-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មករា ២០២៦

១. ខេត្តក្រចេះ នឹងមានរោងចក្រផលិតស៊ីម៉ង់ត៍ខ្នាតយក្សចូលទៅវិនិយោគក្នុងឆ្នាំ២០២៦ – AMS Economy ២. សហភាពអឺរ៉ុប នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា ជាមួយទំហំទឹកប្រាក់កើនឡើងដល់ ៥,៣ពាន់លានដុល្លារ – AMS Central ៣. ឆ្នាំ២០២៦ រដ្ឋត្រៀមថវិកា ១,៧លានដុល្លារសម្រាប់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស – ថ្មីៗ ៤. ចំនួនប្រជាជននៅប្រទេសចិន បន្តថយចុះ៤ឆ្នាំជាប់ៗគ្នា មកនៅ ១ ៤០៥ពាន់លាននាក់ – Reuters ៥. EU ពិចារណាដាក់ពន្ធសងសឹក ១០៨ពាន់លានដុល្លារប្រឆាំងអាមេរិក ជុំវិញការគំរាមរបស់លោក Trump ពាក់ព័ន្ធ Greenland – CNBC #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ មករា ២០២៦

១. សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាប្រកាសលុបបំណុលជូនកងទ័ពជួរមុខ ១លានដុល្លារ – AMS Economy ២. កម្ពុជា-កាណាដា ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងវិនិយោគ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី កើនដល់ជាង ១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ – FN ៣. រដ្ឋ ប្រកាសលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់ ២លានលានរៀល ក្នុងឆ្នាំ២០២៦ – ថ្មីៗ ៤. កាណាដា រឹតចំណងដៃគូយុទ្ធសាស្រ្តជាមួយចិន ចំពេលតានតឹងជាមួយអាមេរិក – BBC ៥. អាមេរិក និងតៃវ៉ាន់ សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលផ្តោតលើបន្ទះឈីបអេឡិចត្រូនិក – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ មករា ២០២៦

១. កម្ពុជារកចំណូលបានជាង ១ ៥០០លានដុល្លារ ពីការនាំចេញស្វាយចន្ទីមិនទាន់កែច្នៃ ក្នុងឆ្នាំ២០២៥ – FN ២. កម្ពុជារំពឹងអាចនាំចេញសំបុកត្រចៀកកាំ ជាផ្លូវការទៅទីផ្សារចិននៅឆ្នាំនេះ ខណៈផ្ទះត្រចៀកកាំជិត ១ពាន់ខ្នង បានចុះបញ្ជីរួចរាល់ – FN ៣. ខេត្តក្រចេះ និងរតនគិរី ទទួលបានគម្រោងវិនិយោគ៤កន្លែង មានទុនជាង ៣០០លានដុល្លារ – ថ្មីៗ ៤. សហរដ្ឋអាមេរិក ចាប់ផ្ដើមលក់ប្រេងវ៉េណេស៊ុយអេឡាជាផ្លូវការ – CNN ៥. អាល្លឺម៉ង់ចូលរួមជាមួយដៃគូនៅអឺរ៉ុប ក្នុងការដាក់ពង្រាយកងទ័ពទៅកាន់កោះ Greenland ចំពោះមុខការគំរាមចង់បានរបស់លោក Trump – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ មករា ២០២៦

១. ឆ្នាំ២០២៥ កម្ពុជាបណ្ដេញជនបរទេសជាង១ម៉ឺននាក់ ចេញពីប្រទេស – AMS Economy ២. ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី សម្រេចបានជាង ២,៣ពាន់លានដុល្លារ កើនឡើង ៨៩% ខណៈការនាំចេញរបស់កម្ពុជាទៅសិង្ហបុរីកើនដល់ជាង២០០% – FN ៣. កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយវៀតណាមបានជិត ៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ – ថ្មីៗ ៤. ប្រេងផ្អាកឡើងថ្លៃ ខណៈនាវាដឹកជញ្ជូនវ៉េណេស៊ុយអេឡាដំណើរការវិញ ប៉ុន្តែក្តីបារម្ភពីបញ្ហាអ៉ីរ៉ង់កើនឡើង – Reuters ៥. ក្រុមសិទ្ធិមនុស្សមានមូលដ្ឋាននៅអាមេរិក អះអាងថា មនុស្សយ៉ាងហោច ២ ៥៧១នាក់ ត្រូវបានសម្លាប់អំឡុងបាតុកម្មនៅប្រទេសអ៉ីរ៉ង់ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មករា ២០២៦

១. យន្តហោះ Boeing 737 MAX ដែលកម្ពុជាទិញ១០គ្រឿង គ្រោងមកដល់នៅឆ្នាំ២០៣១ – AMS Economy ២. កម្ពុជាទទួលចំណូលជាង ៨៣២លានដុល្លារ កើនឡើង២៤% ពីទិន្នផលជ័រកៅស៊ូ និងឈើកៅស៊ូ នៅឆ្នាំ២០២៥ – FN ៣. កម្ពុជា-អាម៉េរិកសម្រេចទំហំពាណិជ្ជកម្មរួមគ្នាបានជាង ១៣ពាន់ដុល្លារ កើន២៩,២% ក្នុងឆ្នាំ២០២៥ – ថ្មីៗ ៤. មេដឹកនាំឥណ្ឌូណេស៉ី លោក Prabowo បញ្ជាក់ការប្តេជ្ញាចំពោះគម្រោងរដ្ឋធានីថ្មី អំឡុងទស្សនកិច្ចលើកដំបូង ក្នុងនាមប្រធានាធិបតី – Reuters ៥. Trump ព្រមានដំឡើងពន្ធ “២៥%” ដល់ប្រទេសណាដែលរកស៊ីជាមួយអ៉ីរ៉ង់ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ មករា ២០២៦

