Category: ព័ត៌មានជាតិ

  • ម​ហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោ​បាយ​អាស៊ី លើ​ក​ទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរយៈពេល ៣ថ្ងៃ បានបញ្ចប់​ដោយ​ជោគជ័យ

    ម​ហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោ​បាយ​អាស៊ី លើ​ក​ទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរយៈពេល ៣ថ្ងៃ បានបញ្ចប់​ដោយ​ជោគជ័យ

    (ភ្នំពេញ)៖ មហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោ​បាយ​អាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និង​ការ​ផ្សះ​ផ្សា» ដែលធ្វើឡើងរយៈពេល៣ថ្ងៃ នៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ ​នៅព្រឹក​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតី​ភាព​សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី ១២ ដោយមាន​ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ICAPP និងបណ្តាថ្នាក់​ដឹក​នាំ និងតំណាង​គណបក្សនយោបាយ មកពី ៤៥ប្រទេស ។ នៅក្នុងពិធីបិទមហាសន្និបាតរយៈពេល ៣ថ្ងៃ មានការអានរបាយការណ៍​ស្តីពី​លទ្ធផលនៃសម័យប្រជុំពេញអង្គ ដោយលោក Kwon Hee-seong អគ្គលេ​ខាធិការ ICAPP, អានរបាយការណ៍ ស្តីពីលទ្ធផលកិច្ចប្រជុំតុមូល ដោយ​លោកជំទាវ អុឹង កន្ថាផាវី សមាជិកគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា, អានរបាយ​ការណ៍ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី លើកទី៣ ដោយលោកជំទាវ ភឿង សកុណា, អានរបាយការណ៍ ស្តីពីលទ្ធផល​នៃកិច្ច​ប្រជុំវេទិកាសារព័ត៌​មាន ​លើក​ទី៧ ដោយឯកឧត្តម នេត ភក្ត្រា…

  • ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះការជួយដល់សហគមន៍មូលដ្ឋាន និងបរិស្ថាន តាមរយៈការដាំដើមកោងកាងនៅខេត្តកែប

    ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះការជួយដល់សហគមន៍មូលដ្ឋាន និងបរិស្ថាន តាមរយៈការដាំដើមកោងកាងនៅខេត្តកែប

    ខេត្តកែប ៖ ដើម្បីអបអរទិវាអនាម័យបរិស្ថានជាតិ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបង្ហាញសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអភិរក្សបរិស្ថានកម្ពុជា តាមរយៈការដាំដើមកោងកាងចំនួន ៣,០០០ ដើមនៅសហគមន៍នេសាទភូមិកែបក្នុងខេត្តកែប។ គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានខេត្ត។ការដាំដើមកោងកាងគឺជាផ្នែកមួយនៃកម្មវិធីដែលកំពុងការពារ និងស្តារឡើងវិញនូវព្រៃកោងកាងដ៏សំខាន់ នៅតាមឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាដែលស្របតាមការប្តេជ្ញាចិត្តរយៈពេលវែងរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះយុទ្ធសាស្ត្រនិរន្តរភាព «រួមគ្នាដើម្បីកម្ពុជាកាន់តែប្រសើរ» ដែលផ្តោតលើសសរស្តម្ភសំខាន់ៗបីរួមមាន បរិស្ថាន សង្គម និងការទទួលខុសត្រូវ។ គំនិតផ្តួចផ្តើមនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗដើម្បីអបអរខួបលើកទី ៣០ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្រោមប្រធានបទ «អរគុណសម្រាប់ ៣០ ឆ្នាំ»។ កម្មវិធីដាំដើមកោងកាងនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អភិបាលខេត្តកែប និងអមដោយថ្នាក់ដឹកនាំក្រសួងបរិស្ថាន គណៈអភិបាលខេត្ត មន្ទីរបរិស្ថានខេត្ត សហគមន៍នេសាទភូមិកែប និងសហការីរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្នុងនាមក្រសួងបរិស្ថាន…

  • សិស្សនិទ្ទេសA ចំនួន ៥៩ រូប មកពី ៦ ក្រុង ស្រុក ក្នុងខេត្តកណ្តាល ទទួល បានម៉ូតូម៉ាកឌ្រីមសង់ ឆ្នាំ២០២៥ ម្នាក់មួយគ្រឿង និង មួកសុវត្ថិភាពមួយ

