-
អបអរសាទរ ប្រៃសណីយ៍កម្ពុជា បានទទួលវិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស និងពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អបអរសាទរ ប្រៃសណីយ៍កម្ពុជា បានទទួលពានរង្វាន់កិត្យានុភាពចំនួន ២ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិការប្រៃសណីយ៍នៃសហភាពប្រៃសណីយ៍សកល (UPU POC) នៅទីក្រុងប៊ែន ប្រទេសស្វីស កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ប្រៃសណីយ៍កម្ពុជា បានទទួលវិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស (Postal Security Gold Certification) និងពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ ២០២៤ (TRADEPOST AWARDS ២០២៤) សម្រាប់ស្នាដៃការងារក្នុង ការធ្វើកិច្ចសហការជាមួយសម្ព័ន្ធភាពសាកល UPU សម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម (UPU-Global Alliance for Trade Facilitation (GATF) ដើម្បីជួយគាំទ្រគម្រោងលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្មប្រកបដោយនវានុវត្តន៍តាមរយៈបណ្ដាញប្រព័ន្ធប្រៃសណីយ៍។ វិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស បង្ហាញពីការប្ដេជ្ញាចិត្តរបស់ប្រៃសណីយ៍កម្ពុជាក្នុងការធានាសន្តិសុខចំពោះរាល់សំបុត និងកញ្ចប់បញ្ញើនៅក្នុងបណ្ដាញសេវាកម្មរបស់ខ្លួន ព្រមទាំងការអនុវត្តស្តង់ដាសុវត្ថិភាព និងឧត្តមានុវត្តន៍អន្តរជាតិ ដើម្បីធ្វើឱ្យបញ្ញើប្រៃសណីយ៍មានសុវត្ថិភាព និងការបញ្ជូនបញ្ញើនៅកាន់ប្រទេសនានាក្នុងពិភពលោកប្រកបដោយទំនុកចិត្តនិងប្រសិទ្ធភាពខ្ពស់។ ពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍២០២៤ ដែលត្រូវបានរៀបចំដោយសហភាពប្រៃសណីយ៍សកល(UPU) ដោយសហការជាមួយសម្ព័ន្ធភាពសាកល UPU សម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម(GATF) និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ(ITC) គឺជាពានរង្វាន់ដែលទទួលស្គាល់សេវាប្រៃសណីយ៍ជាចលករជំរុញឱ្យមានពាណិជ្ជកម្មប្រៃសណីយ៍ប្រកបដោយបរិយាបន្ន ការទទួលបានពានរង្វាន់នេះ គឺជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រៃសណីយ៍កម្ពុជាក្នុងការជំរុញបរិយាបន្នពាណិជ្ជកម្មប្រៃសណីយ៍ តាមរយៈការជួយគាំទ្រដល់ការអភិវឌ្ឍសហគ្រិនជាលក្ខណៈគ្រួសារ ខ្នាតតូច និងមធ្យម…
-
ក្នុងគោលបំណងផ្តល់សេវាសាធារណៈក្រោមបរិយាកាសនៃការផ្តល់សេវាគាប់ចិត្ត ក្រសួងរៀបចំដែនដី

-
ទន្ទឹមនឹងការជម្រុញវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ យើងត្រូវរៀបចំបរិស្ថានសំដៅជម្រុញឧស្សាហកម្ម កម្មន្តសាល និងផ្នែកបច្ចេកវិទ្យាឱ្យបានច្រើន

-
អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សា ដំបូកខ្ពស់ ត្រូវបានសម្ពោធ

សៀមរាប៖អគារសិក្សាមួយខ្នង មានពីរបន្ទប់ អមដោយបរិក្ខាបំពាក់ស្រេច ជាអំណោយរបស់ លោក នីវិល និងលោកស្រី ឡេសស្លី មិឆែល និងក្រុមគ្រួសារផ្តល់តាមរយៈអង្គការ Rotary club អូស្ត្រាលី និងអង្គការចក្ខុវិស័យកម្ពុជាផ្តល់ជូនសាលាបឋមសិក្សា ដំបូកខ្ពស់ នៃឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានសម្ពោធក្រោមវត្តមានលោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ និងលោក ប៊ែរី ថេនីន ប្រធានអង្គការ Rotary club រួមសហការី និងម្ចាស់ជំនួយ ។ ក្នុងឱកាសនោះលោកអភិបាលស្រុកស្វាយលើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ជំនួយ,អង្គការ Rotary club អូស្ត្រាលី និងអង្គការចក្ខុវិស័យកម្ពុជាដែលបានបរិច្ចាគជាថវិការបស់ខ្លួនជួយសាងសង់អគារសិក្សាមួយខ្នងនេះ។លោកបន្តថា កន្លងមកអង្គការចក្ខុវិស័យកម្ពុជា បានចូលរួមយ៉ាង សកម្មលើវិស័យអប់រំ សុខាភិបាល និងជួយដល់ជនរងគ្រោះ ខ្វះខាតស្បៀង ផ្តល់អណ្តូងទឹក,បង្គន់អនាម័យជាដើម។កាយវិការដ៏សប្បុរសនេះ ក្នុងន័យជួយអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាកាន់តែមានការរីកចម្រើន ។ ចំណែកលោក ស៊ត់ ចន្ថា នាយកប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា បានលើករាល់សកម្មភាព និងលទ្ធផលរបស់អង្គការ ចក្ខុវិស័យកម្ពុជា គឺបម្រើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកស្វាយលើ។ចំណែក អគារមួយខ្នង មានពីរបន្ទប់ធ្វើអំពីថ្ម ប្រកស័ង្កសីអ៊ីសូឡង់ចំណាយថវិកា…
-
ប្រតិភូចំនួន ៧៤រូប មកពីសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) បំពេញទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.

(ភ្នំពេញ)៖ គណៈប្រតិភូអន្ដរជាតិចំនួន៧៤រូប នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលធនធានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។ ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃរបៀបវារៈក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP11) ដែលត្រូវបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្តីទីនៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. បានទទួលស្វាគមន៍ និងបានធ្វើបទបង្ហាញអំពីតួនាទីរបស់មជ្ឈមណ្ឌលក្នុងការលើកកម្ពស់ជំនាញផ្នែកច្បាប់ សិស្សនិស្សិត អ្នកស្រាវជ្រាវ និងសាធារណជនសម្រាប់ស្វែងយល់អំពីសារៈសំខាន់ផ្នែកច្បាប់ក្នុងតុលាការ និងដំណើរការជំនុំជម្រះក្ដីរបស់ អ.វ.ត.ក.។ គណៈប្រតិភូមានការចាប់អារម្មណ៍ជាពិសេសចំពោះតួនាទីរបស់ អ.វ.ត.ក. ក្នុងការចងក្រងឯកសារអំពីភាពឃោរឃៅនៃរបបខ្មែរក្រហម និងការរួមចំណែករបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពជាសកល។ ឯកឧត្តម ក្រាញ់ តូនី មានប្រសាសន៍ថាៈ“យើងពិតជាមានកិត្តិយស និងសូមស្វាគមន៍ប្រតិភូមកពីសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP) ដែលបានអញ្ជើញមកកាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នៅថ្ងៃនេះ។ ដំណើរទស្សនកិច្ចនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាចំពោះយុត្តិធម៌ ការផ្សះផ្សា និងការថែរក្សាប្រវត្តិសាស្ត្រ។ តាមរយៈការចូលរួមស្វែងយល់អំពីការងាររបស់ អ.វ.ត.ក. នេះ បានឆ្លុះបញ្ជាំងយ៉ាងច្បាស់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាសកលក្នុងការធានាបាននូវការទទួលខុសត្រូវចំពោះអំពើឃោរឃៅ និងការការពារការរំលោភសិទ្ធិមនុស្សនាពេលអនាគត។…
-
ការងារ កែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាការដាក់សម្ពាធ មិនមែនជាការវះកាត់ ឬជាដាក់វិធានការតឹងតែងចំពោះក្រសួង ស្ថាប័នទេ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើង ការងារ កែទម្រង់រដ្ឋបាល សាធារណៈដែលក្រសួង មុខងារ សាធារណៈកំពុងសហការ និងសម្របសម្រួលនាពេលនេះ គឺមិនមែនជាការដាក់សម្ពាធ មិនមែនជាការវះកាត់ ឬជាដាក់វិធានការតឹងតែងចំពោះក្រសួង ស្ថាប័នទេ ផ្ទុយទៅវិញ នេះគឺជាការផ្តល់នូវការគាំទ្រ និងជំនួយបច្ចេកទេស ចាំបាច់ដើម្បី ធានាដល់ ស្ថាប័ន កាន់តែរឹងមាំ និងអនុវត្តបេសកកម្មរបស់ ក្រសួងស្ថាប័ន ឲ្យមានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សូមយើង ទាំងអស់គ្នាចាត់ទុកថា ការងារកែទម្រង់គឺជាឱកាស ឱកាសក្នុងការកែលម្អខ្លួនឯង និងឱកាស ក្នុងការកែលម្អ អង្គភាពឲ្យកាន់តែប្រសើរឡើង។ ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលា ស្តីពី«ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ក្នុងក្របខណ្ឌជាលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ…
-
ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅទីតាំងថ្មី ជិត ១ពាន់គ្រួសារ ដោយក្នុងនោះនៅតំបន់អភិវឌ្ឍរុនតាឯកជិត ៦ពាន់គ្រួសារ