១. កម្ពុជាដាក់របាយការណ៍ខូចខាតប្រាសាទព្រះវិហារទៅអង្គការយូណេស្កូ និងស្ថាប័នអន្តរជាតិផ្សេងទៀត – AMS Economy ២. ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា- ថៃ មាន ទឹកប្រាក់ជាង ៣,៦ពាន់លានដុល្លារ ធ្លាក់ចុះជិត១៥% ក្នុងឆ្នាំ២០២៥ ខណៈការនាំចូលពីថៃធ្លាក់ចុះ ១៥% – FN ៣. ៦ខែចុងក្រោយនៃឆ្នាំ២០២៥ កម្ពុជាឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ Online Scams ជិត ៥ពាន់នាក់ និងមាន ២៣សញ្ជាតិផ្សេងគ្នា – សុីសុីថាមស៍ ៤. ជប៉ុន ចេញប្រមាញ់រកប្រភពរ៉ែកម្រនៅក្រោមបាតសមុទ្រ ខណៈដែលចិនរឹតបន្តឹងការផ្គត់ផ្គង់ – Reuters ៥. ចិន ត្រៀមផលិតយន្តហោះចម្បាំងបំបាំងកាយ J-35 ទ្រង់ទ្រាយធំ – SCMP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី០៩ មករា ២០២៦

១. កម្ពុជា បន្តចរចាជាមួយអាមេរិក ដើម្បីបានពន្ធសូន្យលើវិស័យកាត់ដេរ – AMS Economy ២. កម្ពុជាបានធ្វើពិពិធកម្មទំនិញពីពឹងលើការនាំចេញផលិតផលកាត់ដេរ ជំនួសដោយគ្រឿងបង្គុំអេឡិចត្រូនិក កង់ សំបកកង់យានយន្ត គ្រឿងសង្ហារិម និងកសិផលកែច្នៃ – FN ៣. ក្រុមហ៊ុនអាមេរិកមួយ សន្យាមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងទំហំទុន ៥០០ទៅ ១ពាន់លានដុល្លារ បន្ទាប់ពីការចរចាពន្ធបដិការចប់សព្វគ្រប់ – FN ៤. រុស្ស៉ី ថាកងទ័ពបរទេសនៅអ៊ុយក្រែន នឹងត្រូវកំណត់គោលដៅ ក្រោយបារាំង និងអង់គ្លេស ប្រកាសពីផែនការដាក់ពង្រាយ – Reuters ៥. ក្រុមហ៊ុនអាមេរិក រកឃើញកំណប់ប្រេងជាង ៤៣០លានបារ៉ែលនៅវៀតណាម – MSN #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី០៨ មករា ២០២៦

១. កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាង ៦៥ ពាន់លានដុល្លារកើនឡើងជាង ១៨% ខណៈនាំចេញបានជាង ៣១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ – FN ២. ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ឈានដល់ជាង ១១ពាន់លានដុល្លារកើនឡើង ១១,៧% – FN ៣. ចិនផ្ដល់រថយន្ត ឧបករណ៍ និងសម្ភារៈដោះមីនដល់កម្ពុជា – ថ្មីៗ ៤. លោក Trump ចង់បានកញ្ចប់ថវិកាយោធទំហំ ១,៥ទ្រីលានដុល្លារ សម្រាប់ឆ្នាំ២០២៧ កើនពី ៩០១ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦ – Reuters ៥. សេតវិមាន៖ លោក Donald Trump ដកអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី០៦ មករា ២០២៦

១. កម្ពុជាប្តឹងទៅ UN ឱ្យថៃទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិ និងផ្តល់សំណងដល់ពលរដ្ឋខ្មែរ – AMS Economy ២. កម្ពុជា មានសុទិដ្ឋិនិយមក្នុងការនាំចេញអង្ករ ១លានតោននៅឆ្នាំនេះ – AMS Economy ៣. ចិនឈរលំដាប់លេខ១ បានមកបោះទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ក្នុងទឹកប្រាក់ជាង ៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥ – FN ៤. មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា ប្រកាសត្រឡប់ចូលស្រុកវិញ និងចង់បានការបោះឆ្នោត – Reuters ៥. លោក Trump អះអាងថាចំណូលរបស់អាមេរិកបានមកពីការប្រមូលពន្ធគយ នឹងលើស ៦០០ពាន់លានដុល្លារ – Anadolu #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី០៥ មករា ២០២៦

១. ទំហំពាណិជ្ជកម្ពុជា ជាមួយបណ្តាប្រទេសសមាជិក RCEP មានទឹកប្រាក់ ជិត ៣៦ពាន់លានដុល្លារ – AMS Central ២. កម្ពុជាចំណាយទឹកប្រាក់ជិត១ ពាន់លានដុល្លារ នាំចូលរថយន្ដប្រភេទទេសចរណ៍ កើនជិត ៦០% – FN ៣. ពេញមួយឆ្នាំ២០២៥ កម្ពុជាអនុម័តគម្រោងវិនិយោគ ៦៣០គម្រោង កើន៥២% ក្នុងទំហំទុនវិនិយោគសរុប ១០ពាន់លានដុល្លារ – FN ៤. ហ្វីលីពីនដំឡើងពន្ធនាំចូលអង្ករ ២០% ដើម្បីជំរុញផលិតផលក្នុងស្រុក – BERNAMA ៥. ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា អំពាវនាវរកទំនាក់ទំនងដែលមានការគោរពគ្នា ជាមួយសហរដ្ឋអាមេរិក – AFP #ams1minute