-
ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF រកឃើញសំបុកសត្វត្រយងចង្កំក ស នៅខេត្តមណ្ឌលគិរី

(ភ្នំពេញ)៖កាលពីសប្តាហ៍មុន ក្រុមការងាររបស់អង្គការ WWF បានរាយការណ៍អំពីសំបុកសត្វត្រយងចង្កំក ស នៅជិតដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ដែលនេះ គឺជាសំបុកដំបូងគេ ដែលបានរកឃើញក្នុងឆ្នាំនេះ។ អង្គការ WWF បានឱ្យដឹងថា៖ការរកឃើញនេះបានបង្ហាញពីក្តីសង្ឃឹមសម្រាប់ ប្រភេទ សត្វស្លាបនេះដែលមានវត្តមានរស់នៅតំបន់ដីសើម និងជាប្រភេទ ជិតផុតពូជ។ ក្រុមការងារយើងខិតខំប្រឹងប្រែង និងការពារសំបុកដើម្បី ទប់ស្កាត់ការរំខានរបស់មនុស្ស ដូច្នេះសំបុករបស់ត្វត្រយងចង្កំក ស អាចមានឱកាសល្អបំផុតសម្រាប់មានកំណើតកូនសត្វថ្មី។ អង្គការ WWF បានឱ្យដឹងដែរថាការងារអភិរក្ស និងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ចង់បង្ហាញយើងឱ្យចូលរួមការពារសត្វព្រៃ និងធនធានធម្មជាតិដ៏មានតម្លៃទាំងអស់។ គួរបញ្ជាក់ថាសត្វត្រយងចង្កំកស៖ មានឈ្មោះវិទ្យាសាស្ត្រថា Pseudibis davisoni ជាប្រភេទសត្វជិតផុតពូជបំផុត (CR) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជាយើង ច្រើនរស់នៅ និងរកចំណីជាហ្វូង នៅតាមតំបន់ព្រៃល្បោះ តាមដងទន្លេ តំបន់ដីសើមក្នុងព្រៃល្បោះ និងតំបន់ដីសើមតាមវាលទំនាប ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌលគីរី រតនគីរី ក្រចេះ និងស្ទឹងត្រែង និងតំបន់ទំនាប…
-
ការវិនិយោគលើការអប់រំ គឺជាការវិនិយោគទៅលើអនាគត

-
យុវជនឆ្ពោះទៅអាជីវកម្ម៖ អបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង៣ ក្រុមនៃកម្មវិធីការប្រកួតប្រជែងយុវជនឆ្ពោះទៅអាជីវកម្ម

ភ្នំពេញ ៖ សហគ្រិនខ្មែរមានសេចក្តីរីករាយក្នុងការប្រកាសអ្នកឈ្នះនៃ កម្មវិធីការប្រកួតប្រជែងយុវជនឆ្ពោះទៅអាជីវកម្ម ដើម្បីអបអរសាទរការច្នៃប្រឌិត របស់យុវជននៅក្នុង វិស័យសហគ្រិនភាព។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងការអបអរ និងទទួលស្គាល់ពីសម្ថតិភាពនៃ ម្ចាស់ជ័យលាភីទាំង៣ក្រុម ដែលត្រូវបានជំរុះក្នុងចំណោមបេក្ខជនសរុបចំនួន៤០០ ដែលបានដាក់ពាក្យចូលរួម។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “កម្មវិធី យុវជនឆ្ពោះទៅអាជីវកម្ម គឺជាកម្មវិធីគាំទ្រមួយនៃកម្មវិធីគាំទ្រជាច្រើទៀត របស់សហគ្រិនខ្មែរដែលផ្ដល់ ឱកាសដល់យុវជនបង្ហាញពីគំនិតច្នៃប្រឌិតនៃនវានុវត្តន៍ថ្មី បណ្ដុះជំនាញ ដោះស្រាយបញ្ហា និងជំរុញស្មារតីសហគ្រិនភាព។ សហគ្រិនខ្មែរជឿជាក់ថា ការផ្តល់ឱកាស ដល់យុវជនតាមរយៈកម្មវិធីនេះ គឺមានសារៈសំខាន់សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ច ជំរុញនវានុវត្តន៍ថ្មី និងបង្កើតការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធអេកូឡូសុីសហគ្រិនភាព។ កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “នវានុវត្តន៍ ដើម្បីការអភិវឌ្ឍន៍’’។ ធាតុសំខាន់នៃការប្រកួតប្រជែងគឺ ការផ្តោតលើការដាក់ចំណោទ បញ្ហាដែលកើតមានឡើងនៅក្នុងបរិបទ អាជីវកម្មជាក់ស្ដែង ហើយតម្រូវឱ្យបេក្ខជនប្រកួតមានគំនិតផ្ដួចផ្ដើម ស្វែងរកដំណោះស្រាយបែបបច្ចេកវិទ្យា ទៅលើបញ្ហាប្រឈមទាំងនោះ ដើម្បីឱ្យមានភាពប្រសើរ ឡើងនៅក្នុងប្រព័ន្ធអេកូឡូសុីសហគ្រិនភាព។ សូមចូលរួមអបអរសាទរដល់ម្ចាស់ជ័យលាភីទាំង៣ ក្រុម៖-ជ័យលាភីលេខ១ បានទៅលើក្រុម Beyonism -ជ័យលាភីលេខ២ បានទៅលើក្រុម Gofit -ជ័យលាភីលេខ៣ បានទៅលើក្រុម Ordersyn សហគ្រិនខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូឧបត្ថម្ភដែលរួមមាន…
-
ប្រកាសចូលកាន់មុខតំណែងអភិបាលរងរាជធានីភ្នំពេញថ្មី ជំនួសលោកស្រី កែវ សុខពិសី ដែលត្រូវដល់អាណត្តិ

(ភ្នំពេញ)៖ លោកស្រីតិមា វិច្ឆិកាល នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញដែលត្រូវដល់ អាណត្តិនិងត្រូវផ្ទេរទៅកាន់អង្គភាពដើមវិញ។ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិតចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា គណៈអភិបាលរាជធានីភ្នំពេញ មានអភិបាលមួយរូបនិងអភិបាលរងចំនួន១០រូបជាជំនួយការ។ ឯកឧត្តម ឃួង ស្រេងបានបន្តថា៖ នៅរាជធានីភ្នំពេញយើងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ជាមួយនិងការបង្ក្រាប់បទល្មើសបានទាន់ពេលវេលា។ ជាក់ស្តែងនាព្រះរាជពិធីបុណ្យអុំទូកកន្លងមកថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញបានចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អ បង្កសប្បាយភាពដល់ភ្ញៀវជាតិ អន្តរជាតិ ដោយក្នុងរយៈពេល ៣ថ្ងៃនៃព្រះរាជពិធីនេះ មានភ្ញៀវជាតិ អន្តរជាតិចូលរួមរហូតដល់ជាង ៦លាន៣សែននាក់ កើនឡើងជាងឆ្នាំមុន។ ឯកឧត្ថមឃួង ស្រេង ក្នុងឱកាសនោះ ក៏បានផ្តាំផ្ញើអោយ លោកស្រី តិមា វិច្ឆិកាល…
-
សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រុង នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែងបានផ្តល់តម្លៃដល់វេទិកាសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រុង (២០២៥-២០២៧)ថា ពិតជាមានសារៈសំខាន់ខ្លាំង ព្រោះវេទិកានេះនឹងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈកិច្ចសហការគាំទ្រ និងការចូលរួមវិនិយោគរបស់អង្គការដៃគូអភិវឌ្ឍន៍ វិស័យឯកជន សប្បុរសជន រួមទាំងមន្ទីរវិស័យនានាក្នុងខេត្ត សម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន ក្រុង និងបណ្តាសង្កាត់នានាក្នុងក្រុងស្ទឹងត្រែង។ រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំសិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) ថ្នាក់ក្រុង កាលពីដើមសប្ដាហ៍នេះក្រោមកិច្ចសហការរវាងរដ្ឋបាលក្រុងស្ទឹងត្រែង និងមន្ទីរផែនការខេត្តស្ទឹងត្រែង នៅសាលប្រជុំសាលាក្រុងស្ទឹងត្រែង។ អភិបាលរងខេត្តស្ទឹងត្រែង លោកស្រី កែវ សាវឿន បានលើកឡើងថា ការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគក្រុង និងសង្កាត់ នៅថ្នាក់ក្រុង នាពេលនេះមានគោលដៅ និងគោលបំណង ដើម្បីបើកវេទិកាពិភាក្សា ផ្លាស់ប្តូរនូវបទពិសោធន៍ ក្នុងការគាំទ្រគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្ត ដែលបានអនុវត្តនាឆ្នាំកន្លងមក ,ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរបស់ក្រុង និងគម្រោងវិនិយោគបីឆ្នាំរំកិល របស់សង្កាត់សម្រាប់អនុវត្តឆ្នាំ២០២៥ ,ស្នើសុំការគាំទ្រពីមន្ទីរ អង្គភាព អង្គការដៃគូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោង របស់រដ្ឋបាលក្រុង និងគម្រោងរបស់រដ្ឋបាលសង្កាត់ ដែលបានបង្ហាញ។ប្រធានមន្ទីរផែនការខេត្តស្ទឹងត្រែង លោក លី ប៊ុនឡោម បានថ្លែងថា…
-
កម្ពុជា-ស៊ែប៊ី ប្រជុំពិគ្រោះយោបល់ទ្វេភាគី លើកទី៤ ក្នុងន័យជំរុញកិច្ចសន្ទនាជាទៀងទាត់

(ភ្នំពេញ)៖ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Damjan Jović រដ្ឋលេខាធិការក្រសួងការបរទេស នៃសាធារណរដ្ឋស៊ែប៊ី បានធ្វើជាសហប្រធានកិច្ចប្រជុំ ពិគ្រោះយោបល់ទ្វេភាគីកម្ពុជា-ស៊ែប៊ីលើកទី៤ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះ បានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសន្ទនាជាទៀងទាត់ ពង្រឹងទំនាក់ទំនងប្រពៃណី និងយូរអង្វែងនៃប្រទេស ទាំងពីរ និងស្វែងរកមធ្យោបាយថ្មីៗ ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ កិច្ចពិភាក្សាបានផ្តោតលើការជំរុញសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើតយន្តការដ៏មានប្រសិទ្ធភាពផ្សេងៗ។ សហប្រធានទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ព្រមទាំងបញ្ជាក់អំពីការគាំទ្រទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ។ កម្ពុជា ស្វាគមចំពោះទំនាក់ទំនងកើនឡើងរបស់ស៊ែប៊ី ជាមួយអាស៊ាន និងសម្តែងការសាទរ ចំពោះការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនៅក្នុងគំនិតផ្តួចផ្តើមក្នុងតំបន់ ហើយប្រទេសទាំងពីរ បានសន្យាស្វែងរកឱកាសសមស្របសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ។ សហប្រធានទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍លើបញ្ហាតំបន់ និងពិភពលោកផងដែរ ។ កិច្ចប្រជុំនេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសន្ទនាកម្រិតខ្ពស់នាពេលអនាគត…
-
គណៈប្រតិភូអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃការងារថែទាំផ្លូវក្រាលកៅស៊ូប្រវែងជាង ១៤គីឡូម៉ែត្រ នៅសៀមរាប

សៀមរាប៖គណៈប្រតិភូអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.៣) បានចុះត្រួតពិនិត្យនិងវាយតម្លៃលើដំណាក់កាលទី២ នៃការងារថែទាំផ្លូវក្រាលកៅស៊ូ២ជាន់បន្ថែម (Reseal DBST) ចំនួនពីរខ្សែ ប្រវែងសរុប ១៤.៩០០ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ។ ផ្លូវទាំងនេះស្ថិតនៅក្នុងភូមិសាស្ត្រឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងឃុំចាន់ស ស្រុកសូទ្រនិគម ជាគម្រោង DRR-PM-2024-No.031 ដែលត្រូវបានអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។ លោក សោ ប៊ុនធី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានបញ្ជាក់ថា ផ្លូវទាំងពីរខ្សែនេះជួយសម្រួលដល់ចរាចរណ៍របស់សិស្សានុសិស្ស ,ដឹកជញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ,ការដឹកជញ្ជូនផលិតផលនានាទៅកាន់ទីផ្សារជាដើម ។ ឯកឧត្តម សាន វិសាល បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ឆាយ ឬទ្ធិសែន បានផ្តោតសំខាន់លើគុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពតាមដងផ្លូវ។ឯកឧត្តមបានសរសើរក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបដែលបានបំពេញការងារបានល្អ និងបានណែនាំបន្ថែមដល់ក្រុមបច្ចេកទេសឱ្យពង្រឹងការងារថែទាំផ្លូវនៅចំណុចដែលមានចន្លោះខ្វះខាត៕ ដោយ៖ប៊ុនរដ្ឋា
-
អភិបាលខេត្តកំពង់ស្ពឺរំលឹកអាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន

កំពង់ស្ពឺ៖ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ដល់អាជ្ញាធរនៅមូលដ្ឋានឱ្យពង្រឹងការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន។ឯកឧត្តមបានគូសរំលេចថា ពួកគាត់បូជាសាច់ឈាមស្រស់លើសមភូមិដើម្បីការពារជាតិមាតុភូមិ។ឯកឧត្តមលើកឡើងដូច្នេះក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខ និងចែកអំណោយជូនអតីតយុទ្ធជន ១០០នាក់ស្ថិតនៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ បណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងក្នុងនាមជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ស្ពឺថា បងប្អូនអតីតយុទ្ធជនទាំងអស់ក្នុងក្របខ័ណ្ឌខេត្តនឹងត្រូវជួបសំណេះសំណាលពីរដងក្នុងមួយឆ្នាំ។គឺក្នុងរដូវចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ស្របតាមប្រសាសន៍ការណែនាំដ៏ខ្ពង់ខ្ពស់របស់អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអ្នកបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ ។ សូមរំលឹកថា សមាគមអតីតយុទ្ធជន ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបច្ចុប្បន្ន សម្តេចប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ៕ដោយ៖ម៉ុន សំអាន
-
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន YCH Group សម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា

-
ពលរដ្ឋខ្មែរម្នាក់ៗ អាចធ្វើនយោបាយការទូតសេដ្ឋកិច្ច
