-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មិថុនា ២០២៥

១. កម្ពុជា ដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងការពារមេរោគអេដស៍ ដំបូងគេក្នុងតំបន់ – AMS Central ២. ក្រសួងមហាផ្ទៃ បង្ក្រាបបទល្មើសបច្ចេកវិទ្យា គិតជាទឹកប្រាក់បានជាង ១៤២លានដុល្លារអាមេរិក – AMS Central ៣. រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បញ្ជាក់ជាថ្មីថា កម្ពុជាមិនបាននាំចូលអគ្គិសនីពីថៃទៀតនោះទេ – FN ៤. អាមេរិកកំពុងសំងំផលិតគ្រាប់បែកទម្លុះទីតាំងក្រោមដីជំនាន់ថ្មី ជំនួសគ្រាប់បែក GBU-57 – EurAsian Times ៥. អ៉ីរ៉ង់ថាគ្មានគម្រោងបើកកិច្ចចរចានុយក្លេអ៊ែរថ្មីជាមួយអាមេរិកទេ – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មិថុនា ២០២៥

១. ពលករខ្មែរជាង ២ ០០០នាក់ចាកចេញពីប្រទេសថៃមករកការងារធ្វើនៅស្រុកកំណើត – AMS Central ២. ធនាគារអភិវឌ្ឍកសិកម្ម ប្រកាសផ្តល់ឥណទាន ដល់អ្នកដាំដំឡូងមី និងពោតក្រហម – AMS Central ៣. ពងកូនក្រពើភ្នំថ្មីចំនួន ៤៣ក្បាល ត្រូវបានរកឃើញ ក្នុងឆ្នាំ២០២៥នេះ នៅតំបន់ឆាយរាប និងអូរសោមនៃឧទ្យានជាតិជួរភ្នំក្រវាញ – FN ៤. អាមេរិកធ្វើតេស្តជោគជ័យប្រព័ន្ធចាប់សញ្ញាមីស៊ីលចិន និងរុស្ស៊ី ត្រៀមបំពាក់លើខែល Golden Dome – Reuters ៥. អង់គ្លេសគ្រោងទិញយន្តហោះចម្បាំងអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរពីអាមេរិក – BBC #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មិថុនា ២០២៥

១. ច្រកព្រំដែនរួម កម្ពុជា-ថៃ សរុបជាង ២០ ត្រូវបិទទាំងស្រុង – AMS Central ២. គិតត្រឹមរសៀលថ្ងៃនេះ ជើងហោះហើររវាងកម្ពុជា-ថៃ នៅដំណើរការធម្មតា មិនមានការបិទនៅឡើយនោះទេ – FN ៣. កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ៣លាននាក់ កើន១៨% នៅរយៈពេល ៥ខែដំបូងឆ្នាំនេះ – FN ៤. ម៉ាឡេស៉ី កំពុងពិចារណាសង់ជញ្ជាំងព្រំដែនជាមួយថៃ ដើម្បីទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន និងសកម្មភាពខុសច្បាប់ដទៃទៀត – The Nation ៥. អ៉ីស្រាអែល ចោទអ៉ីរ៉ង់ថាបំពានបទឈប់បាញ់ និងបញ្ជាឱ្យបើកការវាយប្រហារជាថ្មី ខណៈអ៉ីរ៉ង់ប្រកែក – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ មិថុនា ២០២៥

១. កម្ពុជា ប្រកាសបិទច្រកព្រំដែនជាអចិន្ត្រយ៍ ដរាបថៃមិនព្រមបើកព្រំដែនឡើងវិញទាំងអស់ – AMS Central ២. ចិន ភ្ជាប់កំពង់ផែចំនួន ៦មកកាន់កំពង់ផែអន្តរជាតិព្រះសីហនុ – AMS Central ៣. មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ ជាមួយកងទ័ពជើងគោកកម្ពុជា – FN ៤. UN ទាមទារឱ្យរដ្ឋាភិបាលថៃផ្តល់ការបកស្រាយលម្អិត ជុំវិញបញ្ហាអំពើជួញដូរមនុស្ស ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញ – The Nation ៥. រុស្ស៊ីព្រមានថា ប្រទេសជាច្រើននឹងអូសអាវុធនុយក្លេអ៊ែរចេញពីឃ្លាំងយកទៅជួយអ៉ីរ៉ង់ – New York Post #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មិថុនា ២០២៥

១. ៥ខែ ឆ្នាំ២០២៥ គ្រឹះស្ថានអង្គរដែលគ្រប់គ្រងការលក់បណ្ណចូលទស្សនាក្នុងតំបន់អង្គររកចំណូលបានជាង ២៤លានដុល្លារអាមេរិក ជាមួយចំនួនភ្ញៀវទេសចរបរទេសប្រមាណ ៥២៧ ៥៧៧នាក់ – AMS Economy ២. ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ខេត្តឧត្តរមានជ័យ បើកដំណើរឆ្លងកាត់ធម្មតានៅថ្ងៃនេះ តែហាមមិនឱ្យនាំបន្លែ ផ្លែឈើពីថៃចូលមកកម្ពុជា – FN ៣. សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រសិទ្ធនាម ស្ពានលេខ២៨នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ បច្ចុប្បន្ន ជាស្ពានខ្ពស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាថា “ស្ពានតេជោសន្តិភាពឫស្សីជ្រុំ” – FN ៤. លោកស្រី Paetongtarn កំពុងប្រឈមឱសានវាទលាលែងពីតំណែង ដើម្បីបញ្ចៀសការដួលរលំរដ្ឋាភិបាលចម្រុះ – Reuters ៥. អូស្រ្តាលី បិទស្ថានទូតក្នុងទីក្រុងតេហេរ៉ង់ ខណៈជម្លោះអ៉ីស្រាអែល-អ៉ីរ៉ង់ កាន់តែឡើងកំដៅ – WION #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មិថុនា ២០២៥