    សិស្សនិទ្ទេសA ចំនួន ៥៩ រូប មកពី ៦ ក្រុង ស្រុក ក្នុងខេត្តកណ្តាល ទទួល បានម៉ូតូម៉ាកឌ្រីមសង់ ឆ្នាំ២០២៥ ម្នាក់មួយគ្រឿង និង មួកសុវត្ថិភាពមួយ

    (ខេត្តកណ្តាល)៖ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងអរិយក្សត្រស្រុកខ្សាច់កណ្តាល ស្រុកល្វាឯមស្រុកកៀនស្វាយ ស្រុកមុខកំពូល និង ស្រុកពញាឮបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រលងជាប់សញ្ញាបត្រទុតិយភូមិនីទ្ទេស A ឆ្នាំសិក្សា២០២៤ ចំនួន ៥៩រូបមកពីក្រុងអរិក្សត្រ ស្រុកល្វាឯម ស្រុកមុខកំពូល ស្រុកខ្សាច់កណ្ដាល ស្រុកពញាឮ និងស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នមានប្រសាសន៍ថា ដូចយើងទាំងអស់គ្នាបានដឹងហើយ ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានជួយសង្គ្រោះប្រទេសជាតិ និង អាយុ ជីវិត របស់ប្រជាជនកម្ពុជាយើង ឱ្យចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ។ បន្តមកទៀត បើយើងមើលទៅក្រោយត្រឹមឆ្នាំ១៩៩៨ តាមរយៈ គោលនយោបាយ ឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន…

  • សម្តេច ម៉ែន សំអន ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ត្រិន ថាញ់មិន

    សម្តេច ម៉ែន សំអន ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ត្រិន ថាញ់មិន

    (ភ្នំពញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-វៀតណាម និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសូហ្វែតែល រាជធានីភ្នំពញ នាព្រឹកថ្ងៃសៅរ៍ ៨ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ត្រិន ថាញ់មិន ព្រមទាំងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅកម្ពុជា។ សម្តេចបានបន្តទៀតថា ដំណើរទស្សនកិច្ចនាពេលនេះមិនត្រឹមជាការបន្តរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀតប៉ុណ្ណោះទេ តែដើម្បីចូលរួមនូវព្រឹត្តិការណ៍សំខាន់ៗ រួមមាន ពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ចូលរួមមហាសន្និបាតនៃសន្និសីទអន្តរជាតិរបស់បណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP លើកទី១២ និងចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ ឯកឧត្តម ត្រិន ថាញ់មិន បានលើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមប្រធានសភាក៏បានលើកទឹកចិត្តដល់ប្រទេសទាំងពីរ ដែលមានទាំងវិស័យរដ្ឋ…

  • សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍»

    សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍»

    (ព្រះសីហនុ)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍» ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ លោកជំទាវ ម៉ាក សំណាង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានថ្លែងពីសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាមួយនឹងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្ត ដែលបានខិតខំយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ដើម្បីបំផុសស្មារតីបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន ជាពិសេសក្មួយៗជាយុវជន ដែលជាអ្នកប្រឈមខ្ពស់ ឱ្យចូលរួមក្នុងចរន្តជាតិតែមួយដើម្បីឈានឆ្ពោះទៅរកការបញ្ចប់អេដស៍ តាមរយៈការអប់រំផ្សព្វផ្សាយជាប្រចាំក្នុងពេលចុះសួរសុខទុក្ខផ្ទាល់ ពេលចែកអំណោយ ពេលវគ្គបណ្តុះបណ្តាលនានា និងមិត្តអប់រំមិត្តនៅតាមសាលារៀន និងសហគមន៍ជាដេីម។ ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវ…

  • អាជ្ញាធរជាតិអប្សរា ៖ ការជួសជុលប្រាង្គ G15 នៃប្រាសាទ ភ្នំបាខែង គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៤

    អាជ្ញាធរជាតិអប្សរា ៖ ការជួសជុលប្រាង្គ G15 នៃប្រាសាទ ភ្នំបាខែង គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៤

