-
ក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រងទទួលជ័យលាភីនៃការប្រកួតសវនាការប្រឌិតថ្នាក់ជាតិផ្នែកច្បាប់មនុស្សធម៌អន្ដរជាតិឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រងបានទទួលជ័យលាភីពីការប្រកួតសវនាការប្រឌិតថ្នាក់ជាតិផ្នែកច្បាប់មនុស្សធម៌អន្ដរជាតិឆ្នាំ២០២៤ ដែលរៀបចំឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងមានការសហការរៀបចំដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្រុមទទួលបានជ័យលាភីនេះ នឹងត្រូវបន្តទៅចូលរួមប្រកួតថ្នាក់តំបន់ នៅក្នុងទីក្រុងហុងកុង ប្រទេសចិនដែលគ្រោងនឹងរៀបចំឡើងនៅក្នុងខែមីន ឆ្នាំ២០២៥។ សម្រាប់ក្រុមដែលទទួលចំណាត់ថ្នាក់លេខ២ និងលេខ៣ គឺក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក. បានសាទរចំពោះជ័យលាភីនៃការប្រកួតនេះ និងបាននែនាំក្រុមជ័យលាភីឱ្យខិតខំពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីត្រៀមប្រកួតសវនាការប្រឌិតថ្នាក់តំបន់នៅពេលខាងមុខ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់និស្សិតដែលពុំទទួលបានជ័យលាភីទាំងអស់ក្នុងកម្មវិធីប្រកួតនេះត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀតផងដែរ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីសវនាការប្រឌិតលើកក្រោយទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា ការចូលរួមក្នុងកម្មវិធីនេះមានសារៈសំខាន់ណាស់សម្រាប់និស្សិតច្បាប់កម្ពុជា ព្រោះកម្មវិធីប្រកួតនេះបានផ្ដល់ឱកាសដល់និស្សិតក្នុងការតស៊ូមិតផ្នែកច្បាប់ក្នុងបន្ទប់សវនាការជាក់ស្ដែង ការស្រាវជ្រាវបន្ថែមលើសំណុំរឿងប្រឌិតផ្អែកលើហេតុការណ៍ពិតដែលកើតឡើងនៅក្នុងពិភពលោកទាក់ទងនឹងឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការការពារជនស៊ីវិលក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ។ ឯកឧត្ដម ក្រាញ់ តូនី មានប្រសាសន៍ថា “ការប្រកួតសវនាការប្រឌិតថ្នាក់ជាតិស្តីពីនីតិមនុស្សធម៌អន្តរជាតិនេះ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការចែករំលែកបទពិសោធន៍នានាក្នុងបន្ទប់សវនាការ និងអនុញ្ញាតឱ្យ និស្សិត បានសិក្សាស្វែងយល់កាន់តែស៊ីជម្រៅអំពីនីតិមនុស្សធម៌អន្តរជាតិ និងឧក្រិដ្ឋកម្មអន្តរជាតិតាមរយៈករណីសិក្សាដែលត្រូវបាននិម្មិតឡើង និងតាមរយៈយន្តការនៃការអនុវត្តច្បាប់ ស្រដៀងគ្នាផ្សេងទៀត។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍នេះនឹងក្លាយទៅជាឱកាសមួយក្នុងការជម្រុញលើកទឹកចិត្តសិស្សនិស្សិតឱ្យមានការចូលរួមប្រកួតប្រជែងនៅក្នុងឆាកអន្តរជាតិ។” តាមការបញ្ជាក់របស់ ឯកឧត្ដម ក្រាញ់ តូនី ការរៀបចំកម្មវិធីប្រកួតសវនាការប្រឌិតថ្នាក់ជាតិស្តីពីនីតិមនុស្សធម៌អន្តរជាតិនេះ គឺជាការអនុវត្តទៅតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា ដែលអ.វ.ត.ក. បានចុះជាមួយ ICRC កាលពីថ្ងៃទី២៣…
-
ឯកឧត្តម ទៀ ស្យាម ចាត់ទុកព្រឹត្តការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ នៅព្រះសីហនុ គឺអាចជំរុញសេដ្ឋកិច្ច វិស័យទេសចរណ៍ និងវិស័យកីឡា

