Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មេសា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មេសា ២០២៥

    ១. សភាពាណិជ្ជម្មអាមេរិក និងក្រសួងសេដ្ឋកិច្ច ជួបពិភាក្សារកដំណោះស្រាយសម្ពាធពន្ធលើទំនិញកម្ពុជា – AMS Economy ២. កម្ពុជា នឹងនាំយកស្នាដៃស្ថាបត្យកម្ម-សិល្បៈបុរាណខ្មែរដ៏ល្អឯក បង្ហាញក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា ប្រទេសជប៉ុន នាពេលខាងមុខ – កម្ពុជាថ្មី ៣. អាជ្ញាធររាជធានីភ្នំពេញ ប្រកាសបិទបញ្ចប់ និងប្រគល់ប័ណ្ណដីធ្លីចុងក្រោយជូនពលរដ្ឋនៅក្នុងខណ្ឌកំបូល – FN ៤. តុលាការធម្មនុញ្ញសម្រេចជាឯកច្ឆ័ន្ទបណ្តេញលោក Yoon Suk Yeol ពីអំណាចជាផ្លូវការ – AP ៥. រដ្ឋមន្រ្តីការបរទេសអាមេរិក៖ អាមេរិកនៅតែប្តេជ្ញាចំពោះ NATO ប៉ុន្តែអឺរ៉ុបចាំបាច់ត្រូវបង្កើនការចំណាយ លើវិស័យការពារជាតិ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ មេសា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ មេសា ២០២៥

    ១. កម្ពុជា សម្រេចការនាំចេញទៅទីផ្សារអាមេរិកបានជាង ៤០ពាន់លានដុល្លារ ក្នុង ៥ឆ្នាំចុងក្រោយ – ថ្មីៗ ២. កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារពីការលក់បណ្ណចូលទស្សនា “រមណីយដ្ឋានអង្គរ” – ស៊ីស៊ីថាមន៍ ៣. រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ពន្ធដែលកម្ពុជាយកពីទំនិញអាមេរិក គឺត្រឹមតែ ២៩,៤% ប៉ុណ្ណោះមិនមែន ៩៧%នោះទេ – FN ៤. សម្ព័ន្ធមិត្ត NATO សន្យាផ្តល់ជំនួយយោធាបានជាង ២១ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងឆ្នាំ២០២៥នេះ – Reuters ៥. ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសពន្ធឆ្លើយតបឱ្យមានភាពស្មើគ្នា ឬ Reciprocal tariffs លើការនាំចូលពីប្រទេស និងដែនដីជាង ១៨០ រួមទាំងកម្ពុជាដែរ – CNBC #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ មេសា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ មេសា ២០២៥

    ១. បដិមាបុរាណខ្មែរ ជិត១៣០ គ្រោងចេញទៅតាំងពិព័រណ៍នៅប្រទេសបារាំង និងអាមេរិក – AMS Economy ២. គ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយ ៣០តោន ចូលទីផ្សារបារាំង ក្រោយចូលឆ្នាំខ្មែរ – AMS Economy ៣. ៣ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ – FN ៤. កូរ៉េខាងជើង ថ្កោលទោសគម្រោងផលិតមីស៉ីលរួមគ្នា រវាងជប៉ុន និងអាមេរិក – Reuters ៥. លោក Trump នឹងដាក់ពន្ធឆ្លើយតបទ្រង់ទ្រាយធំលើដៃគូពាណិជ្ជកម្មពិភពលោកដែលបង្កើនភាពតានតឹងពាណិជ្ជកម្មសកល – ST #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ មេសា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ មេសា ២០២៥

    ១.​ កម្ពុជា រំពឹងការកើនឡើងការបញ្ជាទិញ ក្រោយកិច្ចប្រជុំកំពូលវាយនភណ្ឌពិភពលោកឆ្នាំ២០២៥ – AMS Economy ២.​ ​​កម្លាំងជំនាញ បានដុតបំផ្លាញកម្ទេចចោលសាច់ជ្រូក និងគ្រឿងក្នុងជ្រូកខូចគុណភាព ចំនួន ៧០ការ៉ុង ស្មើនឹង ១ ៤០០គីឡូក្រាម ដែលដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាតនាំចូល – FN ៣. ​​ក្រុមហ៊ុនផលិតកង់រថយន្ត Sailun បានបោះទុនវិនិយោគ ១១០លានដុល្លារ បង្កើតរោងចក្រគ្រឿងបង្គុំក្នុងខេត្តកំពត ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ – កម្ពុជាថ្មី ៤. យោធាចិនផ្ដើមធ្វើសមយុទ្ធយោធាជុំវិញតៃវ៉ាន់ និងបានហៅមេដឹកនាំដែនកោះ​នេះជាបារ៉ាសិត – Reuters ៥. បារាំង ផាកពិន័យ Apple ជាង ១៦០លានដុល្លារ ជុំវិញឧបករណ៍ឯកជនភាព – CNBC #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ មីនា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ មីនា ២០២៥

    ១. កម្ពុជា ប្រឈមកំណើនមនុស្សចាស់ ស្របពេលដែលអត្រាកំណើតថយចុះ – AMS Economy ២. ឆ្នាំ២០២៤ វៀតណាមបាននាំចូលកៅស៊ូធម្មជាតិជិតមួយលានតោនពីកម្ពុជា – AMS Economy ៣. ៣ខែដើមឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគ ១៧២គម្រោង, ចិនឈរនៅលំដាប់ទី១ មានចំណែកជិត ៨០% នៃគម្រោងសរុប – FN ៤. មីយ៉ាន់ម៉ា ប្រកាសកាន់ទុក្ខរយៈពេលមួយសប្តាហ៍ សម្រាប់ជនរងគ្រោះរញ្ជួយដី – AFP ៥. លោក Trump គំរាមទម្លាក់គ្រាប់បែក និងដាក់ពន្ធបន្ទាប់បន្សំ ករណីដែលអ៉ីរ៉ង់មិនព្រមធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ មីនា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ មីនា ២០២៥