(ភ្នំពេញ)៖ក្នុងគោលដៅរៀបចំតំបន់រមណីយដ្ឋានឧទ្យានជាតិអង្គរ ឱ្យកាន់តែប្រសើរក្រោមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប ក្រសួង ស្ថាប័ន សហគមន៍ និងអង្គការពាក់ព័ន្ធ និងការដឹកនាំផ្ទាល់ពី ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងារអន្តរក្រសួង បានចុះសិក្សាអំពីស្ថានភាពជាក់ស្តែងតំបន់ដែលប៉ះពាល់ដល់ប្រាង្គប្រាសាទ បុរាណដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយសមស្រប។ បើយោងតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី២៥ វិច្ឆិកា ២០២៤បានឱ្យដឹងថា៖ក្នុងការរៀបចំតំបន់រមណីយដ្ឋានឧទ្យានជាតិអង្គរ កន្លងមកទទួលបានលទ្ធផលដូចជា៖ ១. ការចុះស្រង់ទិន្នន័យក្បាលដីមានសំណង់ ក្បាលដីកសិកម្ម ស្ថិតិចំនួនប្រជាពលរដ្ឋ គ្រួសារពលរដ្ឋ នៅក្នុងតំបន់ការពារទី១ និងតំបន់ការពារទី២ នៃភូមិបុរាណទាំង ១១៤ភូមិ។ ២. ឈរលើគោលដៅលើកកម្ពស់ជីវភាពរស់នៅ សិទ្ធិកាន់កាប់អចលនទ្រព្យ រាជរដ្ឋាភិបាលបានរៀបចំអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែង ដើម្បីផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរដែលស្ម័គ្រចិត្តប្តូរទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍ទាំង២ តាមរយៈការចាប់ឆ្នោត ដោយក្នុងមួយគ្រួសារទទួលបានដីឡូត៍ទំហំ ២០មx៣០ម និងផ្តល់នូវការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជាផ្លូវ ទឹកស្អាត អគ្គិសនី សាលារៀន មន្ទីរពេទ្យ ផ្សារ វត្តអារាម និងគោលនយោបាយផ្សេងទៀត។ល។ ៣.…
-
ប្រជាពលរដ្ឋបន្តមកធ្វើទស្សនកិច្ចនៅខេត្តរតនគិរីដើម្បីឈ្វេងយល់ពីការពិតជាក់ស្តែង

