-
ប្រធានាធិបតីអាមេរិក លោក Donald Trump ថា កងកម្លាំងយោធាអាមេរិក បានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា

ហើយនាំចេញពីប្រទេសហើយ បន្ទាប់ពីបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអាមេរិកខាងត្បូងមួយនេះ – CNN #ams1minute
-
ក្រសួងអប់រំហាមឃាត់មិនឱ្យថតចម្លង ផ្សព្វផ្សាយប្រធានវិញ្ញាសាកំណែ មុនចេញលទ្ធផលប្រឡងបាក់ឌុប

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡាបានចេញបម្រាម មួយដោយបានធ្វើការហាមឃាត់ការថតចម្លង ផ្សព្វផ្សាយប្រធានវិញ្ញាសាកំណែ មុនចេញលទ្ធផលប្រឡងបាក់ឌុបខាងមុខ។ បើតាមក្រសួងអប់រំបានឱ្យដឹងនៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៥នេះថា៖ចំពោះ អ្នកប្រព្រឹត្តនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ គួរបញ្ជាក់ថា ក្រសួងអប់រំ មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) បានហាមឃាត់ការបង្ហោះប្រធានវិញ្ញាសា ក្នុងដំណើរការប្រឡងសំណេររបស់បេក្ខជនផងដែរ។ក្នុងនេះក្រសួងបានធ្វើការណែនាំដល់បេក្ខជន អនុរក្ស គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានាថា មិនត្រូវសរសេរ ឬថតចម្លងប្រធានវិញ្ញាសានៃការប្រឡងបាក់ឌុប តាមគ្រប់រូបភាព ដើម្បីបង្ហោះចែកចាយនៅតាមបណ្តាញសង្គមនានា ហើយការបង្ហោះប្រធានវិញ្ញាសាលើបណ្តាញសង្គមនានា ជាអំពើហាមឃាត់។ ក្រសួងបញ្ជាក់ថា ការហាមឃាត់នេះ គឺធ្វើឡើងដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និងទទួលទណ្ឌកម្មនានា ចំពោះបេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា ព្រមទាំងសាធារណជន ក្នុងអំឡុងពេលដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ កន្លងមក ។ គួរបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ…
-
រុស្ស៊ីប្រគល់សាកសពទាហាន ១.០០០នាក់ទៀត ឲ្យអ៊ុយក្រែន

មូស្គូ ៖ រុស្សី និងអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានផ្លាស់ប្តូរសាកសពទាហានចំនួន ១.០០០នាក់ ដែលបានស្លាប់ក្នុងសមរភូមិប្រយុទ្ធ ក្រោមកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល។ លោក វ្ល៉ាឌីមៀ មេឌីនស្គី ដែលជាជំនួយការប្រធានាធិបតីរុស្ស៊ី បាននិយាយថា រុស្ស៊ីបានប្រគល់សាកសពទាហានចំនួន ១.០០០នាក់ទៅឱ្យអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនបានផ្ទេរសាកសពទាហានចំនួន១៩នាក់ទៅឱ្យរុស្ស៊ីវិញ។ ការដោះដូរសាកសពទាហានស្លាប់ក្នុងសមរភូមិនេះ កើតឡើងបន្ទាប់ពីកិច្ចចរចាជុំទីពីរ នៅថ្ងៃទី២ ខែមិថុនា នៅទីក្រុងអ៊ីស្តង់ប៊ុល ភាគីរុស្ស៊ី-អ៊ុយក្រែនបានព្រមព្រៀងគ្នាលើការដោះដូរឈ្លើយសឹកដែលឈឺធ្ងន់ និងរងរបួស រួមទាំងទាហានដែលមានអាយុក្រោម ២៥ឆ្នាំ ក៏ដូចជាការផ្ទេរសាកសពទាហានដែលបានស្លាប់។ ដោយឡែកកាលពីថ្ងៃទី២៣ ខែកក្កដា បន្ទាប់ពីជុំចុងក្រោយនៃកិច្ចចរចាផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន លោក មេឌីនស្គី បាននិយាយថា រុស្ស៊ីបានប្រគល់សាកសពទាហានអ៊ុយក្រែនចំនួន ៧.០០០នាក់ ហើយបានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រគល់សាកសពចំនួន ៣.០០០នាក់ទៀត៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
រដ្ឋាភិបាលស៊ុយអែត អាចនឹងលុបចោលកិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំងទំនើប JAS-39 Gripen

ជាមួយរដ្ឋាភិបាលថៃ ដោយសារក្ដីបារម្ភក្នុងការប្រើប្រាស់ផ្ទុយពីច្បាប់នៃការទិញ-លក់របស់ស៊ុយអែត។ ការពិចារណាលុបចោលនេះកើតឡើងក្រោយថៃប្រើប្រាស់យន្ដហោះ Gripen និងយន្តហោះ F-16 ដើម្បីវាយប្រហារកងទ័ពកម្ពុជាក្នុងជម្លោះព្រំដែនជាមួយកម្ពុជា – Eurasian Times #ams1minute
-
តើប្រទេសណាខ្លះផលិតប្រេងក្នុងពិភពលោក?

– Visual Capitalist #ams1minute
-
វិស័យទេសចរណ៍ដើរតួយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិរបស់ប្រទេសនានា

– Visual Capitalist #ams1minute
-
តើប្រទេសណាផលិតដែកច្រើនជាងគេ?

– Visual Capitalist #ams1minute
-
ប្រទេសកំពូលទាំង ១០ ដែលមានកោះច្រើនជាងគេក្នុងពិភពលោក

– Seasia #ams1minu
-
បញ្ហានានាដែលកើតឡើងក្នុងពិភពលោក

– Visual Capitalist #ams1minute
-
ក្រុមហ៊ុនធំៗចំនួន ៧ មកពីប្រទេស G20

– Seasia #ams1minute