    ១. កម្ពុជាគ្រោងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ៣ពាន់តោនទៅទីផ្សារតៃវ៉ាន់ – AMS Economy ២. អាកាសយានដ្ឋានអន្តរជាតិតេជោ មានលទ្ធភាពទទួលភ្ញៀវ ១៥លាននាក់ ក្រោយដាក់ដំណើរការនៅខែកក្កដាខាងមុខនេះ – កម្ពុជាថ្មី ៣. គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីសំឡូត-វាលវែង-កោះកុង សម្រេចបានលទ្ធផលបាន ៩៨% – FN ៤. ភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តធំៗនៅអាស៊ីធ្លាក់ចុះ បន្ទាប់ពី Donald Trump ប្រកាសយកពន្ធនាំចូល ២៥% – Reuters ៥. អាមេរិក នឹងផ្តល់ជំនួយ ៧៣លានដុល្លារ ដល់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មីនា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មីនា ២០២៥

    ១. មន្ទីរសុខាភិបាលភ្នំពេញ ច្រានចោលការអះអាងថាប្រមាត់ទាកាប៉ាជួយព្យាបាលអ្នកជម្ងឺវះកាត់ប្រមាត់ – AMS Economy ២. ក្រុមហ៊ុនក្នុងស្រុក គ្រោងនាំម្សៅថ្មក្វាត (Quartz) ទៅកាន់ទីផ្សារប្រទេសចិនក្នុង ១ខែ ប្រមាណ ៣ម៉ឺនតោន – FN ៣. ជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាបន្ថែមចំនួន ៤,៣២លានដុល្លារ សម្រាប់ក្រសួងដែនដី លើការងារវាស់វែងដីនៅកម្ពុជា – កម្ពុជាថ្មី ៤. ឆាប់ៗនេះ រុស្ស៉ី-កូរ៉េខាងជើង នឹងមានផ្លូវថ្នល់សម្រាប់តភ្ជាប់ប្រទេសទាំងពីរ បន្ថែមពីលើផ្លូវដែក – Reuters ៥. អាមេរិក អនុម័តការលក់យន្តហោះដ្រូនធុនធំ ក្នុងតម្លៃជិត ២ពាន់លានដុល្លារ ឱ្យប្រទេសកាតា – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មីនា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មីនា ២០២៥

    ១. ធនាគារជាតិនៃកម្ពុជា ឯកភាពក្នុងការធ្វើកិច្ចសហការលើវិស័យដីធ្លី ជាមួយក្រសួងរៀបចំដែនដី ដើម្បីប្រែក្លាយដីឱ្យទៅជាធនាគារដីដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អ – AMS Economy ២. កំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-គីហ្សូណា) សម្រេចបានការសា ងសង់ជាង ៤៣% គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ ខាងមុខ – AMS Central ៣. ទីម័រឡេស្តេ ដាក់ឱ្យប្រើថ្នាល verify.gov.tl របស់កម្ពុជា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបណ្ណបើកបរ និងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីយានជំនិះ – FN ៤. ក្រុមហ៊ុន Hyundai នឹងប្រកាសពីការវិនិយោគ ២០ពាន់លានដុល្លារ នៅអាមេរិក – CNN ៥. អាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកងទ័ពចូលរួម ៥ ០០០នាក់ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មីនា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មីនា ២០២៥

    ១. KOICA បណ្តាក់ទុន ១២លានដុល្លារ ដើម្បីបណ្តុះបណ្តាលផ្នែកអាកាសចរណ៍ស៊ីវិលនៅកម្ពុជា – AMS Economy ២. កម្ពុជាគ្រោងវិនិយោគនូវទំហំទឹកប្រាក់ជិត ១ ពាន់លានដុល្លារ អភិវឌ្ឍចំណតកំពង់ផែខេត្តព្រះសីហនុ – កម្ពុជាថ្មី ៣. ក្រុមហ៊ុន Panasonic គ្រោងបើករោងចក្រនៅកម្ពុជា ដើម្បីចាប់យកកំណើនតម្រូវការ – កម្ពុជាថ្មី ៤. ផែនការកាស៊ីណូថៃ ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ក្នុងការទទួលមតិសាធារណៈ – Bloomberg News ៥. អាមេរិកបើកភ្លើងខៀវលើផែនការផលិតនាវាបន្ថែមជាង ៤០ពាន់លានដុល្លារ រៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០៥៤ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មីនា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មីនា ២០២៥

    ១. ភ្នំព្រះរាជទ្រព្យ នឹងត្រូវកែលម្អថ្មីដើម្បីស្រូបទាញទេសចរ – AMS Economy ២. សមរាត្រី៣ថ្ងៃ នៅទឹកដីអង្គរ ទទួលបានភ្ញៀវទេសចរជាង ៨ម៉ឺននាក់ – FN ៣. កំពង់ផែទេសចរណ៍ខេត្តកំពត គ្រោងបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែមេសានេះ – កម្ពុជាថ្មី ៤. ថៃនឹងយកពន្ធពីអ្នកលក់តាមអនឡាញ និងអ្នកបង្កើតមាទិកាលើបណ្ដាញសង្គម – បាងកកបុស្តិ៍ ៥. អូស្រ្តាលីនឹងពន្លឿនការចំណាយលើវិស័យការពារជាតិ ដើម្បីបង្កើនសមត្ថភាពយោធា – Reuters #ams1minute