-
ក្លឹប Inter Miami ចាញ់ ៦ប្រកួតជាប់គ្នាក្រោមការដឹកនាំរបស់លោក Phil Neville
(ម៉ៃអាមី)៖ លោក Phil Neville បានដឹកនាំក្លិប Inter Miami ចាញ់ ៦ប្រកួតជាប់ៗ នៅ Major League Soccer។Inter Miami FC ស្ថិតនៅបាតតារាងនៃចំណាត់ថ្នាក់លេខ១៤ ពីតំបន់ Eastern Conference នារដូវកាលនេះ ដោយទើបតែរកបានជ័យជម្នះ ២ប្រកួតគត់ ក្នុងចំណោម ១២ប្រកួតរបស់ពួកគេមានតែ ៨ពិន្ទុប៉ុណ្ណោះ។សូមបញ្ជាកថា Phil Neville កំពុងប្រឈមនឹងកាបណ្តេញចេញពីតំណែងបន្ទាប់ Miami បានចាញ់ក្នុងលទ្ធផលដល់ទៅ ៥-០ ក្រោយថ្វីជើងរបស់ក្រុមភ្ញៀវ New England Revolution កាលពីម្សិលមិញនៅ MLS។ គួររំលឹកថា ក្លិបបាល់ទាត់អាជីព Inter Miami ត្រូវបានបង្កើតឡើង និងចូលលេងក្នុងលីគកំពូលអាមេរិក Major League Soccer នៅឆ្នាំ២០២០ ដែលបានតែងតាំងលោក Phil Neville ជាអ្នកចាត់ការទូទៅទី២ ផងដែរកាលពីខែមករា ឆ្នាំ២០២១ ក្រោយលោកលាឈប់ពីការដឹកនាំក្រុមបាល់ទាត់ស្រ្តីអង់គ្លេស ក្រោយកាន់តំណែងបាន…
-
ឃីម បូរ៉ា អះអាងថា អាចនឹងលំបាកខ្លាំង ពីព្រោះអេលីត ចំរើន ជំនាញឆ្វេង
អ្នកប្រដាល់គុនខ្មែរមកពីខេត្តបន្ទាយមានជ័យ នាគមាស ឃីម បូរ៉ា នៅថ្ងៃ អាទិត្យ ទី២៥ ខែ កក្តដា ឆ្នាំ២០២១នេះ នឹងឡើងជួបតតាំងជាមួយ អ្នកប្រដាល់គុនខ្មែរជើងខ្លាំង មុខសេត អេ លីតចំរើន ក្នុងកម្មវិធីប្រដាល់គុនខ្មែរអលស្តារ រៀបចំដោយ លោក ស៊ន អេលីត អ្នកចាត់ការទូទៅក្លិបប្រដាល់គុនខ្មែរនាយករដ្ឋានអង្គរក្ស ។ អ្នកប្រយុទ្ធរហ័សនាម នាគមាស ឃីម បូរ៉ា លើកឡើងថា ជំនួបដំបូងជាមួយ អេលីត ចំរើន អ្វីដែលខ្លួនបារម្មណ៍នោះ គឺចំរើន ជំនាញប្រើឆ្វេង ហើយថែមទាំងល្អគ្រប់ទម្រង់ផងដែរ ។ ដូច្នោះ ជំនួបនេះ អាចនឹងលំបាកខ្លាំងជាងការប្រកួតជាមួយជើងខ្លាំងផ្សេងៗដែលមានជំនាញស្តាំ ប៉ុន្តែទោះជាជំនាញខុសគ្នាក្តី ក៏ឃីម បូរ៉ា នឹងប្រឹងប្រែងប្រកួតអោយអស់ពីលទ្ធផល ដើម្បីដណ្តើមយកជ័យជំនះអោយបាន ។ ឃីម បូរ៉ា លើកឡើងទៀតថា ជំនួបលើកនេះ នឹងធ្វើឲ្យកក្រើក សង្វៀនកម្មវិធីប្រដាល់គុនខ្មែរអលស្តារ ជាក់ជាមិនខាន ។ គួរបញ្ជាក់ថា សម្រាប់កម្មវិធីប្រដាល់គុនខ្មែរអលស្តារ នឹងប្រព្រឹត្តទៅ…
-
ចាប់ខ្លួន កីឡាករបាល់ទាត់ម្នាក់ លេងនៅលីគ Premier League សង្ស័យពាក់ព័ន្ធនឹងករណីរំលោភផ្លូវភេទលើកុមារ
