Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ មីនា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ មីនា ២០២៥

    ១. វិថីតេជោសន្តិភាពឆ្នេរអង្កោល កំពុងលើកសម្រស់ខេត្តកែបឱ្យកាន់តែស្រស់ស្អាត ហើយបាននិងកំពុងជួយសម្រួលប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រមាណជាង ៦ពាន់គ្រួសារ – AMS Economy ២. ឆ្នាំ២០២៤ កម្ពុជាទទួលបាន ៤១៤គម្រោងវិនិយោគ ជាមួយនឹងទំហំប្រហែល ៦,៩ពាន់លានដុល្លារ កើន៤០% ធៀបនឹងឆ្នាំ២០២៣ – FN ៣. វិទ្យាល័យ សាលាមត្តេយ្យ និងមន្ទីរពេទ្យបង្អែកចំនួន៥០ បានជាប់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ជាតិ – កម្ពុជាថ្មី ៤. បារាំង នឹងបើកការជជែកពីការពង្រីកលទ្ធភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារសម្ព័ន្ធមិត្តអឺរ៉ុប – Reuters ៥. តួកគី ពិចារណាបញ្ជូនទាហានទៅអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងសន្តិភាព – The Kyiv Independent #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មីនា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មីនា ២០២៥

    ១. កម្ពុជា ស្នើដាក់គុកឧក្រិដ្ឋកម្មធំៗ របស់ខ្មែរក្រហម ក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក – AMS Economy ២. អាកាសយានដ្ឋានអន្តរជាតិតេជោកំពុងសាងសង់ “ភូមិវប្បធម៌” ដើម្បីបម្រើជូនភ្ញៀវទេសចរជាតិ-អន្ដរជាតិ អាចស្វែងយល់អំពីវប្បធម៌ខ្មែរ – FN ៣. កម្ពុជាចុះបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ៩០ កើនឡើងជាង ២០%ក្នុងឆ្នាំ២០២៤ – កម្ពុជាថ្មី ៤. EU បញ្ចេញផែនការផ្តល់ប្រាក់កម្ចីជាង ១៥០ពាន់លានអឺរ៉ូ ដល់បណ្តាប្រទេសនៅក្នុងប្លុក ដើម្បីជំរុញការបំពាក់អាវុធឡើងវិញ – Reuters ៥. ចិនបន្តរក្សាកំណើន ៧,២% ក្នុងការចំណាយលើវិស័យយោធា ចំពោះមុខភាពតានតឹងភូមិសាស្រ្តនយោបាយ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មីនា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មីនា ២០២៥

    ១. ក្រុមហ៊ុនបរទេសចំនួន២ គឺក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering គ្រោងកែច្នៃសំណល់នៅក្រុងភ្នំពេញទៅជាថាមពលអគ្គិសនី – AMS Economy ២. ខេត្តកំពង់ចាម នឹងរៀបចំបុណ្យឆ្នេរខ្សាច់នៅកោះប៉ែនមួយសប្តាហ៍ – AMS Economy ៣. រដ្ឋលើកលែងពន្ធគយ ចំពោះការនាំចូលបរិក្ខារផលិតកម្ម សម្ភារៈសាងសង់រោងចក្រ និងធាតុចូលផលិតកម្មសម្រាប់វិស័យស្វាយចន្ទី – FN ៤. អេហ្ស៉ីប និង EU ចុះព្រមព្រៀងជំរុញសន្តិសុខស្បៀង ក្នុងទំហំទឹកប្រាក់ ៩៣,៩លានដុល្លារ – Reuters ៥. Donald Trump សហការជាមួយ TSMC ក្រុមហ៊ុនជំនាញបន្ទះឈីបធំបំផុតរបស់ពិភពលោក បន្ថែមទុនវិនិយោគលើផលិតកម្មជាង ១០០ពាន់លានដុល្លារ – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ មីនា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ មីនា ២០២៥