    (ភ្នំពេញ)៖ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលបានជួសជុលប្រាង្គ G15 នៃប្រាសាទភ្នំបាខែង ដោយបានចាប់ផ្តើម កាលពីខែឧសភានោះ គ្រោងនឹងបញ្ចប់ការជួសជុលរបស់ខ្លួននៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ។ អ្នកស្រី ឈុន រតនា អ្នកបុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា៖ ការងារជួសជុលប្រាង្គ G15 រយៈពេល៦ខែ កន្លងនេះ បានសម្រេចបាននូវការងារដូចជា ជួសជុលជញ្ជាំងផ្នែកខាងក្នុង ជួសជុលខ្លោងទ្វារទិសខាងកើត ជួសជុលពង្រឹងខឿនខាងត្បូង និងកំពុងបន្តពន្លឿនការងារជួសជុលជញ្ជាំងផ្នែកខាងត្បូង ខាងជើងមកដល់បច្ចុប្បន្ន សម្រេចការងារសរុបបានប្រមាណ ៩៥ភាគរយហើយ។ អ្នកស្រី រតនា ឱ្យដឹងទៀតថា ប្រាង្គនេះមានហានិភ័យខ្លាំង ១ក្នុងចំណោមប្រាង្គដែលសាងអំពីថ្មបាយក្រៀម និងឥដ្ឋ ដែលទាមទារឱ្យជួសជុលជាបន្ទាន់ ដើម្បីឲ្យជញ្ជាំងឥដ្ឋដែលនៅសល់ដួលរលំ។ អ្នកជំនាញរូបនេះ បញ្ជាក់ថា មុនជួសជុល ប្រាង្គ G15 មានស្ថានភាពខូចខាតដោយសារអាយុកាល កង្វះការថែទាំ រុក្ខជាតិដុះជ្រែកឥដ្ឋប្រាសាទ និងកត្តាទឹកភ្លៀងជ្រាបចូលរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យប្រាសាទរងការពុកផុយនៅផ្នែកកំពូលខាងលើ និងនៅតាមជ្រុងនីមួយៗជាបន្តបន្ទាប់។ ដូច្នេះហើយ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត ដើម្បីការពារជម្រាបទឹក ការពាររុក្ខជាតិដុះ ដើម្បីឱ្យប្រាង្គនេះ…

  • ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនាំអំណោយសម្តេចធិបតី និងលោកជំទាវ ទៅជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន

    ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនាំអំណោយសម្តេចធិបតី និងលោកជំទាវ ទៅជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន

    កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីត​យុទ្ធជន​កម្ពុជាខេត្តកំពង់ធំ និងសហការីកាលពីថ្ងៃទី២២ ខែវិច្ឆិកា​បាន​អញ្ជើញសាកសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ជូនប្រជា​ការពារជាអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជន​ដែលមានជីវភាពខ្វះខាតចំនួន ២២ គ្រួសារកំពុងរស់នៅនៅ​លើ​​សម្បទានសង្គមកិច្ច ភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ អំណោយមាន អង្ករ មី ទឹកត្រី និងត្រីខកំប៉ុង ។ប្រធានសមាគមអតីត​យុទ្ធជនកម្ពុជាខេត្តកំពង់ធំក៏បានអញ្ជើញចុះតាមផ្ទះ ដើម្បីស្វែងយល់​ពីទុក្ខលំបាករបស់បងប្អូនអតីតយុទ្ធជន ខណៈពេលមកការ​កសាង​ជីវភាពរស់នៅលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ដែលជាអំណោយ​ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រុមគ្រួសារអតីតយុទ្ធ​ជន១៤១ គ្រួសារ សុទ្ធសឹងតែមានជីវភាពខ្វះខាត បានចាប់​ឆ្នោត​ទទួលបានដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារចំនួន១ហិកតាកន្លះ និងផ្ទះថ្មីមួយខ្នងទំហំ៥ម៉ែត្រគុណនិង៧ ម៉ែត្រ ៕ដោយ៖ ប៊ុន រដ្ឋា

  • អបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព”

    អបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព”

    ២៣ វិច្ឆិកា ២០២៤ #ams1minute

  • សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ី CT Corp ស្វែងរកឱកាសវិនិយោគលើ​វិស័យជាច្រើននៅកម្ពុជា

    សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ី CT Corp ស្វែងរកឱកាសវិនិយោគលើ​វិស័យជាច្រើននៅកម្ពុជា

