Category: ប្រសាសន៍ថ្នាក់ដឹកនាំ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “ក្រសួងធនធានទឹក និងឧតុនិយម ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “ក្រសួងធនធានទឹក និងឧតុនិយម ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន

    ដោយសហការ ជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់ជុំវិញបឹងទន្លេសាប និងការកាត់បន្ថយហានិភ័យទាំងឡាយ ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ”។ #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “ទឹកគឺជាធនធានដ៏មានសារៈសំខាន់ សម្រាប់ទ្រទ្រង់ភាវៈមានជីវិតទាំងអស់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “ទឹកគឺជាធនធានដ៏មានសារៈសំខាន់ សម្រាប់ទ្រទ្រង់ភាវៈមានជីវិតទាំងអស់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

    ក្នុងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅក្នុងគោលដៅទី៦ ដើម្បីចូលរួមចំណែកសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក តាមរយៈការជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ដើម្បីធានាបាននូវសន្តិសុខទឹកក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេស ការបន្តកិច្ចសហការជាមួយគ្រប់ភាគី ពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាព និងបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការសំខាន់ៗ ជាពិសេសផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានទឹក និងឧតុនិយមរយៈពេលមធ្យម និងវែង។ ទាំងនេះ គឺជាការប្តេជ្ញាខ្ពស់របស់កម្ពុជាក្នុងការចូលរួមជាមួយពិភពលោក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានទឹកនៃភពផែនដីសម្រាប់អ្នកជំនាន់ក្រោយ”។ #ams1minute

  • សម្តេចធិបតី៖ “ក្រសួងធនធានទឹក និងឧតុនិយម បំពេញបេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាលើការងារដឹកនាំនិងគ្រប់គ្រងវិស័យធនធានទឹក

    សម្តេចធិបតី៖ “ក្រសួងធនធានទឹក និងឧតុនិយម បំពេញបេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាលើការងារដឹកនាំនិងគ្រប់គ្រងវិស័យធនធានទឹក

    និងឧតុនិយម រួមបញ្ចូលទាំងការងារ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដែលបានលើកស្ទួយវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងសម្របសម្រួលក្នុងការគ្រប់គ្រង ការការពារ ការអភិរក្សនិងអភិវឌ្ឍន៍ធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀតក្នុងអាងទន្លេមេគង្គ។ ទន្ទឹមនោះគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤-២០២៨ ដើម្បីចូលរួមគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេឆ្នាំ២០២១-២០៣០របស់គណៈកម្មការទេន្លេមេគង្គ(MRC) ក្នុងគោលដៅរួមគឺដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងជាអាទិភាពគន្លឹះសម្រាប់ទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ច”។ #ams1minute

  • សម្តេចធិបតី៖ ក្រសួងមុខងារសាធារណៈ បាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ

    សម្តេចធិបតី៖ ក្រសួងមុខងារសាធារណៈ បាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ

    ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿន នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនេះ នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈទទួលបាននូវភារកិច្ចថ្មីមួយបន្ថែមទៀត គឺជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល (ហៅកាត់ថា គ.វ.រ.) ដែលមានតួនាទី និងភារកិច្ច ដឹកនាំ សម្របសម្រួល ជំរុញ និងតាមដានការអនុវត្តវិធានការគន្លឹះចំនួន ៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈគឺ៖ ១. ការជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព២. ការពង្រឹងការគ្រប់គ្រងមន្ត្រី ការលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររបស់មន្ត្រី រួមទាំងពង្រឹងស្ថាប័ន៣. ការរៀបចំប្រព័ន្ធលើកទឹកចិត្តសម្រាប់មន្ត្រីឱ្យសមស្របទៅនឹងគោលការណ៍គុណាធិបតេយ្យផ្អែកលើសមិទ្ធកម្ម។ រាជធានីភ្នំពេញ រសៀលថ្ងៃទី៤ មេសា ២០២៤ #ams1minute

  • សម្តេចធិបតី៖ “គោលដៅនៃការពង្រឹង និងពង្រីកវិស័យអប់រំទាំងបរិមាណ និងគុណភាព គឺជាបរិបទមួយឆ្លើយតបទៅ នឹងសំណូមពរចាំបាច់នៃការអភិវឌ្ឍន៍សង្គមជាតិ

