Category: ព័ត៌មានអន្តរជាតិ

  • រដ្ឋាភិបាលអង់គ្លេស ប្រកាសផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS ជំនួស GSP

    រដ្ឋាភិបាលអង់គ្លេស ប្រកាសផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS ជំនួស GSP

    ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍតិចតួច រួមមានទាំងប្រទេសកម្ពុជាផងដែរ។ 🇰🇭🇬🇧 #ams1minute

  • រាជរដ្ឋាភិបាលជប៉ុន ប្រគល់អគារតម្លៃជិត ២០លានដុល្លារ ដល់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប

    រាជរដ្ឋាភិបាលជប៉ុន ប្រគល់អគារតម្លៃជិត ២០លានដុល្លារ ដល់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប
  • រដ្ឋាភិបាលអាមេរិកសម្រេចផ្អាកផ្តល់ជំនួយដល់អ៊ុយក្រែន

    រដ្ឋាភិបាលអាមេរិកសម្រេចផ្អាកផ្តល់ជំនួយដល់អ៊ុយក្រែន

    បន្ទាប់ពីសំណើមូលនិធិយោធាបន្ថែមទៀតត្រូវបានដកចេញពីកិច្ចព្រមព្រៀងកញ្ចប់ថវិកាសភា។ ប៉ុន្តែលោក Joe Biden ប្តេជ្ញាថាអាមេរិកមិនទុកអ៊ុយក្រែនចោលឡើយ។ #ams1minute

  • មីយ៉ាន់ម៉ាមានចំនួនប្រជាជនសរុបប្រមាណ ៥៦.២លាននាក់ ក្នុងនោះស្រ្តីជាង ២៩លាននាក់

    មីយ៉ាន់ម៉ាមានចំនួនប្រជាជនសរុបប្រមាណ ៥៦.២លាននាក់ ក្នុងនោះស្រ្តីជាង ២៩លាននាក់

    ណៃពិដោ៖ ក្រសួងព័ត៌មានមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែតុលា បានឱ្យដឹងថា យោងតាមទិន្នន័យដែលបានប្រមូលដោយផ្អែកលើជំរឿនប្រជាជន និងគ្រួសារឆ្នាំ២០១៤ បានបង្ហាញថា ប្រទេសមីយ៉ាន់ម៉ាមានប្រជាជនប្រមាណ ៥៦.២លាននាក់ ក្នុងនោះបុរស ២៦លាននាក់ និងស្ត្រីជាង ២៩លាននាក់។ ជារៀងរាល់ឆ្នាំ ក្រសួងអន្តោប្រវេសន៍ និងប្រជាជនមីយ៉ាន់ម៉ាបានចេញជំរឿនប្រជាជនប៉ាន់ស្មានប្រចាំឆ្នាំ ដើម្បីប្រើប្រាស់ជាឯកសារយោង ក្នុងការអនុម័តគោលនយោបាយ និងគម្រោងរបស់រដ្ឋដោយរដ្ឋាភិបាល និងអង្គភាពតាមនាយកដ្ឋាន។ បញ្ជីជំរឿនត្រូវបានធ្វើឡើងដោយផ្អែកលើជំរឿនប្រជាជន និងគ្រួសារឆ្នាំ២០១៤។ ចំនួនប្រជាជនប៉ាន់ស្មានរបស់ប្រទេសមីយ៉ាន់ម៉ា គឺ ៥៦.២លាននាក់ គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដែលជាឆ្នាំពាក់កណ្តាលនៃឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន ២០២៣-២០២៤។ ទន្ទឹមគ្នា ក្រុមអ្នករិះគន់បាននិយាយថា របបយោធានឹងប្រើប្រាស់ជំរឿននេះ ដើម្បីបង្កើនការឃ្លាំមើលអ្នកប្រឆាំងរដ្ឋប្រហារ រួមទាំងមន្ត្រីរាជការ វេជ្ជបណ្ឌិត និងគ្រូបង្រៀនរាប់ពាន់នាក់ដែលមិនបានចូលធ្វើការវិញបន្ទាប់ពីការតវ៉ា។ សូមបញ្ជាក់ថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ នៅតែបែកបាក់គ្នាយ៉ាងខ្លាំងដោយសារជម្លោះ ខណៈជនស៊ីវិលបានប្រឈមមុខនឹងការបំផ្ទុះគ្រាប់បែក និងការប្រយុទ្ធគ្នាជារៀងរាល់ថ្ងៃ។ យោធាមីយ៉ាន់ម៉ាក៏បានទទួលស្គាល់ដែរថា ខ្លួនមិនបានគ្រប់គ្រងតំបន់មួយចំនួនទាំងស្រុងទេ។ គិតមកទល់ពេលនេះ មានមនុស្សជាង ១.៦លាននាក់បានផ្លាស់ទីលំនៅដោយសារតែអំពើហិង្សា ដែលបានវាយលុកប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារ នេះបើយោងតាមអង្គការសហប្រជាជាតិ៕ ប្រភព៖ The Star និង CNA…

  • Google នឹងបង្កើតកុំព្យូទ័រយួរដៃនៅប្រទេសឥណ្ឌា

    Google នឹងបង្កើតកុំព្យូទ័រយួរដៃនៅប្រទេសឥណ្ឌា

    ញូវដែលី៖ ក្រុមហ៊ុន Alphabet Inc ដែលជាមេធំរបស់ Google នឹងចាប់ផ្តើមផលិតកុំព្យូទ័រយួរដៃម៉ាក Chromebook របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា នាំឱ្យក្រុមហ៊ុននេះស្ថិតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោក ដែលពង្រីកសង្វាក់ផលិតកម្មនៅក្នុងប្រទេសមានទីផ្សាររីកចម្រើនខ្លាំងមួយនេះ។ នាយកប្រតិបត្តិក្រុមហ៊ុន Alphabet លោក Sundar Pichai នៅថ្ងៃទី២ ខែតុលានេះ បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា Google បាននឹងកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន HP Inc ក្នុងការផលិតកុំព្យូទ័រយួរដៃម៉ាក Chromebooks នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។ ផែនការនេះ នឹងជួយ Google ឱ្យបង្កើនការផ្គត់ផ្គង់នៅក្នុងប្រទេសឥណ្ឌា ក៏ដូចជាបង្កើនការប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាពជាមួយប្រភេទកុំព្យូទ័រប្រើប្រាស់ Windows របស់ក្រុមហ៊ុនផ្សេងទៀត មានដូចជា Dell Technologies Inc. និង Asustek Computer Inc.។ ម្យ៉ាងវិញទៀត គម្រោងនេះ ក៏ជាជោគជ័យមួយផ្សេងទៀតសម្រាប់ផែនការលើកទឹកចិត្តរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ក្នុងការជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាមូលដ្ឋានផលិតកម្មរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា ប្រទេសដែលមានប្រជាជនរហូតដល់ ១.៤ពាន់លាននាក់នេះ បាននឹងកំពុងពង្រីកវិស័យផលិតគ្រឿងអេឡិចត្រូនិចរបស់ខ្លួន ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងរុះរើផលិតកម្មចេញពីប្រទេសចិន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន…