Category: ព័ត៌មានជាតិ

  • ការរីកចម្រើនរបស់កម្ពុជា គឺបណ្តាលមកពីការកំណត់យុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩

    ការរីកចម្រើនរបស់កម្ពុជា គឺបណ្តាលមកពីការកំណត់យុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរីកចម្រើនរបស់កម្ពុជា គឺបណ្តាលមកពីការកំណត់យុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់សម្តេច ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ។ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃិល យាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមាន៧មករារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ លោក តាន់ ស្រ៊ី ម៉ៃឃិល យាវ បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យ លោក និងប្រតិភូ បានសម្តែងការគួរសមនាពេលនេះ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ លោក ម៉ៃឃិល យាវ បានកត់សម្គាល់ប្រកបដោយការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ។ លោក តាន់ ស្រ៊ី ម៉ាជីដ…

  • បទពិសោធន៍ជោគជ័យរបស់កម្ពុជាក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃសម្រាប់សកលលោក​

    បទពិសោធន៍ជោគជ័យរបស់កម្ពុជាក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃសម្រាប់សកលលោក​

    (សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោកអនុប្រធានគណៈកម្មាធិការបានសម្ដែងនូវការអបអរសាទរ​ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នាឱកាសនេះ។ លោកអនុប្រធានគណៈកម្មាធិការ ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អរវាងកាកបាទក្រហមអន្តរជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសនៅក្នុងវិស័យសុខាភិបាល និងសង្គមកិច្ច។​ លោកអនុប្រធានក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជដ្ឋាភិបាលបន្ថែមទៀត និងការបន្តផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលការណ៍នេះបង្ហាញអំពីការធ្វើការរួមគ្នា ដើម្បីពិភពលោកមួយគ្មានមីន។ លោកអនុប្រធានបានសង្កត់ធ្ងន់ថា កម្ពុជាសម្រេចបាននូវជោគជ័យយ៉ាងច្រើនលើការបោសសម្អាតមីន ហើយបទពិសោធន៍ជោគជ័យនេះ​ គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជា សម្រាប់សកលលោក។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះលោកអនុប្រធានគណៈកម្មាធិការ ICRC និងគណៈប្រតិភូ ដែលបានចំណាយពេលដ៏មមាញឹកចូលរួមកិច្ចប្រជុំកំពូលនាឱកាសនេះ។ សម្ដេចបវរធិបតី ក៏បានថ្លែងអំណរគុណចំពោះកាកបាទក្រហមអន្តរជាតិ ដែលបានគាំទ្រ និងចូលរួមចំណែកនៅក្នុងការកសាង និងស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើន។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបានប្រែក្លាយពីប្រទេសទទួលកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ទៅជាប្រទេសបញ្ជូនកងកម្លាំង​ ទៅតាមបណ្ដាប្រទេសមួយចំនួន ស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិ…

  • គណៈប្រតិភូអូស្ត្រាលី ៖ អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន

    គណៈប្រតិភូអូស្ត្រាលី ៖ អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន

    (សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូអូស្ត្រាលី ដឹកនាំដោយ ឯកឧត្តម Kim Beazley AC ប្រធានក្រុមប្រឹក្សារំលឹកសង្គ្រាមអូស្ត្រាលី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈប្រតិភូបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំយ៉ាងល្អ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” ។ ឯកឧត្តមប្រធានគណៈប្រតិភូបានគូសរំលេចអំពីទំនាក់ទំនង និងកិច្ចសហប្រតិការដ៏ល្អ​ និងដ៏យូរអង្វែង​ រវាងអូស្ត្រាលី-កម្ពុជាលើវិស័យជាច្រើន។​​ ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យបោសសម្អាតមីន ឯកឧត្តមបានគូសបញ្ជាក់ថា អូស្ត្រាលីនឹងគាំទ្រ និងសហប្រតិបត្តិការជាមួយកម្ពុជាបន្តទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្តែងនូវការស្វាគមន៍ និងអរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូ​ និងគណៈប្រតិភូ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ​ ហើយវត្តមានរបស់គណៈប្រតិភូនាឱកាសនេះ​​ ឆ្លុះបញ្ចាំងអំពីឆន្ទ: និងការប្តេជ្ញាចិត្តរបស់អូស្រ្តាលី​ ក្នុងការចូលរួមលុបបំបាត់មីនប្រឆាំងមនុស្ស។​ សម្ដេចបវរធិបតីបានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា-អូស្ត្រាលី នៅលើវិស័យច្រើន ហើយសម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយគាំទ្រកម្ពុជា និងបានចូលរួមក្នុងដំណើរការនៃការស្វែងរកសន្ដិភាព និងការស្ដារប្រទេសឡើងវិញ ដែលការណ៍នេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតដល់សព្វថ្ងៃនេះ…

  • តំណាង UN សរសើរកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ ពិភពលោកមួយដែលគ្មានមីន

    តំណាង UN សរសើរកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ ពិភពលោកមួយដែលគ្មានមីន

    (សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ លោកជំទាវបណ្ឌិត អាមីដា សាលស៊ីយ៉ាអាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-បាស៊ីហ្វិក (ESCAP) និងជាតំណាងជាន់ខ្ពស់នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោកជំទាវប្រធានគណៈប្រតិភូបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំយ៉ាងល្អកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” និងបានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូទាំងអស់ដែលបានចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ។ លោកជំទាវប្រធានគណៈប្រតិភូបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា អំឡុងពេលដែលគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលនេះ គណៈប្រតិភូបានស្វែងយល់អំពីវប្បធម៌ អរិយធម៌ដ៏សម្បូណ៍បែបរបស់កម្ពុជានៅលើទឹកដីនៃខេត្តសៀមរាប-អង្គរ។ នៅក្នុងកិច្ចប្រជុំកំពូលនេះ បណ្ដាប្រទេសចូលរួមនឹងបង្ហាញនូវឆន្ទៈ និងការប្ដេជ្ញាចិត្តរួម​​ក្នុងការលុបបំបាត់មីនប្រឆាំងមនុស្សជាតិ ។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់ថា កម្ពុជាធ្លាប់ជាប្រទេសដែលរងគ្រោះដោយសារសង្គ្រាម និងបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន នៅលើផ្ទៃដីកម្ពុជា ។ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្ដិភាពពេញលេញនៅឆ្នាំ១៩៩៨ កម្ពុជាបានយកចិត្តទុកដាក់លើការបោសសម្អាតមីន ដែលជាលទ្ធផលកម្ពុជាបានបោសសម្អាតមីនលើផ្ទៃដីជាង ៣ ០០០ គីឡូម៉ែត្រការ៉េ…

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បើក“វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជាឆ្នាំ២០២៤”

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បើក“វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជាឆ្នាំ២០២៤”

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះបានរៀបចំ “វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជាឆ្នាំ២០២៤” ក្រោមប្រធានបទ “ស្វែងយល់អំពីនវានុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់ កម្ពុជានាពេលអនាគត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង វាគ្មិនជាតិនិងអន្តរជាតិ តំណាងមកពីក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ វិស័យឯកជន និងអ្នកសារព័ត៌មាន បានចូលរួមផ្ទាល់ និងតាមអនឡាញ សរុបប្រមាណ 500នាក់ ។ វេទិកានេះរៀបចំឡើងក្នុងគោលបំណង៖ ទី១. ស្វែងយល់អំពីនិន្នាការ និងគំនិតផ្តួចផ្តើមនៃបច្ចេកវិទ្យា AI ពីអ្នកជំនាញប្រទេសបារាំង កូរ៉េ ថៃ កម្ពុជា និងវឌ្ឍនភាព AI ផ្ទាល់នៅកម្ពុជា, ទី២ លើកឡើងអំពីការអនុវត្តជាក់ស្តែង នៃ machine learning, deep learning in natural language processing និងបច្ចេកវិទ្យា computer…

  • ពិធីសម្ពោធអគារសិក្សាថ្មី និងអន្តេវាសិកដ្ឋាន សាលារៀន ចុង វ៉ា ខេត្ត​បន្ទាយមានជ័យ

    ពិធីសម្ពោធអគារសិក្សាថ្មី និងអន្តេវាសិកដ្ឋាន សាលារៀន ចុង វ៉ា ខេត្ត​បន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត មណ្ឌល ខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារ​សិក្សាថ្មី និងអន្តេវាសិកដ្ឋាន សាលារៀន ចុង វ៉ា ស្ថិតនៅក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ក្នុងពិធីសម្ពោធកាលពីថ្ងៃសៅរ៍ ឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសមាគម​ខ្មែរ ចិន បានរំលឹកថាសាលារៀន ចុង វ៉ា បានកសាងឡើង​ក្នុង​កំឡុង​ឆ្នាំ១៩៣៥ មានទីតាំងនៅខាងជើងវត្ត ឬស្សីក្រោក ស្ថិតក្នុងឃុំឬស្សី​ក្រោក ស្រុកមង្គលបូរី ។សាលា​រៀននេះ បានបិទមិន​ដំណើរ​ការ​នៅ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ក្រោយមានការយកចិត្តទុកដាក់ពីបង​ប្អូនសមាគមខ្មែរ.ចិន ស្រុកមង្គល​បូរី ពិសេស​សមាគម​ខ្មែរ ចិន នៅ​កម្ពុជា និងស្ថានទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងមានការ​ជ្រោមជ្រែង​ពីអាជ្ញាធរផង​នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៥ សាលារៀនបាន​បើកដំណើរការឡើងវិញ ក្រោមការដឹកនាំគ្រប់គ្រងរបស់ លោក គួយ តាំង ដែលមានការអនុញ្ញាត​និង​ទទួលស្គាល់ជាផ្លូវការតាមរយៈប្រកាស​លេខ០៣៦០/អយក ប្រកប ចុះថ្ងៃទី ២៩ ខែវិច្ឆិកា…

  • សហគ្រិនខ្មែរ បើកដំណើរការ «សហគ្រិនមហាវិទ្យាល័យ» (UNIPRENEUR) រដូវកាលទី ៣

    សហគ្រិនខ្មែរ បើកដំណើរការ «សហគ្រិនមហាវិទ្យាល័យ» (UNIPRENEUR) រដូវកាលទី ៣

    ភ្នំពេញ ៖ សហគ្រិនខ្មែរ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានប្រកាសបើកដំណើរការកម្មវិធី «សហគ្រិនមហាវិទ្យាល័យ» (UNIPRENEUR) រដូវកាលទី៣ ដែលមានការចូលរួមពីសាកលវិទ្យាល័យចំនួន ៥០ មកពីទូទាំង ប្រទេសកម្ពុជា។ សហគ្រិនខ្មែរមានបំណងកសាងសមត្ថភាពនិងជំនាញផ្នែកសហគ្រិនភាព និងនវានុវត្តន៍របស់យុវជននៅកម្ពុជា។ គួរកត់សម្គាល់ថា កម្មវិធី សហគ្រិនមហាវិទ្យាល័យ រដូវកាលទី ៣ នេះត្រូវបានទទួលមូលនិធិផ្គត់ផ្គង់ទាំងស្រុង ពីសហគ្រិនខ្មែរ ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំ ក្នុងការពន្លឿន និងបណ្តុះបណ្តាលជំនាញសហគ្រិនភាព របស់យុវជនកម្ពុជា។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើត នវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីសហគ្រិន មហាវិទ្យាល័យ អនុញ្ញាតឱ្យយុវសិស្សរាប់ពាន់នាក់មានឱកាសបង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់ គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។ កម្មវិធីនេះរចនាឡើងជាពិសេសសម្រាប់និស្សិតសាកលវិទ្យាល័យ មានគោលដៅធំក្នុងការបណ្តុះបណ្តាល និស្សិតប្រមាណ ២.០០០ នាក់ មកពី ៥០ ស្ថាប័នអប់រំ…

  • ការចុះបញ្ជីដីតំបន់ទន្លេសាបសម្រេចបានដូចខាងក្រោម៖

    ការចុះបញ្ជីដីតំបន់ទន្លេសាបសម្រេចបានដូចខាងក្រោម៖

    ក. ដីតំបន់៣៖ ជាតំបន់ព្រៃលិចទឹកដែលត្រូវការពារ និងបានចុះបញ្ជីដីរួចរាល់សម្រាប់ខេត្តកំពង់ឆ្នាំង និងបន្ទាយមានជ័យ ខ. ដីតំបន់២៖ ជាតំបន់វាលទំនាបលិចទឹកក្នុងរដូវវស្សា និងបានចុះបញ្ជីដីជាង ១៦ម៉ឺនក្បាលដី ស្មើនឹង ៨០%នៃក្បាលដីសរុប គ. ដីតំបន់១៖ ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋអាចផ្ដល់ជាកម្មសិទ្ធិ បានវាស់វែងរួចចំនួន ៧៦ម៉ឺនក្បាលដី ស្មើនឹង ៨៨%នៃក្បាលដីសរុប និងបានចេញបណ្ណរួចចំនួន ៥៨ម៉ឺនក្បាលដី ប្រភព៖ ក្រសួងរៀបចំដែនដី #ams1minute

  • មកទល់ពេលនេះ ការអនុវត្តការងារសម្បទានដីសង្គមកិច្ចរបស់គណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ

    មកទល់ពេលនេះ ការអនុវត្តការងារសម្បទានដីសង្គមកិច្ចរបស់គណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ

    សម្រេចបានការផ្តល់ដីសរុបទំហំ ១ ៣៥៦ ៨៥៧ហិកតា ជូនប្រជាពលរដ្ឋ សរុប ៤៨៧ ៥៥៧គ្រួសារ និងសាងសង់ផ្ទះសរុប ៨ ១៤១ខ្នង។ ប្រភព៖ ក្រសួងរៀបចំដែនដី #ams1minute

  • ការងារអាទិភាពនៃការងារលំនៅឋានរបស់ក្រសួងរៀបចំដែនដី គឺការរៀបចំលំនៅឋានជាទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ។

    ការងារអាទិភាពនៃការងារលំនៅឋានរបស់ក្រសួងរៀបចំដែនដី គឺការរៀបចំលំនៅឋានជាទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ។

    ២៥ វិច្ឆិកា ២០២៤ ប្រភព៖ ក្រសួងរៀបចំដែនដី #ams1minute