Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ មិថុនា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ មិថុនា ២០២៥

    ១. ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងសហភាពអឺរ៉ុប គាំទ្រការវិនិយោគ និងកំណែទម្រង់លើវិស័យទឹកស្អាតនៅកម្ពុជា – AMS Economy ២. អូស្ត្រាលី ជប៉ុន និងចិន ជួយជំរុញការនាំចេញគ្រាប់ស្វាយចន្ទី ទុរេន និងដំណាប់ស្វាយរបស់កម្ពុជា – AMS Central ៣. ៥ខែឆ្នាំ២០២៥នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥២ម៉ឺននាក់ កើនឡើង ១១,៧១% – FN ៤. ឥណ្ឌាគំរាមវាយចូលទៅជ្រៅក្នុងទឹកដីប៉ាគីស្ថាន បើមានការបង្កហេតុម្តងទៀត – The Hindu ៥. អង់គ្លេស នឹងចំណាយលុយជាង ៨ពាន់លានដុល្លារ ដេីម្បីជំរុញការផលិតនាវាមុជទឹកក្នុងស្រុក – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មិថុនា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មិថុនា ២០២៥

    ១. ក្រុមហ៊ុនចិនចំនួន ២ នឹងទិញដំណាប់ស្វាយជាង ២ម៉ឺនតោន និងទុរេន ១៥ ០០០តោនពីកម្ពុជា – AMS Central ២. ៥ខែ ដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្ម កម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ២៥ពាន់លានដុល្លារ កើនឡើង ១៨% – FN ៣. ស្រុកស្រែអំបិល ខេត្តកោះកុង ទីដែលជាអតីតសមរភូមិក្ដៅគគុក បច្ចុប្បន្នត្រូវបានប្រកាសជាស្រុកអស់មីន – FN ៤. ប៉ូឡូញ និងកូរ៉េខាងត្បូងគ្រោងចុះកុងត្រាទិញរថក្រោះចម្បាំង ចំពេលសង្គ្រាមរុស្សី-អ៊ុយក្រែនកាន់តានតឹង – France24 ៥. អ៉ីរ៉ង់ ថ្កោលទោសបម្រាមធ្វើដំណើរ និងទណ្ឌកម្មថ្មីរបស់អាមេរិក ថាជាអរិភាពចំពោះប្រជាជនអ៉ីរ៉ង់ និងមូស្លីម – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ មិថុនា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ មិថុនា ២០២៥

    ១. ការជួសជុលស្ពានហាល ប្រាសាទបេងមាលា នឹងបញ្ចប់នៅដើមកក្កដាខាងមុខនេះ – AMS Central ២. ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថាបនាបានប្រមាណ៨៥% – FN ៣. កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាត កសិកម្ម និងអប់រំ – កម្ពុជាថ្មី ៤. យន្តហោះចម្បាំងប៉ូឡូញប្រុងជើងការ ចំពេលរុស្ស៊ីវាយលុកអ៊ុយក្រែនទ្រង់ទ្រាយធំ – Euro News ៥. កិច្ចចរចាពាណិជ្ជកម្មដ៏សំខាន់ រវាងអាមេរិក-ចិន នៅទីក្រុងឡុងដ៍ ចាប់ផ្តើមដំណើរការហើយ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ មិថុនា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ មិថុនា ២០២៥

    ១. កម្ពុជា ច្រានចោលការចោទប្រកាន់របស់ក្រុមបាតុករថៃ ទាក់ទិននឹងការរំលោភដែនដី – AMS Economy ២. ជប៉ុន បន្តផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៧,៨លានដុល្លារដល់ស៉ីម៉ាក់ ដើម្បីអនុវត្តន៍គម្រោងបោសសម្អាតមីន – FN ៣. ស្ថានទូតកម្ពុជានៅបាងកក បើកដំណើរការជាធម្មតា បើទោះមានពលរដ្ឋថៃធ្វើបាតុកម្ម – កម្ពុជាថ្មី ៤. សាច់ក្លាសេជិត ៤តោន លួចនាំចូលពីបរទេស រកឃើញនៅភាគពាយ័ព្យវៀតណាម – tuoi tre news ៥. ជម្លោះពាក្យសម្ដីរវាងលោក Trump និងលោក Musk ផ្ទុះឡើងជាមួយការគំរាមផ្ដាច់កុងត្រា និងគាំទ្រនីតិវិធីដកតំណែង – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មិថុនា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មិថុនា ២០២៥

    ១. ទេសចរចិន ចាប់ផ្តើមមានសន្ទុះ ស្របពេលកម្ពុជា-ចិន ប្រារព្ធ “ឆ្នាំទេសចរណ៍” រវាងប្រទេសទាំងពីរ – AMS Economy ២. អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រៀមខ្លួនរួចរាល់ក្នុងការបើក ប្រតិបត្តិការជា ផ្លូវការនៅខែកញ្ញា ឆ្នាំ២០២៥ ខណៈការសាងសង់សម្រេច ៩៩% – AMS Central ៣. កម្ពុជាបានបញ្ជូនវិវាទព្រំដែនជាមួយថៃនៅតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងមុំ៣ ទៅ ICJ រួចហើយ – កម្ពុជាថ្មី ៤. រុស្ស៊ី និងអាមេរិកព្រមានផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ក្រោយអ៊ុយក្រែនវាយកម្ទេចទ័ពអាកាសរុស្ស៊ី – The Guardian ៥. ដាណឺម៉ាក នឹងមិនព្រមចុះចាញ់សម្ពាធរបស់លោក ត្រាំ ជុំវិញបញ្ហាកោះ Greenland ឡើយ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មិថុនា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មិថុនា ២០២៥