(អង់គ្លេស)៖ បើតាមការបញ្ជាក់ពីប៉ូលិសអង់គ្លេស ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានអោយដឹងថា កីឡាករបាល់ទាត់ម្នាក់ដែលលេងនៅលីគ Premier League មិនត្រូវបានគេបញ្ចេញឈ្មោះ ត្រូវបានប៉ូលិសចាប់ខ្លួន នៅថ្ងៃសុក្រ ហើយត្រូវបានសាកសួរដោយប៉ូលិស មុនពេលដោះលែង ឲ្យនៅក្រៅឃុំ ដោយជាប់សង្ស័យពីបទរំលោភផ្លូវភេទលើកុមារ ។កីឡាករបាល់ទាត់នោះ ត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន ដោយក្លិបរបស់លោក ស្របពេលដែលការស៊ើបអង្កេតកំពុងបន្ត។ ក្លិប បានលើកឡើងថា ខ្លួននឹងជួយជាមួយនឹងការសាកសួរនេះ។ សូមបញ្ជាក់ថា ក្លិប Everton លេងនៅលីគ Premier League ក្រោយមកបានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ឈប់ជាបណ្តោះអាសន្ន នូវកីឡាករម្នាក់ ស្ថិតក្នុងក្រុមជម្រើសដំបូងរបស់ខ្លួន ដោយសារមានការស៊ើបអង្កេតពីប៉ូលិស៕
-
ក្រុម Brentford បានចុះកុងត្រាជាមួយខ្សែការពារកណ្តាល Kristoffer Ajer ពីក្លិប Celtic ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ
ក្រុមបាល់ទាត់ Brentford បានចុះកុងត្រាជាមួយខ្សែការពារកណ្តាលសញ្ជាតិន័រវែស Kristoffer Ajer ពីក្លិប Celtic ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃនេះ ។ កីឡាករវ័យ ២៣ ឆ្នាំ Kristoffer Ajer បានចូលរួមជាមួយក្លឹបនៅក្នុងលីគកំពូលអង់គ្លេស ក្នុងតម្លៃមិនត្រូវបានបង្ហាញនោះទេ។ Ajer បានចូលរួមជាមួយក្រុម Celtic អស់រយៈពេល ៤ រដូវកាលកន្លងមកហើយធ្លាប់ឈ្នះពានរង្វាន់ Scottish Premiership ៣ ដងជាប់ៗគ្នា។សូមរំលឹកថា Ajer បានចូលរួមជាមួយក្រុម Celtic ក្នុងឆ្នាំ ២០១៦ ហើយបន្ទាប់ពីចំណាយរយៈពេលពាក់កណ្តាលរដូវកាល ២០១៦-១៧ ជាប្រាក់កម្ចីនៅឯ Kilmarnock បានបន្តបង្ហាញខ្លួនចំនួន ១៧៦ លើកសម្រាប់ក្លិប Glasgow នៅគ្រប់ការប្រកួតទាំងអស់។ស្របពេលនោះដែរក្រុម Celtic ក៏បានប្រកាសពីការចុះហត្ថលេខាលើខ្សែការពារកណ្តាលស៊ុយអែត Carl Starfelt ពី Rubin Kazan ក្នុងកិច្ចសន្យា…
-
តូក្យូ អូឡាំពិក៖ មន្ត្រីនិងអត្តពលិក៧៥នាក់ហើយ ឆ្លងកូវីដ១៩
