-
មកទល់ពេលនេះ មនុស្សជាង ២៥០បានស្លាប់ និងជាង ១ ០០០នាក់ទៀតរងរបួស

ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងកម្លាំងអ៉ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា នាថ្ងៃទី៧ តុលា ២០២៣។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ ក៏មាននិស្សិតខ្មែរម្នាក់ផងដែរ។ នាយករដ្ឋមន្ដ្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្រកាសចល័តកងទ័ពបម្រុង និងថា “ប្រទេសយើងកំពុងស្ថិតក្នុងសង្គ្រាមហើយ” – CBS News #ams1minute
-
ប្រធានាធិបតីរុស្ស៊ី លោក Putin ថ្លែងរិះគន់អាមេរិក ក្នុងសន្និសីទសន្ដិសុខទីក្រុង Munich នាថ្ងៃទី១០ កុម្ភៈ ២០០៧ ថា

“ខ្ញុំគិតថា ការពង្រីកសមាជិកភាពរបស់ NATO គឺជាការបង្កហេតុដ៏ធ្ងន់ធ្ងរដែលកាត់បន្ថយកម្រិតនៃការជឿទុកចិត្តរវាងគ្នានិងគ្នា។ ហើយរុស្ស៊ីមានសិទ្ធិចោទសួរថា តើការពង្រីកនេះមានគោលបំណងប្រឆាំងនឹងនរណា? ហើយចុះការធានាដែលដៃគូលោកខាងលិចរបស់យើងបានធ្វើឡើង បន្ទាប់ពីការរំលាយសន្ធិសញ្ញា Warsaw នឹងទៅជាយ៉ាងណាវិញ?” – us19 #ams1minute
-
មធ្យោបាយតែមួយគត់ដើម្បីសង្គ្រោះអ៊ុយក្រែនគឺការចរចាស្វែងរកសន្តិភាព

នៅក្នុងការចរចា អាមេរិកត្រូវយល់ព្រមថា អង្គការ NATO នឹងមិនពង្រីកសមាជិកភាពខ្លួនដល់អ៊ុយក្រែន ខណៈរុស្ស៊ីនឹងត្រូវដកកងកម្លាំងចេញពីអ៊ុយក្រែន។ បញ្ហាដែលនៅសេសសល់ រួមមានតំបន់គ្រីមៀ តំបន់ ដុនបាស ការដាក់ទណ្ឌកម្មពីសំណាក់អាមេរិក និងអឺរ៉ុប អនាគតនៃផែនការសន្តិសុខអឺរ៉ុប នឹងត្រូវបានដោះស្រាយតាមរយៈមធ្យោបាយនយោបាយ មិនមែនតាមរយៈការធ្វើសង្រ្គាមមិនចេះចប់នោះទេ – us19 #ams1minute
-
Potsdam Institute for Climate Impact៖ អឺរ៉ុបត្រូវការទុនវិនិយោគ ២,១ទ្រីលានដុល្លារ ដើម្បីសម្រេចភាពឯករាជ្យលើវិស័យថាមពលដោយនិរន្តភាព

-
អាមេរិក-ម៉ិកស៊ិក ប្តេជ្ញាប្រឹងប្រែងបន្ថែមទៀត ទប់ស្កាត់ការធ្វើចំណាកស្រុក និងលំហូរគ្រឿងញៀន

