-
សម្តេចធិបតី៖ “ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលខ្ពស់ទាំងសេដ្ឋកិច្ច និងការអភិវឌ្ឍ

ដែលបានជួយដល់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ ដូចនេះរាជរដ្ឋាភិបាលបានកំណត់អាទិភាពសម្រាប់ខេត្តព្រះសីហនុ គឺកំពង់ផែទឹកជ្រៅដែលមានសក្តានុពលសេដ្ឋកិច្ច តាមរយៈការកំណត់ជាគោលដៅខ្ពស់សម្រាប់ការវិនិយោគ និងពង្រីកសក្តានុពលភស្តុភារកម្មតំបន់។ រាជរដ្ឋាភិបាល ក៏បានផ្តល់អាទិភាពក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាជំនាញបច្ចេកទេសសំខាន់សម្រាប់តម្រូវការក្នុងខេត្តផង និងសេដ្ឋកិច្ចជាតិផង ដោយផ្តោតលើកត្តាអាទិភាព ក្នុងការផ្តល់ជូនប្រជាជន៖ សុខភាពល្អ, មានចំណេះដឹង និងរកឱកាសការងារ ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួន ពិសេសធានាលំនឹងស្ថេរភាពសម្រាប់ជីវភាពរស់នៅ”។ #ams1minute
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៣ ក្នុងការកែទម្រង់មុខងារសាធារណៈ

ពិសេស ករណីស្រពិចស្រពិលនៃការវិភាគមុខងារ និងក្របខណ្ឌនៃការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺ៖ ១. ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព ២. ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់ គុណភាពការងារ ប្រកបដោយ វិន័យ សីលធម៌ និងវិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ៣. ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព”។ #ams1minute
-
សម្តេចធិបតី៖ “ក្រុមហ៊ុនគ្រឿងអលង្ការប្រណិតលំដាប់ពិភពលោកBVLGARI រៀបចំតាំងពិព័រណ៍នូវគ្រឿងអលង្ការប្រណិតៗ

-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ “សុខចិត្តប្រជាជនលក់ត្រីនៅសល់ ប្រសើរជាងគ្មានត្រីលក់ ត្រីថោកសម្រាប់អ្នកហូបប្រសើរជាងត្រីថ្លៃហើយប្រជាជនគ្មានលទ្ធភាពទិញ”

-
សម្តេចបវរធិបតី៖ រាជរដ្ឋាភិបាល មានផែនការច្បាស់លាស់ក្នុងការធានាចរន្តការងារប្រកបដោយនិរន្តរភាព

-
សម្ដេចបវរធិបតី៖ ការដំឡើងស្ថានីយអង់តែនទូរស័ព្ទចល័ត ពុំបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទេ

-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ពុំមានការដោះដូររដ្ឋមន្ត្រី

-
សម្តេចធិបតី៖ “វិស័យកសិកម្ម គឺជាវិស័យអាទិភាពសំខាន់ណាស់

ក្នុងការ ធានាដល់សន្តិសុខស្បៀងរបស់យើង ដែលរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ ចំពោះ អ្នកផលិត និងអ្នកប្រើប្រាស់។ រាជរដ្ឋាភិបាលបានដាក់វិធានការ ចំនួន ២ ក្នុងការជួយដល់ការគ្រប់គ្រងតម្លៃស្រូវ៖ ១. វិធានការផ្ទាល់ គឺបញ្ចេញថវិកា ៤០លានដុល្លារបញ្ជូនទៅរោងម៉ាស៊ីនកិនស្រូវសម្រាប់ទទួលទិញស្រូវ សម្រាប់បង្វិលប្រមូលទិញកសិផល និង គ្រោងថវិកាបន្ថែម ៣០លានដុល្លារ សម្រាប់ទិញ និងបង្វិលប្រមូលទិញស្រូវ ព្រមទាំង យន្តការធានាឥណទានសម្រាប់ធានាទិញស្រូវ ក្នុងទំហំថវិកា ១៥០លានដុល្លារបន្ថែមទៀត ២. វិធានការប្រយោល គឺគោលដៅសំខាន់ក្នុងការកាត់បន្ថយថ្លៃដើមនៃការផលិត តាមរយៈការមិនយកពន្ធលើដីកសិកម្មរបស់ប្រជាកសិករ ការមិនយកពន្ធអាករលើឧបករណ៍ សម្ភារៈកសិកម្ម វត្ថុធាតុដើម ពូជដំណាំ និងជី កាត់បន្ថយថ្លៃអគ្គិសនី និងការចងក្រងបង្កើតសហគមន៍កសិកម្មទំនើប”។ #ams1minute
-
សម្តេចធិបតី៖ “ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត

នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ។ ទីនេះ ដែលជាកន្លែងធ្លាប់តែគ្មានមនុស្សរស់នៅ បានប្រែក្លាយទៅជាកន្លែងដែលមានមនុស្សរស់នៅជាង ៦០០គ្រួសារ ដោយបានប្រែក្លាយជីវិតថ្មី កសាងគ្រួសារថ្មី និងបង្កបង្កើនជីវភាព ហើយនឹងក្លាយជាកន្លែងសម្រាប់បងប្អូនតជំនាន់អាចអភិវឌ្ឍទៅមុខ និងកាន់តែល្អថែមទៀតពីមួយជំនាន់ទៅមួយជំនាន់”។ #ams1minute
-
សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ “រឿងស្រលាញ់ជាតិ ការពារជាតិបូរណភាព ទឹកដី កូនខ្មែរគ្រប់រូបត្រូវតែបារម្ភ

តែសកម្ម ភាព នៃការបារម្ភ ការស្រលាញ់ និងការពារជាតិ យើងត្រូវ អនុវត្ត តាមគោលការណ៍ ៣ ដែលបានកំណត់៖ ១. ចរចារបោះ បង្គោល ព្រំដែនឱ្យ បាន ច្បាស់លាស់ តាមគោលកាណ៍ និងច្បាប់អន្តរជាតិ ២. បោះបង្គោលព្រំដែនហើយ ត្រូវដោះមីន កសាងហេដ្ឋារចនាសម្ព័ន្ធ និងការ អភិវឌ្ឍតំបន់ព្រំដែន ៣. ជំរុញប្រជាជនទៅរស់នៅ ដើម្បីបង្កើតជាខឿនការពារព្រំដែន និងការពារជាតិ”។ #ams1minute