យោងតាមអត្ថបទមួយចេញផ្សាយដោយ BBC ដាក់ចំណងជើងថា តើជប៉ុនគ្រប់គ្រងកូវីដ១៩ដូចម្តេច ក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ? ចេញផ្សាយ នាថ្ងៃទី២១ កក្កដា នេះថា មានមនុស្ស៧៥នាក់ហើយ បានឆ្លងកូវីដ១៩ ជាក្រុមមនុស្សពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដែលគេនឹងសម្ពោធបើកផ្លូវការ នាថ្ងៃទី២៣ កក្កដាខាងមុខមួយនេះ។ ប្រភពថា ករណីជាង៧០នាក់នេះ គឺមានទាំងមន្ត្រីរៀបចំ និងអត្តពលិក ពោលគឺរាប់ចាប់តាំងពីថ្ងៃទី១ កក្កដាមកដល់ ២១ កក្កដានេះ ហើយរបាយការណ៍នេះបានមកពីគណៈកម្មាធិការអន្តរជាតិរៀបចំការប្រកួត International Olympic Committee (IOC)។ យ៉ាងណាក៏ដោយ គេថា អ្នកឆ្លងនោះ ភាគច្រើនជាជនជាតិជប៉ុនផ្ទាល់។ អត្ថបទនេះ ក៏បានចេញផ្សាយថា មេធំរៀបចំព្រឹត្តិការណ៍នេះទើបបានគូសបញ្ជាក់ដែរថា គ្មានគម្រោងលុបចោលកម្មវិធីប្រកួតណាមួយទេ មកទល់ពេលនេះ។ គេក៏សរសេរថា ទាំងមន្ត្រី គណប្រតិភូកីឡា និងអត្តពលិក ត្រូវធ្វើតេស្តរាល់ថ្ងៃ៕
-
ក្រុមកីឡាការិនីប្រទេស Norway ត្រូវរងពិន័យបន្ទាប់ពី ស្លៀកខោខ្លី ជំនួសឱ្យឈុតប៊ីគីនី នៅការប្រកួត European Beach Handball Championships
ក្រុមកីឡាការិនីបាល់បោះឆ្នេរខ្សាច់ របស់ប្រទេស Norway ត្រូវបានពិន័យជាប្រាក់ចំនួន ១.៥០០ អឺរ៉ូ ពីបទស្លៀកខោខ្លីជំនួសឱ្យឈុតប៊ីគីនីនៅការប្រកួតពានរង្វាន់បាល់បោះឆ្នេរខ្សាច់នៅទ្វីបអឺរ៉ុប European Beach Handball Championships ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃនេះ ។សហព័ន្ធកីឡាបាល់បោះអឺរ៉ុប (EHF) បានបញ្ជាក់ថា ការដាក់ពិន័យទៅក្រុមកីឡាការិនីរបស់ប្រទេស Norway ដោយសារតែករណី “សម្លៀកបំពាក់មិនត្រឹមត្រូវ” តាមច្បាប់នៃការប្រកួត។ ក្រុមកីឡាការិនី Norway បានស្លៀកខោខ្លីជំនួស ឈុតប៊ីគីនីអំឡុងការប្រកួតដណ្តើមមេដាយសំរិទ្ធជាមួយ Spain នៅ Varna ប្រទេស Bulgaria ។ សេចក្តីថ្លែងការណ៍របស់លោក Kare Geir Lio ប្រធានសហព័ន្ធកីឡាបាល់បោះប្រទេស Norway (NHF) បានបញ្ជាក់ថា ខ្លួននឹងបង់ប្រាក់ ប្រសិនបើកីឡាការិនីរបស់ពួកគេត្រូវបានពិន័យ ដែលគណៈកម្មការវិន័យបានដាក់ពិន័យជាប្រាក់ចំនួន ១៥០ អឺរ៉ូសម្រាប់កីឡាការិនីម្នាក់ សរុបចំនួន ១៥០០ អឺរ៉ូ។ លោក Kare Geir Lio ក៏បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន…
-
PSG កំពុងចង់បាន Paul Pogba សម្រាប់រដូវក្ដៅ ស្រប់ពេលមានភាពមិនច្បាស់លាស់ នៃកិច្ចសន្យាជាមួយ Man Utd