    ១. ក្រុមហ៊ុនអាកាសចរណ៍ Emirates បើកជើងហោះហើរឆ្ពោះទៅខេត្តសៀមរាប ដើមខែមិថុនា – AMS Economy ២. រោងចក្រផលិតស្រោមដៃ និងបរិក្ខារពេទ្យតម្លៃវិនិយោគជិត ៣០០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់លើផ្ទៃដី ២១ហិកតា នៅខេត្តស្វាយរៀង – FN ៣. ខែកុម្ភៈ ឆ្នាំ២០២៥ គ្រឹះស្ថានអង្គររកចំណូលបានជាង ៦លានដុល្លារ – កម្ពុជាថ្មី ៤. អ៉ីស្រាអែល រារាំងរថយន្តដឹកជំនួយចូលក្នុងតំបន់ហ្គាហ្សា ខណៈបទឈប់បាញ់កំពុងជាប់គាំង – Reuters ៥. រុស្ស៉ីសរសើរ លោក Donald Trump ដែលចង់ជួយបញ្ចប់ជម្លោះនៅអ៊ុយក្រែន និងបន្ទោសអឺរ៉ុបថា កំពុងព្យាយាមអូសបន្លាយសង្រ្គាម – The Hindu #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ កុម្ភៈ ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ កុម្ភៈ ២០២៥

    ១. អំបិលកម្ពុជាផលិតបានជាង ១៦ម៉ឺនតោន ច្រើនបំផុត មិនធ្លាប់មាន – AMS Economy ២. ទុនវិនិយោគក្នុងឆ្នាំ២០២៤ មានជាង ២០ពាន់លានដុល្លារ កើនជាង ១០% ខណៈរាជធានីភ្នំពេញទទួលបានទុនច្រើនជាងគេ – AMS Economy ៣. កម្ពុជា-ចិន សុទ្ធតែអះអាងពីចំណងដ៏រឹងមាំមិនអាចបំបែកបានក្នុងទំនាក់ទំនងយោធាប្រទេសទាំងពីរ – កម្ពុជាថ្មី ៤. រុស្ស៊ី បើកចំហសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធនធានរ៉ែកម្រជាមួយអាមេរិក – CNN ៥. ជប៉ុនគ្រោងប្រើមនុស្សយន្ត បំពាក់បច្ចេកវិទ្យា AI សំរាប់សេវាថែទាំមនុស្សចាស់ – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ កុម្ភៈ ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ កុម្ភៈ ២០២៥

    ១. កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិយ៉ាងហោច ៧,២លាននាក់ នៅឆ្នាំ២០២៥ – AMS Economy ២. ឆ្នាំ២០២៥ ចំណូលទេសចរណ៍អន្តរជាតិរំពឹងទទួលបាន ៥ ១០០លានដុល្លារ ដែលរួមចំណែក ១០,៥% នៃ GDP – FN ៣. ការនាំចេញរបស់កម្ពុជានៅឆ្នាំ២០២៤ សម្រេច បានកំណើន ១៥,៧% ហើយផលិតផលកម្ពុជាកាន់តែច្រើនកំពុងបោះជំហានចូលទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ – កម្ពុជាថ្មី ៤. ហ្វាំងឡង់ ប្រកាសផ្ដល់ជំនួយយោធាជិត ៧០០លានដុល្លារឱ្យអ៊ុយក្រែន – Reuters ៥. Trump គំរាមដាក់ពន្ធ ២៥% លើ EU – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ កុម្ភៈ ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ កុម្ភៈ ២០២៥

    ១. កម្ពុជា គ្រោងបង្កើតមន្ទីរពេទ្យប្រចាំភូមិភាគចំនួន២ ក្នុងខេត្តសៀមរាប និងកំពង់ចាម – AMS Economy ២. ក្រុមហ៊ុនចិនមួយនៅខេត្តក្រចេះនាំចេញសំបកកង់រថយន្តដំបូងរបស់ខ្លួន ជាង១០ម៉ឺនឈុតទៅទីផ្សារអឺរ៉ុប និងអាមេរិក – AMS Economy ៣. ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជាមានទំហំជាង១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ – កម្ពុជាថ្មី ៤. ម៉ាឡេស៊ីនឹងពិភាក្សាជាមួយអាមេរិក ដើម្បីការពារឧស្សាហកម្មបន្ទះឈីប ពីវិធានការពន្ធគយរបស់លោក Trump – Bloomberg ៥. ផលិតកម្មរថយន្តរបស់ថៃ ធ្លាក់ចុះជិត២៥% ក្នុងខែមករា ដោយសារការលក់ និងការនាំចេញធ្លាក់ចុះ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ កុម្ភៈ ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ កុម្ភៈ ២០២៥

