Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មេសា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មេសា ២០២៥

    ១. កម្ពុជា- ជប៉ុន បន្តគម្រោងរៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក – AMS Economy ២. ការហោះហើររបស់កម្ពុជា និងអន្តរជាតិ ឈានដល់ជិត ២ម៉ឺនជើង ដើមឆ្នាំ ២០២៥ – AMS Economy ៣. ថៃចុះកិច្ចសន្យាទទួលទិញដំឡូងមី ៣០ម៉ឺនតោន និងពោតក្រហម ១០ម៉ឺនតោនក្នុងមួយឆ្នាំពីកម្ពុជា – FN ៤. ការវាយប្រហារនៅកាស្មៀរធ្វើឱ្យទំនាក់ទំនងឥណ្ឌា-ប៉ាគីស្ថានកាន់តែធ្លាក់ដុនដាបខ្លាំង – AFP ៥. លោក Trump ថា “គ្រីមៀនឹងនៅជាមួយរុស្ស៊ី” ហើយវាជាការពិតដែលអ៊ុយក្រែនត្រូវទទួលយកដើម្បីសន្តិភាព – AP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មេសា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មេសា ២០២៥

    ១. ក្រសួងកសិកម្ម កំពុងសិក្សាលទ្ធភាពបន្ថែម ដើម្បីបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី ក្នុងខេត្តចំនួន៣ រួមមានខេត្តកោះកុង កំពត និងខេត្តកែប – AMS Economy ២. ស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ កំពុងអ៊ុតបេតុងកៅស៊ូ ត្រៀមបញ្ចប់ការងារ – FN ៣. ត្រឹមឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុន២៣ ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ប្រមូលសាច់ប្រាក់សរុបពី ទីផ្សារចំនួន ៣៨៧លានដុល្លារ – FN ៤. រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចោទប្រកាន់អតីតប្រធានាធិបតី លោក Moon Jae In ពីបទពុករលួយ – Reuters ៥. ទីក្រុងប៉េកាំងបញ្ជាក់ថា ពុំទាន់មានការចរចាពាណិជ្ជកម្មរវាងចិន និងអាមេរិក ដូចការអះអាងរបស់លោក Donald Trump ឡើយ – CNA #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ មេសា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ មេសា ២០២៥

    ១. កម្ពុជា សន្យាមិនឱ្យមានកម្លាំងណាមួយប្រើប្រាស់ដែនដីរបស់ខ្លួនប្រឆាំងប្រទេសថៃ – AMS Economy ២. គម្រោងស្ពានបេតុង ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ក្នុងស្រុកភ្នំក្រវាញ ត្រូវបានបើកការដ្ឋានសាងសង់ – FN ៣. ពាណិជ្ជកម្មរវាងកម្ពុជា និងថៃ សម្រេចបាន ១,១៤៨លានដុល្លារ ពីខែមករា ដល់ខែមីនា កើនឡើង ២,២% – កម្ពុជាថ្មី ៤. ចិន ជំរុញឱ្យអង់គ្លេស និងសហភាពអឺរ៉ុប ជួយការពារពាណិជ្ជកម្មពហុភាគី ប្រឈមមុខនឹងពន្ធគយអាមេរិក – Reuters ៥. ហ្វីលីពីន ត្រៀមទទួលបានប្រព័ន្ធមីស៉ីល BrahMos #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ មេសា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ មេសា ២០២៥

    ១. ខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសជាខេត្តបញ្ចប់ ការវាស់វែងដីធ្លីជាប្រព័ន្ធ នឹងចាប់ផ្ដើមចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ – AMS Economy ២. កម្ពុជា មានកំពង់ផែសមុទ្រ និងកំពង់ផែទន្លេ សរុបចំនួន ១១៩ កន្លែង – AMS Economy ៣. រោងចក្រដំឡើងរថយន្តចំនួន ៩ កំពុងដំណើរការនៅកម្ពុជា – AMS Economy ៤. ចិននឹងចាត់វិធានការលើប្រទេសណាដែលចុះកិច្ចព្រមព្រៀងជាមួយអាម៉េរិក ហើយប៉ះពាល់ផលប្រយោជន៍ចិន – Xinhua ៥. ហ្វីលីពីន និងអាមេរិក ចាប់ផ្តើមការធ្វើសមយុទ្ធយោធារួមប្រចាំឆ្នាំ ជាមួយកងទ័ពសរុបជាង១៤ ០០០នាក់ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ មេសា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ មេសា ២០២៥

    ១. ត្រីមាសទីមួយ ឆ្នាំ២០២៥​ រមណីយដ្ឋានប្រាសាទបុរាណអង្គរទទួលបាន​ភ្ញៀវទេសចរបរទេសចំនួន ៣៩៨ ៥៣១នាក់ កើន១៤,៦៧% និងទទួលបានចំណូល ១៨ ៧១៨ ៧២២ដុល្លារអាមេរិក- AMS Economy ២. ក្នុងរយៈពេល ៣ខែ មានពលរដ្ឋជាង ៣,៥ម៉ឺននាក់សិក្សាពីរឿងរ៉ាវ “ខ្មែរក្រហម” – ថ្មីៗ ៣. ADB ​កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា រៀបចំគម្រោងអភិវឌ្ឍន៍​ចំនួន១៥ ទៅ២០បន្ថែមទៀត ​ដែលមានតម្លៃជាង ១ពាន់លានដុល្លារ – FN ៤. រុស្ស៊ីសាទរចំពោះជំហរអាមេរិក ដែលបដិសេធមិនឱ្យអ៊ុយក្រែនចូលអង្គការណាតូ – Reuters ៥. កាណាដា បញ្ចេញលុយជិត ៣០ពាន់លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹក ខណៈស្ថានភាពកំពុងតានតឹងជាមួយអាមេរិក – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មេសា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មេសា ២០២៥

    ១. គិតត្រឹមឆ្នាំ២០២៤ អ្នកធ្វើដំណើរតាមជើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានប្រមាណជា ១,៤លាននាក់ – AMS Economy ២. ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ជិត២៤លាននាក់ ធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ – FN ៣. កម្ពុជា-ចិន សម្រេចផ្លាស់ប្តូរឯកសារសរុប ៣៧ ឯកសារ លើវិស័យប្រមាណជាង១០ – FN ៤. ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell៖ ការដាក់ពន្ធនាំចូលកំពុងធ្វើឱ្យសេដ្ឋកិច្ចមានកំណើនយឺត ភាពអត់ការងារធ្វើខ្ពស់ និងអតិផរណាខ្ពស់ – CNN ៥. រដ្ឋ California ប្តឹងរដ្ឋាភិបាលលោក Donald Trump ជុំវិញវិធានការដំឡើងពន្ធរបស់លោក – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មេសា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មេសា ២០២៥

    ១. ហាមប្រើប្រាស់ខ្សាច់គ្រប់ប្រភេទសង់សំណង់នៅតំបន់សមុទ្រ ក្នុងខេត្តព្រះសីហនុ – AMS Economy ២. ត្រីមាសដំបូង កម្ពុជារកចំណូលបាន ១១៦លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង ១៥% – FN ៣. ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិមានតម្លៃជាង ១៤ពាន់លានដុល្លារ កើន១៥,៦% នៅត្រីមាសដំបូងដើមឆ្នាំនេះ – FN ៤. កូរ៉េខាងត្បូងបញ្ចេញកញ្ចប់ជំនួយជាង ២ ពាន់លានដុល្លារសម្រាប់គាំទ្រវិស័យរថយន្តក្នុងស្រុក ដែលប៉ះពាល់ពីពន្ធរបស់អាមេរិក – AFP ៥. អាមេរិកអនុម័តការលក់មីស៉ីលក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារ ឱ្យអូស្រ្តាលី – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ មេសា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ មេសា ២០២៥

    ១. “អង្ករនាងអំ” ត្រូវបានបញ្ចេញលក់លើទីផ្សារដោយសហគមន៍កសិកម្មទំនើបស្រូវនាងអំជាលើកដំបូងនៅកម្ពុជា – AMS Central ២. កម្ពុជារំពឹងថា នឹងរក្សាបាននូវកំណើនសេដ្ឋកិច្ច ៦,១% ក្នុងឆ្នាំ២០២៥ និង៦,២% ក្នុងឆ្នាំ២០២៦ – FN ៣. វិស័យអាទិភាព ៣ មាន កសិឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ត្រូវបានលើកទឹកចិត្តជំរុញការវិនិយោគនៅខេត្តភាគឦសាន្ត – កម្ពុជាថ្មី ៤. ឥណ្ឌូណេស៉ី គ្រោងទទួលប្រជាជនប៉ាឡេស្ទីនដែលរងគ្រោះនៅហ្កាហ្សា ឱ្យមកស្នាក់នៅបណ្តោះអាសន្ន – Reuters ៥. ចិនដំឡើងពន្ធលើទំនិញអាមេរិកដល់ ៨៤% – Xinhua #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មេសា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មេសា ២០២៥

    ១. នាវាកងដោះមីនជប៉ុន ២គ្រឿងនឹងចូលចតកំពង់ផែរាម និងធ្វើសមយុទ្ធរួមជាមួយទ័ពជើងទឹកកម្ពុជា – AMS Economy ២. ធនាគារជាតិនៃកម្ពុជា ចូលជាសមាជិកផ្លូវការ ក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ – FN ៣. គម្រោងផ្លូវជាតិលេខ៣៣ ប្រវែង ៥២,៥៧គ.ម ពីទីរួមខេត្តកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា–វៀតណាម) នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅពេល ឆាប់ៗនេះ – កម្ពុជាថ្មី ៤. វៀតណាម គ្រោងទិញផលិតផលការពារជាតិនិងសន្តិសុខបន្ថែមពីអាមេរិក ដើម្បីឆ្លើយតបបញ្ហាគម្លាតពាណិជ្ជកម្ម និងស្នើសុំពន្យារពេលដំឡើងពន្ធ – Reuters ៥. លោក Donald Trump គំរាមបន្ថែមពន្ធ ៥០% បើទីក្រុងប៉េកាំងមិនបោះបង់ពន្ធសងសឹករបស់ខ្លួនលើការនាំចូលរបស់សហរដ្ឋអាមេរិក – CNN #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ មេសា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ មេសា ២០២៥

    ១. គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៣០ ដែលមានរោងចក្រកំពុងដំណើរការ កើនជាង ១៥% – AMS Economy ២. វិស័យកសិកម្ម បង្កើតការងារជាង ៣,២លានកន្លែង ដល់ពលរដ្ឋខ្មែរ – AMS Economy ៣. គម្រោងស្ពាន ភ្នំពេញ-អរិយក្សត្រ កាន់តែមានពន្លឺហើយ ក្រោយកូរ៉េសន្យាផ្តល់ជំនួយ – កម្ពុជាថ្មី ៤. ហ្វីលីពីន និងអាមេរិក ចាប់ផ្តើមការធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នា ដើម្បីពង្រឹងសមត្ថភាព – AFP ៥. នូវែលសេឡង់ មានបំណងបង្កេីនការចំណាយខាងយោធាឱ្យដល់ ២% នៃ GDP – Reuters #ams1minute