    ភ្នំពេញ៖ប្រមុខសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ី CT Corp បានបង្ហាញពី​ចំណាប់អារម្មណ៍វិនិយោគលើវិស័យហិរញ្ញវត្ថុ, សួនកំសាន្ត, អចលន​ទ្រព្យ,សណ្ឋាគារនិងផ្សារទំនើបនៅកម្ពុជា ។ នៅវិមានសន្តិភាពកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក​បណ្ឌិត Chairul Tanjung ប្រធានសម្ព័ន្ធក្រុមហ៊ុន CT Corp បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ។ក្នុងឱកាសនេះលោក​ប្រធានសម្ព័ន្ធក្រុមហ៊ុនបានជម្រាប​ជូនសម្ដេចបវរធិបតីអំពីCT Corp គឺជាសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ី​ដ៏ធំមួយដែលមានប្រតិបត្តិការអាជីវកម្មចម្រុះជាច្រើន ជាពិសេសលើ​វិស័យហិរញ្ញវត្ថុ, សួនកំសាន្ត,អចលនទ្រព្យ,សណ្ឋាគារនិងផ្សារ​ទំនើប។លោកបានកោតសរសើរការអភិវឌ្ឍយ៉ាងឆាប់រហ័ស​លើ​គ្រប់វិស័យរបស់កម្ពុជា និងគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់​សម្ព័ន្ធ​ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។  បញ្ជាក់ជូនភ្ញៀវសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាស វិនិយោគនៅ​កម្ពុជា និងបានបញ្ជាក់ថា កម្ពុជាមានវិស័យសក្តានុពល និងកាលា​នុវត្ត​ភាពជាច្រើនសម្រាប់ក្រុមហ៊ុនក្នុងទីផ្សារនាំ ចេញ និងទីផ្សារក្នុង​ស្រុក។សម្ដេចបវរធិបតី បានចែករំលែកអំពីគោល​នយោបាយ វិធាន​ការ​និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើក​ទឹកចិត្ត និងធានាបរិស្ថានធុរកិច្ច​ ការវិនិយោគ និងភាពប្រកួត​ប្រជែងរបស់កម្ពុជា។ សម្ដេចបវរធិបតី និងលោកប្រធានសម្ព័ន្ធក្រុមហ៊ុនបានផ្លាស់ប្តូរ​យោបល់​គ្នាលើកាលានុវត្តភាព និងវិស័យសក្តានុពលមួយចំនួន រួមមាន៖ វិស័យហិរញ្ញវត្ថុ,​ អចលនទ្រព្យ, កសិកម្ម​ និងកសិ-ឧស្សាហកម្ម, អប់រំ,​បច្ចេកវិទ្យា,​ ទេសចរណ៍, សួនកំសាន្ត,…

  • កម្ពុជា-វៀតណាម ប្តេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ

    កម្ពុជា-វៀតណាម ប្តេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ

    ភ្នំពេញ៖កម្ពុជា-វៀតណាម ប្តេជ្ញាបន្តជំរុញការពង្រឹង និងពង្រីក​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ។ នេះបើតាមលទ្ធផល​នៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្ដម ជិន ថាញ់មិន (Tran Thanh Man)ប្រធានរដ្ឋសភា នៃសាធារណ​រដ្ឋសង្គមនិយមវៀតណាមនារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា ។ ក្នុងឱកាសនៃជំនួបឯកឧត្ដមប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្លាប្រកបដោយភាពច្នៃប្រឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានិងមានជំនឿ ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុនម៉ាណែត កម្ពុជានឹង​មានការអភិវឌ្ឍឥតឈប់ឈរ ​បន្ថែមទៀត ដែលនឹងសម្រេចបាននូវ​ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ឯកឧត្ដមប្រធានរដ្ឋសភាបានបញ្ជាក់ជូនសម្ដេចបវរធិបតីពីបានប្ដេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិ ការរវាង​ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនិងបង្ហាញការគាំទ្រចំពោះការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងរវាងក្រសួង-ស្ថាប័ននៃប្រទេស​ទាំងពីរ។ ជម្រាបជូនភ្ញៀវសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវសេចក្ដី​សោមនស្សរីករាយចំពោះវឌ្ឍនភាពនិងការរីកចម្រើននៃ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក៏ដូចជាទំនាក់ទំនងរវាង​ស្ថាប័ន​​នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ។សម្ដេចបវរធិបតីបាន​​ស្វាគមន៍ការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់​វិស័យ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ៕ដោយ៖វណ្ណលុក