-
សម្តេចធិបតី៖ “តាមរយៈវេទិកាធុរកិច្ចកម្ពុជា-ថៃដែលមានការចូលរួមពីវិនិយោគិន
និងធុរជននៃប្រទេសទាំងពីរចំនួន ៣០០ នាក់ មកពីក្រុមហ៊ុនសរុប ១៦៦ ក្រុមហ៊ុន នឹងក្លាយជាកាលានុវត្តភាពថ្មី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងចំណងមិត្តភាពកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំបន្ថែមទៀត”។ #ams1minute
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៥៖
១. របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខនៃការរៀបចំក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ២. សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ៣. សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាល សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ៤. សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ៥.បញ្ហាផ្សេងៗ ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើត អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល៕ #ams1minute
-
សម្តេចធិបតី៖ “វិស័យកសិកម្ម ជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលចូលរួមចំណែកក្នុងការធានាសន្តិសុខស្បៀង
ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ”។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្ត ទុកដាក់ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត
នូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាន សេរីភាពនៃបោះពុម្ពផ្សាយ ការបញ្ចេញមតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយតែងតែយកចិត្តទុកដាក់ក្នុងការធានានូវបរិយាកាសបើកទូលាយការប្រកបវិជា្ជជីវៈសារព័ត៌មាន និងសោតទស្សន៍តាមរយៈការធានាការគោរព សិទ្ធិ គ្មានការរើសអើង ការគំរាម និងមិនប្រកាន់និន្នាការនយោបាយ”។ សម្តេចក៏បានសង្កត់ធ្ងន់អំពី ក្រមសីលធម៌របស់អ្នកសារព័ត៌មាន ដែលមានសារៈសំខាន់បំផុតក្នុងការកំណត់នូវបទដ្ឋាន និងកម្រិតនៃលំហអនុវត្តក្នុងវិស័យព័ត៌មាន ដើម្បីរក្សាបាននូវតម្លៃ និងមូលដ្ឋានរឹងមាំនៃទំនុកចិត្ត តាមរយៈការគោរពប្រតិបត្តិត្រឹមត្រូវរបស់ប្រតិបត្តិករគ្រប់រូបក្នុងវិស័យនេះ។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់
ក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយ និងផ្សព្វផ្សាយព័ត៌មានអំពីសង្គមជាតិ និងការបង្ហាញអំពីតថភាពសង្គម និងការអភិវឌ្ឍ។ ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសកន្លងមក វិស័យព័ត៌មានបានរួមចំណែក ដូចជា៖ ១. ពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ ២. បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល ៣. ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង ៤. ជាឆ្មាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ ៥. កែលម្អសង្គម តាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ និងប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូល ក្នុងការរៀបចំគោលនយោបាយ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល”។ #ams1minute
-
សារព័ត៌មាន គឺជាអំណាចទី៤ និងជាស្ពានភ្ជាប់ដំណឹងទៅមករវាងរាជរដ្ឋាភិបាលជាមួយនឹងប្រជាជន
សម្តេចធិបតី៖ “កម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានផ្តល់ការការពារលំហសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទូទៅ ដោយផ្អែកលើមូលដ្ឋានច្បាប់។ មូលដ្ឋានច្បាប់ដែលធានាដល់ភាពសុខដុមរមនាក្នុងសង្គមជាតិ និងឱកាសប្រកបដោយនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងផ្នែកនយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច”។ #ams1minute
-
សម្តេចធិបតី៖ “គោលដៅ នៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល
គឺការធ្វើឱ្យប្រទេសជាតិមានសុខ សន្តិភាព ស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ សុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ននេះ ជាពិសេស គឺគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញនេះ ក៏កំពុងតែផ្តល់ឱកាសមួយសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទផងដែរ។ ក្នុងន័យនេះ ចំពោះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាគ្រប់បណ្តាកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវតែបន្តជំរុញយកចិត្តទុកដាក់លើការងារកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព និងធ្វើយ៉ាងណា កសាងពង្រឹងអង្គភាពឲ្យបានរឹងមាំលើគ្រប់វិស័យ ដែលជាមូលដ្ឋានដ៏ចាំបាច់ធានាឲ្យការដឹកនាំបញ្ជា ការកសាងកម្លាំង និងការពង្រឹងប្រៀបការពារជាតិរឹងមាំ”។ #ams1minute
-
សម្តេចធិបតី៖ “កម្ពុជាប្តេជ្ញាមិនអភិវឌ្ឍវារីអគ្គិសនីនៅលើតួទន្លេមេគង្គ ហើយក៏មិនអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មឡើយ
កម្ពុជានឹងចូលរួមក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសសម្រាប់មនុស្ស និងភពផែនដី”។ បារាំងត្រៀមខ្លួនជានិច្ចក្នុងការជួយជ្រោមជ្រែងកម្ពុជាលើ កិច្ចខិតខំប្រឹងប្រែងដើម្បីចងភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សទៅនឹងអន្តរកាលថាមពល និងលើកឡើងពីតួនាទីរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលស្តែងចេញតាមរយៈការចុះហត្ថលេខា កិច្ចព្រមព្រៀងចំនួន៣ គិតជាទឹកប្រាក់សរុបចំនួន ២១៥ លានអឺរ៉ូ និងបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំផ្នែកអាកាសធាតុរបស់កម្ពុជា ដែលបានកំណត់ គោលដៅអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០ តាមរយៈយុទ្ធសាស្ត្រផ្តោតលើបរិស្ថានស្អាត បៃតង និង និរន្តរភាព។ ភាគីទាំងពីរក៏បានព្រមព្រៀងធ្វើការរួមគ្នាក្នុងការរៀបចំសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រ ដែល នឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង នៅឆ្នាំ២០២៥។ #ams1minute
-
សម្តេចធិបតី៖ “កំណែទម្រង់ការប្រឡងតាមគោលការណ៍អ្នកចេះគឺជាប់ បានធ្វើឱ្យយើងជំនួសនូវវប្បធម៌ និងផ្នត់គំនិតមួយចំនួន គឺ៖
១. ជំនួសវប្បធម៌អន្តរាគមន៍ ដោយវប្បធម៌ទទួលខុសត្រូវបុគ្គល ២. ជំនួសនូវវប្បធម៌ដាក់បន្ទុកអ្នកដទៃនូវទង្វើរបស់ខ្លួន ឃើញគេប្រើវប្បធម៌អន្តរាគមន៍ ខ្លួនចង់ធ្វើដែរ ដោយសារថាឃើញគេធ្វើបែបហ្នឹង”។ #ams1minute
-
សម្តេចធិបតី៖ ការកែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗ ៤ គឺ៖
១. មានចក្ខុវែងឆ្ងាយ និងច្បាស់លាស់ ២. មានការប្តេជ្ញាចិត្តខ្ពស់ ពីសមាសភាពគ្រប់លំដាប់ថ្នាក់ ៣. មានការចូលរួមដោយស្មោះត្រង់ ពីគ្រប់ភាគីពាក់ព័ន្ធ ៤. មានការលះបង់ដើម្បីផលប្រយោជន៍រួម” #ams1minute