-
១១ កុម្ភៈ ២០២១

១. កម្ពុជា និងឡាវ កំពុងស្វែងរកលទ្ធភាពអភិរក្សសត្វផ្សោត និងធនធានជលផល នៅក្នុងតំបន់អន្តរព្រំប្រទល់នៃទន្លេមេគង្គ – AMS Central ២. កម្ពុជាទទួលបានចំណូលត្រឹមជិត២០០លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិប្រមាណ២០ម៉ឺននាក់ប៉ុណ្ណោះនាឆ្នាំ២០២១ ធ្លាក់ចុះរហូតដល់ជាង៨០% – ថ្មីៗ ៣. ការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងសិរីសោភ័ណ តម្លៃ២២លានដុល្លារ បានចាប់ផ្ដើមដំណើរការ – FN ៤. បារាំងគ្រោងសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីៗ រហូតដល់១៤គ្រឿង នៅត្រឹមឆ្នាំ២០៥០ – The Guardian ៥. អ៉ីស្រាអែលក្លាយជាប្រទេសដំបូងគេ ដែលអនុញ្ញាតឱ្យដ្រូន ហៅកាត់ថា UAV ហោះហើរក្នុងដែនអាកាសស៉ីវិលនៅរយៈកម្ពស់ខ្ពស់ – CGTN
-
១០ កុម្ភៈ ២០២១

១. ឆ្នាំ២០២១ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានបរិមាណ ៥៥ពាន់តោន កើនឡើង ២៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ – ភ្នំពេញបុស្តិ៍ ២. គម្រោងសាងសង់អាងទឹកធំៗចំនួនពីរនឹងធ្វើឱ្យខេត្តកំពង់ស្ពឺលែងខ្វះទឹកប្រើក្នុងរដូវប្រាំង និងកាត់បន្ថយជំនន់ក្នុងរដូវវស្សា – រស្មីកម្ពុជា ៣. ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកមានទំហំទឹកប្រាក់ជាង ៩ពាន់លានដុល្លារ កើនឡើង ១៥,៨% – ខ្មែរថាមស៍ ៤. ឥណ្ឌូណេស៊ីបានចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដ១៩ផលិតក្នុងស្រុកលើមនុស្សបន្ទាប់ពីទទួលបានការយល់ព្រមពីនិយតករឱសថ – AFP ៥. រុស្ស៉ីចោទលោកខាងលិចថា កំពុងបង្កើនភាពតានតឹងតាមរយៈការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនចំពោះមុខការបង្កើនចំនួនយោធា និងសព្វាវុធរបស់រុស្ស៊ីនៅតាមតំបន់ព្រំដែន – Reuters
-
៩ កុម្ភៈ ២០២១

១. កម្ពុជាមានសុទិដ្ឋិនិយម អាចលក់ឥណទានកាបូនបន្ថែមក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក ដោយបច្ចុប្បន្នកម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា – AMS Economy ២. ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានតម្លៃជិត៨ពាន់លានដុល្លារ កើនឡើង១០% – រស្មីកម្ពុជា ៣. ឆ្នាំ២០២១ រោងចក្រ ថ្មី បើក ដំណើរការ នៅ កម្ពុជាមាន ចំនួន សរុប ១៦៣ ខណៈ រោងចក្រ ដែល បញ្ឈប់ សកម្មភាព មាន ចំនួន ១៤៨ – ភ្នំពេញបុស្តិ៍ ៤. រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា អញ្ជើញក្រុមអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAO) មួយចំនួនឱ្យមកចូលរួមក្នុងតុចរចាស្វែងរកសន្តិភាព – Irrawaddy ៥. នាវាចម្បាំងរុស្ស៊ី ៦គ្រឿង ចល័តពីសមុទ្រមេឌីទែរ៉ាណេទៅកាន់សមុទ្រខ្មៅ ដើម្បីចូលរួមធ្វើសមយុទ្ធកងទ័ពជើងទឹក ខណៈស្ថានការណ៍ក្នុងតំបន់កំពុងតានតឹង – Reuters
-
៨ កុម្ភៈ ២០២១

១. ជប៉ុន ចាប់អារម្មណ៍ការវិនិយោគលើការធ្វើសូត្រ និងគម្រោងទីក្រុងឆ្លាតវៃក្នុងខេត្តបាត់ដំបង – AMS Economy ២. គម្រោងស្ពានឆ្លងរវាងខេត្តក្រចេះ និងខេត្តកំពង់ធំ ដែលគ្រោងនឹងសាងសង់នៅឆ្នាំ២០២៣ នឹងត្រូវប្រើប្រាស់ថវិកាសរុបជាង ១១១លានដុល្លារ និងប្រើរយៈពេលសាងសង់ ៤២ខែ – រស្មីកម្ពុជា ៣. ថាមពលអគ្គិសនីស្អាតក្នុងបណ្តាញជាតិបានកើនដល់ជាង ១០% – ខ្មែរថាមស៍ ៤. អាមេរិកអនុម័តគម្រោងលក់គ្រឿងបរិក្ខារថែទាំប្រព័ន្ធការពារមីស៊ីលឱ្យតៃវ៉ាន់តម្លៃ ១០០លានដុល្លារ – CNA ៥. ប្រធានាធិបតីអាមេរិក Joe Biden ព្រមានថាបំពង់បង្ហូរប្រេង និងឧស្ម័ន Nord Stream 2 ពីរុស្ស៊ីទៅអាល្លឺម៉ង់នឹងត្រូវបិទ បើរុស្ស៊ីឈ្លានពានអ៊ុយក្រែន – Reuters
-
៧ កុម្ភៈ ២០២១

១. ផ្កាអំបិលកំពត ជាផលិតក្នុងស្រុកដែលមានតម្លៃខ្ពស់ និងមានទីផ្សារទូលាយ ខណៈកម្ពុជាបានធ្វើការចុះបញ្ជីវាចូលទៅក្នុងផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ – AMS Economy ២. កម្ពុជា ឈរនៅ ចំណាត់ថ្នាក់ លេខ ២ បន្ទាប់ពីកោះតៃវ៉ាន់ ក្នុង ស ន្ទ ស្សន៍ នៃ ការ ងើបឡើង វិញ ពី ជំងឺ កូ វីដ ១៩ របស់កាសែតបរទេស Nikkei Asia – ភ្នំពេញបុស្តិ៍ ៣. រដ្ឋាករទឹក ស្វយ័ត ក្រុងភ្នំពេញ គ្រោង សាងសង់ស្ថា នី យ៍ផលិត និងផ្តត់ ផ្គង់ទឹកស្អាត នៅ ភាគខាងលិចក្រុង ខណៈតម្រូវ ការ ទឹក ស្អាត នៅ ភ្នំពេញ និង ក្រុង តាខ្មៅ កើន…