    សម្តេចធិបតី៖ “គោលដៅនៃការពង្រឹង និងពង្រីកវិស័យអប់រំទាំងបរិមាណ និងគុណភាព គឺជាបរិបទមួយឆ្លើយតបទៅ នឹងសំណូមពរចាំបាច់នៃការអភិវឌ្ឍន៍សង្គមជាតិ

    ដើម្បីឲ្យវិស័យអប់រំ ដែលជាវិស័យអាទិភាពទី១ មានភាពល្អប្រសើរទៅបាន គឺត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពវិស័យអប់រំ យុវជន និងកីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលត្រូវបានកំណត់ជាមុំទី១ នៃបញ្ចកោណទី១ ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស”។ #ams1minute

  • សម្តេចធិបតី៖ “សមិទ្ធផលដែលក្រសួងអភិវឌ្ឍន៍ជនបទ

    សម្តេចធិបតី៖ “សមិទ្ធផលដែលក្រសួងអភិវឌ្ឍន៍ជនបទ

    សម្រេចបាននាពេលកន្លងមក បានសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព និងរក្សាស្ថិរភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយអ្នកក្រីក្រពេលមានគ្រោះមហន្តរាយ ក៏ដូចជាប្រឈមនឹងវិបត្តិសកលនានា ព្រមទាំងកសាងសង្គមជនបទឱ្យមានភាពរីកចម្រើន ប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល ។ ជាក់ស្តែង តំបន់ជនបទកម្ពុជាបាន និងកំពុងផ្លាស់ប្តូរមុខមាត់ថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ ហើយកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍ និងភាពស៊ីវិល័យ លើគ្រប់វិស័យ ដោយមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រទាក់ក្រឡាជាសរសៃឈាមនៃសេដ្ឋកិច្ច ជាមួយអត្រាគ្របដណ្តប់នៃការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យ បានកើនប្រមាណ ៨៥% រួមនឹងមានមុខរបរ និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពប្រជាជន និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ”។ #ams1minute

  • សម្តេចធិបតី៖ “វិស័យសុខាភិបាល គឺជាការងារអាទិភាព និងចាំបាច់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ

    សម្តេចធិបតី៖ “វិស័យសុខាភិបាល គឺជាការងារអាទិភាព និងចាំបាច់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ

    រាជរដ្ឋាភិបាល នីតិកាលទី៧ ដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់បញ្ចកោណទី១ គឺជាការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្ន និងភាពធន់”។ #ams1minute

  • សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាបឆ្នាំ២០២៤”

    សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាបឆ្នាំ២០២៤”

    និងបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប និងជួយជំរុញឱ្យទេសចរណ៍ដ៏មានសក្តានុពលពីប្រទេសទាំងពីរ ចូលមកទស្សនានៅកម្ពុជាកាន់តែច្រើន។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៅតែបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូល ជូនប្រជាជនដោយផ្ទាល់ និង ដោយប្រយោល ការជំរុញការនាំចេញនៅនឹងកន្លែង, ការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើនចំណូលជាតិ ការចូលរួមដល់ការអភិរក្ស វប្បធម៌ និង ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ពិធីបើកជាផ្លូវការបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” និងការប្រកាសបើកយុទ្ធនាការ “”ទស្សនាសៀមរាបឆ្នាំ២០២៤” ខេត្តសៀមរាប ថ្ងៃទី១៦ មីនា ២០២៤ #ams1minute

  • សម្តេចធិបតី៖ ” មន្ទីរពេទ្យតេជោសែន កោះធំ គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់

    សម្តេចធិបតី៖ ” មន្ទីរពេទ្យតេជោសែន កោះធំ គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់

    ដោយបំពាក់នូវសម្ភារបរិក្ខារ និងឧបករណ៍ព្យាបាលទំនើប ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ដែលសមស្របតាមកម្មវិធីនយោបាយ និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ហើយក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលមានតម្រូវការសុខាភិបាល”។ #ams1minute

  • សម្តេចធិបតី៖ “បច្ចេកវិទ្យា ជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ បានបង្កើតក្របខណ្ឌគោលនយោបាយសង្គម

    សម្តេចធិបតី៖ “បច្ចេកវិទ្យា ជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ បានបង្កើតក្របខណ្ឌគោលនយោបាយសង្គម

    សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយមួយ គឺយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (២០២៣-២០២៨) ដែលមានគោលបំណងជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលត្រូវបានគេស្គាល់ថាជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”។ #ams1minute