ម៉ិកស៊ិកូ៖ សហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិកបានសន្យាថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយលំហូរនៃគ្រឿងញៀន និងជនចំណាកស្រុក ដោយទុកបញ្ហាជញ្ជាំងព្រំដែនដ៏ចម្រូងចម្រាស់ មួយឡែកសិន។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយ អំឡុងសន្និសីទសារព័ត៌មាន ក្នុងពេលមានវត្តមាន នៅប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា ថ្នាំញៀនសំយោគ «fentanyl » បន្តបំផ្លិចបំផ្លាញក្រុមគ្រួសារជនជាតិអាមេរិក និងជនជាតិម៉ិកស៊ិក តាមរយៈព្រំដែនទាំងសងខាងនៃប្រទេសទាំងពីរ។ លោកបានមានប្រសាសន៍ទៀតថា «យើងមានកាតព្វកិច្ចធ្វើអ្វីគ្រប់យ៉ាង នៅក្នុងអំណាចរបស់យើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំផ្លិចបំផ្លាញនេះ» ដោយលោកបានបន្ថែមថា ប្រទេសទាំងពីរកំពុងសហការគ្នាដើម្បី «រុះរើមន្ទីរពិសោធន៍គ្រឿងញៀនសម្ងាត់» ។ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោកស្រី Alicia Barcena ដែលមានវត្តមាន នាពេលនោះដែរ បានសង្កត់ធ្ងន់ថា សារធាតុគីមីដែលប្រើសម្រាប់ផលិត fentanyl មិនត្រូវបានផលិតនៅក្នុងប្រទេសម៉ិកស៊ិកទេ ប៉ុន្តែបានមកពីបរទេស។ លោកស្រីបាននិយាយថា កងទ័ពជើងទឹកម៉ិកស៊ិកបានស្នើឲ្យ «បង្កើតសម្ព័ន្ធអន្តរជាតិ» ដើម្បីបញ្ឈប់ការរត់ពន្ធមុនគេ នៃសារធាតុគីមី តាមរយៈវិធានការនានា រួមទាំង ការកែលម្អការសកម្មភាពតាមដាន ជាដើម។ ចំពោះករណីធ្វើចំណាកស្រុកវិញ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Blinken…
-
មេដឹកនាំអ៊ុយក្រែន ធ្វើតាមការបោកបញ្ឆោតរបស់អាមេរិកក្រោមហេតុផលដែលពិបាកយល់

ទំនងជាពួកគេជឿជាក់លើអាមេរិក ឬខ្លាចរអារនឹងអាមេរិក ឬគ្រាន់តែជាពួកជ្រុលនិយម។ ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីលះបង់ប្រជាជនអ៊ុយក្រែនរាប់សែននាក់ឱ្យស្លាប់ និងរបួស ក្នុងជំនឿដ៏ឆោតល្ងង់ដែលថាអ៊ុយក្រែនអាចកម្ចាត់មហាអំណាចនុយក្លេអ៊ែរដែលចាត់ទុក សង្គ្រាមជាអត្ថិភាព។ ឬប្រហែលជាមេដឹកនាំអ៊ុយក្រែនមួយចំនួនកំពុងរកទាញប្រយោជន៍ពីការផ្ដល់ជំនួយ និងអាវុធរាប់សិបពាន់លានដុល្លាររបស់លោកខាងលិច – us19 #ams1minute
-
ពេញមួយអាជីពរបស់គាត់ លោក Biden បម្រើការនៅក្នុងបរិយាកាសនយោបាយដែលជំរុញសន្ទុះឧស្សាហកម្មយោធា

លោកបានជំរុញការពង្រីកភាពអង្គការ NATO ឥតឈប់ឈរ និងគាំទ្រដល់សង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន ស៊ែប៊ី អ៉ីរ៉ាក់ ស៊ីរី លីប៊ី និងឥឡូវនេះអ៊ុយក្រែន។ លោក Biden និងក្រុមការងារ ហាក់ជឿជាក់ថា ទណ្ឌកម្មរបស់លោកខាងលិចនឹងច្របាច់កសេដ្ឋកិច្ចរុស្ស៊ី ខណៈដែលការប្រើប្រាស់សព្វាវុធទំនើបដូចជាមីស៊ីល HIMARS នឹងអាចយកឈ្នះលើរុស្ស៊ី និងតែងប្រាប់ពលរដ្ឋអាមេរិកកុំឱ្យយកចិត្តទុកដាក់ចំពោះអាវុធនុយក្លេអ៊ែរ ចំនួន ៦ ០០០ គ្រាប់របស់រុស្ស៊ីឡើយ – us19 #ams1minute
-
លោក Srettha ប្តេជ្ញាថា ការបាញ់ប្រហារនៅផ្សារទំនើបក្នុងក្រុងបាងកកនឹងមិនកើតម្តងទៀតទេ