(ភ្នំពេញ)៖ ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាប្រធានក្លឹបមហាគ្រួសារ off-Road កម្ពុជា បានចាត់ទុកការចូលរួមព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ ក្រៅពីចូលរួមជំរុញវិស័យកីឡាយានយន្ត ទេសចរណ៍ តែក៏បានចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋានផងដែរ ពិសេសបង្ហាញពីសន្តិភាពនៅកម្ពុជាដែលផ្ដល់ឱកាសឱ្យយើងរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ។ ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាប្រធានក្លឹបមហាគ្រួសារ off-Road កម្ពុជា បានមានប្រសាសន៍បន្តថា ការប្រណាំងឈានចូលថ្ងៃទី២ សង្កេតឃើញឡានខ្លះមានបញ្ហា តែជារឿងធម្មតាក្នុងការប្រណាំង Off-Road ។ គួរជម្រាបថា កម្ពុជាបាននិងកំពុងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិខេត្តព្រះសីហនុ ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានការចូលរួមប្រកួតពីសំណាក់ក្រុមកីឡាករកម្ពុជា ចិន ថៃ វៀតណាម រុស្ស៉ី ជាដើម ខណៈមកដល់ពេលនេះមានរថយន្តចូលរួមប្រមាណ៥១គ្រឿងហើយ។ ថ្ងៃទី៣០ ខែវិច្ឆិកានេះ គឺជាថ្ងៃទី២ហើយ ខណៈថ្ងៃដំបូងគឺបានប្រព្រឹត្តទៅដោយភាពរលូនតាមការគ្រោងទុក ថ្វីដ្បិតការប្រកួតជួបនូវបញ្ហាយានយន្តខ្លះៗក៏ដោយ៕…
-
អ្នករត់ ១៤៣៧០នាក់ មកពី ៨៧ប្រទេស ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ២០២៤

(សៀមរាប)៖ អ្នករត់ទាំងជាតិ និងអន្តរជាតិ មកពី៨៧ប្រទេស ចំនួន ១៤៣៧០នាក់ បានចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ឆ្នាំ២០២៤ នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែធ្នូ ដោយមានការអញ្ជើញចូលរួមពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបទៀត ។ ក្នុងនោះសម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ក៏បានអញ្ជើញចូលរួមរត់ក្នុងចំងាយ ៥គីឡូម៉ែត្រផងដែរ ។ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត ថា សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ នេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ១៤,៣៧០នាក់ កើនឡើង ៤០% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះអត្តពលិកជាតិចំនួន ១១,០២៥នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ៣,៣៤៥នាក់ មកពី ៨៧ប្រទេស ដែលប្រទេសចូលរួម…
-
ព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ បានបង្ហាញថា កម្ពុជា មានសន្តិភាព ស្ថិរភាព និងសុវត្ថិភាពពេញបរិបូរណ៌

(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Philip Witherington ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Manulife ប្រចាំអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសៀមរាប-អង្គរ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានចូលរួមព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី ២៩ ហេីយក្រុមហ៊ុនManulife បានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះ ដេីម្បីរ៉ៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ។ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីដំណើរការនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន នៅជុំវិញពិភពលោក ជាពិសេសនៅតំបន់អាស៊ី និងដែលមានមូលដ្ឋានធំនៅប្រទេសកាណាដា។ ក្រុមហ៊ុនបានផ្ដល់សេវាធានារ៉ាប់រងជីវិតមុនដំបូងគេ នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលដៅជួយគាំទ្រដល់ក្រុមគ្រួសារ និងធានាបាននូវសន្ដិសុខហិរញ្ញវត្ថុសម្រាប់គ្រួសារនៃប្រជាជនកម្ពុជា។ ជាមួយគ្នានោះ លោកប្រធានក្រុមហ៊ុនបានបង្ហាញពីការប្ដេជ្ញាចិត្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនថែមទៀត និងបន្តចូលរួមចណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាក៏ដូចជាការគាំទ្រ និងធានាដល់សន្តិសុខហិរញ្ញវត្ថុដល់គ្រួសាររបស់ប្រជាជនកម្ពុជា សម្រាប់រយៈពេលវែង។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានកោតសរសើរ និងថ្លែងអំណរគុណក្រុមហ៊ុនដែលចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនាពេលកន្លងមក ហេីយឆ្នាំនេះ មានអ្នកចូលរួមច្រើនកុះករជាង១៤,០០០នាក់ ដែលចំនួននេះកើនលើសឆ្នាំកន្លងទៅ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែបានចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌ នៅមន្ទីរពេទ្យកុមារអង្គរ និងជួយជនរងគ្រោះដោយសារគ្រាប់មីនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដែលជាប្រទេសមួយមានសុខសន្ដិភាព…
-
សម្តេចធិបតី៖ “ព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ

មិនត្រឹមតែរួមចំណែកដល់សកម្មភាពមនុស្សធម៌ ប៉ុន្តែក៏បង្ហាញថា កម្ពុជាមានសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ពេញបរិបូរណ៌”។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ពីគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការផ្ដល់ជូននូវសេវាធានារ៉ាប់រងផ្នែកថែទាំសុខភាព និងបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ហើយលើកទឹកចិត្តឱ្យក្រុមហ៊ុន Manulife បន្តពង្រឹង និងពង្រីកការវិនិយោគ និងបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីជាជម្រើសសម្រាប់សេវាធានារ៉ាប់រងជូនប្រជាជនកម្ពុជា។ #ams1minute
-
ក្រសួងប្រៃសណីយ៍ ផ្តល់ពានរង្វាន់ដល់អ្នកទទួលបានជ័យលាភី ក្នុងកម្មវិធី”ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤” ច្រើនជាងឆ្នាំកន្លងទៅ

(ភ្នំពេញ)៖ ក្នុងឱកាសគម្រប់ខួប ១០ឆ្នាំនៃការរៀបចំកម្មវិធីពានរង្វាន់បច្ចេកវិទ្យាឌីជីថល ក្រសួងប្រៃស ណីយ៍ បានបង្កើនចំនួនប្រាក់ឧបត្ថម្ភច្រើនជិតទ្វេដងបើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ជូនបេក្ខជនដែលទទួលបានជ័យលាភី ។ កម្មវិធីពានរង្វាន់បច្ចេកវិទ្យាឌីជីថលកម្ពុជា Cambodia Digital Award 2024 គឺជា កម្មវិធីប្រគួតប្រជែងថ្នាក់ជាតិផ្នែកបច្ចេកវិទ្យាឌីជីថលថ្នាក់ជាតិធំជាងគេបំផុតនៅកម្ពុជា ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ នៅក្នុងឆ្នាំ២០២៤ ការរៀបចំកម្មវិធីប្រកាសជ័យលាភី “ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤ ” បានធ្វើឡើងស្ថិតក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អ” ដែលបានប្រារព្វធ្វើឡើង នៅពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត រីជែនស៊ី ភ្នំពេញ ក្នុងរាជធានីភ្នំពេញ ។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយន៍ និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមផងដែរពីមន្ត្រីពាក់ព័ន្ធ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន ធុរកិច្ចថ្មីឌីជីថល សហគ្រិន និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើនរូបផងដែរ ។ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ នៅក្នុងឱកាសនេះ បានមានប្រសាសន៍ថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា…
