-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ ឧសភា ២០២៥

១. ក្រសួងដែនដី នឹងស្នើសុំរាជរដ្ឋាភិបាល ចុះបញ្ជីដីតំបន់៣ នៃតំបន់បឹងទន្លេសាបជាដីសាធារណៈរបស់រដ្ឋ – AMS Economy ២. អ្នកចិញ្ចឹមត្រចៀកកាំជាង ១ពាន់ផ្ទះ គ្រោងស្នើសុំការអនុញ្ញាតនាំចេញសំបុកត្រចៀកកាំទៅចិន – AMS Economy ៣. គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ អនុវត្តបានតាមផែនការគ្រោងទុក ខណៈមកទល់ពេលនេះសម្រេច ២៥% – FN ៤. បារាំង-វៀតណាម ចុះកិច្ចព្រមព្រៀងក្នុងតម្លៃសរុបជាង ១០ពាន់លានដុល្លារ ក្នុងទស្សនកិច្ចលោក Macron – Reuters ៥. ឥណ្ឌាអនុម័តកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយ ក្រោយពេលមានភាពតានតឹងជាមួយប៉ាគីស្ថាន – NDTV #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ ឧសភា ២០២៥

១. ខេត្តបាត់ដំបង ដែលមានសក្ដានុពលនិងមានចំនួនពលរដ្ឋច្រើន បានត្រៀមខ្លួនក្នុងការប្រកាសជាខេត្តបញ្ចប់ការវាស់វែងដីធ្លីជាស្ថាពរ នៅដំណាច់ឆមាសទី១ឆ្នាំ២០២៥ – AMS Economy ២. កម្ពុជាស្វាគមន៍កូនផ្សោតថ្មី ១ក្បាល នៅខេត្តក្រចេះ ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១១ក្បាល – FN ៣. ក្រសួងទេសចរណ៍ រៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ រយៈពេល ៣ថ្ងៃ នៅខេត្តស្ទឹងត្រែង – FN ៤. បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung សន្យាថានឹងភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់ឡើងវិញជាមួយកូរ៉េខាងជើង – Reuters ៥. បារាំង និងវៀតណាម គ្រោងចុះកិច្ចព្រមព្រៀងជាច្រើន អំឡុងទស្សនកិច្ចរបស់លោក Macron នៅហាណូយ – The Strait Times #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ ឧសភា ២០២៥

១. ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ និងខេត្តកណ្តាល កើនជិត ៩% – AMS Economy ២. អាមេរិក ចាប់ផ្ដើមយកពន្ធលើទំនិញផ្ទាំងសូឡាកម្ពុជា ជាង ៣ ៥០០% ចាប់ពីខែក្រោយ – AMS Economy ៣. ព្រលានយន្តហោះអន្តរជាតិតេជោ នឹងបើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ខណៈពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ – FN ៤. រដ្ឋមន្ត្រីការពារជាតិថៃ ព្រមានពីហានិភ័យ ផ្ទុះរដ្ឋប្រហារថ្មីទៀត – Bangkok Post ៥. ប្រមុខអង្គការ WHO សុំអង្វរឱ្យអ៉ីស្រាអែលបង្ហាញក្តីមេត្តាចំពោះតំបន់ហ្គាហ្សា – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ ឧសភា ២០២៥

១. កម្លាំងពលកម្មជិត ២លាននាក់ កំពុងបម្រើការតាមសហគ្រាស និងរោងចក្រនៅកម្ពុជា – AMS Economy ២. រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ទាំងផ្លូវគោក និងផ្លូវទឹកបន្ថែមទៀត មកកាន់ខេត្តព្រះសីហនុ ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញ – FN ៣. ឆ្នាំ២០៣០ កប៉ាល់ប៉ាស៊ីហ្វិកផ្ទុកទំនិញលំដាប់ពិភពលោក អាចចូលចតនៅកម្ពុជា – កម្ពុជាថ្មី ៤. ប្រធានាធិបតីហ្វីលីពីន ប្រាប់ឱ្យសមាជិកទាំងអស់នៃគណៈរដ្ឋមន្រ្តីលាលែងពីតំណែង ដើម្បីរៀបចំរដ្ឋាភិបាលឡើងវិញ – Reuters ៥. វៀតណាម-អាមេរិក បញ្ចប់កិច្ចចរចាពន្ធគយជុំទីពីរ ហើយនឹងបន្តការចរចាថ្មី នៅដើមខែមិថុនា – Vietnam News #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ ឧសភា ២០២៥

១. វិស័យ SME រួមចំណែក ៩៣% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា – AMS Central ២. កម្ពុជា-តួកគីយ៉េ នឹងភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងអ៉ីស្ដាន់បុល នៅបំណាច់ឆ្នាំនេះ – FN ៣. អ្នកនាំពាក្យ៖ ផ្លូវជាតិលេខ១០ បាត់ដំបង-កោះកុង រួចរាល់១០០% ហើយពលរដ្ឋអាចធ្វើដំណើរបាន- កម្ពុជាថ្មី ៤. អង់គ្លេស ផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយអ៉ីស្រាអែល ជុំវិញសង្រ្គាមហ្គាហ្សា – The Guardian ៥. អាមេរិកចេញបម្រាមទិដ្ឋាការលើក្រុមហ៊ុនទេសចរណ៍ឥណ្ឌា ដែលជួយសម្របសម្រួលការធ្វើអន្តោប្រវេសន៍ខុសច្បាប់ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ ឧសភា ២០២៥