    ១. កម្ពុជា-ចិន ចាប់ផ្តើមគម្រោងឧស្សាហកម្មអង្ករទំនើប – AMS Economy ២. វៀតណាម គ្រោងសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងសារមន្ទីររបស់ខ្លួន- AMS Economy ៣. ៥ខែដំបូងឆ្នាំនេះ កម្ពុជានាំចេញអង្ករជាង ៣៤ម៉ឺនតោន បានចំណូលជាង ២៥២លានដុល្លារ ខណៈនាំចេញស្រូវជាង ៣លានតោនបានចំណូល ៧៤០លានដុល្លារ – FN ៤. អង់គ្លេសសន្យាជួយយន្តហោះដ្រូន ១០ ម៉ឺនគ្រឿងដល់អ៊ុយក្រែន នៅឆ្នាំ២០២៦ – Reuters ៥. ឥណ្ឌូណេស៊ី ដាក់គោលដៅលុបបំបាត់ភាពក្រីក្រខ្លាំងត្រឹមឆ្នាំ ២០២៦ – Xinhua #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ មិថុនា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ មិថុនា ២០២៥

    ១. គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំនៅភ្នំពេញពាក់កណ្តាលខែនេះ – AMS Economy ២. កម្ពុជារកចំណូលបានជាង ២៤លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិជាង ៥២ម៉ឺននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ៥ខែឆ្នាំនេះ – FN ៣. ព្រែកជីកហ្វូណនតេជោ ឈានទៅបោះ បង្គោលបន្តពីព្រំប្រទល់ខេត្តតាកែវដល់ខេត្តកំពត – កម្ពុជាថ្មី ៤. ថៃ រងការរញ្ជួយដីកម្រិត ៤,៥រ៉ិចទ័រ នៅខេត្ត Chiang Mai និងមានរំញ័រដល់ខេត្តចំនួន ៤ទៀត – Bangkok Post ៥. អាមេរិក ស្នើអូស្រ្តាលីបង្កើនការចំណាយលើវិស័យការពារជាតិ ឱ្យដល់ ៣,៥%នៃ GDP – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ ឧសភា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ ឧសភា ២០២៥

    ១. សិង្ហបុរីផ្តល់កូតាការងារថ្មីដល់ពលករកម្ពុជាចាប់ពី ខែក្រោយ ប្រាក់ឈ្នួលអាចឈានដល់ជាង ១ពាន់ដុល្លារ – AMS Economy ២. អាជ្ញាធរជាតិអប្សរា៖ បង្គោលអង់តែនចំនួន២១ នៅតំបន់អង្គរ នឹងបញ្ចប់ការតម្លើងនៅចុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្នមានចំនួន១៨ – FN ៣. គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ ពីស្គន់-កំពង់ ចាម គ្រោងបញ្ចប់នៅឆ្នាំ ២០២៦ – កម្ពុជាថ្មី ៤. អង្គការសហប្រជាជាតិ ប្រហែលជាត្រូវកាត់បន្ថយបុគ្គលិក ២០% – Reuters ៥. អារ៉ាប៊ីសាអូឌីតព្រមានអ៉ីរ៉ង់ឱ្យឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិក ឬប្រថុយសង្គ្រាមជាមួយអ៉ីស្រាអែល – The Times of Israel #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ ឧសភា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ ឧសភា ២០២៥

    ១. កម្ពុជា-ជប៉ុន ចុះអនុស្សរណៈលើកកម្ពស់ពាណិជ្ជកម្មរួម – AMS Central ២. អាជ្ញាធរកម្ពុជា បន្តរឹបអូសត្រីក្លាសេជាង១តោន នាំចូលពីថៃដោយខុសច្បាប់ – ថ្មីៗ ៣. កសិករនៅស្រុកចិត្របុរីងាកមកដាំស្វាយចន្ទី ខណៈតម្លៃគ្រាប់ស្វាយចន្ទីមានទីផ្សារល្អ – កម្ពុជាថ្មី ៤. រដ្ឋបាលលោក Trump លុបចោលកុងត្រាផលិតវ៉ាក់សាំងជំងឺផ្តាសាយបក្សី តម្លៃ ៧៦៦លានដុល្លារ ជាមួយក្រុមហ៊ុន Moderna – AP ៥. តុលាការអាមេរិក បិទខ្ទប់ពន្ធគយរបស់លោក Trump មិនឱ្យចូលជាធរមាន – BBC #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ ឧសភា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ ឧសភា ២០២៥

    ១. ជប៉ុន គ្រោងសាងសង់អគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ – ថ្មីៗ ២. គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១០ទៀត ក្នុងខេត្តព្រះសីហនុ ទុនវិនិយោគសរុប ១៥៤លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល – FN ៣. ផ្លូវថ្មើរជើង (Walk Street) គ្រោងសម្ពោធជាផ្លូវការ នាថ្ងៃទី២១ មិថុនា ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត – កម្ពុជាថ្មី ៤. នាយករដ្ឋមន្រ្តីចិន អំពាវនាវឱ្យអាស៊ាននិងក្រុមប្រទេសឈូងសមុទ្រពែរ្ស ពង្រីកការបើកទូលាយនិងដករបាំងពាណិជ្ជកម្ម – Reuters ៥. លោក Putin គំរាមថានឹងបិទក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Microsoft និង Zoom ដោយបង្កើតកម្មវិធីប្រកួតប្រជែងក្នុងស្រុកជំនួស – Yahoo #ams1minute