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយថា រដ្ឋាភិបាលថៃនឹងធ្វើឱ្យប្រាកដថា «ការបាញ់ប្រហារនៅផ្សារទំនើបក្នុងក្រុងបាងកក» នឹងមិនកើតឡើងទៀតទេ។ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃសន្យាថា រដ្ឋាភិបាលរបស់លោកនឹងធ្វើឱ្យប្រាកដថា «វាមិនកើតឡើងម្តងទៀតទេ» បន្ទាប់ពីមានការបាញ់ប្រហារ នៅផ្សារទំនើបមួយកន្លែង ក្នុងទីក្រុងបាងកក ដែលបានបណ្តាលឲ្យស្លាប់និងរបួសមនុស្សមួយចំនួន ហើយក៏មានការចោទជាសំណួរនានា អំពីកិច្ចការងារគ្រប់គ្រងកាំភ្លើង របស់ប្រទេសថៃ។ ថៃត្រូវបានគេដឹងថា គឺជាប្រទេសដែលមានអត្រាអ្នកកាន់កាប់កាំភ្លើងដ៏ខ្ពស់បំផុត នៅក្នុងតំបន់។ គួររម្លឹកថា ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ សប្តាហ៍នេះ បន្ទាប់ពីគេបានប្រើប្រាសកាំភ្លើងបើកការបាញ់រះ នៅផ្សារទំនើបក្នុងក្រុងបាងកក ដែលបណ្តាលឲ្យមនុស្ស ២ នាក់ស្លាប់ និង ៥ នាក់រងរបួស បង្កឲ្យមានការភ័យស្លន់ស្លោ ក្នុងចំណោមអ្នកទិញទំនិញ រត់ចេញពីក្នុងអគារ ផ្អើលឆោឡោ នៅលើដងផ្លូវ។ ការបាញ់ប្រហារនេះ បានកើតឡើង នៅប៉ុន្មានថ្ងៃ មុនដល់ខួបមួយឆ្នាំ នៃការសម្លាប់រង្គាលដ៏សាហាវបំផុត ក្នុងប្រវត្តិសាស្ត្រថៃ នៅភាគខាងជើងរបស់ប្រទេស ដោយបានសម្លាប់កុមារ ២៤នាក់ និងមនុស្សពេញវ័យ ១២នាក់…
-
អ៊ុយក្រែនមិនអាចឈ្នះសង្គ្រាមនេះឡើយ

-
ប្រវត្តិពិតនៃសង្គ្រាមនៅអ៊ុយក្រែន

ការពង្រីកសមាជិកភាពនៃអង្គការ NATO ទៅកាន់អ៊ុយក្រែន ដែលលោក Biden បានជំរុញយ៉ាងយូរមក គឺជាល្បែងដ៏គ្រោះថ្នាក់របស់អាមេរិកដែលបរាជ័យ។ ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៩០ អ្នកនយោបាយអភិរក្សនិយមអាមេរិក តែងគិតថាអាមេរិកអាចពង្រីកអង្គការ NATO ទៅកាន់អ៊ុយក្រែន (និងហ្សកហ្ស៊ី) ទោះបីរុស្ស៊ីប្រឆាំងតទល់យ៉ាងខ្លាំងក៏ដោយ។ ពួកគេជឿថា លោក Putin នឹងមិនហ៊ានធ្វើសង្រ្គាមជុំវិញការពង្រីកណាតូឡើយ។ សំរាប់រុស្ស៊ី ការពង្រីក NATO ទៅកាន់អ៊ុយក្រែន (និងហ្សកហ្ស៊ី) គឺជាការគំរាមកំហែងចំពោះសន្តិសុខជាតិរបស់រុស្ស៊ី ជាពិសេសនៅពេលដែលរុស្ស៊ីមានព្រំប្រទល់ជាង ២ ០០០ គីឡូម៉ែត្រជាប់ជាមួយអ៊ុយក្រែន និងទីតាំងយុទ្ធសាស្ត្ររបស់ហ្សកហ្ស៊ីនៅច្រកខាងកើតនៃសមុទ្រខ្មៅ។ អ្នកការទូតអាមេរិកព្យាយាមពន្យល់ការពិតនេះដល់អ្នកនយោបាយ និងឧត្តមសេនីយ៍អាមេរិកអស់ជាច្រើនទសវត្សរ៍ ប៉ុន្តែពួកគេនៅតែបន្តជំរុញឱ្យមានការពង្រីកអង្គការ NATO – us19 #ams1minute