyo Olympics នេះ បានកើនឡើងដល់ ១៥៥ករណីហើយ…
-
ហ្វីលីពីន យកបានមេដាយមាសជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ពីព្រឹត្តិការណ៍ Olympic
(ហ្វីលីពីន)៖ កីឡាការិនី Hindilyn Diaz បានក្លាយជាអ្នកយកមេដាយមាស ជូនប្រទេសហ្វីលីពីន ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីឈ្នះលើវិញ្ញាសារ លើកទម្ងន់ចំនួន ៥៥គីឡូក្រាម ផ្នែកស្ត្រី។ នេះបើតាមការចេញផ្សាយ ដោយគេហទំព័រ Olympics នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។ សេចក្តីរាយការណ៍បន្តថា កីឡាការិនីចិន Liao Qiuyun បានឈ្នះមេដាយប្រាក់ ខណៈឯកីឡាការិនីកាសាក់ស្ថាន Zulfiya Chinshanlo ឈ្នះមេដាយសំរឹទ្ធ។ កីឡាការិនីហ្វីលីពីន ឈ្នះមេដាយមាស ដោយសារតែ អាចលើកទម្ងន់ ២២៤គីឡូក្រាម លើសកីឡាការិនីចិន ចំនួន ១លើក។ ប៉ុន្តែ គួរកត់សម្គាល់ថា កីឡាការិនីចិន Liao Qiuyun នៅតែខ្លាំងដដែល គឺធ្លាប់បំបែកកំណត់ត្រាពិភពលោក ដែលអាចលើកទម្ងន់បាន ២២៧គីឡូក្រាម ដែលមិនទាន់មានកីឡាការិនីណា ធ្វើបានដូចគាត់ឡើយ៕
-
កីឡា Tokyo Olympics÷ វិជ្ជមានកូវីដ ១០ករណីទៀត កើនដល់ជាង១៣០នាក់
ក្រុមអ្នករៀបចំការប្រកួតកីឡាអន្តរជាតិ Tokyo Olympics បានឲ្យដឹងនាថ្ងៃអាទិត្យទី២៥ កក្កដានេះថា មានមនុស្សឆ្លង១០នាក់ទៀត នាំឲ្យឆ្លងសរុប ជាង១៣០នាក់ហើយ មានទាំងអត្តពលិកដែរ នេះបើតាម ប្រភពពី CGTN។ ចំនួនជាង ១៣០នាក់នេះ រាប់ចាប់ពីតាំងពីថ្ងៃទី១ កក្កដាមក ។ យ៉ាងណាក៏ដោយ អ្នកឆ្លងនោះ ភាគច្រើនជាជនជាតិជប៉ុនផ្ទាល់។ ទាំងមន្ត្រី គណប្រតិភូកីឡា និងអត្តពលិក ត្រូវធ្វើតេស្តរាល់ថ្ងៃ៕
-
សារពិសេសរបស់ឯកអគ្គរាជទូតជប៉ុន ស្ដីពីការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក តូក្យូ ២០២០
-
ប្រេស៊ីលយកឈ្នះអាល្លឺម៉ង់ ៤-២ នៅកីឡាអូឡាំពិក
(តូក្យូ)៖ ខ្សែប្រយុទ្ធក្លិប Everton, Recharlison រកបាន ៣គ្រាប់ត្រឹមវគ្គទី១ ក្នុងជំនួបបើកឆាកវិញ្ញាសាបាល់ទាត់ផ្នែកបុរស U23 ដែលធ្វើឲ្យសាំបាប្រេស៊ីលយកឈ្នះគូប្រជែងអាល្លឺម៉ង់ ៤-២ នៃវគ្គសន្សំពិន្ទុប្រចាំពូល D។៣គ្រាប់របស់ Recharlison រកបាននៅនាទីទី៧ គ្រាប់ទី២ និងទី៣ នៅនាទី២២ និងនាទី៣០ មុនពេលមិត្តរួមក្រុម Matheus Cunha បន្ថែមគ្រាប់បាល់ពិន័យ ១១ម៉ែត្រ នៅវគ្គទី១ ។ តែក្រុមU23 ឥន្រ្ទីដែកអាល្លឺម៉ង់ វាយបកបាន ២គ្រាប់វិញ នៅវគ្គទី២ បើទោះបីសល់សមាជិកតែ ១០នាក់ក៏ដោយ នៅចុងម៉ោង ។ គួររម្លឹកថា កាលពីព្រឹត្តិការណ៍ នាទីក្រុងរីយ៉ូ ប្រេស៊ីលឈ្នះមេដាយមាស ក្រោយយកឈ្នះ អាល្លឺម៉ង់ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីកាលពី ៥ឆ្នាំមុន។ គួរបញ្ជាក់ថា ក្នុងពូល D ដូចគ្នា ក្រុមកូដឌីវ័រ ឈ្នះ ក្រុមអារ៉ាប៊ីសាអូឌីត ២-១ ផងដែរ៕