ខ្សែបម្រើ Paul Pogba នឹងផុតកុងត្រាជាមួយ Manchester United នារដូវក្តៅខាងមុខ ស្របពេលដែលក្លឹប Paris Saint-Germain កំពុងព្យាយាមទាក់ទង់មកចូលរួមជាមួយសម្រាប់រដូវក្តៅខាងមុខនេះ ។ នេះបើ់តាមការចុះផ្សាយរបស់ សារព័ត៌មាន mirror នៅថ្ងៃទី២១ ខែកក្តដានេះ ។ Pogba វ័យ ២៨ ឆ្នាំកំពុងតែឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ក្លិប Man Utd របស់គាត់ដោយមិនទាន់មានកិច្ចព្រមព្រៀងណាមួយនៅឡើយទេទោះបីជាមានកិច្ចព្រមព្រៀងថ្មីក៏ដោយ។ ដូច្នេះមានន័យថាខ្សែបម្រើបារាំងនឹងមានសេរីភាពក្នុងការនិយាយទៅកាន់ក្លឹបបរទេសចាប់ពីខែមករា។ប៉ុន្តែ PSG កំពុងតែស្វែងរកការលក់កីឡាករនៅរដូវក្តៅនេះ ក្នុងក្តីសង្ឃឹមថាពួកគេអាចប្រមូលប្រាក់បាន ៥០ លានផោនដែលពួកគេជឿជាក់ថាអាចនឹងទទួលបានថ្លៃដែល United ចង់បាន។ សូមបញ្ជាក់ថា ថ្មីៗនេះក្លឹបអ្នកមានបារាំងស្ថិតក្រោមការដឹកនាំរបស់លោក Pochettino អតីតគ្រូបង្វឹក Spurs បាននាំយកកីឡាករសំខាន់ៗមួយចំនួន ដើម្បីមកពង្រឹងក្រុមឡើងវិញសម្រាប់រដូវកាលថ្មីខាងមុខ មានដូចជា អ្នកចាំទីអ៊ីតាលី Gianluigi Donarumma ដែលឈ្នះពានរង្វាន់យូរ៉ូ ២០២០ ខ្សែការពារឆ្នើម Sergio Ramos ខ្សែការពារស្តាំ Achraf Hakimi និងអតីតខ្សែបម្រើ Gini Wijnaldum…
-
អត្តពលិកកាយសម្ព័ន្ធអាមេរិកដែលចូលរួមTokyo Olympics ម្នាក់វិជ្ជមាន COVID-19
(តួក្យូ)៖ គណៈកម្មាធិការអូឡាំពិកអាមេរិក USOC បានរាយការណ៍ថា កីឡាការិនីកាយសម្ព័ន្ធរបស់ពួកគេ ១រូបបានឆ្លងកូវីដ-១៩ នៅអំឡុងធ្វើតេស្តចូលទីលានហ្វឹកហាត់ ត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍ Tokyo Olympic Games 2020 ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។ នេះជាករណីវិជ្ជមានទី៣ ដែលត្រូវបានរកឃើញក្រោយពេលធ្វើដំណើរមកដល់ប្រទេសជប៉ុន នៅពេលដែលវិជ្ជមាន ២ករណីផ្សេងទៀតនៅលើអត្តពលិកដែលបានស្នាក់នៅភូមិកីឡាកាលពីសប្តាហ៍មុន។ ករណីវិជ្ជមានទី៣ នេះដែរត្រូវបានរកឃើញនៅថ្ងៃចន្ទម្សិលមិញនេះ នៅពេលកីឡាការិនីដែលមិនត្រូវបានបញ្ចេញឈ្មោះនោះ បានធ្វើតេស្តត្រៀមចូលទីលានហ្វឹកហាត់ ។ តែយ៉ាងណា អត្តពលិកប្រមាណ ១១,០០០នាក់មកពី ២០៥ប្រទេសត្រូវបានរំពឹងថា នឹងស្នាក់នៅក្នុងភូមិកីឡាទាំងអស់ ក្នុងអំឡុងប្រកួត Tokyo Olympic Games 2020 ដែលមានរយៈពេលជាង ៣សប្តាហ៍ នៅពេលប្រទេសជប៉ុនបានរកឃើញករណីឆ្លងថ្មីដល់ទៅ ១,០៦៨នាក់ត្រឹម ១សប្តាហ៍ប៉ុណ្ណោះ៕
-
Arsenal ទិញបានខ្សែបម្រើ ១រូបពីក្លិបប៊ែលហ្សិកក្នុងតម្លៃប្រមាណ ១៧.២លានផោន
