-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “សម្រាប់ក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗទៅតាមវិស័យអាទិភាព
និងរៀបចំបង្កើតនូវយន្តការអនុវត្ត ដើម្បីដោះស្រាយ បញ្ហាប្រឈម ធានាប្រសិទ្ធភាព ក៏ដូចជាការឆ្លើយតបឱ្យទាន់ពេលទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល រួមមាន ៖ ១. បង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធ ជ្រើសរើសមន្ត្រី ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ និងការរៀបចំដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ២. បង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដើម្បីលើកកម្ពស់ គុណភាពអប់រំ ៣. បង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន តាមរយៈការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន”។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “រាជរដ្ឋាភិបាលនីតិកាលទី៧ ខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍប្រទេសជាតិ
ជាពិសេស ផ្ដោតលើកិច្ចការការងារកែទម្រង់សំខាន់ៗក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ក៏ដូចជាឆ្លើយតបឱ្យបានទាន់ពេលទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា ដោយឈរលើកត្តា ២ គឺ ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត និងកាត់បន្ថយនូវផលអវិជ្ជមានទាំងឡាយ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចបាននូវចក្ខុវិស័យកម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”។ #ams1minute
-
សម្តេចធិបតី៖ “រាជរដ្ឋាភិបាលនីតិកាលទី៧ បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ
ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ៖ ការពង្រឹងនិងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្សនិងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទីនិងការទទួលខុសត្រូវ”។ #ams1minute
-
សម្តេចធិបតី៖ វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
ត្រូវបានចាត់ទុកជាកម្លាំងចលករមួយក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច ដោយបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ វិស័យនេះបាន និងកំពុងមានការអភិវឌ្ឍឈានទៅមុខប្រកបដោយថាមវន្ត មានលក្ខណៈចម្រុះសម្បូរបែប ផ្តោតលើទំនួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ច រវាងផ្នែកកែច្នៃ នវានុវត្តន៍ កម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក។ រាជធានីភ្នំពេញ ថ្ងៃទី២១ កុម្ភៈ ២០២៤ #ams1minute
-
សម្តេចធិបតី៖ រាជរដ្ឋាភិបាល អាណត្តិទី៧ បន្តគោលនយោបាយពីអាណត្តិមុនៗ
គឺពង្រឹងការអនុវត្ដគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដោយផ្ដោតការយកចិត្តទុកដាក់លើការកាត់បន្ថយឈានដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។ ឈរលើមូលដ្ឋាន នៃគោលការណ៍ដឹកនាំ “សម្អាតផ្ទះយើង” ដើម្បីឱ្យក្រសួង-ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្ស ប្រកដោយ ភាពស្អាតស្អំ និងភាពជាគម្រូនៃការអនុវត្តច្បាប់ សម្ដេច ក៏បានប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀន ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមទាំងត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង។ សម្តេចធិបតី ក៏បានប្រកាសសារជាថ្មីនូវ ជំហរ ប្រឆាំង ដាច់ខាត ចំពោះ ការ ដាំដំណាំ កញ្ឆា នៅ តាម មូលដ្ឋាន ទូទាំង ប្រទេសកម្ពុជា ដើម្បី ធានា ថាកម្ពុជា គ្មាន ការ ផលិត សា ធារ ធាតុ ញៀន និង គ្មាន ការប្រើប្រាស់ គ្រឿងញៀន ផ្សំ ។ #ams1minute
-
សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយ ក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត
ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ឱ្យអស់នូវឫសគល់គ្រឿងញៀនពីកម្ពុជា ក្នុងគោលដៅឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចូលយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថានគ្របដណ្តប់របស់ស្នូលនៃបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីធានាឱ្យបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ស្របតាមការប្តេជ្ញាចិត្ត “កម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន” តាមទស្សនវិស័យ “ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន”។ #ams1minute
-
សម្តេចធិបតី៖ “សូមបន្តអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ដ្រ តាមជំនាញឯកទេសរៀងៗខ្លួន
ព្រមទាំងសិក្សាឱ្យបានជាក់លាក់អំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបំពេញការងារ និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាមូលធនមនុស្សដ៏រឹងមាំរបស់កម្ពុជា។ ទន្ទឹមនេះដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងការផ្លាស់ប្ដូរនៃនិម្មាបនកម្មសេដ្ឋកិច្ច (Economic Architecture) នាពេលអនាគត រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និង សង្គម ដោយបានដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ដែលមានចក្ខុវិស័យ កសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម”។ #ams1minute
-
សម្តេចធិបតី៖ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរយៈពេល២០ឆ្នាំ ទទួលបានសមិទ្ធផលធំៗ ចំនួន ៥ គឺ៖
១. ការកសាងបាននូវភាពជឿទុកចិត្តបាននៃថវិកា ២. ការកសាងបានជាមូលដ្ឋាននូវសមាសធាតុចាំបាច់ទាំងឡាយ នៃប្រព័ន្ធថវិការទំនើបឆ្លើយតបនឹងឧត្តមានុវត្តជាអន្តរជាតិ ៣. រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់សម្រាប់ចាប់យក “ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម”ដែលជាគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការសម្រេចឱ្យបាននៅក្នុងដំណាក់កាលទី៤ (២០២៣-២០២៧) នូវ “គណនេយ្យភាពសមិទ្ធកម្ម” ដែលមានន័យថា ជាការទទួលខុសត្រូវលើលទ្ធផលចុងក្រោយ ៤. ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយភាពធន់ និងចីរភាពក្នុងរយៈពេលវែង ៥. ការពង្រឹងឯករាជ្យជាតិ និងអធិបតេយ្យជាតិ។ #ams1minute
-
សម្តេចធិបតី៖ “ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងធ្វើដំណើរនៅលើវិថី នៃគន្លងឆ្ពោះទៅរកស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ
ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួលសេដ្ឋកិច្ចសង្គម នៃសកលលោក ជាពិសេសនឹងរួមចំណែក សម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០៣០ ក្នុងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់ និងឆ្នាំ២០៥០ ក្នុងឋានៈជាប្រទេសមានចំណូលខ្ពស់។ ក្នុងន័យនេះ ការងារកែទម្រង់ អាចសម្រេចជោគជ័យបាន លុះត្រាតែមានកិច្ចសហការល្អក្នុងចំណោមគ្រប់តួអង្គអនុវត្តពាក់ព័ន្ធទាំងអស់ ជាពិសេស ស្ថាប័នផ្ទាល់។ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈធ្វើឡើង ដើម្បីធានាឱ្យស្ថាប័នទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បំពេញតួនាទីឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ដើម្បីការបម្រើសេវាជូនប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា”។ #ams1minute
-
សម្តេចធិបតី៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ២០២៣ ចំនួន៦ចំណុច
និងការងារអាទិភាពក្នុងរយៈពេល២ឆ្នាំខាងមុខ ចំនួន៤ចំណុចទៀត សំដៅបង្កើនប្រាក់ចំណូល ការធានាលក្ខខណ្ឌការងារល្អប្រសើរ ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ: កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវ: ជូនបងប្អូនកម្មករនិយោជិត រួមនឹងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងប្រែក្លាយ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”។ ជាមួយនឹងការប្រកាសដាក់ឱ្យអនុវត្ត ក៏ដូចជាការសម្រេចបាននូវ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨” នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទាំង៥ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” របស់រាជរដ្ឋាភិបាល ពិសេស ការបង្កើនការងារឱ្យកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ដោយបន្តកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង ១០% ដែលនឹងចូលរួមក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា។ #ams1minute