Category: ព័ត៌មានជាតិ

  • ក្រុមហ៊ុន Hong Leong Manufacturing Group មើលឃើញពីសក្ដានុពលនៃវិនិយោគថ្មីៗជាច្រើនរបស់កម្ពុជា

    ក្រុមហ៊ុន Hong Leong Manufacturing Group មើលឃើញពីសក្ដានុពលនៃវិនិយោគថ្មីៗជាច្រើនរបស់កម្ពុជា

    និងមានបំណងចង់ពង្រីកការវិនិយោគបន្ថែមទៀត។ អាជីវកម្មរបស់ក្រុមហ៊ុន Hong Leong Manufacturing Group ដែលកំពុងដំណើរការនៅប្រទេសផ្សេងៗមានជំនាញខាងវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ កម្មន្តសាល និងបច្ចេកវិទ្យា ហើយនៅកម្ពុជា ក្រុមហ៊ុនមានដំណើរការអាជីវកម្មខាងវិស័យធនាគារ។ ជាការឆ្លើយតប សម្ដេចធិបតីបានស្វាគមន៍ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ហើយបានគូសបញ្ជាក់ពីគោលនយោបាយវិនិយោគរបស់កម្ពុជា ពិសេសការវិនិយោគនៅកម្ពុជាមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ទីផ្សារតំបន់ និងសកលលោកតាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបន្លាស់យានយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក។ #ams1minute

  • សម្ដេចតេជោ ហ៊ុន សែន រំលឹកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលអ៊ុនតាក់សម្រេចមិនបាន ហើយកម្ពុជាត្រូវប្រឹងដើម្បីបញ្ចប់សង្គ្រាមស៉ីវិលដោយខ្លួនឯង

    សម្ដេចតេជោ ហ៊ុន សែន រំលឹកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលអ៊ុនតាក់សម្រេចមិនបាន ហើយកម្ពុជាត្រូវប្រឹងដើម្បីបញ្ចប់សង្គ្រាមស៉ីវិលដោយខ្លួនឯង
  • រាជរដ្ឋាភិបាលសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី៖

    រាជរដ្ឋាភិបាលសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី៖

    ១. លើកលែងពន្ធប្រថាប់ត្រារហូតដល់ដំណាច់ឆ្នាំ២០២៥ សម្រាប់អ្នកទិញលំនៅឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម ៧ ម៉ឺនដុល្លារ ២. សម្រាប់អ្នកទិញលំនៅឋានលើកទី១ ដែលមានតម្លៃក្រោម ២១ម៉ឺនដុល្លារ ក៏ត្រូវបានលើកលែងពន្ធប្រថាប់ត្រា រហូតដល់ដំណាច់ឆ្នាំ២០២៥ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ២៦ វិច្ឆិកា ២០២៤ 📸 STPM #ams1minute

  • អបអរសាទរខួប៦ឆ្នាំនៃការបញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    អបអរសាទរខួប៦ឆ្នាំនៃការបញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    ភ្នំពេញ៖ នៅថ្ងៃនេះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ កាលពី៦ឆ្នាំមុននាទី​ក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីសល្ខោនខោលរបស់​ខ្មែរ​ ត្រូវបានដាក់​បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២៤)។នេះក៏ផ្តើមចេញ​ពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងការខិតខំប្រឹងប្រែង​មិនបន្ធូរដៃរបស់ថ្នាក់ដឹកនាំនិងអ្នកជំនាញនៃក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈជាសេនាធិការ ។ សូមជម្រាបថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណ ដ៏វិសេស​វិសាល​អស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេច​ដាក់ចូល​ក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំ​លើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ​ព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅបណ្ដាញសង្គមហ្វេស​ប៊ុក​ផ្លូវការ​របស់សម្ដេច​នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាដោយគូសបញ្ជាក់ថា “ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីនៃមនុស្សជាតិ​នាពេលនេះ គឺជា​ការ​រួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណា​ចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឱ្យ​កម្ពុជាក្លាយជាតួ​អង្គ​កាន់តែលេចធ្លោ​ថែមទៀត នៅលើវេទិកាបេតិក​ភណ្ឌពិភពលោក”។សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់សំណេរ​ដោយសង្កត់​ធ្ងន់ថា”កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូន​ខ្មែរគ្រប់ៗរូប”។ នៅលើទំព័រហ្វេសប៊ុករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជាឯណោះវិញបានបង្ហាញនូវការអបអរសាទរខួប៦ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែតក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូផងដែរ។ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះដែរជាមួយសារអបអរសាទរខួប៦ឆ្នាំ…