១. កម្ពុជា នាំទំនិញទៅកាន់ប្លុកអាស៊ាន ជាង ២,៧ពាន់លានដុល្លារ ដើមឆ្នាំ២០២៥នេះ – AMS Economy ២. ចិនផ្តល់ថវិកាជាង ៤០ម៉ឺនដុល្លារ សម្រាប់បោសសម្អាតមីននៅខេត្តស្វាយរៀង – AMS Central ៣. ច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ ត្រូវបានកម្ពុជាបិទជាស្ថាពរ ដោយសារភាគីថៃបន្ថយថ្ងៃ និងម៉ោងបើកបិទច្រកនេះជាឯកតោភាគី – FN ៤. បាតុករ និងបណ្ដាញក្រុមនិសិ្សតថៃ ធ្វើបាតុកម្មទាមទារឱ្យលោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង – Bangkok Post ៥. អ៉ីរ៉ង់ថាជម្រើសទាំងអស់ស្ថិតនៅលើតុ ក្នុងករណីអាមេរិកសម្រេចចិត្តចូលរួមក្នុងសង្រ្គាមរបស់អ៉ីស្រាអែល – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មិថុនា ២០២៥

១. កម្ពុជាត្រូវការអ្នកជំនាញកសិកម្មនៅមូលដ្ឋាន ជិត ៤០០នាក់បន្ថែមដើម្បីជួយកសិករ – AMS Central ២. ៥ខែ ឆ្នាំ២០២៥ កម្ពុជានាំចេញផ្លែមៀនប៉ៃលិនជិត ២ម៉ឺនតោន – កម្ពុជាថ្មី ៣. កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់បន្លែផ្លែឈើ ក្រោយបិទការនាំចូលពីថៃ – កម្ពុជាថ្មី ៤. G7 ចេញមុខការពារសុវត្ថិភាពអ៉ីស្រាអែល ហើយចោទអ៉ីរ៉ង់ថា ជារដ្ឋភេរវករ – CNA ៥. EU ត្រៀមខ្លួនរួចរាល់ ដើម្បីការបញ្ឈប់ការនាំចូលឧស្ម័នពីរុស្ស៉ីនៅត្រឹមចុងឆ្នាំ ២០២៧ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ មិថុនា ២០២៥

១. រដ្ឋាភិបាល និងក្រុមហ៊ុន ត្រៀមការងារ ២៣ម៉ឺនកន្លែង សម្រាប់ទទួលពលករ មកពីថៃ – AMS Central ២. ខេត្តព្រះវិហារជាខេត្តទី២២ ទទួលជ័យលាភីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) – FN ៣. កម្ពុជារកចំណូលបានជាង ៦ពាន់លានដុល្លារពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរក្នុងរយៈពេល ៥ខែកន្លងមក – កម្ពុជាថ្មី ៤. ប្រទេសវៀតណាមគ្រោងដំឡើងពន្ធស្រា ឱ្យដល់ ៩០% នៅឆ្នាំ២០៣១ – Reuters ៥. យោធាអ៉ីស្រាអែលអះអាងថា កម្ទេចប្រព័ន្ធបាញ់មីស៉ីលរបស់អ៉ីរ៉ង់ បានប្រហែលជាង ៣០% – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មិថុនា ២០២៥

១. កម្ពុជានឹងបញ្ជូនវិវាទព្រំដែនជាមួយថៃទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ – AMS Central ២. សហគមន៍កំពង់ភ្លុក រៀបចំព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន រំពឹងទទួលបានភ្ញៀវទេសចរ ២ម៉ឺននាក់ – AMS Central ៣. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្តផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ នៅតាមតំបន់ជាយក្រុង ខណៈប្រជាពលរដ្ឋជាង ២០០ខ្នងផ្ទះ នៅភូមិឃ្លះសណ្តាយ នឹងទទួលបានទឹកស្អាតគ្រប់ខ្នងផ្ទះក្នុងពេលឆាប់ៗ – FN ៤. រដ្ឋមន្ត្រីការបរទេសអឺរ៉ុប ត្រៀមរឹតបន្តឹងវិធានការប្រឆាំងរុស្ស៊ី ពាក់ព័ន្ធនឹងវិស័យថាមពល និងធនាគារ – Reuters ៥. អ៉ីស្រាអែលបញ្ចេញយន្តហោះចម្បាំង ២០០គ្រឿងវាយលុកអ៉ីរ៉ង់ – CNN #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ មិថុនា ២០២៥

១. រដ្ឋាភិបាល ប្រកាសឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីជាប់ឃុំមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងពន្ធនាគារ – AMS Central ២. ការនាំចេញរបស់កម្ពុជាទៅអាមេរិក កើនឡើង ២៧% ខណៈអាមេរិកកំពុងដាក់សម្ពាធពន្ធ – AMS Central ៣. អភិបាលខេត្តតាកែវ ហាមដាច់ខាតមិនឲ្យមានការជួលដីស្រែ តាមបណ្ដោយព្រំដែនឲ្យជនជាតិវៀតណាម – FN ៤. ប្រមុខការពារជាតិអាមេរិកប្រកាសនឹងកាត់បន្ថយជំនួយយោធាដល់អ៊ុយក្រែនក្នុងឆ្នាំ២០២៦ – The Economic Times ៥. អូស្រ្តាលី នៅតែមានទំនុកចិត្តថា កិច្ចព្រមព្រៀង AUKUS នឹងដំណើរការទៅមុខ បន្ទាប់ពីការពិនិត្យឡើងវិញរបស់អាមេរិក – Reuters #ams1minute