-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ ឧសភា ២០២៥

១. កម្ពុជាគ្រោងស្តារទន្លេមេគង្គ ពីភ្នំពេញ ទៅខេត្តកំពង់ចាម ជំរុញចរាចណ៍ផ្លូវទឹក – AMS Economy ២. ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី សិក្សាបើកជើងហោះហើរមកខេត្តសៀមរាប – កម្ពុជាថ្មី ៣. ក្រសួងការពារជាតិ៖ កម្ពុជា-ថៃ បានឯកភាពគ្នារក្សាកងទ័ពម្ខាងៗចំនួន៥នាក់ ឈរជើងនៅប្រាសាទតាមាន់ – FN ៤. Trump អំពាវនាវឱ្យមានបទឈប់បាញ់ ៣០ថ្ងៃ រវាងអ៊ុយក្រែន និងរុស្ស៊ីដោយព្រមានដាក់ទណ្ឌកម្មបន្ថែម – Reuters ៥. ឥណ្ឌា ថាប៉ាគីស្ថានប្រើដ្រូននិងមីស៉ីលវាយប្រហារលើ បណ្តោយតំបន់ព្រំដែនភាគខាងលិចរបស់ខ្លួន – ABC News #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ ឧសភា ២០២៥

១. ៤ខែ ដើមឆ្នាំ២០២៥ អ្នកដំណើរផ្លូវអាកាសជាង ២លាននាក់ ឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិទាំងបីរបស់កម្ពុជា – AMS Economy ២. គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលស្ដុកទឹកបាន ១៦៣,១លានម៉ែត្រគូប សម្រេចការសាងសង់បានប្រមាណ ៩៧% – កម្ពុជាថ្មី ៣. ប្រហុកអ្នកខេត្តសៀមរាបត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ – កម្ពុជាថ្មី ៤. លោក Putin និងលោក Xi ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ – CNN ៥. ប៉ាគីស្ថានអះអាងថា បានបាញ់ទម្លាក់ដ្រូនឥណ្ឌា ២៥គ្រឿង ខណៈឥណ្ឌាវិញថាបានរារាំងការវាយប្រហារពីប៉ាគីស្ថាន – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ ឧសភា ២០២៥

១. កម្ពុជា អនុម័តគម្រោងវិនិយោគរោងចក្រផលិតសំបកកង់រថយន្តមួយ នៅខេត្តព្រះសីហនុ មានទុន ២៤២លានដុល្លារ – AMS Economy ២. ធនាគារជាតិនៃកម្ពុជា បានបង្ហាញថាកម្ពុជា មានលំហូរទុនវិនិយោគផ្ទាល់ពីបរទេសជាង ៤ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៤ – AMS Economy ៣. ៣ខែ ដើមឆ្នាំ២០២៥នេះ ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារដែលបានកើនឡើង ២០,១% – FN ៤. Skype ត្រូវបាន Microsoft បិទជាផ្លូវការបន្ទាប់ពីដំណើរការបានប្រមាណ ២២ឆ្នាំ – Yahoo ៥. អាមេរិក និងចិន នឹងបើកកិច្ចចរចា បំបែកភាពជាប់គាំងលើបញ្ហាពន្ធ នៅចុងសប្តាហ៍នេះ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ ឧសភា ២០២៥

១. កម្ពុជា ចិន នឹងធ្វើសមយុទ្ធនាគមាសរួមគ្នា ២សប្តាហ៍ លើទឹកដីកំពង់ឆ្នាំង និងព្រះសីហនុ – AMS Economy ២. ក្នុងខែមេសា ឆ្នាំ២០២៥ គម្រោងវិនិយោគ៥៩ ក្រោមទុន៨៦០លានដុល្លារ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា – FN ៣. ផ្លូវពីរខ្សែប្របតាម មាត់ទន្លេ ក្នុងខេត្តក្រចេះ ប្រវែងសរុប ៤៩,១០ គីឡូម៉ែត្រ អ៊ុតកៅស៊ូ បញ្ចប់ ១០០% – កម្ពុជាថ្មី ៤. ឥណ្ឌាជំរុញគម្រោងវារីអគ្គិសនីតំបន់កាស្មៀរ ក្រោយផ្អាកសន្ធិសញ្ញាចែករំលែកទឹកជាមួយប៉ាគីស្ថាន – Reuters ៥. ទីក្រុងប៉េកាំង ថ្កោលទោសវីដេអូផ្សព្វផ្សាយរបស់ CIA ដែលសំដៅអូសទាញបុគ្គលិករដ្ឋាភិបាលចិន ឱ្យចែករំលែកកិច្ចការសម្ងាត់ – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ ឧសភា ២០២៥

១. ក្រសួងសុខាភិបាល ពង្រឹងការត្រួតពិនិត្យសុខភាពតាមព្រំដែន បន្ទាប់ពីផ្ទុះជំងឺពិសធ្យូងនៅថៃ – AMS Economy ២. រោងចក្រវេចខ្ចប់ទុរេន ដំបូងគេរបស់កម្ពុជា ត្រូវបានបង្កើតនៅខេត្តត្បូងឃ្មុំ – AMS Economy ៣. កម្ពុជានាំចេញអង្ករជិត ៣០ម៉ឺនតោន និងនាំចេញស្រូវ ៣លានតោន ទទួលបានចំណូលជាង ៩០០លានដុល្លារ ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ – FN ៤. ក្រុមហ៊ុនអាកាសចរណ៍ធំៗ ប្ដូរផ្លូវហោះហើរ វាងដែនអាកាសប៉ាគីស្ថាន ចំពេលភាពតានតឹងឥណ្ឌា-ប៉ាគីស្ថាន – AFP ៥. ប្រធានាធិបតីអាមេរិក Donald Trump ថាចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលស្មើភាព ជាមួយចិន – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ ឧសភា ២០២៥

១. កម្ពុជា និងថៃ ព្រមព្រៀងបើកច្រកទ្វារអន្តរជាតិអានសេះឡើងវិញ បន្ទាប់ពីបិទបានមួយថ្ងៃ – AMS Economy ២. ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ ចេញជា រូបរាង សម្រេចជាង ៩៤% គ្រោង ធ្វើពិធីតភ្ជាប់ឆាប់ៗ – កម្ពុជាថ្មី ៣. កម្ពុជា នឹងទៅចរចាជាមួយអាមេរិកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ នាពាក់កណ្តាលខែឧសភានេះ – កម្ពុជាថ្មី ៤. ចិន អះអាងថាកំពុងពិចារណាលើសំណើចរចារបស់អាមេរិក អំពីបញ្ហាពន្ធគយ – AFP ៥. Trump គំរាមដាក់ទណ្ឌកម្មចំពោះប្រទេសណាហ៊ានទិញប្រេងអ៉ីរ៉ង់ មិនឱ្យធ្វើជំនួញជាមួយអាមេរិកដាច់ខាត – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ ឧសភា ២០២៥

១. ក្រុមហ៊ុនក្នុងស្រុក ផលិតស៊ីម៉ងត៍បានជាង ៩លានតោន ក្នុងឆ្នាំ២០២៤ – AMS Economy ២. ៤ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង ២២លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស – FN ៣. នាយករដ្ឋមន្ត្រីកម្ពុជា៖ កោះជាច្រើនត្រូវបានតភ្ជាប់បណ្តាញអគ្គិសនីក្រោមបាតសមុទ្ររួចរាល់ ខណៈអគ្គិសនីកម្ពុជាកំពុងតភ្ជាប់ពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ – FN ៤. ថៃគ្រោងបង្កើនការនាំចូលឧស្ម័នធម្មជាតិពីអាមេរិក ដល់ ២,២លានតោន/ឆ្នាំ – Bangkok post ៥. អាមេរិកដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនដែលរកស៉ីជាមួយអ៉ីរ៉ង់ មុនកិច្ចប្រជុំបន្ទាប់ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ មេសា ២០២៥

១. កម្ពុជា រកឃើញបាតុភូតបង្កកំណើតរបស់ផ្កាថ្ម ដែលប្រឈមការបាត់បង់ – AMS Economy ២. កម្ពុជា ត្រៀមបញ្ជូនឈ្មោះបញ្ជីចម្ការទុរេន និងរោងចក្រវេចខ្ចប់ទៅចិន មុនពេលឈានដល់ការនាំចេញ – កម្ពុជាថ្មី ៣. តម្លៃម្រេចកើនឡើងដល់ ២ម៉ឺន ៥ពាន់ រៀល ក្នុងមួយគីឡូក្រាម – កម្ពុជាថ្មី ៤. ឥណ្ឌាត្រៀមលុយ ៧ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងពីបារាំងចំនួន២៦គ្រឿង – AFP ៥. ប៉ាគីស្ថានព្រមានថា ឥណ្ឌាទំនងជានឹងធ្វើសកម្មភាពយោធាក្នុងរយៈពេល២៤-៣៦ម៉ោងខាងមុខ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ មេសា ២០២៥

១. ក្រសួងរៀបចំដែនដី នឹងកែលម្អហេដ្ឋារចនាសម្ព័ន្ធលក់ដូរនៅតំបន់ប្រាសាទអង្គរវត្ត និងបាយ័ន – AMS Economy ២. កម្ពុជានាំចេញផ្លែមៀន ១ម៉ឺន ៦ពាន់តោន នៅត្រីមាសទី១ – កម្ពុជាថ្មី ៣. សាធារណរដ្ឋកូរ៉េ ផ្តល់ជំនួយ ១២លានដុល្លារដល់ប្រទេសកម្ពុជា លើការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្ម ដើម្បីពង្រឹងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា – កម្ពុជាថ្មី ៤. រដ្ឋមន្រ្តីការបរទេសស៉ីរី បង្ហាញឆន្ទៈកសាងទំនាក់ទំនងជាមួយចិន ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្រ្ត – AFP ៥. Amazon បាញ់បង្ហោះផ្តាយរណបអ៉ីនធឺណិតដំបូងបង្អស់របស់ខ្លួន ចូលមកប្រជែងជាមួយ Starlink របស់ Elon Musk – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ មេសា ២០២៥

១. BYD គ្រោងដំឡើងរថយន្តអគ្គិសនី ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំសម្រាប់ទីផ្សារកម្ពុជា – AMS Economy ២. កប៉ាល់ចម្បាំងរុស្ស៉ី ៣គ្រឿងចូលចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ – FN ៣. គិតត្រឹមចុងខែមីនា ឆ្នាំ២០២៥ គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ទៅដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្រវែង ៤៥,៥គីឡូម៉ែត្រ សម្រេចបានប្រមាណ៤៣% – កម្ពុជាថ្មី ៤. ការចំណាយលើវិស័យយោធារបស់ពិភពលោក ហក់ឡើងដល់ ២,៧២ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៤ – NHK ៥. សិង្ហបុរី សង្ឃឹម អាមេរិក បន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មលើផលិតផលឱសថ និងបន្ទះឈីប – Reuters #ams1minute