-
សហគមន៍កសិកម្មវាលពោធិ៍សាមគ្គី និងដេប៉ូមួយក្នុងខេត្តស្ទឹងត្រែង ចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ដំឡូងមីស្រស់

ស្ទឹងត្រែង៖លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំពិធីចុះហត្ថលេខាផ្គត់ផ្គង់ដំឡូងមីស្រស់រវាងប្រជាសហគមន៍វាលពោធិ៍ និងដេប៉ូ លាង ប៊ុនហ៊ាង ដែលទទួលទិញផលកសិកម្មពីប្រជាកសិករក្នុងខេត្តស្ទឹងត្រែង។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នៅមន្ទីរកសិកម្មខេត្ត ក្រោមអធិបតីភាពឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។ ទាក់ទងនឹងការចុះហត្ថលេខាផ្គត់ផ្គង់ដំឡូងមីស្រស់រវាងប្រជាសហគមន៍វាលពោធិ៍ និងដេប៉ូ លាង ប៊ុនហ៊ាង ,លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តបានឱ្យដឹងថា សហគមន៍កសិកម្មខេត្តស្ទឹងត្រែងបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៦ ។បច្ចុប្បន្នមានចំនួន ៣៩សហគមន៍។ រីឯសហគមន៍ដែលបានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ដំឡូងមីស្រស់ ប្រកបដោយទំនុកចិត្តទៅឱ្យដេប៉ូ លាង ប៊ុនហ៊ាង នៅពេលនេះ គឺសហគមន៍កសិកម្ម វាលពោធិ៍សាមគ្គី ដែលមានមូលដ្ឋាននៅក្នុងភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ។លោកប្រធានមន្ទីរបានហៅការចុះកិច្ចព្រមព្រៀងរវាងសហគមន៍កសិកម្ម និងម្ចាស់ដេប៉ូក្នុងពេលនេះ ដើម្បីឱ្យសហគមន៍ និងអ្នកទិញមានភាពស្មោះត្រង់ជាមួយគ្នា។ ចំណែកឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានហៅការចុះហត្ថលេខារវាងសហគមន៍និងដេប៉ូទទួលទិញនាពេលនេះ ជាការជួយស្វែងរកទីផ្សារ និងជួយកំណត់តម្លៃកសិផល របស់ប្រជាសហគមន៍ឱ្យមានស្ថេរភាព និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករក្នុងសហគមន៍។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងស្មោះត្រង់នឹងគ្នា។ត្រូវគោរពនូវកិច្ចសន្យាដែលបានព្រមព្រៀង ហើយបើមានវិវាទកើតឡើង សូមភាគីទាំងពីរដោះស្រាយ…
-
អាជ្ញាធរ និងកសិករ សាទរគម្រោងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ស្ថិតក្នុងផែនការនៃកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅខេត្តបន្ទាយមានជ័យមន្រ្តីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម បានសិក្សាគម្រោងប្រព័ន្ធធារាសាស្រ្តស្ទឹងក្រសាំង ដែលជាចំណុចប្រសព្វនៃខេត្តចំនួនបី គឺបន្ទាយមានជ័យ, ឧត្តរមានជ័យ និងខេត្តសៀមរាប។ផែនការនេះបានទទួលនូវការសាទរពីប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធនៅទីនោះ។ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ទទួលមុខព្រួញខេត្តបន្ទាយមានជ័យបានឱ្យដឹងពីគម្រោងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅខេត្តបន្ទាយមានជ័យ ។ទន្ទឹមនេះក៏ចាំបាច់ត្រូវធ្វើសិក្សាយ៉ាងម៉ត់ចត់។ការសិក្សាគម្រោងជំហានដំបូងលើខេត្តចំនួនបី រួមមាន៖ ខេត្តសៀមរាប ឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ ។គម្រោងនេះមានការគាំទ្រហិរញ្ញវត្ថុពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ បើតាមមន្ត្រីបច្ចេកទេសចុះមកសិក្សានេះបានឱ្យដឹងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ថា ដោយឡែកខេត្តបន្ទាយមានជ័យអ្នកបច្ចេកទេសសិក្សាការស្ដារពង្រីកអូររំដួល ក្នុងឃុំភ្នំលៀប ស្រុកព្រះនេតព្រះ និងស្ដារពង្រីកបន្ថែមប្រឡាយមេ ចេញពីសំណង់ធារាសាស្ត្រ អន្សមនាវ និងប្រព័ន្ធធារាសាស្រ្តស្ទឹងក្រសាំង នៅឃុំណាំតៅ ស្រុកភ្នំស្រុក ដើម្បីយកទឹកពីប្រភពខាងលើចូលមកអាងទឹកត្រពាំងថ្ម។ពោលគឺ រំដោះទឹកជន់ជោរឡើងខ្លាំងមិនឱ្យលិចលើភូមិសាស្ត្រស្រុកទាំងពីរ និងស្តុកទឹកទុកប្រើប្រាស់នារដូវប្រាំងផង។ ជុំវិញគម្រោងខាងលើលោក ឃ្លោក នួយ អភិបាលរងខេត្ត និង អាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាកសិករបានអបអរសាទរចំពោះ ក្រៃលែងចំពោះគម្រោងនេះ។ សូមជម្រាបថា ខេត្តបន្ទាយមានជ័យ ទទួលបានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយគ្រោះទឹកជំនន់ នៅភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ដែលគម្រោងអភិវឌ្ឍន៍មួយនេះ កំពុងដំណើរការហើយនឹងរួចរាល់ពេលខាងមុខ៕អត្ថបទនិងរូបភាព៖…
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការចុះបញ្ជីដីបង្ហើយ

គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ។ សូមផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាប័ណ្ណដែលទទួលបាននាពេលនេះ ដែលជាទ្រព្យសម្បត្តិធ្វើឱ្យបងប្អូនរីកចម្រើនក្នុងជីវិត និងបន្សល់ជាមរតកបន្តជំនាន់។ ថែ្លងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៥៣ភូមិ ក្នុងភូមិសាស្រ្តក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ៣០ វិច្ឆិកា ២០២៤ #ams1minute
-
ឯកឧត្ដមឃួង ស្រេង ៖ ជាមន្ត្រីបក្សប្រជាជន ត្រូវយកចិត្តទុកដាក់មើលថែ សមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

(ភ្នំពេញ)៖ ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានជំរុញអោយមន្ត្រីគណបក្សប្រជាជន យកចិត្តទុកដាក់មើលថែ សមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយត្រូវចុះពិនិត្យមើលទាំងជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋាន បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ ។ ការជំរុញបែបនេះរបស់ ឯកឧត្ដមឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី៣០វិច្ឆិកា ២០២៤ ក្នុងកិច្ចប្រជុំប្រចាំខែគណបក្សចុះមូលដ្ឋានខណ្ឌព្រែកព្នៅនៅទីស្នាក់ការបក្សខណ្ឌនៅទីស្នាក់ការមន្ទីរគណបក្ស ខណ្ឌព្រែកព្នៅ ។ ឯកឧត្ដមឃួង ស្រេង លើកឡើងថា ៖ មន្ត្រីបក្សរបស់យើងទាំងអស់ត្រូវយកចិត្តទុកដាក់មើលថែសមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពោលគឺនៅពេលពួកគាត់មានបញ្ហាអ្វីមួយត្រូវដោះស្រាយជួយពួកគាត់ភ្លាម ដូចជាការដោះស្រាយបញ្ហាទឹកលិច និងការផ្តល់ស្បៀងអាហារជាដើម។ បន្ថែមពីនេះ មន្ត្រីបក្សរបស់យើងក៏ត្រូវចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានផងដែរ ទាំងប្រឡាយទឹក លូទឹក ផ្លូវ បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ។ មន្ត្រីបក្សរបស់យើងត្រូវពង្រឹងប្រព័ន្ធផ្សព្វផ្សាយអោយបានខ្លាំងក្លា និងវាយបកអោយបានទាន់ពេលវេលា ពិសេសប្រសាសន៍ថ្នាក់ដឹកនាំប្រទេស ត្រូវបន្តផ្សព្វផ្សាយភ្លាមៗដើម្បីអោយសមាជិក និងប្រជាពលរដ្ឋបានទទួលព័ត៌មានភ្លាមៗ។ ត្រូវក្តាប់អោយបានពីចលនារបស់បក្សប្រឆាំងជ្រុលនិយម និងក្តាប់សតិអារម្មណ៍ប្រជាពលរដ្ឋអោយបាន ហើយជម្រាបពួកគាត់អោយបានយល់ជាមួយការផ្តល់ក្តីសង្ឃឹមជូនពួកគាត់ ពិសេសចលនាពួកគាត់អោយបានយល់ច្បាស់ពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានព្រឹទ្ធសភា កម្ពុជា និង សម្តេចមហាបវរធិបតី…