(ក្រុងឡុងដ៍)៖ បើយោងតាមការចេញផ្សាយដោយ BBC Sport នៅថ្ងៃនេះបានអោយដឹងថា ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានឈានដល់ចុះកិច្ចព្រមព្រៀងជាមួយកីឡាករខ្សែបម្រើប្រយុទ្ធ Albert Sambi Lokonga រយៈពេលវែងពីក្លិប Anderlecht របស់ប៊ែលហ្សិកជាផ្លូវការក្នុងតម្លៃប្រមាណ ១៧.២លានផោន។ Albert Sambi Lokonga សញ្ជាតិប៊ែលហ្សិក បានចូលរួមជាមួយ Anderlecht តាំងពីអាយុ ១៥ឆ្នាំ នឹងពាក់លេខ ២៣នៅក្លិបថ្មី Arsenal របស់អង់គ្លេស ហើយក៏ជាកីឡាករទី២ ដែលទើបទិញបានផងដែរ មុនរដូវកាលថ្មីឆ្នាំ២០២១-២០២២ ចាប់ផ្តើមនាខែក្រោយនេះ។ ដូចគ្នានោះដែរ Arsenal ក៏ជិតឈានដល់ការចុះកិច្ចព្រមព្រៀងរវាងកីឡាករខ្សែការពារអង់គ្លេស Ben White ក្នុងតម្លៃ ៥០លានផោនមកពីក្លិបរួម Premier League, Brighton & Hove Albion ផងដែរ ក្រោយការយកបានខ្សែការពារស្លាបឆ្វេង Nuno Tavares មកពីក្លិប Benfica ក្នុងតម្លៃតែ ៨លានផោនប៉ុណ្ណោះ៕
-
អ្នកវាយកូនបាល Liam Broady ត្រូវបានជ្រើសរើសសម្រាប់ក្រុម GB ខណៈដែលកីឡាការិនី Coco Gauff ដកខ្លួនចេញ ព្រឹត្តិការណ៍ អូឡាំពិក ទីក្រុងតូក្យូ បន្ទាប់ពី វិជ្ជមាន Covid-19
កីឡាករវាយកូនបាល់ Liam Broady ត្រូវបានជ្រើសរើសក្នុងព្រឹត្តិការណ៍ប្រកួត ឯកត្តជនផ្នែកបុរស នៅទីក្រុងតូក្យូ ២០២០ ខណៈដែលកីឡាការិនី Coco Gauffត្រូវបានបង្ខំឱ្យដកខ្លួនចេញពីការប្រកួត បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន Covid-19 ។ Broady ត្រូវបានជ្រើសរើស ដោយសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ដោយផ្អែកលើចំណាត់ថ្នាក់ពិភពលោកចំនួន ១៤១ ប្រកួត។ កីឡាការិនី Gauff បាននិយាយថានាងមានការខកចិត្តយ៉ាងខ្លាំងដែលត្រូវដកខ្លួនចេញពីការបង្ហាញខ្លួនដំបូងនៃហ្គេម ។ កីឡាការិនីវ័យ ១៧ ឆ្នាំរូបនេះបាននិយាយថា “វា ជាក្តីសុបិន្តរបស់ខ្ញុំក្នុងការតំណាងឱ្យសហរដ្ឋអាមេរិកនៅអូឡាំពិក ហើយខ្ញុំសង្ឃឹមថា វានឹងមានឱកាសជាច្រើនទៀតសម្រាប់ខ្ញុំដើម្បីធ្វើឱ្យរឿងនេះក្លាយជាការពិតនាពេលអនាគត” ។ សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាវាយកូនបាល់អូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នឹងត្រូវអវត្តមានកីឡាករល្បីៗជាច្រើនរូប រួមមានកីឡាករ Roger Federer, Rafael Nadal, កីឡាករិនី Serena Williams, Victoria Azarenka, Angelique Kerber និង Bianca Andreescu ៕