-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មីនា ២០២៥

១. ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១០លានដុល្លារ ដល់កម្ពុជាសម្រាប់សកម្មភាពបោសសំអាតមីន – AMS Central ២. ស្រុកពញាឮ ខេត្តកណ្តាល ជាស្រុកដំបូងគេ ក្នុងការសិក្សាគម្រោងអភិវឌ្ឍន៍ កែលម្អសួនច្បារសាធារណៈលំហបៃតង និងបឹងធម្មជាតិ – AMS Central ៣. អគារផ្នែកជំងឺកុមារថ្មីចំនួនមួយខ្នង មានតម្លៃជិត ១លានដុល្លារ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ – កម្ពុជាថ្មី ៤. កូរ៉េខាងជើង ព្រមានជប៉ុនប្រឆាំងការដាក់ពង្រាយមីស៉ីលរយៈចម្ងាយឆ្ងាយ នៅកោះ Kyushu – Reuters ៥. លោក Trump ព្រមានកម្ទេចក្រុមហ៊ូទីនៅយេម៉ែនទាំងស្រុង និងប្រាប់ឱ្យអ៉ីរ៉ង់បញ្ឈប់ការគាំទ្រសម្រាប់ក្រុមឧទ្ទាមនេះ – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មីនា ២០២៥

១. សិង្ហបុរី បើកឱកាសឱ្យកម្ពុជាបញ្ជូនពលករបន្ថែមទៅកាន់ទីផ្សារការងាររបស់ខ្លួន – AMS Economy ២. ផ្លូវជាតិលេខ ៣៣ ពីកំពតទៅព្រែកចាកគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលឆាប់ៗនេះ – AMS Economy ៣. ដៃគូវិនិយោគចំនួន៥ គ្រោងមកដាក់ទុនវិនិយោគ៥០លានដុល្លារ លើវិស័យថ្មអារនៅកម្ពុជា – FN ៤. បារាំងនឹងបញ្ជូនយន្តហោះចម្បាំងបំពាក់មីស៊ីលនុយក្លេអ៊ែរទៅកាន់ព្រំដែនអាល្លឺម៉ង់ – AFP ៥. អាមេរិកព្រមានដាក់ទណ្ឌកម្មថែមទៀត ប្រសិនបើវ៉េណេស៊ុយអេឡា មិនទទួលជនភៀសខ្លួនត្រឡប់ទៅវិញ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ មីនា ២០២៥

១. ប្រជាពលរដ្ឋកម្ពុជាជាង ៥លាននាក់ ខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុជិត ៦០ពាន់លានដុល្លារ នៅឆ្នាំ២០២៤, អត្រាបង់សងយឺតលើសពី ៩០ថ្ងៃ កើនដល់ ៦% – FN ២. ក្រុមហ៊ុន Danong Agriculture Development និងក្រុមហ៊ុន Tianguan Global Cassava Processing Trading របស់ចិន ចង់វិនិយោគប្រមូលទិញដំឡូងមីនៅខេត្តពោធិ៍សាត់ និងសាងសង់រោងចក្រកែច្នៃដំឡូងមី ជាឥន្ទនៈអេតាណុល ដើម្បីនាំចេញទៅទីផ្សារចិន – FN ៣. កម្ពុជាប្រកាសបើកចំហឱ្យនាវាប្រទេសជាមិត្តចូលចតនៅផែរាម ពេលសង់រួច ខណៈកំពង់ផែនេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ នៅខែមេសា – កម្ពុជាថ្មី ៤. អ៊ុយក្រែនធ្វើតេស្តជោគជ័យលើដ្រូនថ្មីអាចបញ្ជាហោះបាន ៣ ០០០គីឡូម៉ែត្រ ចូលដីរុស្ស៊ី – The Kyiv Independent ៥. មនុស្សយ៉ាងហោច ១០០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាម ផ្លូវអាកាសរបស់អ៉ីស្រាអែលលើតំបន់ហ្គាហ្សា – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ មីនា ២០២៥

១. ផ្ទះជិត ៣០០ខ្នង ខូចខាតដោយសារខ្យល់កន្ត្រាក់ ក្នុងខេត្តចំនួន៤ រួមមានក្រចេះ ព្រះវិហារ សៀមរាប និងបាត់ដំបង – AMS Central ២. កម្ពុជា បើកយុទ្ធនាការហែលទឹក ១២០ គីឡូម៉ែត្រ ដើម្បីសង្គ្រោះសត្វផ្សោត – AMS Economy ៣. អឺរ៉ុបផ្តល់ជំនួយ ១១លានដុល្លារ សង់ស្ពានភ្ជាប់ទៅកោះខ្សាច់ទន្លា ក្នុងស្រុកស្អាង – កម្ពុជាថ្មី ៤. រដ្ឋបាលលោក Trump បណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង ២០០នាក់ ចេញពីអាមេរិក – AFP ៥. អាមេរិកបង្កើនសម្ពាធលើក្រុមហ៊ូទីយេម៉ែន ជាមួយនឹងការវាយប្រហារតាមអាកាសថ្មី – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ មីនា ២០២៥

១. ក្រសួងទេសចរណ៍ រៀបចំបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ មីនា ២០២៥ – FN ២. រដ្ឋសិក្សាធ្វើផ្លូវ បន្ទប់ទឹក កន្លែងសង្គ្រោះបន្ទាន់ កន្លែងលក់អាហារ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្ដង់ដារនៅភ្នំខ្នងផ្សារ – កម្ពុជាថ្មី ៣. កម្ពុជា មានមន្រ្តីរាជការស៊ីវិលជាស្រ្តី ចំនួន ៩៦ ៩១៦នាក់ ស្មើនឹង៤១,៨០% – ថ្មីៗ ៤. Donald Trump គំរាមយកពន្ធ ២០០% លើស្រាក្រហម និងស្រាសំប៉ាញដែលនាំចូលពីសហភាពអឺរ៉ុប – Reuters ៥. រុស្ស៊ី បើកចំហសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធនធានរ៉ែកម្រជាមួយអាមេរិក – CNN #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មីនា ២០២៥