១. ចំនួនកសិករ ក្នុងប្រទេសកម្ពុជា ថយចុះ ១៣% ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ – AMS Economy ២. ក្រុមហ៊ុនអាកាសចរណ៍ចិន Ruili ចាប់ផ្តើមហោះត្រង់ពីខេត្ត ជាំងស៊ូ មកកាន់ក្រុងព្រះសីហនុ ឡើងវិញក្រោយផ្អាកអស់២ឆ្នាំ – AMS Economy ៣. អត្រាផ្គត់ផ្គង់អគ្គិសនីតាមលំនៅឋានកើនជាង៩៥% ខណៈតាមបណ្តាភូមិមានអគ្គិសនីប្រើ១០០% – AMS Economy ៤. ឥណ្ឌូណេស៊ី ដំឡើងការប្រកាសអាសន្នកម្រិតខ្ពស់ សម្រាប់ភ្នំភ្លើង Lewotobi Laki-laki – CNA ៥. ៥ឆ្នាំក្រោយ Brexit ចក្រភពអង់គ្លេស ត្រៀមរៀបចំទំនាក់ទំនងឡើងវិញជាមួយ EU – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ ឧសភា ២០២៥

១. រដ្ឋមន្ត្រីក្រសួងបរិស្ថាន បើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ – FN ២. ស្ពានលេខ២៨ ស្ពានខ្ពស់ជាងគេនៅកម្ពុជា សម្រេចការសាងសង់១០០% នឹងបានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីពេលនេះតទៅ – FN ៣. ការដោះដូរទំនិញកម្ពុជា-ចិន សម្រេចបានជាង ៥,៦៩ពាន់លានដុល្លារ រយៈពេល ៤ខែដើមឆ្នាំ – កម្ពុជាថ្មី ៤. វៀតណាមគ្រោងចាយ ៦១ពាន់លានដុល្លារសង់ផ្លូវដែកល្បឿនលឿន – VietnamPlus ៥. នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ថាត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពជាមួយឥណ្ឌា – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ ឧសភា ២០២៥

១. កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ជិត២០ករណី ក្រសួងសុខាភិបាលណែនាំពលរដ្ឋការពារខ្លួន – AMS Economy ២. គយកម្ពុជារឹតបន្តឹងការនាំចូលផ្លែទុរេននៅតាមព្រំដែន – AMS Central ៣. ផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែងជិត ៥ គីឡូម៉ែត្រតភ្ជាប់ពីភូមិតាអោក ទៅភូមិកំពីងតាគង់ ឃុំឈូក ប្រាសាទសំបូរ កំពុងដំណើរការសាងសង់ – កម្ពុជាថ្មី ៤. កិច្ចព្រមព្រៀងបន្ថយពន្ធបណ្តោះអាសន្នរវាងចិន និងអាមេរិក ចាប់ផ្តើមចូលជាធរមាន – AFP ៥. លោក Trump ចំណេញ ៦០០ពាន់លានដុល្លារពីដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ ឧសភា ២០២៥

១. ទូរចាក់ប្រេងស្វ័យប្រវត្តិដាក់ឱ្យដំណើរការសាកល្បងនៅកម្ពុជា – AMS Economy ២. ស៉ឺម៉ាក់រកឃើញ និងកម្ទេចចោលគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះចំនួន ១២០គ្រាប់ នៅចម្ការស្វាយចន្ទី ក្នុងស្រុកអូរជុំ ខេត្តរតនគិរី – FN ៣. កម្ពុជាធ្វើសេចក្ដីព្រាងច្បាប់ជលផលថ្មី សំដៅអភិរក្ស និងការពារផលប្រយោជន៍ ប្រជានេសាទ – កម្ពុជាថ្មី ៤. UN ចោទរុស្ស៊ីបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី សម្លាប់ មនុស្សជិត ៣០០នាក់កាល ១១ឆ្នាំមុន – DW ៥. អាមេរិក និងចិនយល់ព្រមចុះពន្ធម្ខាងៗ ១១៥% ដូច្នេះពន្ធអាមេរិកលើចិនយក ៣០% ពន្ធចិនលើអាមេរិកយកមកត្រឹម ១០% – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ ឧសភា ២០២៥

១. ទេសចរចិនកើនជិត ៣០% ខណៈកម្ពុជា ចិន ជំរុញកិច្ចសហការ – AMS Economy ២. ក្រុមហ៊ុនជប៉ុនមួយ ចង់វិនិយោគលើវិស័យស្វាយចន្ទីសម្រាប់នាំចេញ និងការកែច្នៃផ្លែ សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង ទឹកខ្មេះ – AMS Economy ៣. កម្ពុជារកចំណូលបានជាង ៣ពាន់លានដុល្លារ ពីការនាំទំនិញទៅអាមេរិក រយៈពេល ៤ខែ – កម្ពុជាថ្មី ៤. វៀតណាម និងរុស្ស៉ី ឯកភាពគ្នាថានឹងចុះកិច្ចព្រមព្រៀងសង់រោងចក្រថាមពលនុយក្លេអ៊ែរឆាប់ៗ – Nikkei Asia ៥. អាមេរិក និងចិន ព្រមព្រៀងគ្នាទម្លាក់ពន្ធចុះមកវិញរហូតដល់ ១១៥% ហើយផ្អាករយៈពេល៩០ថ្ងៃ – Reuters #ams1minute