    ១. ម៉ាឡេស៊ី ចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា បំពេញតម្រូវការក្នុងស្រុក – AMS Economy ២. ក្រុមហ៊ុនចិនមួយគ្រោងនាំចេញដំឡូងមីស្ងួតពីកម្ពុជាចំនួន ១០ម៉ឺនតោន – AMS Economy ៣. គម្រោងវិនិយោគចំនួន ១៤បន្ថែមទៀត ក្រោមទុនជិត ៨០លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេសវិនិយោគក្នុងខេត្តព្រះសីហនុ – កម្ពុជាថ្មី ៤. Apple នឹងវិនិយោគ ៥០០ពាន់លានដុល្លារ នៅអាមេរិក ក្នុងរយៈពេល៤ឆ្នាំ ក្នុងនោះនឹងមានការបើករោងចក្រម៉ាស៊ីនមេ AI នៅរដ្ឋតិចសាស់ – CNBC ៥. លោក Putin បង្ហើបពីលទ្ធភាពរកស៉ីក្នុងវិស័យរ៉ែកម្រ និងអាលុយមីញ៉ូម ជាមួយអាមេរិក – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ កុម្ភៈ ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ កុម្ភៈ ២០២៥

    ១. កម្ពុជា និងថៃ គ្រោងបើកច្រកព្រំដែនថ្មីមួយឈ្មោះថា ច្រកមួយឆាំរ៉ាក់ ដែលស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រាប់ការដឹកជញ្ជូន និងទេសចរណ៍ – AMS Economy ២. គម្រោងសាងសង់ទឹកស្អាត នៅក្រុងកំពង់ចាម សាងសង់បានជាង៨០% និងគ្រោងបញ្ចប់នៅចុងខែមិនាខាងមុខនេះ – FN ៣. ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ គ្រោងពង្រីកទីផ្សារទៅកាន់សហភាពអឺរ៉ុប និងអារ៉ាប់ បន្ថែមពីលើទីផ្សារប្រទេសចិន – កម្ពុជាថ្មី ៤. អាមេរិកទទូចឱ្យប្រទេសនានា កុំបោះឆ្នោតគាំទ្រសេចក្តីសម្រេច UN ស្តីពីសង្រ្គាមអ៊ុយក្រែន ដែលស្នើឡើងដោយអឺរ៉ុប និងទីក្រុងកៀវ – Reuters ៥. អ៉ីស្រាអែល បញ្ជូនរថក្រោះចូលតំបន់ West Bank ខណៈដែលកងទ័ពត្រៀមខ្លួនឈរជើងនៅទីនោះ – CNN #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ កុម្ភៈ ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ កុម្ភៈ ២០២៥

    ១. ក្រុមហ៊ុនអាកាសចរ Air Cambodia ក្នុងស្រុកចង់បង្កើតសួនកសិ-ឧស្សាហកម្មកែច្នៃកសិផលនៅកម្ពុជា – AMS Economy ២. ធនាគារជាតិទិញប្រាក់ដុល្លារអាមេរិក ជាង ១០០លានពីទីផ្សារ ដើម្បីអន្តរាគមន៍ទីផ្សារប្ដូរប្រាក់ – AMS Economy ៣. រដ្ឋបាលខេត្តរតនគិរី បើកការដ្ឋានសាងសង់ផ្លូវបេតុង ៩ខ្សែ ប្រវែង៦៦គីឡូម៉េត្រ នៅស្រុកលំផាត់ និងស្រុកកូនមុំ – FN ៤. លោក Zelenskyy អំពាវនាវឱ្យរកទំនាក់ទំនងរឹងមាំជាមួយអាមេរិក បន្ទាប់ពីត្រូវលោក Trump ហៅថា “ជនផ្តាច់ការ” – AFP ៥. រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកថ្មី ថារុស្ស៉ីនឹងទទួលបានការបន្ធូរបន្ថយទណ្ឌកម្ម អាស្រ័យលើលទ្ធភាពបញ្ចប់សង្រ្គាម – Reuters #ams1minute