១. ២ខែដើមឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករបាន ១៣៥ ០៧៤តោន ទទួលចំណូល ១០៦លានដុល្លារ – AMS Economy ២. កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត នឹងត្រូវបានសម្ពោធឱ្យប្រើប្រាស់ ដើមខែមេសា – AMS Economy ៣. ២ខែដើមឆ្នាំ២០២៥ កម្ពុជានាំចេញទំនិញទៅអាមេរិកជាង ១,៦ពាន់លានដុល្លារ កើនឡើងជាង ២៥% – FN ៤. ICC បញ្ជូនលោក Duterte ទៅមន្ទីរឃុំឃាំង ដើម្បីប្រឈមមុខនឹងបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ – Reuters ៥. ឥណ្ឌូណេស៊ី កំណត់គោលដៅចម្រាញ់ប្រេងឱ្យបាន ១លានបារ៉ែល/ថ្ងៃ នៅឆ្នាំ២០៣០ – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ មីនា ២០២៥

១. ខេត្តបាត់ដំបង នឹងមានផ្លូវថ្មើរជើងដូចនៅភ្នំពេញដែរ នៅឆ្នាំ២០២៥នេះ – AMS Economy ២. ២ខែឆ្នាំនេះ កម្ពុជារកចំណូលបាន ១០៥លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង២៦% – FN ៣. ២ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញជិត ៤,៥ពាន់លានដុល្លារ កើនជិត១២% – FN ៤. អាមេរិក នឹងចាប់ផ្ដើមផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនឡើងវិញ ខណៈកៀវថានឹងទទួលយកសំណើបទឈប់បាញ់ – Xinhua ៥. SpaceX សហការជាមួយក្រុមហ៊ុនក្នុងស្រុកនាំយក Starlink ល្បឿនលឿនទៅក្នុងប្រទេសឥណ្ឌា – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ មីនា ២០២៥

១. អាកាសចរណ៍ស៊ីវិល ដាក់ផែនការដឹកជញ្ជូនអ្នកដំណើរផ្លូវអាកាសឱ្យបាន ៧,៥លាននាក់ នៅឆ្នាំ២០២៥ – AMS Economy ២. កម្ពុជាប្រើប្រាស់កម្ចីបរទេសប្រមាណ ១ពាន់លានដុល្លារ ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅឆ្នាំ២០២៤ – FN ៣. ធនាគារជាតិនៃកម្ពុជា ដាក់ដំណើរការផ្លូវការ ការទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី២ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា ប្រើប្រាស់បាគងស្កេនទូទាត់តាម UnionPay ក្នុងប្រទេសចិន – FN ៤. ប្រមុខការទូតអាមេរិក៖ ជាង ៨០% នៃកម្មវិធីជំនួយរបស់ USAID ត្រូវបានលុបចោល – Reuters ៥. ការដាក់ពន្ធបន្ថែមពី ១០% ទៅ ១៥% របស់ចិនទៅលើទំនិញកសិផលអាមេរិកចូលជាធរមានហើយ – NYT #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មីនា ២០២៥

១. ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងដល់ ២២,៥ប៊ីលានដុល្លារ – AMS Economy ២. ទូតអាល្លឺម៉ង នឹងព្យាយាមទាក់ទាញ ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ មកហោះហើរត្រង់ជាមួយកម្ពុជា – FN ៣. គិតត្រឹមថ្ងៃទី១០ មីនា ការដ្ឋានសាងសង់ស្ពានអាកាសមរតកតេជោ សម្រេចបាន ៩៩% – កម្ពុជាថ្មី ៤. អនាគតអធិការបតីអាល្លឺម៉ង់ ចង់ឱ្យអឺរ៉ុបមាននុយក្លេអ៊ែរការពារខ្លួន បន្ថែមពីលើការការពារដោយនុយក្លេអ៊ែររបស់អាមេរិក – Reuters ៥. កូរ៉េខាងជើងបាញ់តេស្តមីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ ក្រោយរិះគន់សមយុទ្ធយោធារួមរបស់កូរ៉េខាងត្បូងនិងអាមេរិក – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ មីនា ២០២៥

១. សហគមន៍កសិកម្មទំនើប សម្រាប់ដំណាំម្ទេស ទទួលបានការបញ្ជាទិញ ១ពាន់តោនដំបូង – AMS Economy ២. គម្រោងផ្សារផែកោះស្តេច នឹងក្លាយទៅជាមជ្ឈមណ្ឌលសំខាន់សម្រាប់វិស័យទេសចរណ៍ – FN ៣. ក្រុងសៀមរាបមានម៉ាស៊ីនប្រកាសអាសន្នដែលពលរដ្ឋអាចចុចសុំជំនួយ ២៤ម៉ោង – ខ្មែរថាមស៍ ៤. ហ្វីលីពីន និងកាណាដា ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ – Reuters ៥. សមាជិក EU ទាំង២៧ អនុម័តលើការបង្កើនចំណាយយោធាសរុប ៨០០ពាន់លានអឺរ៉ូ ឬស្មើនឹង៨៤៣ពាន់លានដុល្លារ – AFP #ams1minute