  • “អភិបាលខេត្ត មីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន

    “អភិបាលខេត្ត មីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន

    ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានា នៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា” ឯកឧត្តមអភិបាលខេត្តបានគោរពជម្រាបជូនសម្ដេចធិបតីអំពីការសម្រេចបាននូវការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តមីយ៉ាហ្គិ និងក្រសួងការងារ ដែលនឹងជួយជំរុញដល់ការបញ្ជូន និងទទួលកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជា ទៅកាន់ខេត្តមីយ៉ាហ្គិ ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារតាមរយៈការផ្ទេរជំនាញបច្ចេកទេស។ #ams1minute

  • ភ្ញៀវទេសចរមកពីអឺរ៉ុបយ៉ាងច្រើនមកដើរលេងកម្សាន្តនៅកម្ពុជា ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក

    ភ្ញៀវទេសចរមកពីអឺរ៉ុបយ៉ាងច្រើនមកដើរលេងកម្សាន្តនៅកម្ពុជា ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក
  • លោក ប៉ិច នី ៖ ដំណើរអាជីពការងាររយៈពេល៣០ឆ្នាំពីចំណុចចាប់ផ្តើមដំបូង រហូតទទួលបានសមិទ្ធផលដ៏អស្ចារ្យ

    លោក ប៉ិច នី ៖ ដំណើរអាជីពការងាររយៈពេល៣០ឆ្នាំពីចំណុចចាប់ផ្តើមដំបូង រហូតទទួលបានសមិទ្ធផលដ៏អស្ចារ្យ

    ភ្នំពេញ ៖ កាលពី ៣០ ឆ្នាំមុន ពេលដែលលោក ប៉ិច នី បានចូលរួមជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាជាលើកដំបូង លោកមានត្រឹមតែការប្តេជ្ញាចិត្ត និងក្តីសង្ឃឹមមួយប៉ុណ្ណោះ។ កាលនោះ លោកគឺជាយុវជននៅលីវម្នាក់ដែលទើបតែបានចាប់ផ្តើមបម្រើការងារដំបូង តែសព្វថ្ងៃនេះលោកគឺជាស្វាមី ជាឪពុក និងជាមេគ្រួសារ ជាមួយនឹងអនាគតដ៏ភ្លឺស្វាងដែលបានកសាងឡើងដោយការខិតខំប្រឹងប្រែង តាមក្តីសង្ឃឹម និងដោយស្នាដៃរបស់ខ្លួនផ្ទាល់ ហើយសមិទ្ធិផលទាំងនេះគឺកើតចេញពីការបម្រើការងាររយៈពេល ៣០ ឆ្នាំរបស់លោកជាមួយ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។ លោក ប៉ិច នី បានរៀបរ៉ាប់អំពីជីវប្រវត្តិការងាររបស់លោកជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្នុងវីដេអូពិសេសមួយនេះ ដើម្បីរំលឹកដល់ការចងចាំកន្លងមកជាមួយការងារនេះ។ សូមទស្សនានូវវីដេអូពេញរបស់លោកនៅក្នុងទំព័រហ្វេសប៊ុករបស់ ហ៊ិននីគែនខេមបូឌា។ Video Link : https://www.facebook.com/share/v/129WqEPktzd/https://www.facebook.com/share/v/129WqEPktzd ក្នុងនាមជាបុគ្គលិកមួយក្នុងចំណោមបុគ្គលិកដែលបម្រើការងារយូរនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា លោក ប៉ិច នី មានឱកាសគ្រប់គ្រងការងារចាប់តាំងពីផ្នែកលក់ និងផ្នែកទីផ្សារ រហូតដល់ដោះស្រាយបញ្ហាប្រឈមផ្នែកភ័ស្តុភារមួយចំនួនអំឡុងពេលដែលប្រទេសកម្ពុជាកំពុងចាប់ផ្តើមអភិវឌ្ឍដំបូង។ លោកបាននិយាយថា៖ «ពេលនោះ យើងត្រូវដឹកជញ្ជូនផលិតផលរបស់យើងតាមទូកទៅឱ្យអតិថិជនរបស់យើង។ ការដឹកជញ្ជូនកាលនោះមានភាពស្មុគស្មាញដោយសារឃ្លាំងស្តុកផលិតផលមានទីតាំងនៅឆ្ងាយពីទីផ្សារសំខាន់ៗរបស់យើង។ ហេតុនេះហើយ ការដឹកជញ្ជូនផលិតផលរបស់យើងទៅដល់ដៃអតិថិជនជាឧបសគ្គដ៏ពិបាកមួយ។ លោកបន្តពន្យល់ថា ទើបតែកំឡុងពេលឆ្នាំ១៩៩៤ ប៉ុណ្ណោះដែលស្ពានជ្រោយចង្វារត្រូវបានសាងសង់រួចរាល់…

  • កម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់

    កម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់

    (ភ្នំពេញ)៖ កម្ពុជា បានសេចក្តីថ្លែងការណ៍ប្រកាសស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងលើបទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា កម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើ បទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់ ហើយកម្ពុជា សង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងនាំទៅដល់ការបញ្ឈប់ ជាអចិន្ត្រៃយ៍នៃការប្រយុទ្ធគ្នាឆ្លង ព្រំដែនរវាង អ៊ីស្រាអែល-លីបង់ ។ បទឈប់បាញ់មួយរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ បានចូលជាធរមាន នៅម៉ោង ៤ព្រឹក នៅថ្ងៃទី២៧ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) បន្ទាប់ពី លោកប្រធានា​ធិបតីអាមេរិក ចូ បៃដិន ប្រកាសថា ភាគីទាំង២ បានយល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយ ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក និងបារាំង ។ បើតាមលោក បៃដិន, បទឈប់បាញ់រវាងអ៊ីស្រាអែល ​និងហេសបូឡា គឺមានរយៈពេល ៦០ថ្ងៃ ហើយក្នុងរយៈពេលនេះ អ៊ីស្រាអែល នឹងត្រូវដកកងទ័ពបន្តិចម្ដងៗ ចេញពីតំបន់ភាគខាងត្បូង នៃប្រទេសលីបង់…

  • ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ចូលរួមក្នុងទិវាអាស៊ាន-សាធារណរដ្ឋកូរ៉េ

    ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ចូលរួមក្នុងទិវាអាស៊ាន-សាធារណរដ្ឋកូរ៉េ

    (ភ្នំពេញ)៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួម ក្នុងទិវាអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ ៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-សាធារណរដ្ឋកូរ៉េ (CSP) ក្រោមមូលបទ “ឆ្ពោះទៅរកការពង្រឹងភាពជាដៃគូអាស៊ាន-សាធារណរដ្ឋកូរ៉េក្នុងវិស័យសេដ្ឋកិច្ចច្នៃប្រឌិត” នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នៅក្នុងឱកាសនេះ ក្រៅពីសង្កត់ធ្ងន់អំពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលទើបតែត្រូចបានបង្កើត ឯកឧត្តមរដ្ឋលេខាធិការក៏បានចែក រំលែកទស្សនៈ អំពីវិធីដែលភាគីទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចច្នៃប្រឌិត ដោយបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការឌីជីថលនិងបច្ចេកវិទ្យា ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការពង្រឹងសមត្ថភាពរបស់សហគ្រាសធុនមីក្រូ តូចនិងមធ្យម (MSMEs) ជាដើម ៕ ដោយ ៖ សួង ពិសិដ្ឋ

  • ស្ថានភាពសេដ្ឋកិច្ច​ពិភពលោក​នឹងប្រែជាយ៉ាងណា នៅ​ឆ្នាំ​២០២៥​ខាង​មុខ?

    ស្ថានភាពសេដ្ឋកិច្ច​ពិភពលោក​នឹងប្រែជាយ៉ាងណា នៅ​ឆ្នាំ​២០២៥​ខាង​មុខ?