-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ កក្កដា ២០២៥

១. ប្រាសាទបុរាណចំនួន១០ទៀត ក្នុងតំបន់អង្គរ នឹងត្រូវបំពាក់ប្រព័ន្ធការពាររន្ទះ – AMS Economy ២. បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយបិទច្រកទ្វារព្រំដែនគោក – កម្ពុជាថ្មី ៣. គម្រោងសាងសង់ផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចវឌ្ឍនភាពការងារបាន ៣២%ហើយ គិតត្រឹមដើមខែកក្កដានេះ – FN ៤. តៃវ៉ាន់ ធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ នៅចំពោះមុខភាពតានតឹងជាមួយចិន – Reuters ៥. លោក Trump ថាពន្ធគយលើការនាំចូលឱសថ អាចនឹងមានអត្រា ២០០% និង៥០% លើទង់ដែង – Global Times #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ កក្កដា ២០២៥

១. កម្ពុជា កំពុងដំណើរការចុះបញ្ជីពិធីរៀបការខ្មែរ ជាបេតិកភណ្ឌអរូបីពិភពលោកទៅអង្គការ UNESCO – AMS Economy ២. ពលរដ្ឋខ្មែរ ១២ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់រដ្ឋាភិបាល – AMS Economy ៣. ចម្ការទុរេន ចំនួន ១១២ កន្លែង បំពេញតាមគោលការណ៍អាចនាំចេញទៅទីផ្សារប្រទេសចិន – កម្ពុជាថ្មី ៤. ចារកម្មអ៊ុយក្រែន រាយការណ៍ថា ឡាវនឹងបញ្ជូនទ័ពទៅជួយរុស្ស៊ី ដូចកូរ៉េខាងជើងដែរ – The Kyiv Independent ៥. ការផ្អាកនាំចេញរ៉ែកម្រ ជាចំណាត់ការដ៏ល្អរបស់ចិន ចំពោះពន្ធគយអាមេរិក តែកំពុងប៉ះពាល់ដល់អាជីវកម្មពិភពលោក – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ កក្កដា ២០២៥

១. ស្ពានមិត្តភាព កម្ពុជា-ចិន ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងបើកឱ្យបងប្អូនប្រជាពលរដ្ឋឆ្លងជាបណ្តោះអាសន្នក្នុងអំឡុងបុណ្យដាក់បិណ្ឌ – AMS Economy ២. កម្ពុជាអនុម័នគម្រោងវិនិយោគចំនួ ន ៣៧៣គម្រោង ក្នុងទុនវិនិយោគសរុប ៥,៨ប៊ីលានដុល្លារ កើន៧៧% នៅឆមាសទី១ – FN ៣. កម្ពុជាបានទទួលការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយនៃប្រទេសចិន (GACC) ដើម្បីចាប់ផ្តើមនាំចេញទុរេនស្រស់ដោយផ្ទាល់ទៅកាន់ទីផ្សារចិន – ខ្មែរថាមស៍ ៤. ចិននឹងនាំចូលអាហារសមុទ្រពីតំបន់មួយចំនួនរបស់ជប៉ុនឡើងវិញ បន្ទាប់ពីហាមឃាត់ជិត ២ឆ្នាំ – Xinhua ៥. លោក Trump ព្រមានថាប្រទេសណាដែលយកខ្លួនទៅបៀតនឹងគោលនយោបាយប្រឆាំងអាមេរិករបស់ BRICS នឹងត្រូវយកពន្ធគយបន្ថែម១០% – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ កក្កដា ២០២៥

១. កម្ពុជា-អាមេរិក បិទបញ្ចប់ការចរចាពន្ធគយបដិការ, អ្នកជំនាញអាមេរិកថា កម្ពុជាអាចរងការទារពន្ធទាបបំផុត ២៥% – AMS Central ២. កម្ពុជាមានទំនិញជាង៣០០ប្រភេទនាំចេញទៅទីផ្សារប្រទេសចិន – AMS Central ៣. ខែសីហា ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ “ពន្លកបៃតង” និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម – FN ៤. រុស្ស៉ី ក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់ – AFP ៥. ចិនចង់ដឹកនាំអាស៊ានចុះហត្ថលេខាលើសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ កក្កដា ២០២៥

១. រដ្ឋសភា អនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញជាឯកឆន្ទ សម្រាប់ដកសញ្ជាតិពលរដ្ឋខ្មែរ – AMS Central ២. កម្ពុជា បើកយុទ្ធនាការដាំដើមត្នោត ១លានដើម – AMS Central ៣. កម្ពុជានាំចេញត្បូងទៅឥណ្ឌា ប្រមាណ ១០០លានដុល្លារ – FN ៤. កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក រួមគ្នាធ្វើសមយុទ្ធផ្លូវអាកាស ដោយមានការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B-52 – Reuters ៥. មហាអំណាចអឺរ៉ុបចំនួន ២ ចក្រភពអង់គ្លេសនិងបារាំងចាប់ដៃគ្នាផលិតមីស៊ីល Storm Shadow ជំនាន់ថ្មី ទុកទប់រុស្ស៊ី – The War Zone #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ កក្កដា ២០២៥

១. រដ្ឋសភា នឹងចាប់ផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដកសញ្ជាតិពីបុគ្គលឃុបឃិតជាមួយបរទេស សប្ដាហ៍ក្រោយ – AMS Central ២. កម្ពុជា-អាមេរិក ចរចាលើកចុងក្រោយ អំពីពន្ធគយនៅថ្ងៃស្អែក – AMS Central ៣. កម្ពុជានាំចេញអង្ករជិត ៤០ម៉ឺនតោន បានចំណូល ២៨៣លានដុល្លារ នៅឆមាសទី១ – FN ៤. ចិនបដិសេធថា គ្មានមហិច្ឆតាបង្កើតមូលដ្ឋានយោធា នៅប្រទេសដែនកោះប៉ាស៉ីហ្វិក – Global Times ៥. រលកកម្តៅផ្តាច់ជីវិតមនុស្សយ៉ាងហោច៨នាក់ នៅទូទាំងអឺរ៉ុប ស្របពេលដែលសីតុណ្ហភាពរដូវក្តៅ កើនឡើងខ្ពស់ជាកំណត់ត្រា – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ កក្កដា ២០២៥

១. ក្រុមប្រឹក្សាធម្មនុញ្ញ បើកភ្លើងខៀវឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរពីបុគ្គលឃុបឃិតជាមួយបរទេស – AMS Central ២. កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត – FN ៣. ខេត្តកំពង់ចាម គ្រោងរៀបចំពិធីបុណ្យរុក្ខទិវានៅស្រុកចំការលើនៅថ្ងៃទី៩ កក្កដា – FN ៤. លោក Phumtham Wechayachai នឹងឡើងជានាយករដ្ឋមន្រ្តីថៃស្តីទី ក្រោយការរុះរើគណៈរដ្ឋមន្រ្តីចូលជាធរមាន នៅថ្ងៃព្រហស្បតិ៍ – Reuters ៥. ប្រធានាធិបតី Donald Trump ថា អាចនឹងពិចារណាបណ្តេញកំពូលមហាសេដ្ឋី Elon Musk ចេញពីអាមេរិក ក្រោយទំនាក់ទំនងប្រេះឆា – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ កក្កដា ២០២៥

១. ក្រុមអ្នកជំនាញច្បាប់អន្តរជាតិមកដល់កម្ពុជា ដើម្បីរៀបចំបណ្តឹងទៅកាន់ ICJ – AMS Central ២. រយៈពេលជិត ១ឆ្នាំកន្លះ ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគ ២៩៦ គម្រោង មានទុនសរុបប្រមាណ ៧ពាន់លានដុល្លារ – AMS Economy ៣. កម្ពុជារកចំណូលបានជាង ២៦លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិជាង ៥៦ម៉ឺននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងឆមាសទី១ – FN ៤. លោកស្រី Paetongtarn ប្រកាសទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃ ក្រោយត្រូវបានព្យួរតំណែងនាយករដ្ឋមន្រ្តី – AFP ៥. មនុស្សរាប់ម៉ឺននាក់ រត់គេចពីភ្លើងឆេះព្រៃនៅតួកគីយ៉េ ស្របពេលដែលរលកកម្តៅ កំពុងគ្របដណ្តប់លើអឺរ៉ុប – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ មិថុនា ២០២៥

១. ពលរដ្ឋក្រីក្រ ២ ៥០០គ្រួសារ ដំបូងជាប់ឆ្នោតបណ្តោះអាសន្នដើម្បីទទួលបានចំណែកដីជាផ្លូវការពីរដ្ឋាភិបាល – AMS Central ២. មូលនិធិចិន PEACELAND ផ្តល់អំណោយ “រថយន្តវះកាត់ចល័ត” សំរាប់កុមារកម្ពុជា មានជំងឺបេះដូងចំហរ – ស៊ីស៊ីថាមស៍ ៣. ការប្រមូលផលអំបិលដើមឆ្នាំ២០២៥នេះធ្លាក់ចុះខ្លាំង ពីជាង១០ម៉ឺនតោន មកត្រឹមប្រមាណ៣មុឺនតោនប៉ុណ្ណោះ ខណៈតម្លៃហក់ឡើងខ្ពស់នៅលើទីផ្សារ – AMS Central ៤. នាយកដ្ឋានពាណិជ្ជកម្មថៃ ព្រមានថា ប្រទេសថៃនឹងខាតចំណូលជិត ២ពាន់លានដុល្លារ បើការបិទព្រំដែនបន្តដល់ចុងឆ្នាំ – Bangkok Post ៥. ចិន នឹងនាំចូលគ្រឿងសមុទ្រពីជប៉ុនឡើងវិញបន្ទាប់ពីមានការហាមឃាត់ និងផ្អាកជិត ២ឆ្នាំ – BBC #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ មិថុនា ២០២៥

១. ព្រែកជីកហ្វូណន នឹងដំណើរការសាងសង់ជាផ្លូវការនៅចុងឆ្នាំ ២០២៥នេះ – AMS Economy ២. រាជរដ្ឋាភិបាលកម្ពុជា ត្រៀមទម្លាក់កញ្ចប់ថវិកាពិសេស ៣៥លានដុល្លារទៀត ជួយសហគមន៍កសិកម្មទំនើប – AMS Economy ៣. កងទ័ពជើងទឹកសមុទ្ររាម ប្រកាសធ្វើការហ្វឹកហ្វឺនបាញ់គ្រាប់ពិតលើផ្ទៃសមុទ្រ ចន្លោះកោះពូលូវ៉ៃ និងកោះតាង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ មិថុនា – កម្ពុជាថ្មី ៤. ក្រុមហ៊ុនវៀតណាម នឹងចុះ MoU ទិញកសិផលអាមេរិក ២ប៊ីលានដុល្លារ – Reuters ៥. អាមេរិក អាចនឹងឈានដល់កិច្ចព្រមព្រៀងពន្ធគយ ជាមួយឥណ្ឌា ក្នុងពេលឆាប់ៗ – AFP #ams1minute