-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ កក្កដា ២០២៥

១. ផ្លូវជាតិលេខ ២១ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ និងជាចលករជំរុញឱ្យសម្រេចទំហំពាណិជ្ជកម្ម ២០ពាន់លានដុល្លាររវាងកម្ពុជា និង វៀតណាម – កម្ពុជាថ្មី ២. កម្ពុជាទទួលបានចំណូលជាង ២៤លានដុល្លារ ពីការនាំចេញផ្លែមៀនប៉ៃលិន – កម្ពុជាថ្មី ៣. ក្រុមហ៊ុនចិននៅខេត្តហឺប៉ី ចង់វិនិយោគប្រេងឥន្ធនៈពីអេតាណុលនៅកម្ពុជា – ថ្មីៗ ៤. EU ត្រៀមបញ្ជីទំនិញអាមេរិកតម្លៃរហូត “១០៩ ពាន់លានដុល្លារ” សម្រាប់ជាការវាយបកវិញ លើការដំឡើងពន្ធរបស់អាមេរិក – Reuters ៥. តៃវ៉ាន់គ្រោងបង្កើតគម្រោង AI ចំនួន ១០ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យបាន ៥១០ពាន់លានដុល្លារ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ កក្កដា ២០២៥

១. រោងចក្រចម្រាញ់ប្រេងពីសម្បកស្វាយចន្ទីដំបូងគេនៅកម្ពុជា ដែលវិនិយោគឡើងដោយកូរ៉េខាងត្បូង នឹងបើកដំណើរការនៅឆ្នាំ២០២៦ – FN ២. សភាពាណិជ្ជកម្មអាមេរិកព្យាករថា កម្ពុជា អាចទទួលបានពន្ធបដិកាថ្មីពីអាមេរិករហូតដល់ ១៩% – AMS Economy ៣. ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអង់គ្លេសសម្រេចបាន ៥១៥លានដុល្លារក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ កើនឡើង១៣% – ខ្មែរថាមស៍ ៤. មេដឹកនាំចិន និងអឺរ៉ុប គ្រោងជួបគ្នានៅប៉េកាំង ជជែករឿងជម្លោះពាណិជ្ជកម្ម – Reuters ៥. រុស្ស៉ីចាប់ផ្តើមសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំ នៅមហាសមុទ្រប៉ាស៉ីហ្វិក និងអាកទិក ព្រមទាំងនៅសមុទ្របាល់ទិកនិងកាព្យែន – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ កក្កដា ២០២៥

១. រដ្ឋាភិបាល គ្រោងបញ្ចប់ការបោះបង្គោលព្រំដីព្រែកជីកហ្វូណន ក្នុងខែកក្កដានេះ មុនដំណើរការសាងសង់នៅចុងឆ្នាំ – AMS Economy ២. សិស្សប្រឡងបាក់ឌុប ឆ្នាំ២០២៥ ដែលទទួលបានពិន្ទុខ្ពស់ជាងគេបំផុត នឹងទទួលបានរថយន្តអគ្គិសនីមួយគ្រឿង មានតម្លៃ ១៥ ៩៩០ដុល្លារ – FN ៣. កម្ពុជាទទួលចំណូលជាង ៣១១លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង ៥១% នៅឆមាសទី១ឆ្នាំនេះ – FN ៤. តួកគីជិតឈានដល់កិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងអឺរ៉ុបចំនួន ៤០គ្រឿង – Reuters ៥. ជប៉ុន ប្រឈមមុខនឹងការខ្វះខាតអង្ករ ខណៈកូរ៉េខាងត្បូង លើសតម្រូវការផ្គត់ផ្គង់ – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ កក្កដា ២០២៥

១. ទំហំពាណិជ្ជកម្ម កម្ពុជា-អាស៊ាន សម្រេចបានជាង ៨ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៥ – AMS Economy ២. កម្ពុជាកំពុងសាងសង់អគាររាងគ្រាប់មីនធំជាងគេក្នុងពិភពលោក ដែលជានិមិត្តរូបនៃការសម្រេចជោគជ័យ ក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិអូតាវ៉ា – FN ៣. កម្ពុជានាំចេញផ្លែចេកស្រស់ជិត ១៥ម៉ឺនតោន កើនឡើងជាង ១៥% នៅឆមាសទី១ – កម្ពុជាថ្មី ៤. ព្យុះបក់បោកលើភាគខាងត្បូងប្រទេសចិន ក្រោយព្យុះទីហ្វុង Wipha វាយប្រហារហុងកុង – Reuters ៥. អ៉ីរ៉ង់ និងរុស្ស៊ី ត្រៀមបើកសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅសមុទ្រកាសព្យែន – Xinhua #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ កក្កដា ២០២៥

១. កម្ពុជា បើកជើងហោះហើរត្រង់ សៀមរាប-សិនជិន ដើម្បីជំរុញទេសចរណ៍ – AMS Economy ២. កម្ពុជានាំចេញផ្លែទុរេនស្រស់ចំនួន១៧តោនទៅកាន់ទីផ្សារចិនជាលើកដំបូង – AMS Economy ៣. កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមានតម្លៃជាង ៧០០លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៥ កើនឡើង ៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – កម្ពុជាថ្មី ៤. ប្រេងឡើងថ្លៃជិត ២% ក្រោយតំបន់ Kurdistan របស់អ៉ីរ៉ាក់ រងការវាយប្រហារ – Reuters ៥. អឺរ៉ុបព្រមានអ៉ីរ៉ង់ថានឹងអនុវត្តការដាក់ទណ្ឌកម្មឡើងវិញ បើគ្មានភាពរីកចម្រើនលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ កក្កដា ២០២៥