រតនគិរី៖ដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋមកកាន់ទឹកដីខេត្តរតនគិរី បានបន្តធ្វើជាបន្តបន្ទាប់បានក្លាយជាទឡ្ហីករណ៍រស់បញ្ជាក់ពីភាពច្បាស់លាស់ ប្រាកដប្រជា និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា។ ដោយឡែកកម្មវិធីទស្សនកិច្ចលើកនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្បួនរថយន្តនៃដំណើរទស្សនកិច្ចបានចេញដំណើរពីរាជធានីភ្នំពេញក្នុងតម្រាយផ្លូវដែលបានកំណត់រួច គឺឆ្ពោះទៅកាន់ខេត្តរតនគិរី ក្រោមការរៀបចំ និងសម្របសម្រួលយ៉ាងរលូនពីសំណាក់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។ ពេលដែលដំណើរទស្សនកិច្ចមកដល់ខេត្តរតនគិរីត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោក ងិន ណែល អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។នៅពេលមកដល់ទឹកដីខេត្តរតនគិរីប្រជាពលរដ្ឋទាំង១៨៥នាក់ បានពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តរតនគិរី ជាពិសេសគឺទីតាំងបង្គោលព្រំដែនលេខ៣០ រវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រខេត្ត អមដោយការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ពាក់ព័ន្ធនឹងការងារព្រំដែន ការងារបោះ បង្គោល ខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីកម្ពុជា។ប្រជាពលរដ្ឋដែលបានធ្វើដំណើរទស្សនកិច្ច ក៏បានឈ្វេងយល់ផងដែរអំពីស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានខេត្តដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។ ក្រុមទស្សនកិច្ចបានបន្តដំណើរកំសាន្តនៅរមណីយដ្ឋាន បឹងយក្ខឡោម ទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតតាមផែនការដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តរតនគិរីផងដែរ៕ដោយ៖ គតិ យុត្ត
-
អគ្គលេខាធិការសហភាពអន្តរសភា បង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាងសហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា

(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឯកឧត្តម Martin Chungong អគ្គលេខាធិការនៃសហភាពអន្តរសភា (Inter-Parliamentary Union – IPU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមអគ្គលេខាធិការ IPU បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ។ ឯកឧត្តមអគ្គលេខាធិការក៏បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់កម្ពុជានៅក្នុងវេទិកាអន្តរជាតិនានា ដែលការណ៍នេះជាការចូលរួមចំណែករបស់កម្ពុជាក្នុងការថែរក្សាសន្ដិភាពក្នុងតំបន់ និងសកលលោក។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ឯកឧត្តមចង់ឃើញកម្ពុជាចែករំលែកនូវបទពិសោធន៍អំពីភាពអត់ឱន និងការធានានូវសុខសន្ដិភាពផ្ទៃក្នុងប្រទេស ក្រោយពីទទួលបាននូវសន្តិភាពពេញលេញ ជាមួយបណ្ដាប្រទេសនានា នៅលើសកលលោក។ ឯកឧត្តមក៏បានកោតសរសើរអំពីការរីកចម្រើននៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងបានបង្ហាញពីគោលបំណងនៃការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែល្អថែមទៀត រវាងសហភាពអន្តរសភា និងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការ IPU ដែលបានចំណាយពេលដ៏មមាញឹកចូលរួមក្នុងកិច្ចប្រជុំកំពូលនាឱកាសនេះ នៅលើទឹកដីសៀមរាប-អង្គរ ។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារសំខាន់របស់ស IPU ដែលជាវេទិកាមួយសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាង ស្ថាប័នសភា និងសភា ក៏ដូចជារដ្ឋាភិបាលនិងរដ្ឋាភិបាលនៃបណ្ដាប្រទេសលើសកលលោក និងបានគូសបញ្ជាក់អំពីតួនាទីរបស់កម្ពុជានៅក្នុងយន្តការសហភាពអន្តរសភា។…
-
ឯកឧត្តម អ៊ុច បូរិទ្ធ ត្រូវបានបោះឆ្នោតគាំទ្រ ជាអនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប្រធានទី២ ព្រឹទ្ធសភា

(ភ្នំពេញ)៖ សម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ បានបោះឆ្នោតគាំទ្រ ឯកឧត្តម អ៊ុច បូរិទ្ធ ចំនួន ៥៨សំឡេង នៃចំនួនសមាជិកទាំងមូល ជាអនុប្រធានទី១ ព្រឹទ្ធសភា ជំនួសឯកឧត្តម ប្រាក់ សុខុនដែលត្រូវទៅបំពេញភារកិច្ចថ្មី និងបោះឆ្នោតគាំទ្រឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ចំនួន ៥៨សំឡេង នៃចំនួនសមាជិកទាំងមូល ជាអនុប្រធានទី២ ព្រឹទ្ធសភា ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប ។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៣ ដូចខាងក្រោម៖ របៀបវារៈទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី ។ យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម…