Category: ព័ត៌មានជាតិ

  • ក្រុមយោធាចារ្យ សិក្ខាកាមបរទេស និងមន្រ្តីតំណាងអង្គការសហប្រជាជាតិ នៃវគ្គហ្វឹកហ្វឺន ៦២រូប បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក

    ក្រុមយោធាចារ្យ សិក្ខាកាមបរទេស និងមន្រ្តីតំណាងអង្គការសហប្រជាជាតិ នៃវគ្គហ្វឹកហ្វឺន ៦២រូប បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក

    (ភ្នំពេញ)៖ ក្រុមយោធាចារ្យ សិក្ខាកាមបរទេស និងមន្រ្តីតំណាងអង្គការសហប្រជាជាតិនៃវគ្គហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់ ក្រោមគម្រោងភាពជាដៃគូត្រីភាគី អង្គការសហប្រជាជាតិចំនួន៦២រូប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដើម្បីស្វែងយល់អំពីសមិទ្ធផលរបស់សាលាក្ដីខ្មែរក្រហម និងកម្មវិធីអនុវត្តមុខងារសេស់របស់ អ.វ.ត.ក.។ ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក.បានសម្ដែងការសាទរចំពោះការអញ្ជើញមកដល់របស់កងទ័ព្ទអន្ដរជាតិទាំងអស់នេះ ដោយលោកបានបញ្ជាក់ថា ទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីយល់ដឹងអំពីសមិទ្ធផល និងកេរដំណែលរបស់ អ.វ.ត.ក. រួមនឹងប្រវត្តិសាស្ដ្រកម្ពុជាក្នុងសម័យខ្មែរក្រហមផងដែរ។ ឯកឧត្តម ក្រាញ់ តូនី មានប្រសាសន៍ថា “ដំណើរទស្សនកិច្ចរបស់កងទ័ពអន្តរជាតិមកកាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នេះ គឺពិតជាមានន័យណាស់សម្រាប់មជ្ឈមណ្ឌលធនធាន និងអ្នកចូលរួមទាំងអស់។ ទស្សនកិច្ចនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះយុត្តិធម៌ និងគណនេយ្យភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចំណងនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗផងដែរ។ អ្នកដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគោរពច្បាប់អន្តរជាតិ ហើយយើងរួមគ្នាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការប្រឈមមុខនឹងនិទណ្ឌភាព និងការលើកកម្ពស់សន្តិភាពតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា”។ សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃ អ.វ.ត.ក. និងមន្ដ្រីពាក់ព័ន្ធបានទទួលស្វាគមន៍និងធ្វើបទបង្ហាញ អំពីសមិទ្ធផលរបស់របស់សាលាក្ដីខ្មែរក្រហម សារៈសំខាន់នៃការជំនុំជម្រះក្ដីសម្រាប់ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ និងមុខងារសេសសល់របស់ អ.វ.ត.ក. ដែលកំពុងអនុវត្តក្នុងដំណាក់កាលក្រោយជំនុំជម្រះក្ដី។ លើសពីនេះ ប្រតិភូក៏អញ្ជើញទស្សនាបណ្ណាល័យ ឯកសារទទួលបានពីការជំនុំជម្រះក្ដីក្នុងបណ្ណសារ រថយន្ដក្រុង អ.វ.ត.ក.…

  • មន្រ្តីប្រឆាំងគ្រឿងញៀន ជំរុញមន្ត្រីអនុវត្តច្បាប់ជួរមុខត្រូវ​បង្កើនប្រសិទ្ធភាពក្នុងការងារបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន

    មន្រ្តីប្រឆាំងគ្រឿងញៀន ជំរុញមន្ត្រីអនុវត្តច្បាប់ជួរមុខត្រូវ​បង្កើនប្រសិទ្ធភាពក្នុងការងារបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន

    បាត់ដំបង៖ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល “ស្តីពីការពង្រឹង​សមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ” កាលពី​រសៀលថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ​២០២៤បានថ្លែងថា ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគ្រឿងញៀន(អ.ជ.ប.គ.ញ) បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាការឆ្លើយតប និងបំពេញ​បន្ថែមទាំងសមត្ថភាពនិងជំនាញបច្ចេកទេស​ជូន​ដល់មន្ត្រី​អនុវត្ត​ច្បាប់។ ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្ថែមថា វគ្គនេះក៏ដើម្បីកសាង និងពង្រឹងនូវសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ សំដៅធានានិង​​បង្កើននូវប្រសិទ្ធភាព ក្នុងការងារ បង្ការ ទប់ស្កាត់និង បង្ក្រាបបញ្ហា​គ្រឿងញៀន នៅកម្ពុជាឱ្យស្របឆ្លើយតបទៅតាមកា​រវិវត្ត​ថ្មី ពី​ទង្វើនៃអំពើជំនួញគ្រឿងញៀន ដែលបទល្មើសនេះ វាកាន់តែរីក ដុះដាល និងប្រើប្រាស់វិធីសាស្ត្រ កាន់តែស្មុគស្មាញ និងមានចរិត​កាន់តែសាហាវឃោរឃៅ ដែលវាចាំបាច់តម្រូវឱ្យមន្ត្រីអនុវត្តច្បាប់​របស់យើងត្រូវខិតខំសិក្សាស្វែងយល់បន្ថែមពេលត្រឡប់ទៅបំពេញការងាររបស់ខ្លួនវិញ។ លោក ធូ ភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈ​កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានថ្លែងថា វគ្គ​បណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ ថ្វីត្បិតតែរយៈពេលខ្លីមែន តែបានរួមចំណែកក្នុងការលើកកម្ពស់ និងពង្រឹង​សមត្ថភាព​ដល់​មន្ត្រីអនុវត្តច្បាប់ ។ លោកបន្តថា ការផ្ទេរចំណេះដឹង និងបទពិសោធន៍​ជូនដោយគ្រូឧទ្ទេសនាម គឺជារឿងសំខាន់ តែសំខាន់ជាង​នេះគឺ​អាស្រ័យលើសិក្ខាកាមផ្ទាល់ដែលជាអ្នកក្រេបយកនូវចំណេះដឹងជំនាញទាំងនេះ យកទៅអនុវត្តជាក់ស្តែង និងចេះចែករំលែកបទពិសោធន៍ ផ្សព្វផ្សាយបន្តទៅកាន់មិត្តរួមការងាររបស់ខ្លួនបានដោយកម្រិតណា។ សូមជម្រាបថា ខេត្តបាត់ដំបងបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ បើក​វគ្គបណ្តុះបណ្តាល ស្តីពី៖ ការពង្រឹងសមត្ថភាពមន្ត្រី​អនុវត្តច្បាប់​ជួរមុខ នៅសាលប្រជុំសាលាខេត្តបាត់ដំបងរយៈពេលពីរចាប់ពីថ្ងៃទី២៨…

  • ក្រសួងប្រៃសណីយ៍ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគាររ ឯកភាពគ្នា ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល

    ក្រសួងប្រៃសណីយ៍ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគាររ ឯកភាពគ្នា ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល

    (ភ្នំពេញ)៖ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល”។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃ អ.ស.ហ. និង ក.ប.ទ. តំណាងក្រុមហ៊ុនឯកជនដែលធ្វើប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ និងតួអង្គពាក់ព័ន្ធ សរុបប្រមាណ ៩០រូប។ កិច្ចសហប្រតិបត្តិការរវាង អ.ស.ហ. និង ក.ប.ទ. នាពេលនេះ គឺជាការបោះជំហានមួយថ្មីបន្ថែមទៀតក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ស្របតាមបរិការណ៍ឌីជីថលូបនីយកម្មនៅកម្ពុជា តំបន់ និងសកល និងជាការឆ្លើយតបទៅនឹងសកម្មភាពអាទិភាពនៃក្របខណ្ឌយុទ្ធសាស្រ្តដែលមានកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកអាទិភាព ៥ គឺ…

  • អ្នកនាំពាក្យ៖អង្គភាពសារព័ត៌មានជិត២ពាន់ និង២៦សមាគម​សារព័ត៌មាន បានចុះបញ្ជីត្រឹមត្រូវនិង​អ្នកសារព័ត៌មានជាង ៨ពាន់ ត្រូវបានផ្តល់បណ្ណសម្គាល់ជូនដោយក្រសួង

    អ្នកនាំពាក្យ៖អង្គភាពសារព័ត៌មានជិត២ពាន់ និង២៦សមាគម​សារព័ត៌មាន បានចុះបញ្ជីត្រឹមត្រូវនិង​អ្នកសារព័ត៌មានជាង ៨ពាន់ ត្រូវបានផ្តល់បណ្ណសម្គាល់ជូនដោយក្រសួង

    ភ្នំពេញ៖អង្គភាពសារព័ត៌មានសរុបចំនួនជិត២ពាន់អង្គភាព និង ២៦សមាគមសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវនៅ​ក្រសួង​ព័ត៌មាន ។ក្រសួងក៏បានចេញបណ្ណសម្គាល់អ្នកសារព័ត៌មាន បានចំនួនជាង ៨ពាន់ បណ្ណ រួចហើយ ជូនដល់អ្នកសារព័ត៌មាន​សម្រាប់​ប្រតិបត្តិការងារដោយស្របច្បាប់។នេះបើយោងតាមការបញ្ជាក់​របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងព័ត៌មាន ។ អ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់អប្សរាសង់ត្រាល់កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកាដោយបង្ហាញពីសកម្មភាពចូលរួមរបស់​ក្រសួងនា​ពេលកន្លងមក ។ឯកឧត្តមបញ្ជាក់ថា ​ ក្រសួងព័ត៌មាន ក្នុងឆមាសទី១ ឆ្នាំ២០២៤ បានផ្តល់ការគាំពារផ្នែកច្បាប់​ដល់​អ្នកសារព័ត៌មានដែល​បានចុះបញ្ជីត្រឹមត្រូវ ហើយបានជួបប្រទះនឹងបញ្ហាក្នុង​ពេលបំពេញ​ការងារ ដោយក្រសួងបាន​សម្របសម្រួល​ស្វែងរកដំណោះស្រាយ​ចំពោះវិវាទ និងបញ្ហានានា សរុបចំនួន ២០ករណី និងកំពុងជួយ​ជ្រោមជ្រែងដល់ដំណើរការ​ផ្តល់មេធាវី​ការពារក្តីក្នុងនីតិវិធីតុលា​ការ​លើករណីវិវាទមួយចំនួនទៀត។ ឯកឧត្តមបន្តថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ក្រសួងបានសម្រប​សម្រួលដោះ​ស្រាយបណ្តឹងពាក់ព័ន្ធនឹងកំហុសវិជ្ជាជីវៈ​ចំនួន១៧​ករណី ដោយបានផ្តល់ការអប់រំ​និងតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈសារព័ត៌មានជាធរមាន។ កិច្ចគាំពារ​ដល់​អ្នកសារព័ត៌មានជាអាទិភាពចំបងមួយរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ទំនុកចិត្តនិងការការពារដល់​អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវ គោរពតាមក្រម​សីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្តតួនាទីនិងភារកិច្ចក្នុងក្របខ័ណ្ឌ​ដែលច្បាប់កំណត់៕ដោយ៖មុនី

  • គ.ជ.ប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

    គ.ជ.ប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ លើប្រធានបទ ការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យបោះឆ្នោត។ ថ្លែងក្នុងកិច្ចប្រជុំ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលសន្និសីទ នៃទីស្តីការ គ.ជ.ប ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប បានឱ្យដឹងថា ៖ គ.ជ.ប បានកំណត់រយៈពេល ១៦ ថ្ងៃ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ- ឆ្នោត ក្នុងឃុំ សង្កាត់នីមួយៗ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ បាន ចាប់ផ្តើមធ្វើនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តម បន្ថែមថា ៖ នៅថ្ងៃចាប់ផ្តើមដំបូង ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបើកដំណើរការនៅតាមសាលា ឃុំ សង្កាត់ ។…

  • អាជីវករនៅក្នុងផ្សារបឹងឈូកខេត្តបាត់ដំបងរីករាយ បន្ទាប់ពី សម្ដេច ធិបតីប្រកាសសង់ផ្សារជូនឡើងវិញ

    អាជីវករនៅក្នុងផ្សារបឹងឈូកខេត្តបាត់ដំបងរីករាយ បន្ទាប់ពី សម្ដេច ធិបតីប្រកាសសង់ផ្សារជូនឡើងវិញ

    បាត់ដំបង៖អាជីវករនៅផ្សារបឹងឈូកក្រុងបាត់ដំបង បានបង្ហាញ អារម្មណ៍សប្បាយរីករាយ ខណៈដែលទទួលបានដំណឹងថា​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជាបានប្រកាសជួសជុលផ្សារនិងតូបដែលឆេះឡើងវិញ ថែម​ទាំងផ្ដល់នូវសិទ្ធិឱ្យបងប្អូនអាជីវករក្នុងផ្សារគ្រប់គ្រង និងធ្វើអាជីវកម្ម មួយជីវិត ដោយមិនបង់ថ្លៃជួលកន្លែង និងតូបទៅឱ្យ​ម្ចាស់​វិនិយោគផ្សារដូចមុនៗទៀត។ កាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅនេះ ផ្សារបឹងឈូកក្រុងបាត់ដំបង ដែលវិនិយោគដោយឯកជន ត្រូវបានបំផ្លាញ​អគ្គិភ័យ​នៅជាន់​ជាន់ខាងលើនៃអគារផ្សារបឹងឈូក ដែលជាប្លុកតូបលក់ក្រណាត់ ខោអាវ លក់ប៉ាក់ ឌិន និងជាងកាត់ដេរជាដើម ។ឆេះផ្សារក៏ ដូចជាការផ្កាប់ឆ្នាំងបាយអាជីវករដូច្នោះដែរ ពីព្រោះដង្ហើមនៃចំណូល សម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារបាន​ពឹងផ្អែកលើមុខ របរនៅទីនេះ ។ក្រោយឧបទ្ទវហេតុអគ្គិភ័យអាជីវករនៃផ្សារបឹងឈូក ហាក់បាត់ក្តីសង្ឃឹម ដោយសារតែការបញ្ជាក់​អំពីការសាងសង់ផ្សារឡើង វិញមិនច្បាស់លាស់។ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបងបានអញ្ជើញជួបជាមួយក្រុមអាជីវករ​ផ្សារ​បឹងឈូក និងផ្សព្វផ្សាយនូវដំណោះស្រាយរបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់​ជូនដល់អាជីវករ។គឺរដ្ឋសម្រេចទទួលយកផ្សារពីឯកជន មកគ្រប់គ្រង និងជួសជុលឡើងវិញព្រមទាំងផ្ដល់ជូនសិទ្ធិគ្រប់គ្រងមួយជីវិត ជូនបងប្អូនអាជីវករដែលបានជួលតូប រាន ពីអ្នកវិនិយោគផ្សារ។អាជីវកមិនចាំបាច់បង់ថ្លៃតូបប្រចាំខែដូចមុនទៀតឡើយ។ ទទួលព័ត៌មាននេះ ក្រុមអាជីវករ បានសម្ដែងនូវអារម្មណ៍រំភើបរីករាយ និងគោរពថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន…

  • ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជាសមិទ្ធផលនៃការប្រើប្រាស់គោលនយោបាយឈ្នះ ឈ្នះ ចំនួន ២ដង

    ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជាសមិទ្ធផលនៃការប្រើប្រាស់គោលនយោបាយឈ្នះ ឈ្នះ ចំនួន ២ដង

    នៅកន្លែង​តែមួយ របស់សម្តេចតេជោ ហ៊ុន​ សែន៖១. ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង២. បញ្ចប់ជម្លោះដីធ្លីជាង ២០ឆ្នាំ ពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ២៩ វិច្ឆិកា​ ២០២៤ #ams1minute

  • គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្តែងការសោកស្តាយ និងចេញសេចក្តីបំភ្លឺ ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្តែងការសោកស្តាយ និងចេញសេចក្តីបំភ្លឺ ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប

    (ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)បានពិនិត្យដោយយកចិត្តទុកដាក់ និង មានការសោកស្តាយជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដោយមើលឃើញថា ខ្លឹមសារនៃសេចក្ដីសម្រេចនេះ មានលក្ខណៈបុរេវិនិច្ឆ័យ និងមិនបានផ្អែកលើមូលដ្ឋាន ជាក់ស្ដែងពិតប្រាកដ ដែលអាចបង្កឱ្យមានការភ័ន្ដច្រឡំក្នុងចំណោមសាធារណជនទូទៅ ហេតុនេះអ្នកនាំពាក្យ គ.ស.ម.ក. ចាំបាច់ត្រូវលើកឡើងនូវការពន្យល់លើចំណុចមួយចំនួន ដោយផ្អែកលើបរិបទជាក់ស្ដែងក្នុងសង្គម កម្ពុជា ដូចខាងក្រោម៖ ១. រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវឆន្ទៈក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សយ៉ាងច្បាស់ តាមរយៈការបញ្ចូលបទប្បញ្ញត្តិសិទ្ធិមនុស្សនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជា ការចូលរួមយ៉ាងសកម្ម និងផ្ដល់កិច្ចសហការយ៉ាងល្អជាមួយរាល់យន្តការសិទ្ធិមនុស្សនានារបស់អង្គការសហ- ប្រជាជាតិ ការផ្តល់សច្ចាប័ននិងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ៨ ក្នុងចំណោម ៩ រួមទាំងការអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣។ ២. ផ្អែកលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ តួយ៉ាងដូចជា មាត្រា២៩(២) នៃសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស (UDHR) និងមាត្រា១៩(៣) មាត្រា២០ និងមាត្រា២១ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) ជាដើម សុទ្ធតែបានចែងយ៉ាងច្បាស់ថា ការប្រើប្រាស់សិទ្ធិសេរីភាព ទាំងអស់ត្រូវតែភ្ជាប់មកជាមួយនូវករណីយកិច្ចនិងការទទួលខុសត្រូវពិសេស ពោលគឺ ត្រូវស្ថិតនៅក្នុងព្រំដែន…

  • កំណើន​សេដ្ឋកិច្ច​ខ្ពស់​ដែល​កម្ពុជា​បាន​ស្គាល់​មុន​សម័យ​កូវីដ កំពុង​វិល​មក​វិញ​ជាបណ្តើរៗ​

    កំណើន​សេដ្ឋកិច្ច​ខ្ពស់​ដែល​កម្ពុជា​បាន​ស្គាល់​មុន​សម័យ​កូវីដ កំពុង​វិល​មក​វិញ​ជាបណ្តើរៗ​
  • ការចែកនូវចំណេះដឹងដល់កូនៗ គឺជាទ្រព្យដ៏គង់វង្សបំផុត ដែលគ្មានអ្វីអាចបំផ្លាញបានឡើយ

    ការចែកនូវចំណេះដឹងដល់កូនៗ គឺជាទ្រព្យដ៏គង់វង្សបំផុត ដែលគ្មានអ្វីអាចបំផ្លាញបានឡើយ