១. កម្ពុជា – វៀតណាម ដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មឱ្យបាន ២០ពាន់លានដុល្លារអាម៉េរិក – AMS Economy ២. អង់គ្លេសប្រកាសមិនយកពន្ធ លើសម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិកពីកម្ពុជា – AMS Economy ៣. ក្រសួងកសិកម្មត្រៀមបង្វែរកសិផលនៅតាមខេត្តជាប់ព្រំដែនថៃ កែច្នៃទៅជាផលិតកម្មចំណីសត្វ – កម្ពុជាថ្មី ៤. ថាក់ស៊ីន ប្រឈមនឹងការជាប់ពន្ធនាគារ ១៥ឆ្នាំក្នុងសំណុំរឿងបរិហារកេរ្តិ៍ព្រះមហាក្សត្រ – Bangkok Post ៥. កូរ៉េខាងត្បូង ទទួលរងភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា បណ្តាលឱ្យមនុស្សយ៉ាងហោច២នាក់ស្លាប់ និងជាង ១ ០០០នាក់ត្រូវជម្លៀសខ្លួន – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ កក្កដា ២០២៥

១.កម្ពុជា បើកយុទ្ធនាការប្រឆាំងការឆបោកអនឡាញ – AMS Economy ២. គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទ លើកជីវភាពរស់នៅរបស់សហគមន៍ត្រពាំងសង្កែ ក្លាយជាសហគមន៍គម្រូនៅក្នុងខេត្តកំពត – AMS Economy ៣. គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ ឬ ស្ពានភ្នំពេញ – អរិយក្សត្រ គ្រោងនឹងបើកការដ្ឋាននៅដើមឆ្នាំ២០២៦ ខាងមុខនេះ – កម្ពុជាថ្មី ៤. អូស្រ្តាលីចាប់ខ្លួន និងចោទប្រកាន់បុរស ៣នាក់ ពាក់ព័ន្ធការលួចនាំចូលថ្នាំញៀនមេតាំហ្វេតាមីនជិត ៦០០គីឡូក្រាម មានប្រភពពីប្រទេសថៃ – ABC News ៥. វៀតណាម នឹងហាមឃាត់ម៉ូតូប្រើសាំង នៅរដ្ឋធានីហាណូយ ដោយសារបារម្ភពីការបំពុលខ្យល់ – VN Express #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ កក្កដា ២០២៥

១. រដ្ឋាភិបាល ដាក់ផែនការពង្រីករោងចក្រកែច្នៃអង្ករនៅតំបន់ទន្លេសាប – AMS Economy ២. ទំនិញវៀតណាម កំពុងជំនួសទំនិញពីប្រទេសថៃ នៅខេត្តកោះកុង – កម្ពុជាថ្មី ៣. កម្ពុជារកចំណូលបាន ៣០៤លានដុល្លារ ពីការនាំចេញជ័រ-ឈើកៅស៊ូ និងផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រក្នុងស្រុក នៅឆមាសទី១ កើនឡើង៤១% – FN ៤. បារាំង ប្រកាសបន្ថែមថវិកា ៦,៥ពាន់លានអឺរ៉ូ លើផែនការវិស័យការពារជាតិរយៈពេល២ឆ្នាំ – AFP ៥. ពលរដ្ឋ និងយោធាមីយ៉ាន់ម៉ារាប់រយនាក់រត់ចូលដីថៃ ក្រោយច្បាំងចាញ់ក្រុមទ័ពព្រៃ – The Straits Times #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ កក្កដា ២០២៥

១. ព្រឹទ្ធសភា អនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្ពោះទៅដកសញ្ជាតិពលរដ្ឋខ្មែរឃុបឃិតជាមួយបរទេស – AMS Economy ២. ខេត្តសៀមរាប ទទួលបានទេសចរជាតិ-អន្តរជាតិ ជិត ៣លាននាក់ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ – កម្ពុជាថ្មី ៣. កម្ពុជាដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធា ស្របពេលកំពុងមានភាពតានតឹងព្រំដែនជាមួយថៃ – AMS Economy ៤. ចិនគ្រោងជំរុញបណ្ដាញផ្លូវរថភ្លើងល្បឿនលឿនជាមួយប្រទេសជិតខាង – South China Morning Post ៥. លោក Trump អះអាងថាអាមេរិក នឹងបញ្ជូនប្រព័ន្ធការពារមីស៉ីល Patriot ទៅឱ្យអ៊ុយក្រែន – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ កក្កដា ២០២៥

១. ការនាំចូលទំនិញពីថៃមកកម្ពុជា ធ្លាក់ចុះជាង ១២លានដុល្លារ ក្រោយមានជម្លោះព្រំដែន – AMS Economy ២. ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ៣០ពាន់លានដុល្លារ កើនឡើងជាង ១៧% នៅឆមាសទី១ – FN ៣. រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស មកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឆាប់ៗ – កម្ពុជាថ្មី ៤. រុស្ស៊ីថា ណាតូ និងអឺរ៉ុបរៀបផែនការធ្វើសង្គ្រាមជាមួយទីក្រុងមូស្គូ – Reuters ៥. លោក Trump៖ ពន្ធ ៥០%លើទង់ដែង នឹងត្រូវអនុវត្តជាមួយផលិតផលដ៏ទៀត នៅថ្ងៃទី១ ខែសីហា – Reuters #ams1minute